មនុស្សពេញវ័យជាង ៨% នៃជនជាតិអាមេរិក សុទ្ធតែជាមហាសេដ្ឋី ហើយនេះជាវិធីដែលពួកគេក្លាយជាអ្នកមាន
គំនិតអប់រំ February 15, 2021 Khmernote

មនុស្សពេញវ័យជាង ៨% នៅសហរដ្ឋអាមេរិកមានទ្រព្យគ្រប់គ្រាន់ ដែលត្រូវបានគេចាត់ថ្នាក់ឲ្យជាមហាសេដ្ឋី នេះបើយោងតាមរបាយការណ៍ Global Wealth Report ឆ្នាំ២០២០ ដោយ Credit Suisse។ លោក Chris Hogan ម្ចាស់វិទ្យុ និងជាអ្នកនិពន្ធសៀវភៅ“ មហាសេដ្ឋីប្រចាំថ្ងៃ” បានធ្វើការស្ទង់មតិលើបុគ្គលមានទ្រព្យស្តុកស្តម្ភជាង ១០,០០០ នាក់ដើម្បីស្វែងយល់ពីអាថ៌កំបាំងនៃភាពជោគជ័យរបស់ពួកគេ។ អ្នកនិពន្ធរូបនេះ បានដឹងយ៉ាងឆាប់រហ័សថា មហាសេដ្ឋីភាគច្រើនមិនមែនជាអ្នកដែលមានយន្តហោះផ្ទាល់ខ្លួន ជាមួយជីវិតហ៉ឺហា ដូចដែលអ្នកឃើញនៅលើកញ្ចក់ទូរទស្សន៍ទេ។

ជាក់ស្ដែងលោក Hogan បាននិយាយថា៖ « មហាសេដ្ឋីទាំងនោះ ​គឺជាមនុស្សឧស្សាហ៍ព្យាយាមធ្វើការងារប្រចាំថ្ងៃ ពួកគេមានគោលដៅច្បាស់លាស់ និងអនាគតភ្លឺស្វាង ជាពិសេសពួកគេហ៉ឺហានោះទេ។ ហើយពួកគេភាគច្រើនបានប្រមូលទ្រព្យសម្បត្តិរបស់ពួកគេ តាមពេលវេលាដោយធ្វើការសម្រេចចិត្តត្រឹមត្រូវ »។

លើសពីនេះទៅទៀតលោកបានបន្តថា ពួកគេមានផ្នត់គំនិតពិសេសមួយ ដែលតែងតែធ្វើឲ្យពួកគេជោគជ័យ ហើយគាត់បានរកឃើញថាប្រហែល ៩៧% នៃមហាសេដ្ឋីដែលត្រូវបានស្ទង់មតិជឿជាក់ថា ពួកគេអាចគ្រប់គ្រងវាសនាផ្ទាល់ខ្លួនរបស់ពួកគេ៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc