ព័ត៌មានចុងក្រោយ
  • មហាសេដ្ឋី Bill Gates សារភាពថា លោកបានបំផ្លាញជីវិតអាពាហ៍ពិពាហ៍របស់ខ្លួនជាមួយអតីតភរិយា ដោយការលែងលះ គឺជាកំហុសរបស់គាត់ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ July 15, 2021 Khmernote

    សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានសារភាពថា លោកបានបំផ្លាញជីវិតអាពាហ៍ពិពាហ៍របស់លោកជាមួយអតីតភរិយា គឺលោកស្រី Melinda French Gates នេះបើយោងតាមរបាយការណ៍របស់ New York Post។ គេហទំព័រនេះបានរាយការណ៍ថា មហាសេដ្ឋីរូបនេះបានធ្វើអត្ថាធិប្បាយក្នុងអំឡុងពេល សំណួរនិងចម្លើយនៅឯសន្និសិទ Sun Valley កាលពីសប្ដាហ៍មុន។ ជាមួយគ្នានេះដែរ​ យោងតាមការកត់ត្រាពីកាសែត The Independent បានឱ្យដឹងថា ពិធីករ CNBC លោក Becky Quick បានស្នើសុំឱ្យលោក Gates និយាយអំពីការលែងលះរបស់គាត់និងអតីតភរិយា

  • ពិតជាមិនធម្មតាមែន! រដូវកាលបាល់ទាត់យ៉ូរ៉ូនេះ ប៊ូសស្រ្តងចែករង្វាន់ឡើងកក្រើក Boostrong
    Boostrong
    Boostrong July 15, 2021 Khmernote

    មិនធម្មតាមែន! កម្មវិធីទស្សន៍ទាយគ្រាប់បាល់ទ្វីបអឺរ៉ុបយ៉ូរ៉ូរបស់ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងលំដាប់ពិភពលោកប៊ូសស្រ្តងដែលបានប្រារព្ធឡើង១ខែពេញនេះ ពិតជាល្បីកក្រើកណាស់ ហើយមានអ្នកឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលមានប្រាក់រង្វាន់សរុបដល់ទៅ 10,000$ និងរង្វាន់ផ្សេងៗជាច្រើនទៀត។ ក្នុងរដូវកាលយ៉ូរ៉ូនេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងគុណភាពលំដាប់ថ្នាក់ពិភពលោកប៊ូសស្ត្រងបានសហការយ៉ាងពេញទំហឹងជាមួយនឹងស្ថានីយទូរទស្សន៍ CBS ដោយនាំមកនូវមហាព្រឹត្តិការណ៍ប្រកួតបាល់ទាត់លំដាប់ពិភពលោក UEFA EURO 2020 ហើយដើម្បីលើកទឹកចិត្តដល់អថិតិជនប៊ូសស្រ្តងទាំងអស់ ក្រុមហ៊ុនក៏បានបង្កើតកម្មវិធីទស្សន៍ទាយគ្រាប់បាល់ដែល មានប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់។ កម្មវិធីទស្សន៍ទាយនេះ បានធ្វើឲ្យកក្រើកដល់ បងប្អូនដែលស្នេហាវិស័យកីឡាខ្លាំងណាស់ ដែលមានអ្នកចូលរួមទស្សន៍ទាយគ្រាប់បាល់ ក្នុងផេកប៊ូសស្រ្តង រហូតដល់រាប់លាននាក់ ជាពិសេសមានអ្នកឈ្នះរង្វាន់ជាច្រើន សន្ធឹកសន្ធាប់ ដែលមានប្រាក់រង្វាន់សរុបដល់ទៅ 10,000$ និងមានរង្វាន់ផ្សេងៗជាច្រើនទៀតដូចជា៖ មួកសុវត្ថិភាពទំនើបប៊ូសស្រ្តង និងរង្វាន់អនុស្សាវរីយ៍ជាច្រើនរង្វាន់ទៀត។ អតិថិជនច្រើនបានថ្លែងអំណរគុណដល់ប៊ូសស្រ្តង ដែលបានរៀបចំកម្មវិធីដ៏ អស្ចារ្យនេះឡើង មិនត្រឹមតែសប្បាយទេ

