យោងតាមលោក Kulaya Tantitemit អគ្គនាយកការិយាល័យគោលនយោបាយសារពើពន្ធថៃ (FPO) បានឱ្យដឹងថា ខណៈពេលដែលវិធានការណ៍ជំរុញត្រូវបានដាក់ចេញដើម្បីទ្រទ្រង់សេដ្ឋកិច្ច ហើយទីផ្សារនាំចេញត្រូវបានគេរំពឹងថានឹងមានការងើបឡើងវិញនៅឆ្នាំនេះ ប៉ុន្តែការធ្លាក់ចុះយ៉ាងខ្លាំងនៃភ្ញៀវទេសចរបរទេសបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ច។ FPO បានកែប្រែការព្យាករណ៍របស់ខ្លួនអំពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃមកនៅត្រឹម ២.៨% ពីការព្យាករលើកមុន ៤.៥% ដែលស្របទៅនឹងការព្យាករណ៍ថ្មី ដោយចំនួនភ្ញៀវទេសចរនឹងធ្លាក់ចុះពី ៨ លានទៅ ៥ លាននាក់ជាមួយនឹងប្រាក់ចំណូលទេសចរណ៍សរុបធ្លាក់ចុះពី ៣៣០ ពាន់លានបាត (ជាង ១១ ពាន់លានដុល្លារ) ទៅ ៣៦០ ពាន់លានបាត (ជាង ១២ ពាន់លានដុល្លារ)។
វិស័យទេសចរណ៍របស់ប្រទេសថៃ ត្រូវបានប៉ះពាល់យ៉ាងខ្លាំងដោយសារជំងឺរាតត្បាត Covid-19 ។ ទន្ទឹមនឹងនេះ សមាគមធ្វើដំណើរក្នុងស្រុក (ADT) ប៉ាន់ស្មានថាការផ្ទុះឡើងនៃជំងឺ Covid-19 បានប៉ះពាល់ដល់កម្មករយ៉ាងហោចណាស់ ២ លាននាក់ក្នុងចំណោមកម្មករ ៤.៤ លាននាក់នៅក្នុងវិស័យទេសចរណ៍។

ជាមួយគ្នានេះ អគ្គលេខាធិការ ADT លោក Adith Chairattananon បានទទូចដល់រដ្ឋាភិបាលឱ្យដាក់ចេញនូវវិធានការណ៍ថ្មី ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលរួមមានទាំងគម្រោងប្រាក់ឈ្នួលកម្មករនិយោជិករយៈពេល ២ ទៅ ៤ ខែ និងជាមូលនិធិដើម្បីជួយដល់វិស័យនេះ៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand


