ព័ត៌មានចុងក្រោយ
  • ផ្សារទំនើបធំៗ ក្នុងប្រទេសថៃសម្រេចបិទទ្វាររយៈពេល ២សប្ដាហ៍ ខណៈអត្រាឆ្លងមេរោគកូវីដ-១៩ កាន់តែកើនឡើង អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 12, 2021 Khmernote

    ផ្សារទំនើបធំៗនៅរាជធានី និងខេត្តក្នុងតំបន់ហានិភ័យខ្លាំង (តំបន់ក្រហមក្រម៉ៅ) នៃប្រទេសថៃមួយចំនួនបានសម្រេចបិទទ្វាររយៈពេល ២សប្ដាហ៍ ដើម្បីអនុវត្តតាមវិធានការទប់ស្កាត់ការឆ្លងរាលដាលរលកថ្មីនៃវីរុស កូវីដ-១៩ នៅក្នុងខេត្តចំនួន១០ នេះបើយោងតាមការចុះផ្សាយរបស់​សារព័ត៌មាន Bangkok Post។ ប្រភពដដែលបានឱ្យដឹងថា សាខាចំនួន ១៦ ដែលជាកម្មសិទ្ធិរបស់ Central Department store លើកលែងតែផ្សារទំនើប Tops និង Central Food Halls នឹងត្រូវបិទចាប់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃទី ២៥ ខែកក្កដា។ នៅលើទំព័រហ្វេសប៊ុក Central Department Store បានបង្ហាញថា សាខាសរុបចំនួន ១៦

  • ៣ ចំណុចធ្វើឱ្យ សិង្ហបុរី ថៃ និងវៀតណាម ក្លាយជាតួឯកនៅអាស៊ីអាគ្នេយ៍ សម្រាប់ក្រុមហ៊ុនដើម្បីពង្រីកផលិតកម្ម និងអាជីវកម្ម សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 10, 2021 Khmernote

    យោងតាមការស្ទង់មតិថ្មីៗនេះ ដោយធនាគារ Standard Chartered បានបង្ហាញថា សិង្ហបុរី ថៃ និងវៀតណាម គឺជាទិសដៅទាក់ទាញនៅអាស៊ីអាគ្នេយ៍​ សម្រាប់ក្រុមហ៊ុនដើម្បីពង្រីកផលិតកម្មនិងអាជីវកម្ម។ លទ្ធផលនៃការស្ទង់មតិបានបង្ហាញថា សហគ្រាសភាគច្រើននៅក្នុងអាស៊ាន កំពុងផ្តោតលើឱកាសអាជីវកម្មនៅក្នុងតំបន់ ដោយរំពឹងថានឹងមានកំណើនខ្លាំងក្នុងរយៈពេល ១២ ខែខាងមុខ។ ជាក់ស្ដែង ប្រទេសសិង្ហបុរីបានក្លាយជាគោលដៅពង្រីកផលិតកម្ម និងអាជីវកម្មដ៏ទាក់ទាញបំផុតដោយ ៨០% នៃក្រុមហ៊ុនដែលត្រូវបានស្ទង់មតិបាននិយាយថា ពួកគេកំពុងផ្តោតលើផលិតកម្មនិងការពង្រីកអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសនេះ បន្ទាប់មកប្រទេសថៃ ៦០% និងវៀតណាម ៥០%។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនជាច្រើនបានជ្រើសរើសយកប្រទេសសិង្ហបុរី ដើម្បីបង្កើតការិយាល័យកណ្តាល ការិយាល័យលក់និងទីផ្សារមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ ឬ មជ្ឈមណ្ឌលច្នៃប្រឌិតនៅថ្នាក់តំបន់។ មេដឹកនាំសាជីវកម្មបាននិយាយថា កម្លាំងជំរុញចំនួនបីសម្រាប់ពួកគេ

  • ការបិទខ្ទប់ជាថ្មីម្ដងទៀតរបស់ប្រទេសថៃ​ នឹងប៉ះពាល់ដល់ទេសចរណ៍ក្នុងស្រុក រួមទាំងការចំណាយឯកជនរបស់ប្រជាជន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 10, 2021 Khmernote

