ព័ត៌មានចុងក្រោយ
  • ថៃ បម្រុងទុកថវិកាជាង ១៦ លានដុល្លារ ដើម្បីទ្រទ្រង់ឧស្សាហកម្មផ្លែឈើរបស់កសិករ ដែលរងផលប៉ះពាល់ខ្លាំងដោយសារកូវីដ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 30, 2021 Khmernote

    រដ្ឋមន្រ្តីក្រសួងកសិកម្ម និងសហករណ៍ថៃ បានរួមគ្នាជាមួយក្រុមប្រឹក្សាភិបាលដំណាំផ្លែឈើរបស់ប្រទេសថៃ បង្កើតផែនការដើម្បីពង្រីកទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិសម្រាប់ឧស្សាហកម្មផ្លែឈើរបស់ប្រទេសនេះ។ ក្រុមប្រឹក្សាភិបាលដំណាំផ្លែឈើបានកំណត់ថវិកាចំនួន ៤៩២ លានបាត (ប្រមាណ ១៦.៤ ដុល្លារ) ដើម្បីបង្កើនបណ្តាញលក់សម្រាប់អ្នកដាំផ្លែឈើ ក៏ដូចជាចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយ។ ជាមួយគ្នានេះ ក៏ត្រូវប្រើសម្រាប់គម្រោងភ្ជាប់បណ្តាញផ្លូវដែកចិន តាមរយៈប្រទេសឡាវ ក៏ដូចជាភ្ជាប់ទៅនឹងទីផ្សារនៅក្នុងប្រទេសកូរ៉េខាងត្បូង រុស្ស៊ី អាស៊ីកណ្តាល មជ្ឈឹមបូព៌ា និងអឺរ៉ុប។ លើសពីនេះទៅទៀត ក្រសួងក៏នឹងប្រើ សម្រាប់ប្រព័ន្ធតាមដាន ដែលនឹងត្រូវបានកែលម្អផងដែរ ដើម្បីធានានូវទំនុកចិត្តរបស់អ្នកប្រើប្រាស់។ គួរបញ្ជាក់ផងដែរថា វិស័យផ្លែឈើនៅប្រទេសថៃបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារការរាតត្បាតរបស់វីរុស Covid-19 ខណៈដែលការិយាល័យសេដ្ឋកិច្ចកសិកម្មបានព្យាករណ៍ថា ការប្រមូលផលផ្លែឈើនៅឆ្នាំនេះនឹងកើនឡើង ២៤% ។

  • រដ្ឋមន្រ្តីកសិកម្ម លើកទឹកចិត្តឱ្យកសិករបង្កើនការដាំដុះបន្លែសុវត្ថិភាពឱ្យបានច្រើនបន្ថែមទៀត ខណៈដំណាំប្រភេទនេះកំពុងមានសក្តានុពលលើទីផ្សារទាំងតម្រូវការ និងតម្លៃខ្ពស់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 30, 2021 Chan Sreyny

    រដ្ឋមន្រ្តីកសិកម្ម លើកទឹកចិត្តឱ្យកសិករបង្កើនការដាំដុះបន្លែសុវត្ថិភាពឱ្យបានច្រើនបន្ថែមទៀត ខណៈដែលដំណាំប្រភេទនេះកំពុងមានសក្តានុពលលើទីផ្សារទាំងតម្រូវការ និងតម្លៃខ្ពស់ល្អ ដែលធ្វើឱ្យជីវភាពក្រុមគ្រួសារបងប្អូនកសិករកាន់តែប្រសើរឡើង។ ក្នុងឱកាសចុះត្រួតពិនិត្យការដាំដុះបន្លែសុវត្ថិភាពក្នុងខេត្តមណ្ឌលគិរី ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងផ្តល់កិច្ចសហការបានយ៉ាងល្អប្រសើរពីគ្រប់ភាគី ពាក់ព័ន្ធជាពិសេសអគ្គនាយកដ្ឋានកសិកម្ម ក្រុមហ៊ុនត្រូភីខេមហ្វ្រ៊តអេនវេជីថេប៊ល អាជ្ញាធរមូលដ្ឋាន និងបណ្តុំផលិតករប្រព្រឹត្តទៅដោយរលូនស្របតាមអភិក្រម ” រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្ម ” ហើយអនុវត្តតាមអភិក្រមនេះធ្វើឱ្យយើងសម្រេចបានសមិទ្ធផលយ៉ាងធំធេង។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ដោយសារប្រទេសជាតិមានសុខសន្តិភាពមានកំណើនប្រជាជន ព្រមគ្នានឹងកំណើនសេដ្ឋកិច្ចពីមួយឆ្នាំទៅមួយឆ្នាំធ្វើឱ្យកម្រិតជីវភាពកាន់តែល្អប្រសើរ ដែលជាហេតុឈានទៅធ្វើការកែប្រែទម្លាប់នៃការបរិភោគបន្លែ ផ្លែឈើ ត្រី សាច់ដែលមានគុណភាព និងសុវត្ថិភាពជាចំបង។ លោក ជាក់

