ព័ត៌មានចុងក្រោយ
  • ឯកអគ្គរាជទូតកម្ពុជា ស្នើក្រុមហ៊ុនអាកាសចរណ៍ Thai Airways សហការលក់ផលិតផលខ្មែរលើជើងយន្តហោះ Thai Smile សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 26, 2021 Chan Sreyny

    ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានស្នើសុំក្រុមហ៊ុនអាកាសចរណ៍ Thai Airways ជួយសហការលក់ផលិតផលប្រណិតខ្មែរ (Premium Products) នៅលើយន្តហោះ Thai Smile ដែលគ្រោងនឹងបើកដំណើរការប្រចាំថ្ងៃ ដើម្បីដឹកជញ្ជូនភ្ញៀវទេសចរពីប្រទេសកម្ពុជា-ឡាវ-វៀតណាម នៅក្នុងដើមខែកក្កដា ខាងមុខ។ ការស្នើសុំរបស់ឯកឧត្តមឯកអគ្គរាជទូតនេះ ធ្វើឡើងនាឱកាសជួបពិភាក្សាជាមួយប្រតិភូក្រុមហ៊ុន Thai Airways (Thai Smile) ដឹកនាំដោយលោក Viset Sontichai នាយកផ្នែកពាណិជ្ជកម្មកាលពីរសៀលថ្ងៃចន្ទ ទី ២៥ ខែមករា ឆ្នាំ២០២១ នៅស្ថានឯកអគ្គរាជទូតកម្ពុជានាទីក្រុងបាងកកប្រទេសថៃ នេះបើយោងតាមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ។ ឯកឧត្តម

  • ទំនើបណាស់! ជប៉ុនបង្កើតរ៉ូបូតដែលមានសមត្ថភាពដូចមនុស្សពិតៗ ដើម្បីជួយសម្រាលការងារកសិករ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 25, 2021 Khmernote

    ប្រទេសជប៉ុនត្រូវបានគេស្គាល់ថា ជាប្រទេសកំពូលបច្ចេកវិទ្យាជាពិសេសលើវិស័យផលិតរូ៉បូត ហើយ​ជាក់ស្ដែងកាលពីពេលថ្មីៗនេះ អ្នកស្រាវជ្រាវជប៉ុនបានបង្កើតមនុស្សយន្តដើម្បីជួយសម្រាលការងាររបស់កសិករដាំផ្លែឈើ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឲ្យដឹងថា ប្រទេសជប៉ុនបានបង្កើតរ៉ូបូត ដែលបំពាក់ដោយបញ្ញាសិប្បនិម្មិត (AI) ដើម្បីជួយបេះ និងរើសផ្លែឈើដូចជា​ ផ្លែប៉ោម និងល្ពៅ ហើយធ្វើបានល្អដូចជាមនុស្សដែរ។ ប្រភពដដែលបានឲ្យដឹងថា ដៃរបស់មនុស្សយន្តនីមួយៗមានដែកគោលបី សម្រាប់ប្រើប្រាស់ក្នុងការបេះ និងរើសផ្លែឈើ ហើយអាចធ្វើចលនាបំលាស់ទីបានដោយខ្លួនឯង។ ជាងនេះទៅទៀត រ៉ូបូតនេះបំពាក់បច្ចេកវិទ្យា AI ដើម្បីកំណត់ថាតើផ្លែឈើបានអាចប្រមូលផលបាន ឬ នៅ ដោយពិនិត្យមើលពណ៌ និងចំណុចផ្សេងទៀត។ អ្វីដែលកាន់តែពិសេស រ៉ូបូតចំណាយពេលប្រហែល ១១ វិនាទីដើម្បីរើសផ្លែឈើ ដូចទៅនឹងកម្មករ មនុស្សចំណាយពេលក្នុងការធ្វើវាដូចគ្នា។

  • សាកលវិទ្យាល័យដ៏ធំមួយក្នុងប្រទេសជប៉ុន ចាប់ផ្តើមចែកចាយអាហារដល់និស្សិតដែលកំពុងជួបបញ្ហាសេដ្ឋកិច្ច សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 25, 2021 Chan Sreyny

