- សេដ្ឋកិច្ចសេដ្ឋកិច្ច July 22, 2021 Khmernote
ក្នុងឆមាសទី១ នៃឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធ-អាករបានចំនួន ៦ ១៣៩,៤១ ប៊ីលានរៀល (ប្រមាណជា ១ ៥១៥,៩០ លានដុល្លាអាមេរិក) ថយចុះ ១០.៦០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួលេខនេះត្រូវបានបង្ហាញដោយ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២១ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយដ្ឋានពន្ធដារ តាមរយៈប្រព័ន្ធអនឡាញ កាលពីថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០២១។ ចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ឯកឧត្តម បានបង្ហាញថា ក្នុងខែមិថុនា ឆ្នាំ២០២១ ចំណូលពន្ធ-អាករ
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 22, 2021 Khmernote
វៀតណាមបានចាប់ផ្ដើមដឹកទំនិញដោយផ្ទាល់ទៅអឺរ៉ុប ខណៈរថភ្លើងដឹកទំនិញមួយបានចាកចេញពីទីក្រុងហាណូយ ទៅប៊ែលហ្សិក ជាលើកដំបូងកាលពីថ្ងៃអង្គារកន្លងទៅនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា រថភ្លើងដែលបានចាប់ផ្ដើមដាក់ដំណើរការនេះ ដឹកទូរកុងតឺន័រសម្លៀកបំពាក់ វាយនភ័ណ្ឌ និងស្បែកជើងស្បែក។ ផ្លូវរថថ្មីនេះនាំជើងរថភ្លើងពីស្ថានីយ៍ Yen Vien នៅក្នុងក្រុងហាណូយ ទៅទីក្រុង Liege របស់ប៊ែលហ្សិក ជាកន្លែងដែលផ្ទុកទូរកុងតឺន័រទំនិញទាំងនោះ ហើយបញ្ជូនដោយរថយន្តដឹកទំនិញទៅកាន់គោលដៅចុងក្រោយគឺទីក្រុង Rotterdam នៃប្រទេសហូឡង់ នេះបើតាមអយស្ម័យានវៀតណាម Vietnam Railways ។ ជាមួយគ្នានេះដែរ រថភ្លើងផ្ទុកទូកុងតឺន័រប្រវែង ៤០ហ្វីត (ប្រមាណជាង ១២ម៉ែត្រ) នីមួយៗ នឹងត្រូវមកដល់ទីក្រុង Zhengzhou
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 22, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃនេះ បានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ៣ ពីចោមចៅ-កំពត មានប្រវែងសរុបជាង ១៣៤គីឡូម៉ែត្រ នឹងត្រូវដាក់ឱ្យដំណើរការបណ្តោះអាសន្ននាពេលឆាប់ៗខាងមុខនេះ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ បន្ទាប់ពីក្រុមហ៊ុនសាងសង់បញ្ចប់ការងារដែលសេសសល់រួចរាល់។ នេះបើតាមការឱ្យដឹងពីឯកឧត្ដម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្ដម បានបន្តថា ក្រុមការងារបច្ចេកទេសក្រសួង បានចុះពិនិត្យកំណាត់ផ្លូវជាតិលេខ៣ និងបានណែនាំឱ្យក្រុមហ៊ុនសាងសង់ កែសម្រួល និងបំពេញបន្ថែមចំណុចខ្វះខាតដែលនៅសេសសល់មួយចំនួនតូច ដើម្បីធានាធ្វើយ៉ាងណាឱ្យផ្លូវមានគុណភាពរឹងមាំស្របតាមបទដ្ឋានបច្ចេកទេស និងលក្ខខណ្ឌកិច្ចសន្យាសាងសង់ មុននឹងធ្វើការដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់បណ្តោះអាសន្ន។ ឯកឧត្តម បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងចូលរួមថែរក្សាទ្រព្យសម្បត្តិជាតិឱ្យបានគង់វង្ស អាចប្រើប្រាស់បានយូរអង្វែង ដោយហេតុថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងរកថវិកាមកសាងសង់ដោយលំបាក និងបានទទូចកុំឱ្យប្រថុយប្រថាននឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច បង្កគ្រោះថ្នាក់ចរាចរណ៍ កុំបើកលើសល្បឿនកំណត់ដោយច្បាប់
