ព័ត៌មានចុងក្រោយ
  • ថៃ ហាមឃាត់ការហោះហើររបស់អ្នកដំណើរក្នុងស្រុក តែជើងហោះហើរអន្តរជាតិនៅបើកដូចដើម ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ July 21, 2021 Khmernote

    ការហាមឃាត់ការហោះហើររបស់អ្នកដំណើរក្នុងស្រុកទៅ ឬ មកពីតំបន់ក្រហមក្រម៉ៅចំនួន ១៣ ត្រូវបានចូលជាធរមាននៅថ្ងៃពុធ ទី២១ ខែកក្កដា នេះ បន្ទាប់ពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) បានប្រកាសហាមប្រាមការហោះហើរដោយគ្មានកំណត់កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ បាននិយាយថា បំរាមនេះអនុលោមតាមសេចក្តីសំរេចចុងក្រោយរបស់មជ្ឈមណ្ឌលរដ្ឋបាលសិក្សាស្ថានភាពកូវីដ-១៩ ដែលបានប្រកាសដាក់តំបន់ចំនួន ១៣ ដែលរងការវាយប្រហារដោយវីរុស ចូលក្នុងតំបន់ក្រហមក្រម៉ៅ ដែលជាតំបន់ មានការរឹតត្បិត និងគ្រប់គ្រងយ៉ាងតឹងរឹង។ ជាមួយគ្នានេះដែរ មជ្ឈមណ្ឌលរដ្ឋបាលសិក្សាស្ថានភាពកូវីដ-១៩ បានដាក់កម្រិតលើការធ្វើដំណើរទៅនិងមកពីទីក្រុងបាងកក និងខេត្តចំនួន ១២ ដូចជា Chachoengsao, Chon Buri, Nakhon

  • រំភើបណាស់! បរវរកញ្ញាជប៉ុនឆ្នាំ២០២០ កញ្ញា Ruri Saji កំពុងផ្សព្វផ្សាយស្វាយចន្ទី​កម្ពុជា នៅក្នុងប្រព័ន្ធទីផ្សារជប៉ុន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 21, 2021 Khmernote

    គ្រាប់ស្វាយចន្ទី​កម្ពុជា កំពុងបង្អួតសម្រស់នៅលើទឹកដីប្រទេសជប៉ុន ខណៈសកម្មភាពផ្សព្វផ្សាយផលិតផលគ្រាប់ស្វាយន្ទីកម្ពុជា កំពុងធ្វើឡើងនៅក្នុងប្រព័ន្ធទីផ្សារជប៉ុន នេះបើយោងតាមការឱ្យដឹងពីឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ តាមរយៈការបង្ហោះនៅលើគណីហ្វេសប៊ុកផ្ទាល់ខ្លួន​។ តាមការលើកឡើងរបស់ឯកឧត្តម គ្រាប់ស្វាយចន្ទីកម្ពុជា កំពុងផ្សព្វផ្សាយនៅក្នុងប្រព័ន្ធទីផ្សារជប៉ុន ដោយបរវរកញ្ញាជប៉ុន ឆ្នាំ២០២០ គឺកញ្ញា Ruri Saji ដែលជាបរវរកញ្ញាតំណាងឱ្យប្រទេសជប៉ុនក្នុងកម្មវិធី Miss Grand international 2020 ។ នេះសបញ្ជាក់ឱ្យឃើញថា គ្រាប់ស្វាយចន្ទីកំពុងទទួលបាន​ភាពល្បីល្បាញ និងទទួលបានឱកាសកាន់តែច្រើនថែមទៀត ដើម្បីចាប់យកទីផ្សារនៅប្រទេសជប៉ុន ក៏ដូចទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់ទីផ្សារបរទេសជាច្រើនទៀត បន្ទាប់ពីបរវរកញ្ញាជប៉ុន កញ្ញា Ruri Saji

  • គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែនៅក្រុងសៀមរាប គិតត្រឹមខែកក្កដានេះ សម្រេចបាន ៦៦.៣៤% ហើយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 21, 2021 Khmernote

    យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាបនេះ គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ សម្រេចបាន ៦៦.៣៤% ។ វឌ្ឍនភាពនេះត្រូវបានលើកឡើងនៅក្នុងដំណើរអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យការរៀបចំខឿនចិញ្ចើមផ្លូវសម្រាប់អ្នកធ្វើដំណើរដោយ ថ្មើរជើង និងពិនិត្យគុណភាពនៃការចាក់បេតុងស្ពាននិងផ្លូវ របស់ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាបកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ថ្មីៗនេះ។ គួររម្លឹកផងដែរថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ ខ្សែនេះ មានប្រវែងសរុប ១០៨,៧៤១ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង

  • វិស័យអាកាសចរណ៍កម្ពុជាធ្លាក់ចុះជាង ៩០% តែការដឹកទំនិញងើបឡើងវិញបន្តិច សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 21, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ៥ខែឆ្នាំ២០២១ វិស័យអាកាសចរណ៍នៅកម្ពុជា មានការធ្លាក់ចុះជាង ៩០ភាគរយ ប៉ុន្តែការដឹក ជញ្ជូនទំនិញតាមផ្លូវអាកាសមានការងើបឡើងបន្តិច បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ។ ឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានមានប្រសាសន៍ថា ដោយសារការរីករាលដាលនៃជំងឺកូវីដ- ១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យអាកាសចរណ៍ ដែលតាមប្រទេសនីមួយៗមានដាក់ចេញនូវវិធានការសុខាភិបាលផ្សេងៗគ្នា ដើម្បីទប់ស្កាត់ការចម្លងជំងឺដ៏កាចសាហាវនេះ ។ ឯកឧត្ដម បន្តថា គិតត្រឹមចុងខែឧសភាឆ្នាំ២០២១ វិស័យដឹកជញ្ជូនតាមផ្លូវ អាកាសនៅកម្ពុជាធ្លាក់ចុះចន្លោះពី៩២-៩៤ភាគរយ ប៉ុន្តែមានការងើបឡើងវិញបន្តិចសម្រាប់ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសដោយ សារមានតម្រូវការប្រើប្រាស់ទំនិញច្រើន ដូចជា ទំនិញតាមអនឡាញ ព្រមទាំងការដឹកជញ្ជូនទំនិញផ្សេងៗទៀត ជាពិសេសការដឹកជញ្ជូនវ៉ាក់ សាំង ម៉ាស បរិក្ខាពេទ្យជាដើម ។

  • មហាមិត្តចិន ផ្ដល់ជំនួយ​ឥត​សំណង​ ២.៥លានដុល្លារ សម្រាប់ប្រតិបត្តិការបោសសំអាតមីននៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 20, 2021 Khmernote

    យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បានសំរេចផ្តល់​ជំនួយ​ឥត​សំណង​មានទឹកប្រាក់សរុបចំនួន ២,៥០០,០០០​ ដុល្លារអាមេរិក​ ជូនដល់​រាជរដ្ឋាភិបាល​កម្ពុជា​តាមរយ:ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដេីម្បីគាំទ្រសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរបស់អង្គភាព​សុី​ម៉ាក់ ស្ថិតនៅកងឯកភាពកំចាត់មីនទី៦​ ខេត្តព្រះវិហារ​ ឧត្តរមានជ័យ​ ស្ទឹងត្រែង​ និងកងឯកភាពកំចាត់មីនទី៤​ ខេត្តសៀមរាប​ និងខេត្តកំពង់ធំ​ ដែលមាន​កម្លាំង​ប្រតិបត្តិការ​សរុបចំនួនជិត៣០០នាក់។​ សូមជម្រាបថា គម្រោងនេះ​មាន​រយៈពេល​១២ខែ ចាប់ពីខែមករាដល់ខែធ្នូ ឆ្នាំ២០២២ និងមានផែនការត្រូវរំដោះផ្ទៃដីចំការមីននិងចំការសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួនជាង១៧០០ហិចតា​ និងសកម្មភាពអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីនចំនួន៧ខេត្ត។ សូមរំលឹកជំរាបជូនថាលទ្ធផលរយ:ពេល៦ខែ ឆ្នាំ២០២១នេះ​ គំរោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា​ ដែលបានផ្តល់ជំនួយឥតសំណងមានទំហំថវិកាដូច២០២២ដែរ​នោះ និងបានរំដោះដីចំការមីន/គ្រាប់សំណល់ជាតិផ្ទុះចំនួ​នជិត១០៨៣ហិចតា រុករកឃេីញកំទេចគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួ​នជាង៥០០០គ្រាប់៕ អត្ថបទ៖ លីនី