  • កសិដ្ឋានបណ្ដុះកូនឈើប្រណិតក្នុងខេត្តកំពង់ចាម កំពុងមានទីផ្សារល្អប្រសើរ ខណៈអតិថិជនជាច្រើនទិញសម្រាប់ដាំដុះនៅតាមគេហដ្ឋាន និងតាមចម្ការ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម January 29, 2021 Chan Sreyny

    កសិដ្ឋានអភិវឌ្ឍន៏កសិកម្មបណ្ដុះកូនឈើប្រណិតនៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម កំពុងមានទីផ្សារល្អប្រសើរ ខណៈពេលដែលបច្ចុប្បន្នមានអតិថិជនជាច្រើនបានមកទិញសម្រាប់ដាំដុះនៅតាមគេហដ្ឋាន និងតាមចម្ការ។ លោក ម ប៊ុន ស្រ៊ន់ ម្ចាស់កសិដ្ឋានអភិវឌ្ឍន៍កសិកម្មបណ្ដុះឈើប្រណិតនៅក្នុងស្រុកជើងព្រៃបាននិយាយថា កសិដ្ឋានរបស់លោកមានបណ្ដុះកូនឈើប្រណិត និងដំណាំហូបផ្លែជាច្រើនប្រភេទ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារនៅក្នុងស្រុកក៏ដូចជានាំចេញទៅកាន់រាជធានី-ខេត្តផ្សេងៗទៀតផងដែរ។ លោកបានបន្តថា ពូជកូនឈើប្រណិតរបស់លោកគឺបានមកពីការទិញក្នុងស្រុក និងខ្លះទៀតនាំចូលពីប្រទេសជិតខាងសម្រាប់បង្កាត់ពូជដាំ ដែលបច្ចុប្បន្នកំពុងមានតម្រូវការខ្ពស់នៅទីផ្សារក្នុងស្រុក។ លោកបន្ថែមថា មូលហេតុដែលលោកបង្កើតកសិដ្ឋានបណ្ដុះកូនឈើប្រណិតនេះ ដោយសារលោកមើលឃើញថា បច្ចុប្បន្នវិស័យកសិកម្មកាន់តែមានភាពរីកចម្រើន និងជាពិសេសចង់ឱ្យប្រទេសកម្ពុជាប្រែក្លាយទៅជាប្រទេសបៃតង មានដើមឈើស្រស់ស្អាត និងដើម្បីលើកស្ទួយវិស័យកសិកម្មនៅក្នុងខេត្ត។ លោកបានបន្តថា កសិដ្ឋានរបស់លោកមានបណ្ដុះកូនឈើប្រណិត និងឈើហូបផ្លែជាច្រើនប្រភេទដូចជា៖ កូនគ្រញូងហៃណាន ធ្នង់ នាងនួន បេង លម៉ើ មៀនក្រអូបកោះក្របី ទទឹមក្រហម

  • ខេត្តកំពត នឹងកាន់តែល្បី ហើយក្លាយជាតំបន់ទេសចរណ៍កាន់តែទាក់ទាញ ក្រោយគម្រោងអភិវឌ្ឍនានាត្រូវបានបញ្ចប់រួចរាល់ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ January 29, 2021 Khmernote