    សាកលវិទ្យាល័យដ៏ធំមួយក្នុងប្រទេសជប៉ុន បានចាប់ផ្តើមចែកចាយអាហារដល់និស្សិតដែលកំពុងត្រូវការ ខណៈពេលដែលពួកគេភាគច្រើនមិនសូវមានការងារធ្វើក្នុងអំឡុងពេលមានការរាលដាលនៃជំងឺ Covid-19 ។ សាកលវិទ្យាល័យ Tsukuba បានរកឃើញថា និស្សិតជាច្រើនកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច និងស្នើសុំជំនួយ។ ការស្ទង់មតិដែលធ្វើឡើងដោយសាកលវិទ្យាល័យកាលពីខែធ្នូ បានបង្ហាញថា ប្រហែលជា ៧០% នៃអ្នកឆ្លើយសំណួរនៅក្នុងមន្ទីរមួយចំនួនបាននិយាយថា ប្រាក់ចំណូលរបស់ពួកគេបានធ្លាក់ចុះ។ សាកលវិទ្យាល័យ បានអំពាវនាវឱ្យក្រុមហ៊ុន និងកសិករនៅតំបន់នោះបរិច្ចាគអាហារដល់និស្សិតដែលកំពុងខ្វះខាត។ ទន្ទឹមនឹងនេះ អាហារត្រូវបានផ្តល់ឱ្យនិស្សិតជាង ២,៥០០ នាក់កាលពីថ្ងៃសុក្រ។ និស្សិតម្នាក់មកពីបរទេសបាននិយាយថា គាត់ដឹងគុណចំពោះជំនួយព្រោះគាត់មិនទទួលបានការគាំទ្រពីក្រុមគ្រួសារគាត់នៅឯផ្ទះ ហើយគាត់បានបាត់បង់ការងារក្រៅម៉ោងដោយសារតែជំងឺរាតត្បាត។ ជាមួយគ្នានេះ សាកលវិទ្យាល័យនិយាយថានិស្សិតត្រូវការការគាំទ្រច្រើន ហើយសង្ឃឹមថានឹងអំពាវនាវរកការបរិច្ចាគបន្ថែមទៀត៕ អត្ថបទ៖ នីតា ប្រភព៖ nhk

  • ដំណឹងរីករាយ! ក្រុមហ៊ុនផលិតវ៉ាក់សាំងកំពូលមួយ ប្រកាសផ្ដល់វ៉ាក់សាំងកូវីដ ៤០លានដូស ដល់ WHO ដើម្បីចែកជូនប្រទេសក្រីក្រ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម January 25, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC ​កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ក្រុមហ៊ុនផលិតវ៉ាក់សាំងកំពូលមួយរបស់ពិភពលោកគឺ Pfizer នឹងផ្គត់ផ្គង់វ៉ាក់សាំងដល់ទៅ ៤០លានដូស សម្រាប់កម្មវិធីចាក់វ៉ាក់សាំង (Covax) ដែលគាំទ្រដោយអង្គការសុខភាពពិភពលោក (WHO)។ ប្រធានអង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃសុក្រ កន្លងទៅនេះថា ក្រុមហ៊ុន Pfizer នឹងផ្តល់វ៉ាក់សាំង Covid-19 របស់ខ្លួនរហូតដល់ ៤០ លានដូស ដែលបានបង្កើតឡើងរួមជាមួយ BioNTech ដល់សម្ព័ន្ធវ៉ាក់សាំងពិភពលោកក្នុងគោលបំណងផ្តល់វ៉ាក់សាំងប្រឆាំងនឹងមេរោគដល់ប្រទេសក្រីក្រ។ ជាមួយគ្នានេះលោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យ (Covax) ដែលដឹកនាំដោយអង្គការសុខភាពពិភពលោកចាប់ផ្តើមផ្តល់វ៉ាក់សាំងដល់ប្រទេសដែលចូលរួមនៅក្នុងខែកុម្ភៈ។ ដោយកម្មវិធីនេះមានគោលបំណងផ្តល់វ៉ាក់សាំងចំនួន ២

  • នាយកដ្ឋានដឹកជញ្ជូនផ្លូវគោកថៃ៖ យានយន្ដដែលបញ្ចេញផ្សែងខ្មៅនឹងត្រូវផាកពិន័យ ៥,០០០បាត (១៦៦.៨៣ដុល្លារ) និងផ្អាកការប្រើប្រាស់រហូតដល់ជួសជុលហើយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 25, 2021 Chan Sreyny

    ដើម្បីកាត់បន្ថយការបំពុល PM2.5 នាយកដ្ឋានដឹកជញ្ជូនផ្លូវគោកថៃ នឹងដាក់ពិន័យជាខ្លាំងដល់ម្ចាស់យានយន្តដែលបញ្ចេញផ្សែងខ្មៅលើសពីបទដ្ឋានសុវត្ថិភាព។ អគ្គនាយកនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកថៃលោក Jirut Wisanjit បាននិយាយកាលពីថ្ងៃអាទិត្យថា « នឹងផាកពិន័យចំពោះយានយន្តដែលបញ្ចេញផ្សែងខ្មៅចំនួន ៥,០០០ បាត (ជាង ១៦០ ដុល្លារ) និងផ្អាកការប្រើប្រាស់រហូតដល់យានយន្ដត្រូវបានជួសជុលហើយ »។ លោក Jirut បាននិយាយទៀតថា « នាយកដ្ឋានរបស់លោក បាននិងកំពុងអនុវត្តគោលនយោបាយរបស់ក្រសួងដឹកជញ្ជូនក្នុងការកាត់បន្ថយភាគល្អិតធូលីតិចជាង ២.៥ មីក្រូម៉ែត្រនៅលើអាកាសក្នុងទីក្រុងបាងកក »។ លោក Jirut បានបន្ថែមថា « ចាប់តាំងពីដើមឆ្នាំសារពើពន្ធ ២០១៩ រហូតដល់ខែមករា ឆ្នាំ

  • មិនមែនមួយរយៈ តែជារៀងរហូត! អាជីវកម្មទេសចរណ៍ថៃជាង ៣៣% បានបិទទ្វារជាអចិន្ត្រៃយ៍ ដែលនឹងផ្លាស់ប្ដូរបរិយាកាសកម្សាន្តនៅក្នុងប្រទេសនេះជារៀងរហូត ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ January 25, 2021 Khmernote

    វិស័យទេសចរណ៍អាចរីកចម្រើនទៅមុខបាន គឺអាស្រ័យទៅលើភ្ញៀវទេសចរ ប៉ុន្តែដោយសារវីរុស Covid-19 បានធ្វើឲ្យវិស័យទេសចរណ៍ត្រូវរងការខាតបង់ធ្ងន់ធ្ងរព្រោះមិនមានភ្ញៀវទេសចរមិនថាទាំងក្នុង និងក្រៅស្រុកត្រូវ។ យ៉ាងណាមិញ នៅពេលដែលវីរុសរលាយបាត់ ហើយភ្ញៀវទេសចរចាប់ផ្តើមត្រឡប់ធ្វើដំណើរកម្សាន្ត​ឡើងវិញ ពួកគេនឹងទទួលបានបទពិសោធន៍នៃការឈប់សម្រាកថ្មីនៅក្នុងប្រទេស​ថៃ អាចនិយាយបានថា ខុសគ្នាខ្លាំង និងមិនវិលត្រលប់ទៅដូចមុនពេល Covid-19 ផ្ទុះឡើងទេ ខណៈអាជីវកម្មជាច្រើនត្រូវបិទទ្វាររហូតទៅ។ យោងតាមការស្ទង់មតិរបស់អាជ្ញាធរទេសចរណ៍ថៃ ដែលបានធ្វើឡើងនៅចន្លោះថ្ងៃទី១០-១២ ខែមករា បានបង្ហាញថា ជាងមួយភាគបីនៃអាជីវកម្មដែលទាក់ទងនឹងវិស័យទេសចរណ៍របស់ប្រទេសបានបិទទ្វារហាង ហើយអស់ជំនឿនឹងបើកឡើងវិញហើយ។ ប៉ុន្តែបើតាមអ្នកនៅក្នុងឧស្សាហកម្មទេសចរណ៍បានប៉ាន់ស្មានថា ចំនួនអាជីវកម្មដែលបានបិទទ្វារ គឺខ្ពស់ជាង ដោយនៅតាមតំបន់ស្ទើរតែពឹងផ្អែកទាំងស្រុងលើវិស័យទេសចរណ៍សម្រាប់ប្រាក់ចំណូលដូចជា Phuket, Pattaya, Koh Samui, ឈូងសមុទ្រ និងកោះ Andaman និងតំបន់ទេសចរណ៍នៅជុំវិញទីក្រុងបាងកករហូតដល់