  • ផ្លែដូង និងទឹកដោះគោកំពុងត្រូវប៉ាន់ខ្លាំងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ក្រោយប្រជាជនជឿថា ផលិតផលទាំងនេះ អាចជួយព្យាបាល  និងការពារជំងឺកូវីដ១៩ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 20, 2021 Khmernote

    ផ្លែដូង និងទឹកដោះគោស្រស់កំពុងត្រូវប៉ាន់ខ្លាំងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ខណៈពេលដែលប្រជាជននាំគ្នាងាកទៅរកអាហារ និងភេសជ្ជៈដែលត្រូវបានផ្សព្វផ្សាយថា អាចប្រឆាំងនឹងវីរុសកូវីដ-១៩។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឱ្យដឹងថា ប្រជាជនឥណ្ឌូនេស៊ីបាននាំគ្នាទិញផ្លែដូង និងទឹកដោះគោស្តុកទុក បន្ទាប់ពីបែកធ្លាយថា ផលិតផលទាំងពីរនេះ អាចព្យាបាល និងទប់ស្កាត់ជំងឺកូវីដ-១៩ នៅលើវេទិកាផ្ញើសារ និងបណ្ដាញសង្គម។ សារ និងការផ្សព្វផ្សាយពីប្រសិទ្ធភាពនៃផលិតផលទាំងពីរនេះ បានធ្វើឱ្យមានតម្រូវការខ្ពស់ និងតម្លៃកាន់តែថ្លៃថែមទៀត។ ជាក់ស្ដែង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ មានវីដេអូជាច្រើនដែលបង្ហាញពីប្រជាជនឥណ្ឌូនេស៊ីដែលកំពុងប្រជ្រៀតគ្នា ដើម្បីទិញផលិតផលទឹកដោះគោដែលមានម៉ាកល្បីៗ ស្តុកទុក។ សកម្មភាពទាំងនេះកើតចេញពីព័ត៌មានដែលថា ម៉ាកទឹកដោះគោល្បីៗអាចជម្រុញអង្គបដិប្រាណដែលនឹងការពារការឆ្លងកូវីដ-១៩ ហើយជាមួយនឹងការកើនឡើងនៃតម្រូវការភ្លាមៗ អ្នកលក់បន្តត្រូវបានគេនិយាយថាបានឡើងតម្លៃរហូតដល់ទៅ ៥ដង។ ជាងនេះទៅទៀត ក្នុងពេលថ្មីៗនេះប្រជាជនក៏នាំគ្នាសម្រុកទិញផ្លែដូងស្តុកទុកផងដែរ បើតាមអ្នកលក់ដូងបានប្រាប់ CNA

  • ស្អាតភ្លឹង! គម្រោងពង្រីកផ្លូវជាតិលេខ១១ តភ្ជាប់រវាងអ្នកលឿងនិងកំពង់ចាម ត្រូវបានចុះទទួលស្គាល់ និងបានប្រគល់ដោយជោគជ័យ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 20, 2021 Khmernote