  • បាត់បង់ទាំងការងារ ឆ្លងទាំងជំងឺ! ចាប់តាំងពីខែមេសាមក កម្មករវៀតណាមប្រមាណកន្លះលាននាក់ រងផលប៉ះពាល់ដោយសារកូវីដ១៩ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 15, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា កម្មករជិត ៥០០,០០០ នាក់ បានបាត់បង់ការងារ និងត្រូវផ្អាកការងារជាបណ្ដោះអាសន្ន ចាប់តាំងពីចុងខែមេសា នៅពេលដែលរលកទី៤ នៃវីរុសកូវីដ-១៩​ វាយលុកក្នុងប្រទេសវៀតណាម។ លោក Nguyen Dinh Khang ប្រធានសហព័ន្ធការងារវៀតណាមបាននិយាយកាលពីថ្ងៃពុធថា បុគ្គលិកជិត ៩,៥០០ នាក់នៅ ៣៥ ទីក្រុងនិងខេត្ត បានឆ្លងជំងឺ កូវីដ-១៩ ដែលស្មើនឹងជាង ៣១% នៃចំនួនឆ្លងសរុប។ លោកបានបន្ថែមថា កម្មករប្រហែល ៦ ម៉ឺននាក់មានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺកូវីដ-១៩។ ដោយព្យាករណ៍ថា ចំនួនកម្មករដែលរងផលប៉ះពាល់នឹងកើនឡើង វិស័យនិងតំបន់នានាគួរតែពន្លឿនការអនុវត្តកញ្ចប់ជំនួយដែលឧបត្ថម្ភដោយរដ្ឋដែលមានទឹកប្រាក់

  • ស្ដ្រីខ្មែរ ១រូប សម្រេចឈប់នាំចូលសម្ភារប្លាស្ទីកប្រើប្រាស់ក្នុងផ្ទះមកលក់ ចាយទុនបង្កើតសិប្បកម្មផលិតខ្លួនឯង រហូតទទួលបានជោគជ័យផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 15, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សិប្បកម្មបុប្ផានៅខេត្តព្រៃវែង ទទួលបានជោគជ័យ លើការផលិតសម្ភារប្លាស្ទីក សម្រាប់ប្រើប្រាស់ក្នុងផ្ទះ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក ។ លោកស្រី ជា បុប្ផា ម្ចាស់សិប្បកម្មខ្មែរមួយរូប ដែលបានផលិត សម្ភារប្លាស្ទីក សម្រាប់ប្រើប្រាស់ក្នុងផ្ទះ បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកស្រីបានចាប់យករបរនេះ អស់រយៈពេលជាង៣ឆ្នាំមកហើយ ដោយផលិតបានជាង៨៥ មុខ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងខេត្តផង និង នាំចេញទៅតាមរាជធានី ខេត្តផ្សេងៗផងដែរ ។ លោកស្រីបានបន្តថា ផលិតផលប្លាស្ទីកទាំងនេះ គឺប្រើប្រាស់វត្ថុធាតុដើមខ្លះពីប្រទេសក្រៅ រីឯខ្លះទៀតទិញ នៅក្នុងស្រុក និងគ្រឿងចក្រនាំចូលពីប្រទេសជប៉ុន ។ លោក ស្រីបានបញ្ជាក់ថា ដោយសារមានការគាំទ្រច្រើនពីអតិថិជនទើបធ្វើឲ្យលោកស្រីសម្រេចចិត្ត

  • ថៃ កំពុងពិចារណាលើការកំណត់ចំនួនក្នុងការនាំចេញវ៉ាក់សាំង AstraZeneca ដែលផលិតនៅក្នុងស្រុក ដើម្បីទប់ទល់នឹងវិបត្តិកូវីដ១៩ របស់ខ្លួន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 15, 2021 Khmernote

    ប្រទេសថៃកំពុងពិចារណាដាក់កម្រិតលើការនាំចេញវ៉ាក់សាំងកូវីដ-១៩ AstraZeneca ដែលផលិតនៅក្នុងស្រុក នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress។ សារព័ត៌មានដដែលបានឱ្យដឹងថា ការកំណត់ចំនួនក្នុងការនាំចេញវ៉ាក់សាំងនេះ គឺប្រទេសថៃធ្វើឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិកូវីដ-១៩ របស់ខ្លួន ដែលវិធានការណ៍នេះទំនងជាជះឥទ្ធិពលដល់ប្រទេសជិតខាង និងធ្វើឱ្យមានការព្រួយបារម្ភអំពីការចាក់វ៉ាក់សាំង។ ទន្ទឹមនឹងនោះ រាល់ការប៉ុនប៉ងដើម្បីគ្រប់គ្រងការនាំចេញ អាចធ្វើឱ្យការបញ្ចេញវ៉ាក់សាំងកាន់តែយឺតយ៉ាវបន្ថែមទៀតទៅកាន់ប្រទេសម៉ាឡេស៊ី វៀតណាម និងឥណ្ឌូនេស៊ី ដែលកំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លង និងការរំខានដល់ការផ្គត់ផ្គង់ដែលបណ្តាលមកពីការទប់ស្កាត់ការនាំចេញកាលពីមុនរបស់ប្រទេសឥណ្ឌា។ គួរបញ្ជាក់ផងដែរថា ប្រទេសថៃកំពុងទទួលរងនូវការផ្ទុះឡើងនូវមេរោគឆ្លងដ៏អាក្រក់បំផុតរបស់ខ្លួននៅឡើយ ដោយមានមនុស្សរាប់រយនាក់បានស្លាប់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយមានអ្នកឆ្លងថ្មីជាង ៨០០០ នាក់ត្រូវបានគេរាយការណ៍អស់ជាច្រើនថ្ងៃក្នុងខែនេះ ហើយមានតែប្រមាណ ៥% នៃប្រជាជនជាង ៦៦ លាននាក់របស់ខ្លួនប៉ុណ្ណោះ បានទទួលការចាក់វ៉ាក់សាំង។ សូមរម្លឹកថា ប្រទេសថៃបានផលិតវ៉ាក់សាំង AstraZeneca

