មិនធម្មតា! ខណៈគេកំពុងងាករករថយន្តអគ្គិសនី ប្រទេសជប៉ុនត្រៀមតេស្តរថយន្តហោះ
សេដ្ឋកិច្ច February 20, 2021 Khmernote

រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនលោក Kazuyoshi Akaba បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសជប៉ុនគ្រោងនឹងរៀបចំគោលការណ៍នាំស្ដីពីការសាកល្បងរថយន្តហោះនៅដំណាច់ឆ្នាំ២០២២ ខណៈរដ្ឋាភិបាលមានបំណងដាក់ឲ្យប្រើប្រាស់រថយន្តទាំងនេះជាក់ស្ដែងនៅឆ្នាំ២០២៣។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន kyodonews បានឲ្យដឹងថា រដ្ឋាភិបាលបាននិងកំពុងជំរុញការអភិវឌ្ឍយានយន្តហោះទាំងនេះ ដោយសហការជាមួយក្រុមហ៊ុនឯកជន សម្រាប់គោលបំណងដូចជា ការដឹកជញ្ជូននៅតាមតំបន់ជនបទនិងការផ្តល់ជំនួយសង្គ្រោះគ្រោះមហន្តរាយ។

នៅក្នុងសន្និសីទកាសែតមួយលោក Kazuyoshi Akaba បាននិយាយថា៖ « យើងនឹងបន្តកិច្ចសហការរវាងវិស័យសាធារណៈនិងឯកជន និងការខិតខំប្រឹងប្រែងដើម្បីបង្កើតបរិយាកាសចាំបាច់មួយ » ដែលត្រូវអនុវត្តចំពោះការប្រើប្រាស់ជាក់ស្តែងនៃរថយន្តហោះ។ រថយន្ដហោះរួមទាំងយានយន្តដែលចុះចត និងចុះចតបញ្ឈរ ឬ បើកបរដោយស្វ័យប្រវត្ត ក៏ត្រូវបានគេរំពឹងទុកសម្រាប់ប្រើប្រាស់ក្នុងវិស័យទេសចរណ៍ និងការដឹកទំនិញនៅជំនាន់ឆ្នាំ ២០២០ នេះដែរ។

អាណាខេត្តកណ្តាលនៃប្រទេសជប៉ុន គឺ Mie ដែលបានជម្រុញកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សេវាកម្មដឹកជញ្ជូនរបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរទៅកាន់តំបន់ដែលគ្មានមនុស្សជិះជាមួយរថយន្តហោះ បានស្នើសុំឱ្យរដ្ឋបញ្ជាក់ពីស្តង់ដាររបស់ខ្លួនក្នុងការផ្តល់ការយល់ព្រមក្នុងការហោះហើរសាកល្បង។ ខណៈនៅឆ្នាំ២០១៨ រដ្ឋាភិបាលកណ្តាលបានចាប់ផ្តើមក្រុមប្រឹក្សាឯកជន-សាធារណៈ ដើម្បីលើកកម្ពស់យានយន្តហោះហើរ ចូលរួមជាមួយក្រុមហ៊ុនដឹកជញ្ចូនក៏ដូចជាក្រុមហ៊ុនផលិតរថយន្ត និងយន្ដហោះ។

គួរបញ្ជាក់ផងដែរថា កាលពីខែសីហាកន្លងទៅក្រុមហ៊ុនអាកាសចរណ៍ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ SkyDrive Inc បានអនុវត្តដោយជោគជ័យនូវការហោះហើរជាសាធារណៈលើកដំបូងរបស់រថយន្តហោះនៅជប៉ុន។ យោងតាមក្រុមហ៊ុនបានឲ្យដឹងថា វាត្រូវបានគេរចនាឡើងជាម៉ូទ័រអគ្គិសនី ចុះចត និងចុះចតបញ្ឈរ តូចជាងគេបំផុតនៅលើពិភពលោក ដែលទាមទារឱ្យមានកន្លែងទំនេរច្រើននៅលើដីសម្រាប់ចត អាចស្មើនឹងបរិវេណចតឡានចំនួនពីរគ្រឿង៕

អត្ថបទ៖ លីនី
ប្រភព៖ kyodonews