- ទេសចរណ៍ទេសចរណ៍ July 16, 2021 Khmernote
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យក្រសួងទេសចរណ៍ប្រកាសជ្រើសរើសភូមិគំរូចំនួន ៣ ដើម្បីដាក់ជាបេក្ខភាពចូលរួមប្រកួតប្រជែង «ភូមិទេសចរណ៍ឆ្នើម (Best Tourism Village)» ជាមួយភូមិគំរូដទៃទៀតនៅជុំវិញពិភពលោក ក្រោមការរៀបចំរបស់អង្គការទេសចរណ៍ពិភពលោក (UNWTO)។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ។ ឯកឧត្តម ទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន នៃក្រសួងទេសចរណ៍ បានថ្លែងឱ្យដឹងថា នៅជំហានដំបូងនេះ រាជរដ្ឋាភិបាលបានសម្រចឱ្យក្រសួងទេសចរណ៍សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជ្រើសរើសភូមិគំរូចំនួន ៣ នៅទូទាំងប្រទេស។ លោកបានបង្ហើបថា «យើងនឹងពិនិត្យលើលទ្ធភាពនៅតាមភូមិតេជោទាំង ១០០ ភូមិ»។ ឯកឧត្តម ទ្រី ឈីវ
- អាជីវកម្មអាជីវកម្ម July 16, 2021 Khmernote
ផ្សារទំនើប អ៉ីអន ម៉ល ភ្នំពេញ (AEON MALL Phnom Penh) ដែលជាផ្សារទំនើបដំបូងគេបង្អស់របស់ក្រុមហ៊ុនជប៉ុនដ៏ំមួយ ដែលឈានជើងចូលមកក្នុងប្រទេសកម្ពុជា នឹងផ្លាស់ប្ដូរមុខមាត់ថ្មី ដើម្បីឆ្លើយតបអោយសមស្របនឹងតម្រូវការរបស់អតិថិជន។ យោងតាមការបង្ហោះនៅលើគេហទំព័រហ្វេសប៊ុករបស់ AEON MALL Cambodia CO.,LTD. បានឱ្យដឹងថា ដោយសារតែតម្រូវការទីផ្សារកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ក្រុមហ៊ុនបានសម្រេចចិត្តកែលម្អអគារពាណិជ្ជកម្មនេះ (ផ្សារទំនើប អ៉ីអន ម៉ល ភ្នំពេញ) ដោយពង្រីក និងបន្ថែមគ្រឿងបរិក្ខារទំនើបៗ។ ក្រុមហ៊ុនបានឱ្យដឹងថាបន្ថែមថា ការកែលម្អអគារពាណិជ្ជកម្មនេះ គឺជាកត្តាចំបាច់ក្នុងការអភិវឌ្ឍន៍ក្រុមហ៊ុន ទៅមួយកម្រិតទៀត ដើម្បីក្លាយជាផ្សារទំនើបយ៉ាងប្រណីតនៅកណ្ដាលទីក្រុងភ្នំពេញ។ គួរបញ្ជាក់ផងដែរថា ផ្សារទំនើប អ៉ីអន
- អាជីវកម្មអាជីវកម្ម July 16, 2021 Khmernote
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗនេះបានបង្ហាញតាមរយៈហ្វេសប៊ុកផេកថា តម្បាញសូត្រមិនត្រឹមតែដើរតួជាផ្នែកមួយនៃប្រវត្តិសាស្ត្រ ប៉ុន្តែថែមទាំងជាផ្នែកមួយនៃវប្បធម៌រស់នៅក្នុងជីវភាពរបស់ជនជាតិខ្មែរតាំងពីយូលង់។ ឯកសារដែលដកស្រង់ចេញពីខេត្តតាកែវ បានឲ្យដឹងថាខ្មែរបានផលិតសូត្រចាប់តាំងពីសម័យហ្វូណន ហើយបច្ចុប្បន្នតម្បាញសូត្រ និងផលិតផលសូត្រមានសារៈសំខាន់សម្រាប់ខេត្តចំនួនប្រាំ ហើយសូត្រដែលមានការច្នៃម៉ូតដ៏ល្បី និងគុណភាពខ្ពស់គឺមកពីខេត្តតាកែវ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពត។ ជាប្រពៃណីដ៏យូលង់មកហើយ នារីខ្មែរតែងតែស្លៀកពាក់សំពត់ហូល ផាមួងដែលផលិតពីសសៃ សូត្រ សម្រាប់ចូលរួមក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ បុណ្យភ្ជុំបិណ្ឌ ពិធីមង្គលការ បុណ្យជាតិ និងបុណ្យបែបសាសនាផ្សេងៗទៀត។ល។ ហើយការប្រកាន់ខ្ជាប់នូវប្រពៃណីដ៏ផូរផង់នេះ ធ្វើឲ្យវប្បធម៌ជាតិខ្មែរនៅតែពណ្ណរាយជាដរាបពីមួយជំនាន់ទៅមួយជំនាន់។ យោងតាមឯកសារស្រាវជ្រាវរបស់អគ្គនាយកដ្ឋានកសិកម្ម ប្រទេសកម្ពុជាបានដាំដំណាំមន និងចិញ្ចឹមដង្កូវនាងចាប់តាំងពីសតវត្សទី១៣។ ប៉ុន្តែផលិតកម្មសូត្រខ្មែរ