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 22, 2021 Khmernote
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាបាននាំចេញកសិផលសរុបក្នុងឆមាសទី១ ឆ្នាំ២០២១ មានកំណើនជាង ២ ៥៧១លានដុល្លារ ប្រមាណ ៨៤.៦៤ ភាគរយ ក្នុងនោះកសិផលកើនឡើងចំនួន ១០៧.១៦ ភាគរយ។ ប៉ុន្តែការនាំចេញអង្ករមានការធ្លាក់ចុះ ២៩,៤៧ភាគរយ ដោយសារកង្វះទូកុងតឺន័រសម្រាប់ផ្ទុក តម្លៃដឹកជញ្ជូនកើនឡើង និងតម្លៃអង្ករនៅទីផ្សារអន្តរជាតិមានការធ្លាក់ ចុះ ពិសេសសហភាពអឺរ៉ុប។ ឯកឧត្តម វេង សាខុន បញ្ជាក់បែបនេះក្នុងកិច្ចប្រជុំលើកទី១០ តាមប្រព័ន្ធ Video ជាមួយក្រុមការងារបច្ចេកទេសចម្រុះ នៅព្រឹកថ្ងៃទី ២១
- អាជីវកម្មអាជីវកម្ម July 22, 2021 Khmernote
ក្រុមហ៊ុន Honda Motor នឹងផ្អាកការផលិតនៅរោងចក្រដ៏សំខាន់មួយនៅកណ្ដាលទីក្រុងប្រទេសជប៉ុននៅខែក្រោយនេះ ដោយសារតែកង្វះខាតឈីបនៅលើសកលលោក នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK។ ក្រុមហ៊ុនបាននិយាយថា រោងចក្រនៅក្នុងខេត្ត Mie Prefecture នឹងបញ្ឈប់ការផលិតចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែសីហា doyរោងចក្រនេះបានដំឡើងរថយន្តប្រហែល ៥០០,០០០ គ្រឿងជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនេះដែរក្រុមហ៊ុន Toyota Motor និយាយថា ខ្លួនក៏នឹងផ្អាកខ្សែបណ្តាញដំឡើងមួយចំនួននៅរោងចក្រមួយក្នុង Aichi Prefecture ផងដែរ។ ការរីករាលដាលនៃមេរោគឆ្លងនៅអាស៊ីអាគ្នេយ៍ បានជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តជាច្រើនដែលមានរោងចក្រនៅក្នុងតំបន់ បញ្ឈប់ការផលិតនៅទីនោះផងដែរ។ គួរឱ្យដឹងថា នេះមិនមែនជាលើកទី១ ទេ ដែលក្រុមហ៊ុនធំៗរបស់ជប៉ុន ផ្អាកផលិតកម្មរបស់ខ្លួន ជាក់ស្ដែងកាលពីមុនក្រុមហ៊ុន
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 22, 2021 Khmernote
រដ្ឋមន្ត្រីក្រសួងសាធារណលើកឡើងថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងក្នុងការកសាងហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ជាច្រើនខ្សែ នៅគ្រប់រាជធានីខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការធ្វើដំណើរទៅមក និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ នេះដោយយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ ថ្លែងក្នុងឱកាសបើកឱ្យដំណើរការជាផ្លូវជាការ មណ្ឌលផ្តល់សេវាសាធារណៈ ទី០៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅផ្សារទំនើប ហេរីថេក វ៉ក ក្នុងខេត្ត សៀមរាប នាថ្ងៃទី ២១ ខែកក្ក ដា ឆ្នាំ២០២១នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកប ដោយភាពឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ជាពិសេសផ្លូវថ្នល់ដែលជាសរសៃឈាមសេដ្ឋកិច្ចមួយដ៏សំខាន់
- អាជីវកម្មអាជីវកម្ម July 21, 2021 Khmernote
ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីC.A.N ខេត្តព្រៃវែងបានប្រមូលទិញត្រីអណ្តែងពីប្រជា កសិករចន្លោះពី៥តោន ទៅ ១០តោនជារៀងរាល់ថ្ងៃ ដើម្បីយកទៅលក់បន្ត និងបំពេញតម្រូវការទីផ្សាក្នុងស្រុក នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ លោក ផន រ៉ានី ម្ចាស់កសិ ដ្ឋាន C.A.N ស្ថិតនៅឃុំជ្រេះ ស្រុកមេសាង ខេត្តព្រៃវែង បានប្រាប់វិទ្យុជាតិកម្ពុជាថា ក្រៅពីបានបង្កើតកសិដ្ឋានចិញ្ចឹមត្រីខ្លួនឯង អស់រយៈ ពេលជាង២ឆ្នាំមកហើយ ពេលនេះលោកក៏បានទទួលទិញត្រីអណ្ដែងវិញ ពីប្រជា កសិករទូទាំងប្រទេសផងដែរ។ លោកបញ្ជាក់ថា ការប្រមូលទិញនេះ ដោយសារតែប្រជាជនកម្ពុជាកាន់តែច្រើន ចូលចិត្តបរិភោគត្រីក្នុងស្រុកជាងត្រីនាំចូល។ម្យ៉ាងវិញទៀត ការជួយទិញត្រីនេះ ក៏ជាកាលើក ទឹកចិត្ត និងបង្កើតការងារជូនពួកគាត់ក្នុងរដូវកាលកូវីដនេះ ជាពិសេសកាត់បន្ថយការធ្វើចំណាកស្រុក។ ជាមួយគ្នានេះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 21, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី សម្រេចបានជិត១៩ភាគរយហើយ បើទោះបីជាប្រទេសកម្ពុជាកំពុងរងការគំរាមកំហែងដោយសារជំងឺកូវីដ-១៩យ៉ាងធ្ងន់ធ្ងរក៏ដោយ។ ឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា បើទោះបីជាកម្ពុជាកំពុងទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ហើយបានធ្វើឱ្យប៉ះពាល់ខ្លះដល់ដំណើរការសាងសង់ក៏ពិតមែន តែក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជាហៅកាត់ថា (OCIC )នៅតែបន្តដំណើរការ សាងសង់ជាប្រក្រតី ដើម្បីឱ្យសម្រេចតាមគោលដៅដែលបានគ្រោងទុក ។ ឯកឧត្ដមបញ្ជាក់ថា « អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី បើយើងគិតឱ្យត្រឹមត្រូវទៅ គឺសម្រេចបានជាង១៨ភាគរយហើយ ប៉ុន្តែសម្រាប់ការវាស់វែងនេះ គឺជាការវាស់វែងតាមវិជ្ជាជីវៈ ហើយនឹងតាមក្បួនដែលមានការទទួលស្គាល់ពីក្រុមហ៊ុនសាងសង់ ដូច្នេះគឺគាត់សម្រេចបានចំនួន១៨,៩ ភាគរយ »។ ឯកឧត្ដមបន្តថា នៅពេលដែលព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីសាងសង់រួច រាល់ហើយនោះ ព្រលាននេះនឹងជួយលើកមុខមាត់ប្រទេសកម្ពុជា ទាំងវិស័យអាកាសចរណ៍ ទាំងវិស័យពាក់ព័ន្ធផ្សេងៗជាច្រើនទៀត ជាពិសេសរួមចំណែកយ៉ាងសំខាន់










