យោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័របានឱ្យដឹងថា ក្រុមហ៊ុនផលិតឱសថ Pfizer នឹងបន្តការស្នើសុំរបស់ខ្លួននៅប្រទេសឥណ្ឌា ដើម្បីអនុម័តការចាក់វ៉ាក់សាំងការពារជំងឺ Covid-19 ប្រសិនបើរដ្ឋាភិបាលទិញថ្នាំបង្ការរបស់ខ្លួន។ Pfizer គឺជាក្រុមហ៊ុនដំបូងគេដែលសុំការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់សម្រាប់វ៉ាក់សាំងការពារជំងឺ Covid-19 នៅឥណ្ឌា ប៉ុន្តែរដ្ឋាភិបាលឥណ្ឌានៅខែនេះបានអនុម័តការចាក់ថ្នាំចំនួនពីរ គឺមួយពីសាកលវិទ្យាល័យ Oxford / AstraZeneca និងមួយផ្សេងទៀតត្រូវបានអភិវឌ្ឍដោយ Bharat Biotech ជាមួយក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌា។
អង្គការត្រួតពិនិត្យថ្នាំស្តង់ដារកណ្តាលរបស់ប្រទេសឥណ្ឌា (CDSCO) បាននិយាយថា « Pfizer ខកខានមិនបានចូលរួមកិច្ចប្រជុំបន្ទាប់ពីការដាក់ពាក្យសុំរបស់ក្រុមហ៊ុនត្រូវបានធ្វើឡើងនៅដើមខែធ្នូ »។ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា និយតករក៏បានបដិសេធមិនទទួលយកសំណើរបស់ក្រុមហ៊ុននេះទេ ដោយសារគ្មានការសាកល្បងក្នុងស្រុកស្តីពីសុវត្ថិភាព និងភាពស៊ាំរបស់វ៉ាក់សាំងសម្រាប់ប្រជាជនឥណ្ឌា។

ជាមួយគ្នានេះ Pfizer ក៏បានបញ្ជាក់ផងដែរថា ពាក្យសុំរបស់ខ្លួនត្រូវបានគាំទ្រដោយទិន្នន័យពីការសិក្សាសកលដែលបង្ហាញពីអត្រាប្រសិទ្ធភាព ៩៥% ដោយមិនមានការព្រួយបារម្ភអំពីវ៉ាក់សាំង និងបញ្ហាសុវត្ថិភាពធ្ងន់ធ្ងរនោះទេ៕
អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia


