- អាជីវកម្មអាជីវកម្ម July 28, 2021 Khmernote
លោក ហួម សារ៉ូម ជាកសិករ រស់នៅភូមិបាក់រទេះ ឃុំ ព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបងបានប្រាប់ឱ្យដឹងថា ការដាំបន្លែត្រសក់ទ្រើង ជាមុខរបរបន្ថែមក្រៅពីធ្វើស្រែរបស់គ្រួសារលោក នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ លោករៀបរាប់ថា ការដាំត្រសក់នេះ ដំបូងត្រូវរៀបចំភ្ជួរដី និងហាលដីឱ្យស្ងួត មានកម្តៅគ្រប់គ្រាន់ ហើយយើងរៀបចំលើករង ដាក់សំពត់ភ្លៀង ដាក់ដំណក់ទឹក ។ បន្ទាប់មកទៀតត្រូវ ដាក់គ្រាប់ត្រសក់ដាំ ដោយប្រើជីលាមកគោ និង ប្រើទុយោដំណក់ទឹក រយៈពេល ៤ថ្ងៃ គឺត្រសក់ចាប់ ផ្តើមដុះ។ កសិកររូបនេះបន្តថា ពេលត្រសក់ដុះ យើងត្រូវថែរក្សាការពារពីពពួកសត្វល្អិត ដោយប្រើថ្នាំគីមីបាញ់
- អាជីវកម្មអាជីវកម្ម July 28, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ក្រុមហ៊ុនដឹកជញ្ជូនឈ្មោះថា Be បានផ្អាកសេវាកម្មដឺកជញ្ជូនទាំងអស់លើកលែងតែក្រុមហ៊ុនដឹកជញ្ជូន Grab និងមួយចំនួនទៀតដែលត្រូវនៅបម្រើសេវាកម្មដដែល តែត្រូវកំណត់ម៉ោងធ្វើការ។ ការផ្អាកនេះ ត្រូវបានអនុវត្តចាប់ពីថ្ងៃអង្គារ ទី២៧ កក្កដា ម្សិលមិញនេះនៅក្នុងក្រុងហាណូយ និងហូជីមិញ ខណៈពេលដែលរលកទី៤ នៃវីរុសកូវីដ-១៩ រាតត្បាតកាន់តែអាក្រក់ទៅៗ។ សេវាកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុនមួយនេះនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ នឹងត្រូវបញ្ឈប់រហូតដល់ថ្ងៃទី១ ខែសីហា ឬ រហូតដល់មានការជូនដំណឹងបន្ថែមទៀតបន្ទាប់ពីក្រុមហ៊ុនពិចារណាលើជម្រើសដែលអាចធ្វើទៅបាន និងទទួលយកដោយការប្រុងប្រយ័ត្នបំផុត។ អ្នកនាំពាក្យក្រុមហ៊ុនម្នាក់បាននិយាយថា៖ «យើងយល់ថាការបញ្ឈប់សេវាកម្មដឹកជញ្ជូនក្នុងកំឡុងពេលនេះ អាចបង្កឱ្យមានភាពលំបាកដល់អតិថិជន និងប៉ះពាល់ដល់ប្រាក់ចំណូលរបស់អ្នកបើកបរ ក៏ដូចជាប្រាក់ចំណូលរបស់ក្រុមហ៊ុន។ ប៉ុន្តែយើងជឿជាក់ថាការសម្រេចចិត្តនេះនឹងជួយរួមចំណែកដល់ការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ និងធានានូវសុខុមាលភាពរបស់អតិថិជន អ្នកបើកបរ និងសហគមន៍របស់យើង
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 27, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃនេះបានឱ្យដឹងថា ការស្តារប្រឡាយបឹងទំពន់ ដែលមានប្រវែងជិត៤គីឡូម៉ែត្រ ដើម្បីរំដោះការលិចលង់ ដោយជំនន់ទឹកភ្លៀងក្នុងខណ្ឌចំនួន៥ នៅរាជធានីភ្នំពេញ បានបញ្ចប់ ១០០ភាគរយហើយ ក្រោយពីក្រុមការងារបានអនុវត្តន៍ការស្តារអស់រយៈពេល៤ខែរួចមក ដោយស្តារសំរាម និងស្មៅបណ្តែតទឹកបានជាង ២៥០០រថយន្ត។ លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការ និងដឹក ជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ថា ដោយមានការ យកចិត្តទុក្ខដាក់ និងតាមការណែនាំពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការ ដោះស្រាយការស្តារប្រព័ន្ធបង្ហូរទឹក ជាពិសេសប្រឡាយមេនៅរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ
- អាជីវកម្មអាជីវកម្ម July 27, 2021 Khmernote
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មលោក Gan Kim Yong បានអំពាវនាវឱ្យអាជីកម្មទាំងអស់ត្រៀមខ្លួនរស់នៅជាមួយនឹងវីរុសកូវីដ-១៩។ ក្នុងនោះរដ្ឋមន្រ្តី បានអំពាវនាវដល់ម្ចាស់អាជីវកម្មទាំងអស់ឱ្យជួយដល់នយោជិកដើម្បីទទួលបានវ៉ាក់សាំង , ប្រើប្រាស់តេស្តរហ័សនៅក្នុងដំណើរការងារ និងបន្តរៀបចំការងារដែើអាចបត់បែនបានតាមស្ថានការណ៍។ ថ្លែងនៅឯសភានៅថ្ងៃទី ២៦ ខែកក្កដា លោក Gan Kim Yong បាននិយាយថា វិធានការទាំងនេះចាំបាច់នៅពេលសិង្ហបុរីធ្វើដំណើរឆ្ពោះទៅរកការរស់នៅជាមួយជំងឺរាតត្បាតរ៉ាំរ៉ៃកូវីដ-១៩។ ហើយវិធានការគ្រប់គ្រងសុវត្ថិភាព នឹងត្រូវបានបន្ធូរបន្ថយរួមទាំងការរឹតត្បិតលើការជួបជុំសង្គម និងព្រឹត្តិការណ៍ជាក់លាក់មួយចំនួនដែលនឹងអនុញ្ញាតឱ្យមានការប្រមូលផ្ដុំគ្នាច្រើនជាងនេះ។ ទាំងនេះមានន័យថា សហគ្រាសអាហារ និងភេសជ្ជៈ ហាងលក់រាយ និងអាជីវកម្មផ្សេងទៀត ដែលផ្តល់សេវាកម្មដោយផ្ទាល់ ដូចជាកន្លែងហាត់ប្រាណ និងសេវាកម្មសម្រស់ នឹងត្រលប់ទៅដំណើរការ និងទទួលអតិថិជនដូចធម្មតាវិញ។ លោក Gan
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 27, 2021 Khmernote
សមាគមនាំចេញផ្លែឈើថៃ បានទទូចដល់រដ្ឋាភិបាលឱ្យជួយដោះស្រាយបញ្ហាចាល់ផ្លែមង្ឃុត ដោយបង្កើនការប្រើប្រាស់ក្នុងស្រុកឱ្យបានច្រើន។ ប្រធានសមាគមលោក Sanchai Puranachaikhiri បាននិយាយកាលពីថ្ងៃច័ន្ទថា ការរឹតត្បិត និងការរឹតបន្តឹងការធ្វើដំណើរទប់ស្កាត់វីរុស កូវីដ-១៩ បានរារាំងអ្នកលក់ផ្លែឈើជាង ៩០០ នាក់នៅតំបន់កណ្តាល និងខាងកើត ពីការធ្វើដំណើរទៅចម្ការនៅភាគខាងត្បូងដើម្បីទិញផ្លែមង្ឃុត។ លោកបានបន្តថា បច្ចប្បន្នចម្ការមង្ឃុតនៅខេត្ត Chumphon, Surat Thani, Nakhon Si Thammarat និង Narathiwat កំពុងផចាល់មង្ឃុត ដោយការផ្គត់ផ្គង់ច្រើនហួសប្រមាណ។ លោកបានបន្ថែមថា ទោះបីអ្នកលក់បន្តត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរក៏ដោយក៏ពួកគេនៅតែមានការលំបាកក្នុងការលក់ផ្លែឈើនេះដែរ ព្រោះទីផ្សារនៅតាមបណ្តាខេត្តជាច្រើនត្រូវបានបញ្ជាឱ្យបិទ ខណៈដែលផ្លូវនាំចេញទៅកាន់ប្រទេសចិន និងវៀតណាមក៏ត្រូវបានហាមឃាត់ដោយអាជ្ញាធរ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះលោកបានលើកឡើងពីដំណោះស្រាយថា៖
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 27, 2021 Khmernote