    ខេត្តកំពតនឹងក្លាយជាតំបន់ទេសចរណ៍មួយដែលកាន់តែមានប្រជាប្រិយភាព បន្ទាប់ពីគម្រោងអភិវឌ្ឍនានា ត្រូវបានបញ្ចប់រួចរាល់ ហើយបច្ចុប្បន្ន រដ្ឋបាលខេត្តកំពុងបន្តដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ដើម្បីអភិវឌ្ឍខេត្ត ឱ្យកាន់តែមានភាពល្អប្រសើរ ក្នុងការទាក់ទាញវិនិយោគិនក៏ដូចជាភ្ញៀវទេសចរ។ ថ្លែងក្នុងសន្និសីទសារព៌ត័មានស្តីពីវឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ត លោក អ៊ឹង ឆាយ អភិបាលរង ខេត្តកំពត បានថ្លែងឱ្យដឹងថា ខណៈដែលរាជរដ្ឋាភិបាលកំពុងស្ថាបនាផ្លូវជាតិលេខ៣យ៉ាងស្រស់ស្អាតនោះ រដ្ឋបាលខេត្ត បាននិងកំពុងគិតគូរ គម្រោងសាងសង់ស្ពានមួយបន្ថែមទៀតនៅលើព្រែកកំពង់បាយ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ។ លោកបានបញ្ជាក់ថា បច្ចុប្បន្ន គឺមានការកកស្ទះចរាចរណ៍ខ្លាំងនៅពេលមានពិធីបុណ្យទានឈប់សម្រាកម្តងៗ ខណៈស្ពាន មិនអាចឆ្លើយតបទៅនឹងកំណើនចរាចរណ៍បាន។ ជាមួយគ្នានេះលោកបានបន្តថា ក្នុងការអនុវត្តផែនការកែលម្អលូទឹកកខ្វក់ ក៏បានជួបនូវបញ្ហាប្រឈមខ្លះ ប៉ុន្តែរដ្ឋបាលខេត្តបានធ្វើការ ដោះស្រាយបញ្ហានេះប្រកបដោយជោគជ័យ ហើយគម្រោងដែលកំពុងអនុវត្តមិនមានបញ្ហាអ្វីនោះទេ

  • ហ្វីលីពីន នឹងបន្ធូរបន្ថយការរឹតត្បិតការចូលរបស់ជនបរទេសជាង ៣០ ប្រទេស សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 29, 2021 Chan Sreyny

    យោងតាមអ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីនលោក Harry Roque បានឱ្យដឹងថា ប្រទេសហ្វីលីពីននឹងបន្ធូរបន្ថយការហាមឃាត់របស់ខ្លួនចំពោះអ្នកដំណើរបរទេសដែលនឹងចាប់ផ្តើមនៅខែក្រោយជាង ៣០ ប្រទេស និងតំបន់។ ការហាមឃាត់លើអ្នកដំណើរបរទេសមកពី ៣៦ ប្រទេស និងតំបន់រួមទាំងចក្រភពអង់គ្លេស ចិន និងសហរដ្ឋអាមេរិកនឹងបញ្ចប់នៅថ្ងៃទី ៣១ ខែមករា។ រដ្ឋាភិបាលបានបញ្ជាក់ថា ជនជាតិបរទេសដែលមិនត្រូវបានអនុញ្ញាតឱ្យចូលប្រទេសហ្វីលីពីន ដូចដែលបានបញ្ជាក់នៅក្នុងបទបញ្ជាកាលពីមុនរួមទាំងអ្នកដែលមានទិដ្ឋាការទេសចរណ៍នៅតែត្រូវបានហាមឃាត់មិនឱ្យចូលប្រទេសនេះ។ លោក Roque បានបញ្ជាក់ជាថ្មីថា អ្នកដំណើរអនុញ្ញាតឱ្យចូលនៅតែចាំបាច់ត្រូវតែដាក់ឱ្យនៅដាច់រយៈពេល ១៤ ថ្ងៃ។ លោក Roque បានប្រកាសថា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានធ្វើការរឹតត្បិតនៅក្នុងទីក្រុងម៉ានីលរហូតដល់ដំណាច់ខែកុម្ភៈ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19

  • Toyota បានវ៉ាដាច់ក្រុមហ៊ុន Volkswagen ក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តលក់ដាច់បំផុតលើពិភពលោក ក្រោយជ្រុះតំណែងអស់ ៥ឆ្នាំ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម January 29, 2021 Khmernote

    សារព័ត៌មាន Bangkok Post កាលពីម្សិលមិញនេះបានចុះផ្សាយថា ក្រុមហ៊ុន Toyota បានដណ្តើមបានតំណែងជាក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់ជាងគេបំផុតនៅលើពិភពលោកនៅឆ្នាំ២០២០ នេះបើយោងតាមទិន្នន័យដែលបានចេញផ្សាយដោយក្រុមហ៊ុន កាលពីថ្ងៃព្រហស្បតិ៍ ដោយជំរុញឱ្យក្រុមហ៊ុន Volkswagen ជាប់ចំណាត់ថ្នាក់លេខ ២ ជាលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំ។ ក្រុមហ៊ុន Toyota បាននិយាយថា ខ្លួនបានលក់រថយន្តចំនួន ៩.៥៣ លានគ្រឿងនៅជុំវិញពិភពលោកកាលពីឆ្នាំមុន ដោយវ៉ាដាច់ការលក់ចំនួន ៩.៣ លានគ្រឿងដែលផលិតដោយគូប្រជែងរបស់ខ្លួន។ លើសពីនេះ ក្រុមហ៊ុនយក្សរបស់ប្រទេសជប៉ុនមួយនេះបាននាំមុខគេ បើទោះបីជាមានការធ្លាក់ចុះនៃការលក់នៅទូទាំងពិភពលោកជាង ១០%ក៏ដោយ ដោយសារតែឧស្សាហកម្មរថយន្តទទួលរងនូវផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19។ ជាក់ស្ដែង នៅក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថា “

