ផ្អាក ៩ខែទៀត! ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន (ANA) សម្រេចផ្អាកជើងហោះហើរត្រង់ណារីតា-ភ្នំពេញ-ណារីតា ចាប់ពីថ្ងែទី២៧ ខែនេះរហូតដល់ថ្ងៃទី៣០ ខែតុលា
ទេសចរណ៍ January 28, 2021 Khmernote

ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនដ៏ធំ ALL NIPPON AIRWAYS (ANA) សម្រេចផ្អាកជើងហោះត្រង់ ណារីតា-ភ្នំពេញ-ណារីតា ចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២១ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩នៅតែបន្ត។ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១នេះ បានជូនដំណឹងថា ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩នៅតែបន្ត ក្រុមហ៊ុនអាកាសចរណ៍ ALL NIPPON AIRWAYS (ANA) បានផ្អាកជើងហោះហើរណារីតា-ភ្នំពេញហើយក្រុមហ៊ុន នឹងប្រកាសអំពីការហោះហើរឡើងវិញនៅពេលសមស្រប។

សូមជម្រាបផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនដ៏ធំ ANA បានប្រកាសកាត់បន្ថយជើងហោះហើរអន្តរជាតិ ៥០% នៅរដូវក្តៅឆ្នាំ២០២១ នេះ ហើយក្រុមហ៊ុនបន្ថែមថា នឹងអាចកាត់បន្ថយថែមទៀតបើវីរុសនៅតែរាតត្បាត។ ខណៈចាប់តាំងពីការផ្ទុះឡើងនៃវីរុស Covid-19 ក្រុមហ៊ុនអាកាសចរណ៍ ANA បានផ្អាក ឬ កាត់បន្ថយជើងហោះហើរអន្តរជាតិប្រមាណ ៨០% រួចមកហើយ៕

អត្ថបទ៖ លីនី