- អាជីវកម្មអាជីវកម្ម July 16, 2021 Khmernote
ផ្សារទំនើបនៅទីក្រុង ហូជីមិញ កំពុងផ្ដល់សំបុត្រដល់អតិថិជន ដើម្បីកំណត់ពេលទិញទំនិញរបស់ពួកគេ ដោយព្យាយាមកាត់បន្ថយការស្តុកទុកខណៈដែលទីក្រុងនេះទទួលរងនូវការផ្ទុះឡើងនៃកូវីដ-១៩ ដ៏អាក្រក់បំផុត។ អ្នកនាំពាក្យខ្សែសង្វាក់ផ្គត់ផ្គង់ Saigon Co.op បាននិយាយថា ចាប់តាំងពីថ្ងៃពុធ Saigon Co.op បានចាប់ផ្តើមសាកល្បងចេញសំបុត្រទិញទំនិញនៅតាមបណ្តាហាងលក់ទំនិញមួយចំនួនហើយនឹងពង្រីកយន្តការទៅទីតាំងដែលមានមនុស្សកុះករផ្សេងទៀត ដើម្បីកាត់បន្ថយការតម្រង់ជួរ និងការកកស្ទះ។ វិធានការថ្មីនេះ ជួយឱ្យអតិថិជនមានភាពងាយស្រួល និងស្មើភាពជាងមុន ពោលគឺមិនមានការតម្រង់ជួរចាំចូលទិញទំនិញជាខ្សែពេញផ្លូវទៀតទេ។ អតិថិជនដែលមកទិញទំនិញត្រូវបានអង្គុយរងចាំវេនរបស់ពួកគេក្នុងបន្ទប់រង់ចាំម្ដង ៣០នាក់ ខណៈដែលនៅខាងក្នុងកន្លែងទិញឥវ៉ាន់មានអតិថិជនប្រហែល ២០ នាក់កំពុងយកឥវ៉ាន់របស់ពួកគេ ដោយអតិថិជនម្នាក់ៗត្រូវបានអនុញ្ញាតឱ្យទិញទំនិញរយៈពេលអតិបរមា ៤០ នាទី។ លើសពីនេះទៅទៀត បន្លែ ត្រីសាច់ ផ្លែឈើ មានគ្រប់គ្រាន់សម្រាប់អតិថិជនទាំងអស់ និងស្មើភាព
- បុគ្គលជោគជ័យបុគ្គលជោគជ័យ July 15, 2021 Khmernote
សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានសារភាពថា លោកបានបំផ្លាញជីវិតអាពាហ៍ពិពាហ៍របស់លោកជាមួយអតីតភរិយា គឺលោកស្រី Melinda French Gates នេះបើយោងតាមរបាយការណ៍របស់ New York Post។ គេហទំព័រនេះបានរាយការណ៍ថា មហាសេដ្ឋីរូបនេះបានធ្វើអត្ថាធិប្បាយក្នុងអំឡុងពេល សំណួរនិងចម្លើយនៅឯសន្និសិទ Sun Valley កាលពីសប្ដាហ៍មុន។ ជាមួយគ្នានេះដែរ យោងតាមការកត់ត្រាពីកាសែត The Independent បានឱ្យដឹងថា ពិធីករ CNBC លោក Becky Quick បានស្នើសុំឱ្យលោក Gates និយាយអំពីការលែងលះរបស់គាត់និងអតីតភរិយា
- BoostrongBoostrong July 15, 2021 Khmernote
មិនធម្មតាមែន! កម្មវិធីទស្សន៍ទាយគ្រាប់បាល់ទ្វីបអឺរ៉ុបយ៉ូរ៉ូរបស់ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងលំដាប់ពិភពលោកប៊ូសស្រ្តងដែលបានប្រារព្ធឡើង១ខែពេញនេះ ពិតជាល្បីកក្រើកណាស់ ហើយមានអ្នកឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលមានប្រាក់រង្វាន់សរុបដល់ទៅ 10,000$ និងរង្វាន់ផ្សេងៗជាច្រើនទៀត។ ក្នុងរដូវកាលយ៉ូរ៉ូនេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងគុណភាពលំដាប់ថ្នាក់ពិភពលោកប៊ូសស្ត្រងបានសហការយ៉ាងពេញទំហឹងជាមួយនឹងស្ថានីយទូរទស្សន៍ CBS ដោយនាំមកនូវមហាព្រឹត្តិការណ៍ប្រកួតបាល់ទាត់លំដាប់ពិភពលោក UEFA EURO 2020 ហើយដើម្បីលើកទឹកចិត្តដល់អថិតិជនប៊ូសស្រ្តងទាំងអស់ ក្រុមហ៊ុនក៏បានបង្កើតកម្មវិធីទស្សន៍ទាយគ្រាប់បាល់ដែល មានប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់។ កម្មវិធីទស្សន៍ទាយនេះ បានធ្វើឲ្យកក្រើកដល់ បងប្អូនដែលស្នេហាវិស័យកីឡាខ្លាំងណាស់ ដែលមានអ្នកចូលរួមទស្សន៍ទាយគ្រាប់បាល់ ក្នុងផេកប៊ូសស្រ្តង រហូតដល់រាប់លាននាក់ ជាពិសេសមានអ្នកឈ្នះរង្វាន់ជាច្រើន សន្ធឹកសន្ធាប់ ដែលមានប្រាក់រង្វាន់សរុបដល់ទៅ 10,000$ និងមានរង្វាន់ផ្សេងៗជាច្រើនទៀតដូចជា៖ មួកសុវត្ថិភាពទំនើបប៊ូសស្រ្តង និងរង្វាន់អនុស្សាវរីយ៍ជាច្រើនរង្វាន់ទៀត។ អតិថិជនច្រើនបានថ្លែងអំណរគុណដល់ប៊ូសស្រ្តង ដែលបានរៀបចំកម្មវិធីដ៏ អស្ចារ្យនេះឡើង មិនត្រឹមតែសប្បាយទេ
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 15, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា កម្មករជិត ៥០០,០០០ នាក់ បានបាត់បង់ការងារ និងត្រូវផ្អាកការងារជាបណ្ដោះអាសន្ន ចាប់តាំងពីចុងខែមេសា នៅពេលដែលរលកទី៤ នៃវីរុសកូវីដ-១៩ វាយលុកក្នុងប្រទេសវៀតណាម។ លោក Nguyen Dinh Khang ប្រធានសហព័ន្ធការងារវៀតណាមបាននិយាយកាលពីថ្ងៃពុធថា បុគ្គលិកជិត ៩,៥០០ នាក់នៅ ៣៥ ទីក្រុងនិងខេត្ត បានឆ្លងជំងឺ កូវីដ-១៩ ដែលស្មើនឹងជាង ៣១% នៃចំនួនឆ្លងសរុប។ លោកបានបន្ថែមថា កម្មករប្រហែល ៦ ម៉ឺននាក់មានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺកូវីដ-១៩។ ដោយព្យាករណ៍ថា ចំនួនកម្មករដែលរងផលប៉ះពាល់នឹងកើនឡើង វិស័យនិងតំបន់នានាគួរតែពន្លឿនការអនុវត្តកញ្ចប់ជំនួយដែលឧបត្ថម្ភដោយរដ្ឋដែលមានទឹកប្រាក់
- អាជីវកម្មអាជីវកម្ម July 15, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សិប្បកម្មបុប្ផានៅខេត្តព្រៃវែង ទទួលបានជោគជ័យ លើការផលិតសម្ភារប្លាស្ទីក សម្រាប់ប្រើប្រាស់ក្នុងផ្ទះ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក ។ លោកស្រី ជា បុប្ផា ម្ចាស់សិប្បកម្មខ្មែរមួយរូប ដែលបានផលិត សម្ភារប្លាស្ទីក សម្រាប់ប្រើប្រាស់ក្នុងផ្ទះ បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកស្រីបានចាប់យករបរនេះ អស់រយៈពេលជាង៣ឆ្នាំមកហើយ ដោយផលិតបានជាង៨៥ មុខ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងខេត្តផង និង នាំចេញទៅតាមរាជធានី ខេត្តផ្សេងៗផងដែរ ។ លោកស្រីបានបន្តថា ផលិតផលប្លាស្ទីកទាំងនេះ គឺប្រើប្រាស់វត្ថុធាតុដើមខ្លះពីប្រទេសក្រៅ រីឯខ្លះទៀតទិញ នៅក្នុងស្រុក និងគ្រឿងចក្រនាំចូលពីប្រទេសជប៉ុន ។ លោក ស្រីបានបញ្ជាក់ថា ដោយសារមានការគាំទ្រច្រើនពីអតិថិជនទើបធ្វើឲ្យលោកស្រីសម្រេចចិត្ត










