ខ្មែរជួយខ្មែរ! កសិដ្ឋានចិញ្ចឹមត្រីមួយកន្លែងក្នុងខេត្តព្រៃវែង ប្រមូលទិញត្រីអណ្តែងពីប្រជាកសិករប្រមាណជិត ១០តោនជារៀងរាល់ថ្ងៃ ព្រោះហេតុផលទាំងនេះ
អាជីវកម្ម July 21, 2021 Khmernote

ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីC.A.N ខេត្តព្រៃវែងបានប្រមូលទិញត្រីអណ្តែងពីប្រជា កសិករចន្លោះពី៥តោន ទៅ ១០តោនជារៀងរាល់ថ្ងៃ ដើម្បីយកទៅលក់បន្ត និងបំពេញតម្រូវការទីផ្សាក្នុងស្រុក នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ លោក ផន រ៉ានី ម្ចាស់កសិ ដ្ឋាន C.A.N ស្ថិតនៅឃុំជ្រេះ ស្រុកមេសាង ខេត្តព្រៃវែង បានប្រាប់វិទ្យុជាតិកម្ពុជាថា ក្រៅពីបានបង្កើតកសិដ្ឋានចិញ្ចឹមត្រីខ្លួនឯង អស់រយៈ ពេលជាង២ឆ្នាំមកហើយ ពេលនេះលោកក៏បានទទួលទិញត្រីអណ្ដែងវិញ ពីប្រជា កសិករទូទាំងប្រទេសផងដែរ។

លោកបញ្ជាក់ថា ការប្រមូលទិញនេះ ដោយសារតែប្រជាជនកម្ពុជាកាន់តែច្រើន ចូលចិត្តបរិភោគត្រីក្នុងស្រុកជាងត្រីនាំចូល។ម្យ៉ាងវិញទៀត ការជួយទិញត្រីនេះ ក៏ជាកាលើក ទឹកចិត្ត និងបង្កើតការងារជូនពួកគាត់ក្នុងរដូវកាលកូវីដនេះ ជាពិសេសកាត់បន្ថយការធ្វើចំណាកស្រុក។

ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋបន្តជួយគាំទ្រ ត្រីចិញ្ចឹមក្នុងស្រុកឱ្យបានច្រើន ដើម្បីលើកទឹក ចិត្តដល់ប្រជាកសិករឱ្យមានកម្លាំងចិត្តចិញ្ចឹមបន្តទៀត។ សូមបញ្ជាក់ថា កសិដ្ឋានចិញ្ចឹមត្រី C.A.N នេះ បានបង្កើតតាំងពីឆ្នាំ២០១៨ លើផ្ទៃដី២ហិកតា មានស្រះមេពូជចំនូន៤០ស្រះ និងអាង ចិញ្ចឹមត្រីធម្មតាចំនួន១០០ អាង ដែលមានប្រភេទត្រីរួមមាន ត្រីអណ្ដែង, ត្រីផ្ទក់, ត្រីឆ្ពិន, ត្រីក្រាញ់, និងត្រីទីឡាព្យា៕

ប្រភព៖ ក្រសួងព័ត៌មាន