អ៊ែមណាស់! តេឈ្នះៗហ្មង! កម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ
Boostrong March 3, 2021 Khmernote

អស្ចារ្យពេកហើយ មិនអស់អីផងគ្រាន់តែតេចូលក៏បានឈ្នះលុយសុទ្ធដែរ។ អបអរសាទរអ្នកតេឈ្នះលុយជាច្រើននាក់ដែលបានតេចូលហើយបានឈ្នះលុយជាច្រើនពីកម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ។ កំពូលកម្មវិធីមហាសំណាងនេះ មានផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង11ព្រឹក រហូតដល់ម៉ោង12:30ថ្ងៃត្រង់ នៅលើស្ថានីយទូរទស្សន៍ CTN។

កាលពីសប្តាហ៍មុនមានអ្នកតេចូលហើយបានឈ្នះលុយរហូតទៅដល់៥នាក់និងបានទទួលលុយសុទ្ធក្នុងសប្តាហ៍នេះមានដូចជា ធុន ចន័្ទកញ្ញា មកពីខេត្តកំពង់ចាម បានឈ្នះ៨០ម៉ឺនរៀល, តឹក វ៉ាន់នី មកពីខេត្តកំពង់ចាម បានឈ្នះ ៨០ម៉ឺនរៀល, អ៊ុត សុក្រ មេសា ជាអ្នកភ្នំពេញ បានឈ្នះ៤០ម៉ឺនល, ឈុន សុផាន់ មកពីខេត្តតាកែវ បានឈ្នះ ៨០ម៉ឺនរៀល, វ៉ៃ លីន មកពីសៀមរាប បានឈ្នះ៨០ម៉ឺនរៀល។ កំពូលកម្មវិធីដ៏អស្ចារ្យនេះឲ្យតែតេចូល ដឹងតែបានឈ្នះលុយគ្រប់ៗគ្នា ដោយគ្រាន់តែត្រៀមទូរស័ព្ទ និងកំប៉ុងប៊ូសស្រ្តងសម្រាប់តេចូល រួចឆ្លើយសំណួរងាយៗឲ្យបានត្រឹមត្រូវ បន្ទាប់មកឆ្លងដល់វគ្គជ្រើសរើសប្រអប់ប៊ូសស្រ្តងចំនួន 5 ក្នុងចំណោមប្រអប់ជាតួអក្សរ BOOSTRONG ចំនួន 9។ លុះដល់វគ្គបើកប្រអប់ បើជ្រើសរើសបាន៖

– មេដាយមាស 1 ស្លាក ស្មើរនឹង 200,000៛
-មេដាយមាស 2 ស្លាក ស្មើរនឹង 400,000៛
– មេដាយមាស 3 ស្លាក ស្មើរនឹង 800,000៛
– មេដាយមាស 4 ស្លាក ស្មើរនឹង 1,600,000៛

ហើយបើប្រអប់ទាំង៥សុទ្ធតែជាមេដាយមាស នោះអ្នកនឹងឈ្នះមាសសុទ្ធ 1 តម្លឹង។ កំពូលកម្មវិធីមហាសំណាងនេះ ឲ្យតែបានតេចូល ដឹងតែឈ្នះលុយគ្រប់ៗគ្នា។ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងលំដាប់ពិភពលោកប៊ូសស្រ្តងបានបញ្ជាក់ឲ្យដឹងថា៖ កម្មវិធីប៊ូសស្រ្តងតេឈ្នះលុយមិនមែនមានតែមួយទេ មានរហូតទៅដល់ 3 កម្មវិធី នៅលើ 3 ស្ថានីយទូរទស្សន៍ផ្សេងៗគ្នា ហង្សមាសផ្សាយផ្ទាល់នៅថ្ងៃសុក្រចាប់ម៉ោង 8:00យប់ ភីអិនអីនផ្សាយផ្ទាល់នៅថ្ងៃសៅរ៍ចាប់ម៉ោង 4:30ល្ងាច និងស៊ីធីអិនផ្សាយផ្ទាល់នៅថ្ងៃសៅរ៍ចាប់ម៉ោង 11:00ព្រឹកតទៅ។

កុំភ្លេចត្រៀមទូរស័ព្ទ និងកំប៉ុងប៊ូសស្រ្តងដើម្បីតេចូលក្នុងកំពូលកម្មវិធីមហាសំណាងប៊ូសស្រ្តងតេឈ្នះលុយ។ មាសសុទ្ធជាច្រើនតម្លឹង និងលុយសុទ្ធជាច្រើនលានកំពុងរង់ចាំបងប្អូន។