ក្រសួងព័ត៌មាននាថ្ងៃនេះបានចុះផ្សាយថា បើទោះបីជាកម្ពុជាកំពុងស្ថិតក្នុងវិបត្តិកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ទុនបម្រុងអន្តរជាតិរបស់កម្ពុជាបន្តស្ថិតក្នុងកម្រិត ២០,៨ ប៊ីលាន ដុល្លារអាម៉េរិក ដែលអាចធានាការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់ផងដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាចេញផ្សាយកាលពីចុងសប្ដាហ៍កន្លងទៅនេះ។ សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០២១នេះ សេដ្ឋកិច្ចកម្ពុជាបន្តទទួលរងឥទ្ធិពលពីការរីករាលដាលនៃជំងឺកូវីដ-១៩ ទាំងក្នុងស្រុកនិងតំបន់ ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យចម្បងៗដូចជា វិស័យទេសចរណ៍ កម្មន្តសាល និងសំណង់ លើកលែងវិស័យកសិកម្មដែលបន្តមានវឌ្ឍនភាពល្អ។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ជាមួយនឹងការបង្កើនការចាក់វ៉ាក់សាំងយ៉ាងទូលំទូលាយនិងឆាប់រហ័ស។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការជាកញ្ចប់ តាមដំណាក់កាលជាបន្តបន្ទាប់ ដើម្បីទ្រទ្រង់និងស្ដារសកម្មភាពសេដ្ឋកិច្ច និងជួយដល់ជនក្រីក្រ ប្រកបដោយប្រសិទ្ធភាពផងដែរ។ សេចក្ដីប្រកាសព័ត៌មានបានគូសបញ្ជាក់ថា
- អាជីវកម្មអាជីវកម្ម July 27, 2021 Khmernote
ផ្សារទំនើបទាំងអស់ នៅទីក្រុងហូជីមិញ នឹងបិទដំណើរការនៅម៉ោង ៥ ល្ងាច ដោយបានចាប់ផ្តើមពីថ្ងៃច័ន្ទ ម្សិលមិញនេះ ដើម្បីអនុវត្តតាមការផ្អាកសកម្មភាពពេលយប់នៅទីក្រុង ក្នុងការប្រយុទ្ធនឹងវីរុសលូវីដ-១៩។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បណ្តាញលក់រាយដូចជា VinMart និង CoopMart នឹងដំណើរការចាប់ពីម៉ោង ៧ ព្រឹកដល់ ៥ ល្ងាច ជំនួសឱ្យការដំណើរការរហូតដល់ម៉ោង ១០យប់។ ជាមួយគ្នានេះដែរ ផ្សារទំនើប Big C នឹងបើកដំណើរលឿនជាមុនមួយម៉ោងកន្លះ ពោលគឺបើកនៅម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៥ល្ងាច ស្របពេលដែល Aeon Malls
- ទេសចរណ៍ទេសចរណ៍ July 27, 2021 Khmernote
យោងតាមអាជ្ញាធរទេសចរណ៍ថៃ (TAT) បានឱ្យដឹងថា ទេសចរណ៍ថៃនៅឆ្នាំនេះទំនងជាមានកម្រិតទាបគ្រប់ពេល ព្រោះថាទេសចរអន្តរជាតិអាចនឹងកើនបានត្រឹម ១លាននាក់ ខណៈដែលទេសចរណ៍ក្នុងស្រុកអាចធ្លាក់ចុះដល់ ៥០-៦០លាននាក់ ប្រសិនបើស្ថានភាពកាន់តែអាក្រក់នៃវីរុសកូវីដ-១៩ ទាមទារឱ្យមានការបិទទ្វាររហូតដល់ ៣ ខែ។ លោក Yuthasak Supasorn អភិបាលនៃអាជ្ញាធរទេសចរណ៍ថៃ (TAT) បានឱ្យដឹងថា ទោះបីជាទីភ្នាក់ងារនេះបានរក្សាគោលដៅរបស់ខ្លួនដល់ភ្ញៀវអន្តរជាតិចំនួន ៣ លាននាក់ក៏ដោយ ក៏លទ្ធភាពអាចមានត្រឹមតែ ១ ភាគ ៣ នៃគោលដៅប៉ុណ្ណោះ ដែលនឹងផ្ដល់ប្រាក់ចំណូល ៨៥ ពាន់លានបាតធ្លាក់ចុះ ៧៤% ពីឆ្នាំ ២០២០។ ជាមួយគ្នានេះ ទោះបីជាការបើកឡើងវិញសម្រាប់ភ្ញៀវទេសចរអន្តរជាតិដែលបានទទួលការចាក់វ៉ាក់សាំងតាមរយៈគម្រោង










