ព័ត៌មានចុងក្រោយ
  • អ្នកដាំទុរេននៅថៃ ជំរុញឱ្យរដ្ឋាភិបាលតភ្ជាប់ផ្លូវដែករបស់ខ្លួនជាមួយផ្លូវដែកឡាវ-ចិន ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 20, 2021 Khmernote

    សមាគមអ្នកដាំទុរេនថៃ​ បានជំរុញឱ្យរដ្ឋាភិបាលកាត់បន្ថយនូវការរាំងស្ទះដល់ការនាំចេញផ្លែទុរេន ដោយការតភ្ជាប់បណ្តាញផ្លូវដែករបស់ប្រទេសថៃជាមួយផ្លូវដែកឡាវ – ចិន។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៤ ផ្លូវដែកឡាវ-ចិន ផ្តល់នូវផ្លូវសក្តានុពលមួយសម្រាប់ការដឹកជញ្ជូនទុរេនទៅកាន់ប្រទេសចិន ជាកន្លែងដែលតម្រូវការផ្លែឈើថៃកំពុងតែកើនឡើង។ ទោះយ៉ាងណាប្រធានសមាគមលោក Phanusak Saiphanich បាននិយាយថា បច្ចុប្បន្នគ្មានការតភ្ជាប់រវាងបណ្តាញផ្លូវដែកថៃនិងបណ្តាញផ្លូវដែកបរវាងឡាវ-ចិនទេ។ លោកបានជំរុញឱ្យរដ្ឋាភិបាលឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសឡាវស្តីពីការតភ្ជាប់ផ្លូវដែកនេះ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នប្រទេសថៃដឹកជញ្ជូនអ្នកទុរេនទៅកាន់ប្រទេសចិនតាមរយៈផ្លូវទឹកនិងផ្លូវគោក។ ការដឹកជញ្ជូនតាមកប៉ាល់ចំណាយពេលយូរ និងធ្វើឱ្យផលិតផលមានហានិភ័យកាន់តែច្រើន។ ទោះជាយ៉ាងណាក៏ដោយកប៉ាល់ គឺជាមធ្យោបាយដឹកជញ្ជូនថោកជាងឡានដឹកទំនិញ៕ អត្ថបទ៖ លីនី ប្រភព៖ nationthailand

  • ក្រឡាន បាត់ដំបងនៅតែរក្សាបានភាពល្បីល្បាញពីគុណភាព និងរសជាតិឈ្ងុយឆ្ងាញ់ តែដោយសារកូវីដ១៩ ធ្វើឱ្យការលក់ថយចុះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 19, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ប្រជាពលរដ្ឋ និងអ្នកប្រករបរដុតនំក្រឡានបានឱ្យដឹងថា នំក្រឡានខេត្តបាត់ដំបងនៅតែរក្សាបានភាពល្បីល្បាញពីគុណភាពនិងរសជាតិឈ្ងុយឆ្ងាញ់ តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន។ អ្នកស្រី រុំ ផារី រស់នៅភូមិសំរោង ឃុំសំរោងក្នុងស្រុកឯកភ្នំ ដែលប្រកបមុខរបរដុតក្រឡាន លក់ជាង ២០ឆ្នាំមកហើយរៀបរាប់ថា នំក្រឡាន មានគ្រឿងផ្សំ សំខាន់ៗមានដូចជា អង្ករដំណើប ដូង សណ្តែក ស្ករជាដើម។ នៅពេលលាយគ្រឿងផ្សំចូលគ្នារួច គឺច្រកក្នុងបំពង់ឫស្សី ហើយដុតរយៈពេល ២ម៉ោងទើបឆ្អិន ហើយយកមកសក ដើម្បីដាក់លក់ឱ្យអតិថិជន។ អ្នកស្រីថា ទម្រាំបានក្រឡានឆ្អិនដាក់លក់យើងត្រូវឆ្លង កាត់ដំណាក់កាលដូចជា រកឫស្សី មិនចាស់ពេក ហើយមិនខ្ចីពេក ទើបដុតទៅ ក្រឡានមានក្លិនឈ្ងុយ

  • វៀតណាម ត្រៀម​បើកកោះ  Phu Quoc  ទទួលភ្ញៀវទេសចរបរទេសឡើងវិញ ក្នុងពេលខាងមុខនេះ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ July 19, 2021 Khmernote

