- សេដ្ឋកិច្ចសេដ្ឋកិច្ច July 22, 2021 Khmernote
រដ្ឋមន្ត្រីក្រសួងសាធារណលើកឡើងថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងក្នុងការកសាងហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ជាច្រើនខ្សែ នៅគ្រប់រាជធានីខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការធ្វើដំណើរទៅមក និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ នេះដោយយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ ថ្លែងក្នុងឱកាសបើកឱ្យដំណើរការជាផ្លូវជាការ មណ្ឌលផ្តល់សេវាសាធារណៈ ទី០៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅផ្សារទំនើប ហេរីថេក វ៉ក ក្នុងខេត្ត សៀមរាប នាថ្ងៃទី ២១ ខែកក្ក ដា ឆ្នាំ២០២១នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកប ដោយភាពឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ជាពិសេសផ្លូវថ្នល់ដែលជាសរសៃឈាមសេដ្ឋកិច្ចមួយដ៏សំខាន់
- អាជីវកម្មអាជីវកម្ម July 21, 2021 Khmernote
ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីC.A.N ខេត្តព្រៃវែងបានប្រមូលទិញត្រីអណ្តែងពីប្រជា កសិករចន្លោះពី៥តោន ទៅ ១០តោនជារៀងរាល់ថ្ងៃ ដើម្បីយកទៅលក់បន្ត និងបំពេញតម្រូវការទីផ្សាក្នុងស្រុក នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ លោក ផន រ៉ានី ម្ចាស់កសិ ដ្ឋាន C.A.N ស្ថិតនៅឃុំជ្រេះ ស្រុកមេសាង ខេត្តព្រៃវែង បានប្រាប់វិទ្យុជាតិកម្ពុជាថា ក្រៅពីបានបង្កើតកសិដ្ឋានចិញ្ចឹមត្រីខ្លួនឯង អស់រយៈ ពេលជាង២ឆ្នាំមកហើយ ពេលនេះលោកក៏បានទទួលទិញត្រីអណ្ដែងវិញ ពីប្រជា កសិករទូទាំងប្រទេសផងដែរ។ លោកបញ្ជាក់ថា ការប្រមូលទិញនេះ ដោយសារតែប្រជាជនកម្ពុជាកាន់តែច្រើន ចូលចិត្តបរិភោគត្រីក្នុងស្រុកជាងត្រីនាំចូល។ម្យ៉ាងវិញទៀត ការជួយទិញត្រីនេះ ក៏ជាកាលើក ទឹកចិត្ត និងបង្កើតការងារជូនពួកគាត់ក្នុងរដូវកាលកូវីដនេះ ជាពិសេសកាត់បន្ថយការធ្វើចំណាកស្រុក។ ជាមួយគ្នានេះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 21, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី សម្រេចបានជិត១៩ភាគរយហើយ បើទោះបីជាប្រទេសកម្ពុជាកំពុងរងការគំរាមកំហែងដោយសារជំងឺកូវីដ-១៩យ៉ាងធ្ងន់ធ្ងរក៏ដោយ។ ឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា បើទោះបីជាកម្ពុជាកំពុងទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ហើយបានធ្វើឱ្យប៉ះពាល់ខ្លះដល់ដំណើរការសាងសង់ក៏ពិតមែន តែក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជាហៅកាត់ថា (OCIC )នៅតែបន្តដំណើរការ សាងសង់ជាប្រក្រតី ដើម្បីឱ្យសម្រេចតាមគោលដៅដែលបានគ្រោងទុក ។ ឯកឧត្ដមបញ្ជាក់ថា « អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី បើយើងគិតឱ្យត្រឹមត្រូវទៅ គឺសម្រេចបានជាង១៨ភាគរយហើយ ប៉ុន្តែសម្រាប់ការវាស់វែងនេះ គឺជាការវាស់វែងតាមវិជ្ជាជីវៈ ហើយនឹងតាមក្បួនដែលមានការទទួលស្គាល់ពីក្រុមហ៊ុនសាងសង់ ដូច្នេះគឺគាត់សម្រេចបានចំនួន១៨,៩ ភាគរយ »។ ឯកឧត្ដមបន្តថា នៅពេលដែលព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីសាងសង់រួច រាល់ហើយនោះ ព្រលាននេះនឹងជួយលើកមុខមាត់ប្រទេសកម្ពុជា ទាំងវិស័យអាកាសចរណ៍ ទាំងវិស័យពាក់ព័ន្ធផ្សេងៗជាច្រើនទៀត ជាពិសេសរួមចំណែកយ៉ាងសំខាន់
- ទេសចរណ៍ទេសចរណ៍ July 21, 2021 Khmernote
ការហាមឃាត់ការហោះហើររបស់អ្នកដំណើរក្នុងស្រុកទៅ ឬ មកពីតំបន់ក្រហមក្រម៉ៅចំនួន ១៣ ត្រូវបានចូលជាធរមាននៅថ្ងៃពុធ ទី២១ ខែកក្កដា នេះ បន្ទាប់ពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) បានប្រកាសហាមប្រាមការហោះហើរដោយគ្មានកំណត់កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ បាននិយាយថា បំរាមនេះអនុលោមតាមសេចក្តីសំរេចចុងក្រោយរបស់មជ្ឈមណ្ឌលរដ្ឋបាលសិក្សាស្ថានភាពកូវីដ-១៩ ដែលបានប្រកាសដាក់តំបន់ចំនួន ១៣ ដែលរងការវាយប្រហារដោយវីរុស ចូលក្នុងតំបន់ក្រហមក្រម៉ៅ ដែលជាតំបន់ មានការរឹតត្បិត និងគ្រប់គ្រងយ៉ាងតឹងរឹង។ ជាមួយគ្នានេះដែរ មជ្ឈមណ្ឌលរដ្ឋបាលសិក្សាស្ថានភាពកូវីដ-១៩ បានដាក់កម្រិតលើការធ្វើដំណើរទៅនិងមកពីទីក្រុងបាងកក និងខេត្តចំនួន ១២ ដូចជា Chachoengsao, Chon Buri, Nakhon
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 21, 2021 Khmernote
គ្រាប់ស្វាយចន្ទីកម្ពុជា កំពុងបង្អួតសម្រស់នៅលើទឹកដីប្រទេសជប៉ុន ខណៈសកម្មភាពផ្សព្វផ្សាយផលិតផលគ្រាប់ស្វាយន្ទីកម្ពុជា កំពុងធ្វើឡើងនៅក្នុងប្រព័ន្ធទីផ្សារជប៉ុន នេះបើយោងតាមការឱ្យដឹងពីឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ តាមរយៈការបង្ហោះនៅលើគណីហ្វេសប៊ុកផ្ទាល់ខ្លួន។ តាមការលើកឡើងរបស់ឯកឧត្តម គ្រាប់ស្វាយចន្ទីកម្ពុជា កំពុងផ្សព្វផ្សាយនៅក្នុងប្រព័ន្ធទីផ្សារជប៉ុន ដោយបរវរកញ្ញាជប៉ុន ឆ្នាំ២០២០ គឺកញ្ញា Ruri Saji ដែលជាបរវរកញ្ញាតំណាងឱ្យប្រទេសជប៉ុនក្នុងកម្មវិធី Miss Grand international 2020 ។ នេះសបញ្ជាក់ឱ្យឃើញថា គ្រាប់ស្វាយចន្ទីកំពុងទទួលបានភាពល្បីល្បាញ និងទទួលបានឱកាសកាន់តែច្រើនថែមទៀត ដើម្បីចាប់យកទីផ្សារនៅប្រទេសជប៉ុន ក៏ដូចទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់ទីផ្សារបរទេសជាច្រើនទៀត បន្ទាប់ពីបរវរកញ្ញាជប៉ុន កញ្ញា Ruri Saji
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 21, 2021 Khmernote
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាបនេះ គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ សម្រេចបាន ៦៦.