  • ចក្រភពអង់គ្លេស សម្រេចចិត្តបិទផ្លូវអាកាសអន្តរជាតិដែលមមាញឹកបំផុតនៅលើពិភពលោក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 29, 2021 Chan Sreyny

    ចក្រភពអង់គ្លេស កំពុងហាមឃាត់ការហោះហើរអ្នកដំណើរដែលទៅ និងមកពីអារ៉ាប់រួមនៅថ្ងៃសុក្រ ទី ២៩ ខែមករានេះ ដោយបិទផ្លូវអាកាសចរណ៍អន្តរជាតិដែលមមាញឹកបំផុតលើពិភពលោកពីឌូបៃទៅទីក្រុងឡុង។ អាជ្ញាធរអង់គ្លេសបាននិយាយថា « ខ្លួនកំពុងបន្ថែមប្រទេសអារ៉ាប់រួម Burundi និង Rwanda ទៅក្នុងបញ្ជីហាមឃាត់ការធ្វើដំណើរ ដោយសារតែមានការព្រួយបារម្ភអំពីការរីករាលដាលនៃជំងឺ COVID-19 ដែលត្រូវបានរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង »។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអង់គ្លេសលោក Grant Shapps បាននិយាយនៅលើបណ្តាញសង្គម Twitter ថា « នេះមានន័យថា មនុស្សដែលនៅក្នុង ឬឆ្លងកាត់ប្រទេសទាំងនេះនឹងត្រូវបានបដិសេធមិនឱ្យចូល លើកលែងតែជនជាតិអង់គ្លេស អៀរឡង់ និងពលរដ្ឋនៃប្រទេសទីបីដែលមានសិទ្ធិលំនៅដ្ឋាន ដោយតម្រូវឱ្យស្នាក់នៅដាច់ដោយឡែករយៈពេល ១០ថ្ងៃ »។

  • មានទុនហើយមិនដឹងធ្វើអី មកសាករបរមួយនេះ កំពុងទទួលបានការគាំទ្រពីអ្នកបរិភោគ ពិសេសលក់បានតម្លៃខ្ពស់ទៀត អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម January 29, 2021 Khmernote

    បន្លែលើទឹក ឬ ហៅថា(ហៃដ្រូប៉ូនិក)ទទួលបានការគាំទ្រពីអ្នកបរិភោគ និងលក់បានតម្លៃថ្លៃ ដោយសារការដាំដុះស្របតាមស្តង់ដារបច្ចេកទេស ខ្ពស់ និងជាផលិតផលសុវត្ថិភាពគ្មានជាតិគីមី ។ លោក នី ប៊ុនថា អាយុ ២៦ឆ្នាំ ជាកសិករដំាបន្លែលើទឹក(ហៃដ្រូប៉ូនិក) ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង បានមានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា បន្លែលើទឹក(ហៃដ្រូប៉ូនិក)ជាប្រភេទបន្លែ ដាំលើប្រពន្ធ័ទឹក ដែលទាមទារនូវបច្ចេកទេសច្បាស់លាស់ដើម្បីជោគជ័យ ។ បន្លែដាំបែបនេះមានភាពងាយស្រួលគ្រប់គ្រងជាងបន្លែលើដី ពាក់ពន្ធ័ទៅលើពពួកសត្វល្អិត ទទួលបានផលលឿន ជាពិសេសជួយកាត់បន្ថយកម្លាំងពលកម្ម ។ លោកបន្តថា ការដាំបន្លែហៃដ្រូប៉ូនិកមិនមានបញ្ហាប្រឈមអ្វីច្រើននោះទេ ប្រសិនបើកសិករ បានសិក្សាច្បាស់ពីបច្ចេកទេសក្នុងការដាំដុះនិងគ្រប់គ្រង ប៉ុន្តែត្រូវការចំណាយដើមទុនច្រើន ក្នុងការរៀបចំរោងដំាតាមស្តង់ដារបច្ចេកទេស ។ ទាក់ទងទៅនឹងការដាំបន្លែលើទឹកការលំបាកគឺតែងតែមានហើយ