    កោះ Phu Quoc នៅក្នុងខេត្ត Kien Giang ប្រទេសវៀតណាមរំពឹងថា នឹងបើកទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសឡើងវិញ​នៅតុលាខាងមុខនេះ ប៉ុន្តែសម្រាប់ភ្ញៀវដែលមានលិខិតឆ្លងដែនវ៉ាក់សាំងតែប៉ុណ្ណោះ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus បានឱ្យដឹងថា ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានស្នើឱ្យបើកកោះ Phu Quoc ដល់ភ្ញៀវទេសចរអន្តរជាតិដោយមានលិខិតឆ្លងដែនវ៉ាក់សាំង បន្ទាប់ពីទទួលបានការពិគ្រោះយោបល់ពីក្រសួងសុខាភិបាលសន្តិសុខសាធារណៈ ក្រសួងកិច្ចការបរទេស ក្រសួងការពារជាតិ ក្រសួងដឹកជញ្ជូន និងក្រសួងព័ត៌មាននិងគមនាគមន៍។ ប្រភពដដែលបានឱ្យដឹងថា ក្នុងដំណាក់កាលដំបូងនៃការបើកសាកល្បងដែលនឹងមានរយៈពេល ៣ ខែ កោះ Phu Quoc នឹងទទួលភ្ញៀវទេសចរពី ២,០០០ ទៅ ៣,០០០

  • រដ្ឋាភិបាលថៃ រំពឹងថានឹងអាចទាញចំណូលបាន ៥.៤ លានដុល្លារពីគម្រោង បើកកោះចំនួន ៣ ស្វាគមន៍ភ្ញៀវទេសចរឡើងវិញនៅខែដំបូង ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ July 19, 2021 Khmernote

    រដ្ឋាភិបាលថៃ រំពឹងថា នឹងអាចទទួលបានចំណូលចំនួន ១៨០លានបាត (ប្រមាណ ៥.៤លានដុល្លារអាមេរិក) ពីគម្រោង «Samui Plus» ក្នុងអំឡុងពេលបើកដំបូង។ «Samui Plus» គឺជាគម្រោងបើកកោះចំនួន ៣ ស្វាគមន៍ភ្ញៀវទេសចរឡើងវិញ បន្ទាប់ពីគម្រោង «Phuket Sand Box» ដែលក្នុងនោះមានកោះ Samui, កោះ Pha-ngan និងកោះ Tao កាលពីពាក់កណ្ដាល ខែកក្កដា ថ្មីៗនេះ។ លោក Thanakorn Wangboonkongchana អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពសេដ្ឋកិច្ច (CESA) បាននិយាយថា

  • ក្រុងហូជីមិញ កំពុងជួបបញ្ហាកង្វះបន្លែ ផ្លែឈើ និងស៊ុត ខណៈផ្សារបោះដុំធំៗបានបិទទ្វារ ហើយប្រជាជននាំគ្នាទិញស្តុកទុកច្រើនពេក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 19, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ទីក្រុងហូជីមិញ កំពុងជួបបញ្ហាកង្វះបន្លែ ផ្លែឈើ និងស៊ុត​ ខណៈពេលដែលជំងឺកូវីដ-១៩ បានរាលដាលដល់តំបន់ភាគខាងត្បូង ដែលប៉ះពាល់ដល់សង្វាក់ផ្គត់ផ្គង់ស្បៀងអាហារ។ លោក Nguyen Nguyen Phuong អនុប្រធានមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មទីក្រុងបានប្រាប់អ្នកយកព័ត៌មានថា ដោយក្នុងទីក្រុងមានតំបន់ដែលកំពុងស្ថិតក្នុងការបិទខ្ទប់ ដូច្នេះប្រជាជនជាច្រើនបាននឹងកំពុងស្បៀងស្តុកទុក ដែលនេះបណ្តាលឱ្យមានការខ្វះខាតនៅទីក្រុងហូជីមិញ។ លោកបាន​បន្ថែមថា ទីក្រុងនេះខ្វះបន្លែ ផ្លែឈើ និងអាហារស្រស់ប្រហែល ១,០០០ តោនក្នុងមួយថ្ងៃ។ ជាមួយគ្នានេះដែរ ដោយសារតម្លៃស៊ុតមានស្ថេរភាពនៅតាមផ្សារទំនើប និងទាបជាងផ្សារខាងក្រៅ ដូច្នេះក្នុងប៉ុន្មានថ្ងៃថ្មីៗនេះប្រជាជនបានទិញស៊ុតក្នុងបរិមាណច្រើនដើម្បីលក់ដើម្បីចំណេញ។ គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ ដើម្បីទប់ស្កាត់ការទិញស្តុកទុកអាហារ និងលក់បន្តក្នុងតម្លៃថ្លៃយកចំណេញ ផ្សារទំនើបជាច្រើនបានកំណត់ការទិញទំនិញរបស់អ្នកទិញ។ ទន្ទឹមនឹងនេះ