  • ថៃ សម្រេចបើកកោះសាមុយទទួលភ្ញៀវទេសចរបរទេសឡើងវិញនៅថ្ងៃនេះ តែគ្មានវត្តមានភ្ញៀវសូម្បីតែម្នាក់ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ July 15, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដានេះ Koh Samui, Koh Pha-ngan និង Koh Tao បានបើកទទួលភ្ញៀវទេសចរបរទេសឡើងវិញ។ នៅថ្ងៃដំបូង នៃការបើកឡើងវិញក្រោមគម្រោង Samui Plus បានបង្ហាញថា មិនមានភ្ញៀវទេសច​របរទេសណាម្នាក់ចូលមកកម្សាន្តនៅ Koh Samui ឡើយ។ បើតាមសមាគមលើកកម្ពស់ទេសចរណ៍ Koh Samui បានឱ្យដឹងថា មានតែជនបរទេសចំនួន ១១ នាក់ ដែលសុទ្ធតែជាសមាជិកនៃសារព័ត៌មានប៉ុណ្ណោះ ដែលនឹងធ្វើការហោះហើរពីទីក្រុងបាងកក មក

  • ផ្លូវជាតិលេខ៧ ពីស្គន់ដល់កំពង់ចាម នឹងកាន់តែទូលាយជាងមុន ខណៈក្រសួងសាធារណការ នឹងពង្រីកពី ២ទៅ ៤គន្លង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 15, 2021 Khmernote

    ផ្លូវជាតិលេខ ៧ ពីចំណុចរង្វង់មូលស្គន់ទៅខេត្តកំពង់ចាម លែងតូចចង្អៀតទៀតហើយ ពោលគឺនឹងធំទូលាយផ្ដល់ភាពងាយស្រួលក្នុងការបើកបររបស់ប្រជាពលរដ្ឋ ខណៈផ្លូវនេះកំពុងត្រួតពិនិត្យគម្រោងពង្រីកពី ២ ទៅ ៤គន្លង។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ សូមបញ្ជាក់ថា គម្រោងនេះត្រូវបានបង្ហាញក្នុងឱកាសដឹកនាំគណប្រតិភូចម្រុះដោយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការអមដំណើរពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម កាលព្រឹកថ្ងៃចន្ទ កន្លងទៅនេះ ដើម្បីចុះពិនិត្យគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ ពី២ ទៅ ៤គន្លង ពីរង្វង់មូលស្គន់ទៅខេត្តកំពង់ចាម ប្រវែងប្រមាណ ៤៥ គ.ម.៕ អត្ថបទ៖

  • កម្ពុជាស្នើឱ្យអ្នកវិនិយោគវៀតណាមផ្អាកការចេញចូលរវាងប្រទេសទាំងពីរជាបណ្ដោះអាសន្ន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 14, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃទី១៤​ ខែកក្កដា ឆ្នាំ២០២១ នេះបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យអ្នកវិនិយោគវៀតណាមផ្អាកការចេញចូលរវាងប្រទេសទាំងពីរជាបណ្ដោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជាសកលនៃជំងឺកូវីដ-១៩។ យោងតាមសំណើផ្អាកការធ្វើដំណើរចេញចូលក្នុងព្រះរាជាណាចក្រកម្ពុជា ជាបណ្ដោះអាសន្នចំពោះបុគ្គលិក កម្មករ ជនជាតិវៀតណាមទាំងអស់ ក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើសុំឱ្យបណ្តាក្រុមហ៊ុនវៀតណាម ដែលកំពុងមានវត្តមានធ្វើការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ផ្អាកការធ្វើដំណើរឆ្លងកាត់ពីកម្ពុជាទៅវៀតណាម និងពីវៀតណាមមកកម្ពុជាវិញជាបណ្ដោះអាសន្ន ចំពោះបុគ្គលិក កម្មករជនជាតិ វៀតណាមទាំងអស់ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជាសកលនៃជំងឺកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល នាពេលបច្ចុប្បន្ននេះ។ ឯកឧត្តមបានបញ្ជាក់ថា ការស្នើសុំផ្អាកការធ្វើដំណើរចេញចូលក្នុងព្រះរាជាណាចក្រកម្ពុជា ជាបណ្ដោះអាសន្ននេះ ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន