- អាជីវកម្មអាជីវកម្ម January 28, 2021 Khmernote
ក្រុមហ៊ុនសាមសុងអេឡិចត្រូនិក ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូន និងបន្ទះឈីបធំជាងគេបំផុតនៅលើពិភពលោកបានរាយការណ៍ថា ប្រាក់ចំណេញសុទ្ធនៅត្រីមាសទី៤ កើនឡើងជាងមួយភាគបួនពីមួយឆ្នាំទៅមួយឆ្នាំកាលពីថ្ងៃព្រហស្បតិ៍។ ការកើនឡើងនេះ ត្រូវបានក្រុមហ៊ុនឲ្យដឹងថា គឺដោយសារការស្នាក់នៅផ្ទះរបស់មនុស្សក្នុងអំឡុងពេលវីរុស Covid-19 រាតត្បាតជំរុញឲ្យតម្រូវការសម្រាប់ឧបករណ៍ដែលបំពាក់ដោយបន្ទះឈីបរបស់ក្រុមហ៊ុនកើនឡើង។ ក្រុមហ៊ុនអេឡិចត្រូនិកសាមសុង បានឲ្យដឹងថា ប្រាក់ចំណេញបានកើនឡើង ២៦.៤% នៅក្នុងខែតុលា ដល់ខែធ្នូ ពីមួយឆ្នាំមុន ដល់ចំនួន ៦.៦១ ទ្រីលានវ៉ុន (៥.៩៧ ពាន់លានដុល្លារ)។ ជាមួយគ្នានេះប្រាក់ចំណេញប្រតិបត្តិការបានកើនឡើង ២៦.៤% ដល់ចំនួន ៩.០៥ ទ្រីលានវ៉ុន ខណៈការលក់ក៏កើនឡើង ២.៨% ស្មើនឹង ៦១.៥៥ ទ្រីលានវ៉ុន។ ប៉ុន្តែទោះយ៉ាងណា សាមសុង
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 28, 2021 Chan Sreyny
រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឯកឧត្ដម វេង សាខុន បានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីទាំងអស់ពង្រីកសក្តានុពលរបស់ខ្លួនបន្ថែមទៀត ខណៈពេលដែលក្រសួងហាមឃាត់ការនាំចូលត្រីពីប្រទេសជិតខាងដើម្បីជំរុញផលិតកម្មក្នុងស្រុក។ ការលើកទឹកចិត្តនេះ ត្រូវបានធ្វើឡើងនៅពេលដែលឯឧត្ដមរដ្ឋមន្ត្រីបានចូលរួមវេទិកាអេកូទេសចរណ៍អន្តរជាតិលើកទី២ និងបានវាយតម្លៃពីវឌ្ឍនភាពនៃឧស្សាហកម្មកសិ-ឧស្សាហកម្ម (ចេកលឿង) និងការដាំដុះនៅខេត្តកំពង់ធំ សៀមរាប ក្រចេះ និងមណ្ឌលគីរីក្នុងបេសកកម្មរយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី ២៦ ខែមករា ដល់ ថ្ងៃទី ៣០ ហើយក៏បានចុះទៅមើលកសិដ្ឋានចិញ្ចឹមត្រីរបស់លោក សុខ រ៉ាន់ ប្រធានសមាគមអ្នកចិញ្ចឹមទឹកកម្ពុជានៅភូមិស្មូ ឃុំកំពង់ថ្ម ស្រុកសន្ទុក។ ឯកឧត្ដម បានកោតសរសើរចំពោះការរៀបចំឱ្យបានត្រឹមត្រូវនៃកសិដ្ឋានទាក់ទងនឹងគុណភាពទឹកប្រព័ន្ធលូ និងកសិកម្មបរិស្ថានដែលសមស្របសម្រាប់ត្រី និងអាចចាត់ទុកថាជាកសិដ្ឋានគំរូមួយនៅទូទាំងខេត្ត។ ឯកឧត្ដមបានប្រាប់ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីថា ក្រសួងក៏ដូចជារដ្ឋបាលជលផលនឹងត្រៀមខ្លួនជួយសម្រួលដល់ដំណើរការវិនិយោគនៃការចិញ្ចឹមត្រីនៅក្នុងកសិដ្ឋាន
- អាជីវកម្មអាជីវកម្ម January 28, 2021 Khmernote