  • ត្រីប៉ាសេអ៉ី អាចលក់ក្នុងតម្លៃរហូតដល់ទៅ ៦០០,០០០រៀលក្នុងមួយគីឡូក្រាម អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម January 25, 2021 Chan Sreyny

    ត្រីប៉ាសេអ៉ី ដែលប្រជាជនខ្មែរខ្លះបានត្រឹមតែលឺឈ្មោះ និងដឹងត្រឹមថាមានតម្លៃថ្លៃនោះអាចលក់បានក្នុងមួយគីឡូក្រាមរហូតដល់ ៦០០,០០០រៀល ឯណោះ។ បើតាមការបញ្ជាក់របស់លោក ចាន់ សុខហេង អនុប្រធានការិយាល័យស្រាវជ្រាវបច្ចេកទេសជលផលនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប និងជាអ្នករៀបរៀងសៀវភៅ “ត្រីទឹកសាបនៅព្រះរាជាណាចក្រកម្ពុជា” បានឱ្យដឹងថា ត្រីប៉ាសេអ៊ីជាប្រភេទត្រីមានស្រកា ហើយមានវត្តមានតែនៅក្នុងទន្លេមេគង្គតែប៉ុណ្ណោះ ដោយឡែកនៅកម្ពុជាវារស់នៅប្រចាំតំបន់មេគង្គលើក្នុងខេត្តក្រចេះ (ចាប់ពីតំបន់កាំពីឡើងទៅខេត្តស្ទឹងត្រែង) ស្ទឹងត្រែង និងរតនៈគីរី។ ត្រីប៉ាសេអ៊ីស្ថិតនៅក្នុងអម្បូរ Cyprinidae ហើយមានឈ្មោះវិទ្យាសាស្ត្រ Mekong erythrospila មានប្រវែងវែងបំផុត ៥០សង់ទីម៉ែត្រ និងមានទម្ងន់អាចដល់ ២គីឡូក្រាម។ ពាក់ព័ន្ធនឹងតម្លៃនៅលើទីផ្សារត្រីប៉ាសេអ៉ី អាចលក់បានក្នុងមួយគីឡូចាប់ពី ២០០,០០០រៀល រហូតដល់ ៦០០,០០០រៀល ឯណោះគឺគិតទៅតាមទម្ងន់របស់ត្រី

  • មិនធម្មតា! កសិដ្ឋានចិញ្ចឹមត្រីលម្អមួយនៅកម្ពុជា គ្រោងនាំចេញត្រី ទៅចិនប្រមាណ ៦ពាន់ក្បាលក្នុងមួយឆ្នាំ ហើយក្នុង ១ក្បាលតម្លៃអាចដល់ទៅ ១ពាន់ដុល្លារ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម January 25, 2021 Khmernote

    កសិដ្ឋានចិញ្ចឹមត្រីលម្អមួយកន្លែងនៅក្នុងប្រទេសកម្ពុជាមានបំណងនាំចេញត្រីនាគជាង ១០០០ក្បាល និងត្រីបបែលជាង ៥០០០ក្បាល ក្នុងមួយឆ្នាំ ទៅកាន់ទីផ្សារប្រទេសចិននៅឆ្នាំនេះ។ យោងតាមការបង្ហោះនៅលើគណនីផ្ទាល់ខ្លួនរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីលម្អ First Aquatic Indutrial Co., Ltd នៅភូមិកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នៅក្នុងដំណើរចុះត្រួតពិនិត្យនោះដែរ Mr. Li