ចាក់វ៉ាក់សាំងបានលុយ! ក្រុមហ៊ុនលក់រាយដ៏ល្បីរបស់អាមេរិក ប្រកាសផ្ដល់ប្រាក់ ១០០ដុល្លារដល់បុគ្គលិករបស់ខ្លួនដែលបានចាក់វ៉ាក់សាំង
អាជីវកម្ម February 8, 2021 Khmernote

ខ្សែសង្វាក់ផ្សារទំនើប Kroger Co បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួននឹងផ្ដល់ប្រាក់ ១០០ដុល្លារដល់បុគ្គលិក​ដែលទទួលបានការចាក់វ៉ាក់សាំងការពារវីរុស Covid-19 នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA កាលពីពេលថ្មីៗនេះ។ ​​ប្រភពដដែលបានឲ្យដឹងថា ការផ្ដល់ប្រាក់លើកទឹកចិត្តនេះ គឺបីធ្វើឡើងដើម្បីលើកទឹកចិត្តនិយោជិកឱ្យទទួលបានការការពារប្រឆាំងនឹងមេរោគឆ្លងថ្មីនេះឱ្យបានឆាប់។ ក្រុមហ៊ុន Kroger ដែលប្រតិបត្តិការ Ralphs និង Harris Teeter ក្នុងចំណោមយីហោផ្សេងទៀតនៅទូទាំងរដ្ឋចំនួន ៣៥ បានជួលបុគ្គលិកថ្មីជាង ១០០,០០០ នាក់ ដើម្បីបំពេញតំរូវការដែលកំពុងតែកើនឡើងនៅពេលមានមានរោគរាតត្បាត។

ជាមួយគ្នានេះដែរ ក្រៅពីការផ្ដល់ប្រាក់លើកទឹកចិត្ត ក្រុមហ៊ុនបាននិយាយថា ខ្លួនក៏នឹងវិនិយោគទឹកប្រាក់បន្ថែមចំនួន ៥០ លានដុល្លារអាមេរិក សម្រាប់រង្វាន់ដល់សហការីរួមមាន៖ ឥណទានហាង ១០០ដុល្លារ និងប្រេងឥន្ធនៈចំនួន ១០០០ពិន្ទុ សម្រាប់បុគ្គលិកក្នុងមួយម៉ោង។ យ៉ាងណាមិញអ្នកលក់រាយផ្សេងទៀត ក៏បានធ្វើសកម្មភាពស្រដៀងគ្នាដើម្បីលើកទឹកចិត្តនិយោជិករបស់ពួកគេ ឱ្យទទួលការចាក់វ៉ាក់សាំងរួមមាន Dollar General, German supermarket chain Aldi, Instacart និង Trader Joe’s។

យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្ យនិងការពារជំងឺសហរដ្ឋអាមេរិកបានឲ្យដឹងថា ប្រជាជនដែលមានអាយុលើសពី ៧៥ឆ្នាំ និងអ្នកធ្វើការសំខាន់ៗត្រូវបានគេគ្រោងនឹងចាក់វ៉ាក់សាំងនៅដំណាក់កាលបន្ទាប់ទៀត បន្ទាប់ពីបុគ្គលិកថែទាំសុខាភិបាល និងអ្នករស់នៅមណ្ឌលថែទាំ៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia