ប្រទេសវៀតណាមរំពឹងថា នឹងមានរោងចក្រផលិតផលបច្ចេកវិទ្យាខ្ពស់ចំនួន ៥០០ និងរោងចក្រកសិកម្មដោយប្រើប្រាស់កម្មវិធីបច្ចេកវិទ្យាខ្ពស់ចំនួន ២០០ នៅឆ្នាំ២០៣០។ យោងតាមកម្មវិធីអភិវឌ្ឍន៍បច្ចេកវិទ្យាជាន់ខ្ពស់ជាតិឆ្នាំ២០៣០ រដ្ឋាភិបាលបានកំណត់គោលដៅបង្កើនផលិតផលបច្ចេកវិទ្យាខ្ពស់ដល់ប្រមាណ ៦០% នៃតម្លៃនាំចេញសរុបនៅក្នុងឧស្សាហកម្ម និងកែច្នៃ។ ប្រភពដដែលបានឲ្យដឹងថា ប្រទេសវៀតណាមក៏ស្វែងរកការអភិវឌ្ឍន៍ និងធ្វើជាម្ចាស់លើបច្ចេកវិទ្យាជាន់ខ្ពស់ចំនួន ២០ ដែលជាផ្នែកមួយនៃបញ្ជីបច្ចេកវិទ្យាដែលត្រូវបានផ្តល់អាទិភាពសម្រាប់ការវិនិយោគ និងការអភិវឌ្ឍនៅក្នុងតំបន់។
គួរបញ្ជាក់ផងដែរថា មួយរយៈចុងក្រោយនេះ វៀតណាមហាក់ដូចជាទាក់ទាញអ្នកវិនិយោគបរទេស ជាពិសេសក្រុមហ៊ុន និងសហគ្រាសធំៗជាច្រើនមកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេស។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានផ្លាស់ប្តូរផលិតកម្មពីប្រទេសចិនទៅប្រទេសវៀតណាម ដោយក្រុមហ៊ុន Cupertino នឹងធ្វើពិពិធកម្មដំណើរការផលិត ដោយសារតែភាពតានតឹងរវាងអាមេរិកនិងចិន។

លើសពីនេះ ក្រុមហ៊ុន Hayward Quartz Technology Inc ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ឈានមុខគេ ក្នុងការផ្គត់ផ្គង់ដល់ក្រុមហ៊ុនផលិតឧបករណ៍ដើមសំខាន់ៗទាំងអស់នៅក្នុងផ្នែកអាជីវកម្មអេឡិចត្រូត និងជាអ្នកចែកចាយរ៉ែថ្មខៀវ និងអ្នកផ្គត់ផ្គង់វត្ថុធាតុដើមសំខាន់ៗទាំងអស់នៃក្រុមហ៊ុនផលិតពីតំបន់ Silicon Valley នៅសហរដ្ឋអាមេរិក ក៏បានបោះទុននៅក្នុងប្រទេសវៀតណាមផងដែរ៕



អត្ថបទ៖ លីនី
ប្រភព៖ vnexpress


