យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger បានឲ្យដឹងថា ផ្សាររាត្រី Chatuchak ដែលជាទីផ្សារធំបំផុតរបស់ទីក្រុងបាងកក និងជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយបានរងផលប៉ះពាល់យ៉ាងខ្លាំងពីរលកថ្មីនៃវីរុស Covid-19 ។ ប្រភពដដែលបានបន្តថា ចំនួនភ្ញៀវដែលមកផ្សារនេះធ្លាក់ចុះដល់ ៩០% ដោយសារកង្វះភ្ញៀវទេសចរបរទេស ដែលបណ្ដាលមកពីការរឹតត្បិតការធ្វើដំណើរក្នុងឆ្នាំកន្លងមក ក៏ដូចជាប្រជាជនក្នុងស្រុកដែលស្នាក់នៅផ្ទះ ទោះបីមានវិធានការណ៍ទប់ស្កាត់ជំងឺយ៉ាងតឹងរឹងក៏ដោយ។
ជាមួយគ្នានេះដែរ អ្នកលក់នៅផ្សារបាននិយាយថា ទាំងនេះជាស្ថានភាពអាក្រក់បំផុតក្នុងរយៈពេល ៥០ ឆ្នាំ ផ្សារ Chatuchak ស្ថិតក្នុងវិបត្តិដ៏អាក្រក់បំផុត។ ទោះជាយ៉ាងណាក្ដី អ្នកលក់ភាគច្រើនមិនបានរាយការណ៍អំពីការលក់អ្វីទាំងអស់ ប៉ុន្តែតូបជាច្រើនត្រូវបានបិទដោយសារមិនមានប្រាក់ចំណូល បើទោះបីជា រដ្ឋបាលក្រុងបាងកកកំពុងព្យាយាមបន្ធូរបន្ថយស្ថានការណ៍ ដោយបន្ថយថ្លៃឈ្នួលជួលពាក់កណ្តាលក៏ដោយ ដែលនោះវាមិនគ្រប់គ្រាន់ទេក្នុងការជួយអាជីវកម្ម។ លើសពីនេះអ្នកលក់មួយចំនួនបានព្យាយាមធ្វើពាណិជ្ជកម្មតាមអ៉ីនធឺណេត ប៉ុន្តែការលក់នៅតែទាបដដែល។

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១ ចំនួនអ្នកឆ្លងជំងឺសរុបមានចំនួន ១៤,៦៤៦ ករណី ចាប់តាំងពីប្រទេសនេះមានវត្តមានជំងឺ COVID-19 មក ដោយបូករួមទាំងការឆ្លងចំនួន ៩១៤ នាក់ នៅខេត្តសាមុតសាខន ដែលត្រូវបានប្រកាសកាលពីល្ងាចថ្ងៃច័ន្ទ កន្លងទៅផងដែរ៕


អត្ថបទ៖ លីនី
ប្រភព៖ thethaiger