  • សំណង់ធារាសាស្រ្តស្ទាក់ទឹកលំហាច ដែលកែលម្អឡើងវិញក្រោមជំនួយរបស់ជប៉ុន បានសាងសង់រួចរាល់ជាស្ថាពររួចហើយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 19, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សំណង់ធារាសាស្រ្តស្ទាក់ទឹកលំហាច ជាគម្រោងមួយ ក្នុងចំណោមអនុគម្រោងទាំង៦ នៃគម្រោងកែលំអរ និងស្ដារឡើងវិញ ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគខាងលិច បឹងទន្លេសាប ក្រោមហិរញ្ញប្បទានរបស់ប្រទេសជប៉ុន មានទីតាំងស្ថិតក្នុង ឃុំអញ្ជាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ គម្រោងមួយនេះបានសាងសង់រួចរាល់ជាស្ថាពររួចហើយ ដែលអាចយកទឹកស្រោចស្រពលើផ្ទៃដីចំនួន៣ ២៨៩ ហិកតា ក្នុងស្រុកចំនួន ៣គឺ ស្រុកបរិបូរណ៌, ស្រុកទឹកផុស និងស្រុករលាប្អៀរ។ លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា៖ សមិទ្ធផលថ្មីនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត

  • ក្រុមហ៊ុនលំដាប់ពិភពលោក Nike អាចនឹងមានបញ្ហា ខណៈក្រុមហ៊ុនផ្គត់ផ្គង់ធំៗចំនួន ២ ផ្អាករោងចក្រផលិតនៅវៀតណាមដោយសារការផ្ទុះជំងឺកូវីដ១៩ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 17, 2021 Khmernote

    ក្រុមហ៊ុន Changshin នៅវៀតណាម ដែលជាក្រុមហ៊ុនផលិតស្បែករបស់កូរ៉េខាងត្បូង និងជាអ្នកផ្គត់ផ្គង់ធំលំដាប់ទី២ ឱ្យយីហោប្រេន Nike បានផ្អាកផលិតកម្មរបស់ខ្លួននៅប្រទេសវៀតណាម ដោយបិទរោងចក្រចំនួន ៣ ដោយសារតែការផ្ទុះឡើងនៃវីរុសកូវីដ-១៩។ រដ្ឋាភិបាលវៀតណាម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រោងចក្រនៅក្នុងខេត្ត Dong Nai ដែលមានកម្មករជិត ៤២,០០០ នាក់ នឹងនៅតែបន្តបិទទ្វាររហូតដល់ថ្ងៃទី ២០ ខែកក្កដា ដោយបន្ថែមករណីឆ្លងចំនួន ១៧៧ ករណីដែលត្រូវបានរកឃើញនៅក្នុងខេត្តគឺមកពីរោងចក្រ។ ជាមួយគ្នានេះដែរ កាលពីថ្ងៃពុធ កន្លងទៅនេះ ក្រុមហ៊ុនតៃវ៉ាន់ Pou Chen Corp ដែលផលិតស្បែកជើងឱ្យក្រុមហ៊ុន Nike

  • រមណីយដ្ឋានដ៏ស្រស់ស្អាតមួយកន្លែងលាក់ខ្លួននៅស្រុកស្អាង កំពុងទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ July 17, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រមណីយដ្ឋានភូមិផ្កាត្រកួន ស្រុកស្អាងកំពុងទាក់ទាញភ្ញៀវទេសចរ ឱ្យចូលទៅលេងកម្សាន្តនិងវិនិយោគជាហូរហែ ខណៈដែលរមណីយដ្ឋានមួយនេះ មានកន្លែងកម្សាន្តសម្រាប់បន្ធូរអារម្មណ៍ និងអ្នកដែលចង់វិនិយោគដីសម្រាប់ធ្វើផ្ទះលំហែកាយផងដែរ ។ លោក ឌិន សុមេធារិទ្ធស្ថានិករមណីយដ្ឋានភូមិផ្កាត្រកួន ស្ថិតនៅភូមិឫស្សី ជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកបានបើករមណីយដ្ឋាននេះ អស់រយៈពេលជាង៣ឆ្នាំមកហើយ ដើម្បីបំពេញតម្រូវការអតិថិជនក្នុងការទៅលេងកម្សាន្ត និងអ្នកដែលចង់មាន ផ្ទះលំហែកាយផ្ទាល់ខ្លួន។ លោកបន្តថា បច្ចុប្បន្នមានភ្ញៀវទេសចរជាច្រើន បានចូលទៅលេងកម្សាន្ត ដើម្បីទៅទស្សនា ក៏ដូចជាការស្នាក់នៅ ថតរូបជាពិសេស មានភ្ញៀវទៅវិនិយោគលើគម្រោងដីធ្វើផ្ទះលំហែកាយផងដែរ ។ លោកបានបន្ថែមថា ប្រជាពលរដ្ឋខ្មែរភាគច្រើន គឺចង់រកកន្លែងលេងកម្សាន្ត ដែលមានបរិយាកាសល្អ