រោងចក្រផលិតស្បែកជើង ដែលមានទុនវិនិយោគប្រមាណ ៥.៥ លានដុល្លារ និងអាចបង្កើតការងារដល់ប្រជាជនក្នុងតំបន់ជិត ២​ ពាន់កន្លែងនឹងត្រូវបានសាងសង់ក្នុងខេត្តកំពង់ស្ពឺឆាប់ៗនេះ
សេដ្ឋកិច្ច January 30, 2021 Chan Sreyny

រោងចក្រផលិតស្បែកជើង ដែលមានទុនវិនិយោគប្រមាណ ៥.៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៩១០ កន្លែងនឹងត្រូវបានសាងសង់នៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ការធ្វើបច្ចុប្បន្នភាពនេះ ត្រូវបានចែករំលែកនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២១ បន្ទាប់ពីមានការយល់ព្រមលើគម្រោងវិនិយោគនេះ។ រោងចក្រផលិតស្បែកជើងនេះ គឺជាការវិនិយោគរបស់ក្រុមហ៊ុន UNICORN FOOTWEAR CO., LTD ។

គួររំលឹកផងដែរថា ចាប់តាំងពីដើមខែមករានេះ CDC បានផ្តល់ភ្លើងខៀវដល់គម្រោងវិនិយោគចំនួន ៧ រួមមានគម្រោងខាងលើដែលមានទឹកប្រាក់វិនិយោគជិត ២៧.៦ លានដុល្លារ ដែលបង្កើតឱកាសការងារប្រមាណ ៤,០០០ កន្លែង៕

អត្ថបទ៖ នីតា