យោងតាមប្រភពមួយបានបង្ហើបឲ្យដឹងថា Apple ផ្លាស់ប្តូរផលិតកម្មពីប្រទេសចិនទៅប្រទេសវៀតណាម ដោយក្រុមហ៊ុន Cupertino នឹងធ្វើពិពិធកម្មដំណើរការផលិត ដោយសារតែភាពតានតឹងរវាងអាមេរិកនិងចិន។ ប្រភពដដែលបានឲ្យដឹងថា រោងចក្រនៅឥណ្ឌាគួរតែចាប់ផ្តើមផលិតឧបករណ៍ iPhone 12 នៅដើមត្រីមាសនេះ ខណៈរោងចក្រនៅវៀតណាមនឹងដំណើរការលើឧបករណ៍ iPad និង HomePod mini ។ ជាមួយគ្នានេះ រោងចក្រនៅប្រទេសវៀតណាមបានធ្វើការលើឧបករណ៍បំពងសម្លេងឆ្លាតវៃចាប់តាំងពីការណែនាំមក ប៉ុន្តែអ្នកនៅក្នុងឧស្សាហកម្មនេះបានបង្ហាញថាក្រុមហ៊ុន Apple កំពុងបង្កើនការបញ្ជាទិញដល់អ្នកផ្គត់ផ្គង់ដើម្បីពង្រីកសមត្ថភាពផលិតកម្ម។ យោងតាមអ្នកគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់បានឲ្យដឹងថា ក្រុមហ៊ុនអាមេរិកនៅតែបន្តដកខ្លួនចេញពីប្រទេសចិន បើទោះបីជាសហរដ្ឋអាមេរិកមានប្រធានាធិបតីថ្មីក៏ដោយ។ អ្នកគ្រប់គ្រងបានបង្ហាញថា ការផ្លាស់ប្តូរនេះមិនត្រឹមតែប៉ះពាល់ដល់ផលិតផលគ្រឿងបរិក្ខាប៉ុណ្ណោះទេ តែក៏ប៉ះពាល់ការលក់ iPhone និង iPad ដែលកំពុងលក់ដាច់បំផុតផងដែរ។ ទន្ទឹមនឹងនេះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 28, 2021 Chan Sreyny
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានកាលពីថ្ងៃពុធ ទី ២៧ ខែមករា ឆ្នាំ ២០២១ បានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យកម្លាំង ៣២ គីឡូវ៉ាត់ជាមួយប្រព័ន្ធផ្ទុកថាមពល (អាគុយ) ៨៧ គីឡូវ៉ាត់ម៉ោងនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អានភ្នំគូលែនក្នុងខេត្តសៀមរាប។ ប្រភពពីក្រសួងបរិស្ថានឱ្យដឹងថា ក្នុងពិធីសម្ពោធនោះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថានតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអាជ្ញាធរខេត្តសៀមរាប តំណាងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៍ និងមន្រ្តីឧទ្យានុរក្ស និងប្រជាសហគមន៍មួយចំនួនទៀត។ ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបបានបញ្ជាក់ថា សមិទ្ធផលថ្មីសម្រាប់ខេត្តសៀមរាបដែលជាខេត្តគោលដៅទេសចរណ៍ វប្បធម៌ និងធម្មជាតិដូចនេះការប្រើប្រាស់ថាមពលស្អាតមិនប៉ះពាល់ដល់បរិស្ថាន
- ទេសចរណ៍ទេសចរណ៍ January 28, 2021 Khmernote
ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនដ៏ធំ ALL NIPPON AIRWAYS (ANA) សម្រេចផ្អាកជើងហោះត្រង់ ណារីតា-ភ្នំពេញ-ណារីតា ចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២១ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩នៅតែបន្ត។ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១នេះ បានជូនដំណឹងថា ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩នៅតែបន្ត ក្រុមហ៊ុនអាកាសចរណ៍ ALL NIPPON AIRWAYS (ANA) បានផ្អាកជើងហោះហើរណារីតា-ភ្នំពេញហើយក្រុមហ៊ុន នឹងប្រកាសអំពីការហោះហើរឡើងវិញនៅពេលសមស្រប។ សូមជម្រាបផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនដ៏ធំ ANA បានប្រកាសកាត់បន្ថយជើងហោះហើរអន្តរជាតិ ៥០% នៅរដូវក្តៅឆ្នាំ២០២១
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 28, 2021 Chan Sreyny
គណៈកម្មាធិការជាតិសម្រាប់ការការពារជំងឺ Covid-19 និងត្រួតពិនិត្យជាតិរបស់ប្រទេសឡាវ នៅតែបន្តអនុវត្តវិធានការបង្ការ និងតាមដានប្រជាជនដែលចូលក្នុងប្រទេសដើម្បីចៀសវាងការផ្ទុះឡើងរលកទី២ នៃជំងឺ Covid-19 ។ អគ្គនាយករងនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងដែលស្ថិតនៅក្រោមក្រសួងសុខាភិបាលឡាវលោក Sisavath Soutthaniraxay បានថ្លែងប្រាប់សន្និសីទកាសែតកាលថ្ងៃពុធនេះថា « ប្រជាជនដែលចូលប្រទេសឡាវ នឹងត្រូវបញ្ជូនទៅដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃដើម្បីការពារសពីការឆ្លងជំងឺ Covid-19 ចូលក្នុងប្រទេស »។ គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃពុធ ទី ២៧ ខែមករា ឡាវបានធ្វើតេស្តករណីសង្ស័យចំនួន ១០២,៣៣២ ករណីដោយមាន ៤៤ ករណីធ្វើតេស្តវិជ្ជមានជំងឺ Covid-19 ហើយអ្នកជំងឺ ៤១ នាក់បានជាសះស្បើយ៕
- ទេសចរណ៍ទេសចរណ៍ January 28, 2021 Khmernote
(ភ្នំពេញ)៖ ដោយសារជួបនូវវិបត្តិជំងឺកូវីដ-១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិតែ ១.៣១ លាននាក់ប៉ុណ្ណោះ ដោយមានការថយចុះប្រមាណ ៨០% និងទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ៩ លាននាក់ ថយចុះ ២០% បើធៀបនឹងឆ្នាំ២០១៩ កន្លងទៅ, នេះបើតាមការឱ្យដឹងរបស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ការថ្លែងបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើងនៅក្នុងឱកាសបើកវេទិកាជាតិអេកូទេសចរណ៍លើកទី២ ឆ្នាំ២០២១ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ សណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប ក្នុងនាមជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងជាតំណាងសម្តេចតេជោ ហ៊ុន សែន
- ទេសចរណ៍ទេសចរណ៍ January 27, 2021 Khmernote
មន្ត្រីទេសចរណ៍ថៃមានគំនិតថ្មី ដើម្បីទាក់ទាញភ្ញៀវនោះ គឺផលិតកម្មខ្សែភាពយន្ត ខណៈក្រសួងទេសចរណ៍និងកីឡា មានគោលបំណងរកប្រាក់ឲ្យបានប្រមាណ ៣ ពាន់លានបាត ពីក្រុមអ្នកផលិតខ្សែភាពយន្តបរទេស ហើយកំពុងផ្តោតគោលដៅ លើគម្រោងនានាដែលមានទឹកប្រាក់វិនិយោគជាង ១០០ លានបាត ដោយសង្ឃឹមថានឹងអាចទូទាត់សងសម្រាប់ការបាត់បង់ចំណូលដោយសារកង្វះភ្ញៀវទេសចរអន្តរជាតិក្នុងពេលមានជំងឺរាតត្បាត។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The thaiger ប្រាក់ចំណូលពីទេសចរណ៍បរទេសបានធ្លាក់ចុះយ៉ាងខ្លាំង ពោលគឺជិត ៨៣% ក្នុងឆ្នាំ២០២០ ហើយចំនួនភ្ញៀវទេសចរក៏ដូចគ្នាគឺពីចំនួនជិត ៤០ លាននាក់នៅឆ្នាំ២០១៩ មកត្រឹមតែ ៦.៧ លាននាក់ក្នុងឆ្នាំ២០២០ ។ អគ្គនាយកនៃនាយកដ្ឋានទេសចរណ៍លោក Anant Wongbenjarat មានប្រសាសន៍ថា ប្រទេសថៃបានស្វាគមន៍ផលិតកម្មខ្សែភាពយន្តអន្តរជាតិចំនួន ១៧៦ នៅប្រទេសនេះកាលពីឆ្នាំមុន










