ស្វាយ និងដំឡូងមីជាដំណាំខ្មែរ ក្រៅពីនាំចេញស្រស់ ក៏អាចច្នៃបានចាប់ពី ២មុខនាំចេញទៅទីផ្សារក្រៅប្រទេស
សេដ្ឋកិច្ច August 3, 2021 Khmernote

កាលពីចុងខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានបង្ហាញនៅលទ្ធផលនៃការនាំចេញកសិផលក្នុងរយៈពេល៧ខែ នៃឆ្នាំ២០២១ ដោយការនាំចេញមានចំនួនសរុប ៥ ០៣២ ៩៦៨,៦០តោន ទៅកាន់ទិសដៅ ៦៤ប្រទេស កើនឡើង ៨៧.១០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។

ក្នុងការនាំចេញកសិផលសំខាន់ៗទាំងនោះ កសិផលកម្ពុជា ២ប្រភេទ ដែលមានសក្ដានុពលក្នុងការនាំចេញ និងអាចកែច្នៃបានចាប់ពីពីរមុខ បន្ទាប់ពីនាំចេញស្រស់ទៅក្រៅប្រទេស។ កសិផលទាំងនោះមានដូចជា ដំណាំដំឡូងមី ក្រៅពីនាចេញស្រស់ដែលអាចច្នៃជា (ចំណិតដំឡូងមីក្រៀម ម្ស៉ៅដំឡូងមី និងកាកសំណល់ដំឡូងមី ) និងដំណាំស្វាយ ក្រៅពីនាំចេញស្រស់អាចច្នៃជា ( ដំណាំស្វាយ និងទឹកស៊ីរ៉ូស្វាយ )។

គួរឱ្យដឹងផងដែរថា ដំណាំទាំងពីរប្រភេទខាងលើ ត្រូវបាននាំចេញទាំងស្រស់ និងកែច្នៃរួចទៅកាន់ប្រទេស វៀតណាម ចិន ថៃ អ៊ីតាលី ណេដឺឡែន សហរដ្ឋអាមេរិក ប្រទេសប៊ែលហ្ស៉ិក ទីក្រុងហុងកុង កូរ៉េ គុយវ៉ែត សិង្ហបុរី ជប៉ុន ហ្វីលីពីន និង កាហ្សាក់ស្ថាន៕

អត្ថបទ៖ លីនី