    យោងតាមការបញ្ជាក់ពីស្ថានទូតចិនប្រចាំកម្ពុជាបានឱ្យដឹងថា ថ្មីៗនេះ វិញ្ញាបនប័ត្រតេស្តគុណភាពចុងក្រោយសម្រាប់គម្រោងពង្រីកផ្លូវជាតិលេខ១១ ដែលមានប្រវែងសរុប៩៦គីឡូម៉ែត្រ តភ្ជាប់រវាងអ្នកលឿងនិងកំពង់ចាម ត្រូវបានចុះទទួលស្គាល់ និងបានប្រគល់ដោយជោគជ័យ។ ស្ថានទូតបានបន្ថែមទៀតថា ក្នុងអំឡុងពេលនៃការដ្ឋានគម្រោងខាងលើនេះ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ដែលជាភាគីទទួលសាងសង់បានប្រើប្រាស់កម្មករប្រមាណ១១០០នាក់ សម្រាប់កិច្ចការនេះ។ ភោជនីយដ្ឋាន ផ្ទះសំណាក់ និងហាងអាជីវកម្មដែលនៅតាមដងផ្លូវមានចំនួនកាន់តែច្រើនឡើងៗ បានជួយជំរុញនូវវិស័យអាជីវកម្មបានយ៉ាងល្អប្រសើរ។ សូមបញ្ជាក់ថា ក្នុងរយៈពេលនៃការសាងសង់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានអញ្ជើញចុះត្រួតពិនិត្យជាច្រើនដង និងបានវាយតម្លៃខ្ពស់ចំពោះគុណភាពនៃគម្រោងខាងលើ។ ឯកឧត្តមធ្លាប់មានប្រសាសន៍ថា ពេលបញ្ចប់គម្រោងនឹងជួយកែលម្អបណ្ដាញផ្លូវជាតិសំខាន់នៅក្នុងប្រទេសកម្ពុជា ជួយកែលម្អស្ថានភាពចរាចរណ៍ក្នុងតំបន់និងជួយជំរុញការអភិវឌ្ឍន៍លើវិស័យទេសចរណ៍ ការងារ និងសេដ្ឋកិច្ចពាណិជ្ជកម្មនៅក្នុងតំបន់ផងដែរ។ ទន្ទឹមងនេះរដ្ឋាភិបាលចិនបានផ្តល់ការជួយនិងគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនិងជំរុញគម្រោងជីវភាពរស់នៅរបស់ប្រជាជនក្នុងប្រទេសកម្ពុជាដោយតាមរយៈការផ្តល់ជំនួយឥតសំណងនិងហិរញ្ញប្ប​ទាន​សម្បទាន៕ អត្ថបទ៖ លីនី

  • ផ្សារចំនួន ១៣ នៅក្រុងហូជីមិញបានបើកដំណើរឡើងវិញហើយ ក្រោយបិទមួយរយៈដោយសារកូវីដ១៩ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 20, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ផ្សារចំនួន ១៣ នៅក្នុងទីក្រុងបានបើកដំណើរការឡើងវិញ កាលពីថ្ងៃច័ន្ទ ទី១៩ ខែកក្កដា បន្ទាប់ពីសង្កេតឃើញថា វិធានការណ៍ការពារការឆ្លងរាលដាលវីរុសកូវីដ-១៩ ត្រូវបានដាក់ចេញ​យ៉ាងតឹងរឹង។ មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មនៃទីក្រុងហូជីំមិញបាននិយាយកាលពីថ្ងៃអាទិត្យថា ទីផ្សារនឹងត្រូវរៀបចំផែនការប្រតិបត្តិការជាក់លាក់ ហើយពាណិជ្ជករទាំង​អស់ត្រូវតែធ្វើតេស្តវីរុសកូវីដ-១៩ ជាមួយលទ្ធអវិជ្ជមាន។ ​នាយកដ្ឋានក៏បានស្នើដល់សង្កាត់នានាក្នុងក្រុងណែនាំការទិញទំនិញតាមអ៉ីនធឺណេតនៅតាមទីផ្សារប្រពៃណី ហើយជាការឆ្លើយតបភ្នាក់ងារគ្រប់គ្រងទីផ្សារបានស្នើសុំឱ្យអាជីវករចាប់ផ្តើមលក់តាមអ៉ឺនធឺណេត បង្កើតប្រពន្ធ័ផ្សព្វផ្សាយសង្គម និងគេហទំព័រ ជាមួយព័ត៌មានដូចជាទីតាំង និងលេខទូរស័ព្ទ។ គួរបញ្ជាក់ផងដែរថា យោងតាមនាយកដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្ម នៅហូជីមិញទីផ្សារចំនួន ៤៦ កំពុងដំណើរការហើយ ១៩១ បានបិទទ្វារ គិតត្រឹមថ្ងៃអាទិត្យ។ ទីក្រុងដែលមានប្រជាជនចំនួន ១៣ លាននាក់កំពុងរងនូវការផ្ទុះឡើងនៃវីរុសកូវីដ-១៩ ក្នុងសហគមន៍ដ៏អាក្រក់បំផុតមិនធ្លាប់មាន៕