៣៤% ។ វឌ្ឍនភាពនេះត្រូវបានលើកឡើងនៅក្នុងដំណើរអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យការរៀបចំខឿនចិញ្ចើមផ្លូវសម្រាប់អ្នកធ្វើដំណើរដោយ ថ្មើរជើង និងពិនិត្យគុណភាពនៃការចាក់បេតុងស្ពាននិងផ្លូវ របស់ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាបកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ថ្មីៗនេះ។ គួររម្លឹកផងដែរថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ ខ្សែនេះ មានប្រវែងសរុប ១០៨,៧៤១ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 21, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ៥ខែឆ្នាំ២០២១ វិស័យអាកាសចរណ៍នៅកម្ពុជា មានការធ្លាក់ចុះជាង ៩០ភាគរយ ប៉ុន្តែការដឹក ជញ្ជូនទំនិញតាមផ្លូវអាកាសមានការងើបឡើងបន្តិច បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ។ ឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានមានប្រសាសន៍ថា ដោយសារការរីករាលដាលនៃជំងឺកូវីដ- ១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យអាកាសចរណ៍ ដែលតាមប្រទេសនីមួយៗមានដាក់ចេញនូវវិធានការសុខាភិបាលផ្សេងៗគ្នា ដើម្បីទប់ស្កាត់ការចម្លងជំងឺដ៏កាចសាហាវនេះ ។ ឯកឧត្ដម បន្តថា គិតត្រឹមចុងខែឧសភាឆ្នាំ២០២១ វិស័យដឹកជញ្ជូនតាមផ្លូវ អាកាសនៅកម្ពុជាធ្លាក់ចុះចន្លោះពី៩២-៩៤ភាគរយ ប៉ុន្តែមានការងើបឡើងវិញបន្តិចសម្រាប់ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសដោយ សារមានតម្រូវការប្រើប្រាស់ទំនិញច្រើន ដូចជា ទំនិញតាមអនឡាញ ព្រមទាំងការដឹកជញ្ជូនទំនិញផ្សេងៗទៀត ជាពិសេសការដឹកជញ្ជូនវ៉ាក់ សាំង ម៉ាស បរិក្ខាពេទ្យជាដើម ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 20, 2021 Khmernote
យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនបានសំរេចផ្តល់ជំនួយឥតសំណងមានទឹកប្រាក់សរុបចំនួន ២,៥០០,០០០ ដុល្លារអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជាតាមរយ:ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដេីម្បីគាំទ្រសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរបស់អង្គភាពសុីម៉ាក់ ស្ថិតនៅកងឯកភាពកំចាត់មីនទី៦ ខេត្តព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង និងកងឯកភាពកំចាត់មីនទី៤ ខេត្តសៀមរាប និងខេត្តកំពង់ធំ ដែលមានកម្លាំងប្រតិបត្តិការសរុបចំនួនជិត៣០០នាក់។ សូមជម្រាបថា គម្រោងនេះមានរយៈពេល១២ខែ ចាប់ពីខែមករាដល់ខែធ្នូ ឆ្នាំ២០២២ និងមានផែនការត្រូវរំដោះផ្ទៃដីចំការមីននិងចំការសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួនជាង១៧០០ហិចតា និងសកម្មភាពអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីនចំនួន៧ខេត្ត។ សូមរំលឹកជំរាបជូនថាលទ្ធផលរយ:ពេល៦ខែ ឆ្នាំ២០២១នេះ គំរោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា ដែលបានផ្តល់ជំនួយឥតសំណងមានទំហំថវិកាដូច២០២២ដែរនោះ និងបានរំដោះដីចំការមីន/គ្រាប់សំណល់ជាតិផ្ទុះចំនួនជិត១០៨៣ហិចតា រុករកឃេីញកំទេចគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួនជាង៥០០០គ្រាប់៕ អត្ថបទ៖ លីនី










