ត្រឹមពេល ៧ថ្ងៃ វៀតណាមនាំចេញផ្លែស្រកានាគជាង ១៤,000 តោន ទៅប្រទេសចិន ទទួលបានចំណូលរាប់លានដុល្លារ
សេដ្ឋកិច្ច February 19, 2021 Khmernote

យោងតាមអនុសាខាគយច្រកព្រំដែនខេត្តបានឲ្យដឹងថា ត្រឹមរយៈពេល ៧ថ្ងៃ ប្រទេសវៀតណាមបាននាំចេញផ្លែស្រកានាគជាង ១៤,០០០ តោន ទៅប្រទេសចិន។ ការនាំចេញនេះគិតចាប់ពីថ្ងៃទី ១០-១៧ ខែកុម្ភៈ (ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីរយៈពេល ៧ ថ្ងៃ) តាមរយៈច្រកព្រំដែន (Lao Cai) នៅភាគខាងជើងនៃប្រទេសឡាវ។ ក្នុងរយៈពេលនោះប្រាក់ចំណូលសរុបនៃការនាំចេញ – នាំចូលតាមរយៈច្រកព្រំដែន Lao Cai បានឈានដល់ជាង ១១ លានដុល្លារ ក្នុងនោះការនាំចូលមានតម្លៃ ២.៤ លានដុល្លារ ភាគច្រើន គឺជី និងផលិតផលកសិកម្ម ហើយការនាំចេញដែលមានតម្លៃ ៨.៨ លានដុល្លារ ភាគច្រើនជាផលិតផលកសិកម្ម។

យោងតាមលោកវរសេនីយ៍ឯក Dinh Quang Chinh ប្រធានប៉ុស្តិ៍ព្រំដែននៅច្រកទ្វារអន្តរជាតិ Kim Thanh 2 ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អ្នកនាំចេញក្នុងឱកាសវិស្សមកាល អង្គភាពបានប្រមូលផ្តុំនាយទាហាន និងពលទាហានទាំងអស់ដែលមានភារកិច្ចត្រួតពិនិត្យយ៉ាងជិតស្និទ្ធនូវការឆ្លងកាត់យានជំនិះ និង ប្រជាជនឆ្លងកាត់ច្រកព្រំដែន រួមទាំងអនុវត្តវិធានការណ៍ការពារប្រឆាំងនឹងវីរុស Covid-19។

លោក Le Phuong ប្រធានអនុសាខាគយច្រកទ្វារព្រំដែននៃនាយកដ្ឋានគយ Lao Cai បាននិយាយថា នៅឆ្នាំ ២០២០ ទោះបីមានផលប៉ះពាល់ពីវីរុស Covid-19 ក៏ដោយ ក៏អនុនាយកដ្ឋានបានបញ្ចប់គោលដៅរបស់ខ្លួន ដោយដំណើរការប្រកាសពន្ធគយសម្រាប់ឆ្នាំ ៥១៦អាជីវកម្ម ដែលមានតម្លៃនាំចូល – នាំចេញចំនួនជាង ១ ពាន់លានដុល្លារអាមេរិក និងធានាសុវត្ថិភាពពីការរាតត្បាត។ លោកបានបន្ថែមថា នៅឆ្នាំ ២០២១ វានឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវិស័យដទៃទៀត ដើម្បីពន្លឿនការកែទម្រង់រដ្ឋបាល ខណៈពេលដែលការបង្ហាញនូវការអនុវត្តកាន់តែប្រសើរឡើងនៅក្នុងសកម្មភាពបោសសំអាតគយអេឡិចត្រូនិក ដើម្បីសន្សំសំចៃពេលវេលា និងការចំណាយធានានូវការអភិវឌ្ឍសេដ្ឋកិច្ចនិងការការពារ និងការត្រួតត្រាវីរុ​ស Covid-19 ក្នុងពេលតែមួយ៕

អត្ថបទ៖ លីនី
ប្រភព៖vietnamplus