    ការបិទខ្ទប់ និងការគ្រប់គ្រងយ៉ាងតឹងរឹងរបស់រដ្ឋាភិបាលថៃ ភាគច្រើននឹងប៉ះពាល់ដល់ការចំណាយផ្ទាល់ខ្លួនរបស់ប្រជាជន និងទេសចរក្នុងស្រុក នេះបើតាមការលើកឡើងរបស់លោក លោក Amonthep Chawla ប្រធានស្រាវជ្រាវនៅធនាគារថៃ CIMB។ ការចំណាយផ្ទាល់ខ្លួនត្រូវបានគេប៉ាន់ស្មានថា នឹងបន្តធ្លាក់ចុះនៅខែកក្កដា និងនៅត្រីមាសទី៣ ខណៈពេលដែលប្រជាជនត្រូវបានគេស្មានថា នឹងបញ្ឈប់ការធ្វើដំណើរឆ្លងកាត់ខេត្ត ដែលនេះនឹងប៉ះពាល់ដល់ទេសចរណ៍ក្នុងស្រុកនៅត្រីមាសទី ៣។ ប្រធានស្រាវជ្រាវនៅធនាគារថៃ រូបនេះបានលើកឡើងទៀតថា វិធានការណ៍ចុងក្រោយរបស់រដ្ឋាភិបាល មិនគួរជះឥទ្ធិពលដល់វិស័យផលិតកម្ម និងការនាំចេញរបស់ថៃក្នុងអំឡុងពេលនៃការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកទេ។ ហើយទោះបីការនាំចេញកើនឡើងក៏សេដ្ឋកិច្ចថៃប្រឈមនឹងហានិភ័យពីការឆ្លងជំងឺប្រចាំថ្ងៃខ្ពស់ជាងមុន និងការពន្យារពេលចាក់វ៉ាក់សាំង។ លោកបានបន្ថែមថា ប្រសិនបើរដ្ឋាភិបាលមិនអាចទប់ស្កាត់ការឆ្លងថ្មី និងពន្យាររយៈពេលនៃការបិទខ្ទប់នោះទេ ធនាគារ CIMBT នឹងកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេសសម្រាប់ឆ្នាំនេះម្តងទៀត ហើយវាអាចទាបជាង ១% ពីការប៉ាន់ស្មានដែលមានស្រាប់ គឺ

  • លោក ប្រាយុធ ចានអូចា ប្តេជ្ញាបរិច្ចាគប្រាក់ខែចំនួនបីខែ ដល់កិច្ចប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិកូវីដ-១៩ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 10, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់​សារព័ត៌មាន The Nation បានឱ្យដឹងថា នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុធ ចានអូចា បានប្តេជ្ញាថានឹងបរិច្ចាគប្រាក់ខែរបស់គាត់ចំនួនបីខែ ដល់កិច្ចប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិកូវីដ-១៩។ លោកប្រាយុទ្ធ បានសន្យានៅក្នុងការប្រកាសរបស់មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានការណ៍កូវីដ-១៩ កាលពីថ្ងៃសុក្រ ដែលបានដាក់ចេញពីការបិទខ្ទប់រយៈពេល ១៤ ថ្ងៃនៅតាមខេត្ត ក្រុងចំនួន ៦ គឺ ទីក្រុងបាងកក, ខេត្តណាខុនផាធុម, ណុនថាបូរី, ខេត្តផាធុមថានី , សាមុតប្រាកាន និងសាមុត សាខន ដោយ វិធានការនេះនឹងចាប់ផ្តើមពីថ្ងៃសៅរ៍នេះ។ សារព័ត៌មានដដែលបានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តីទទួលបានប្រាក់ខែសរុបចំនួន ១២៥,៥៩០ បាត (៣.៨ម៉ឺនដុល្លារ)

  • សមាគមកសិកម្មឈ្លាសវៃ គ្រោងកែច្នៃឧបករណ៍សម្អាតគ្រាប់ពូជស្រូវថ្មីមួយបន្ថែមទៀត ដើម្បីជួយកសិករខ្មែរសម្រិតសម្រាំងគ្រាប់ស្រូវពូជល្អៗទុកបង្កបង្កើនផលនៅឆ្នាំក្រោយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 10, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សមាគមកសិកម្មឈ្លាសវៃ គ្រោងកែច្នៃឧបករណ៍សម្អាតគ្រាប់ពូជស្រូវថ្មីមួយបន្ថែមទៀត ដើម្បីជួយដល់កសិករ ក្នុងការសម្អាតពូជស្រូវ ឱ្យបានស្អាតមុននឹងយកទៅបង្កបង្កើនផល ខណៈដែលសមាគមនេះ ធ្លាប់បានកែច្នៃឧបករណ៍ដាំស្រូវជាជួរ ទទួលបានជោគជ័យរួចមកហើយ ។ លោក សាន ប៊ុនីកា ប្រធានសមាគមកសិកម្មឈ្លាសវៃ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ជាទូទៅប្រជាកសិករដែលប្រមូលផលស្រូវរួចរាល់ តែងតែសម្រិត សម្រាំងទុកគ្រាប់ស្រូវពូជល្អៗ សម្រាប់បង្កបង្កើនផលនៅរដូវកាលក្រោយៗទៀត ដើម្បីទទួលបានទិន្នផលល្អប្រសើរ ។ ប៉ុន្តែបើទោះបីជាមានការសម្រិតសម្រាំងយ៉ាងណាក្តី ក៏នៅតែមានលាយឡំនឹងគ្រាប់ស្មៅល្អិតៗ ពិបាកក្នុងការកម្ចាត់ ដែលនៅតែធ្វើឱ្យមានផលលំបាកដល់ការលូតលាស់ដំណាំស្រូវ ជាពិសេសត្រូវចំណាយថវិកាច្រើនដើម្បីទិញថ្នាំកម្ចាត់ស្មៅទាំងនេះ ។ លោកបន្តថា ដោយមើលឃើញពីការលំបាកបែបនេះ ទើបសមាគមកសិកម្មឈ្លាសវៃ គ្រោងកែច្នៃបង្កើតឧបករណ៍សម្អាតគ្រាប់ពូជស្រូវ ដើម្បីធ្វើយ៉ាងណាជួយដល់ប្រជាកសិករ កាត់បន្ថយការចំណាយមិនចាំបាច់ កាត់បន្ថយការប្រើប្រាស់ថ្នាំពុលកសិកម្ម

  • រយៈពេល ៥ខែនៃឆ្នាំ២០២១នេះ ភ្ញៀវអន្តរជាតិជាង ៩ ម៉ឺននាក់ បានធ្វើដំណើរចូលមកកម្ពុជា ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ July 9, 2021 Khmernote

    យោងតាមរបាយការណ៍របស់នាយកដ្ឋានស្ថិតិទេសចរណ៍ បានឱ្យដឹងថាក្នុងរយៈពេលប្រាំខែ នៃឆ្នាំ២០២១ (មករា-ឧសភា) មានភ្ញៀវទេសចរអន្តរជាតិសរុប ៩១,៥៩៦ នាក់ បានធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា ភាគច្រើននៃអ្នកដំណើរអន្តរជាតិទាំងនេះ គឺជាអ្នកជំនួញ អ្នកវិនិយោគជាដើម។ របាយការណ៍បានឱ្យដឹងថា ក្នុងរយៈពេលប្រាំខែ នៃឆ្នាំ២០២១ (ខែមករា-ខែឧសភា) ភ្ញៀវទេសចរអន្តរជាតិដែលបានធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា មានចំនួនសរុប ៩១,៥៩៦ នាក់ ធ្លាក់ចុះ ៩២.២ ភាគរយ បើធៀបក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០២០។ គួររំឭកថា នៅឆ្នាំ២០២០ ភ្ញៀវទេសចរអន្តរជាតិដែលបានធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា មានចំនួនសរុប ១,៣៦,១៤៣ នាក់ ធ្លាក់ចុះ ៨០.២ បើធៀបនឹងឆ្នាំ២០១៩។ ក្នុងរយៈពេលប្រាំខែជាមួយគ្នានេះដែរ ភ្ញៀវទេសចរអន្តរជាតិដែលចូលមកប្រទេសកម្ពុជាច្រើនជាងគេទាំង

  • ដំណឹងល្អ! ក្រសួងកសិកម្ម បានចុះកិច្ចព្រមព្រៀងមួយ ជាមួយក្រុមហ៊ុនជប៉ុន Yamato Green Co.Ltd និងសម្ព័ន្ធសហគមន៍ កសិកម្មកម្ពុជា (CACA) សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 9, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចុះកិច្ចព្រមព្រៀងស្តីពី “ភាពជាដៃគូលើការ អភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃផលិតកម្ម បន្លែ” ជាមួយក្រុមហ៊ុន Yamato Green Co.Ltd និងសម្ព័ន្ធសហគមន៍ កសិកម្មកម្ពុជា (CACA) ដើម្បីជំរុញការអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃបន្លែសុវត្ថិភាព ។ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានថ្លែងថា ការចុះកិច្ចព្រមព្រៀង ស្តីពី “ភាពជាដៃគូលើការអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃផលិតកម្ម បន្លែ”នេះនឹងជួយបំពេញនូវ អត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមករវាងភាគីទាំងពីរ ក្នុងការកសាងភាពជាដៃគូអភិវឌ្ឍខ្សែសង្វាក់ តម្លៃផលិតកម្មបន្លែ ប្រកបដោយចីរភាព និរន្តរភាព វិបុលភាព បរិយាប័ន្ន ការប្រកួតប្រជែង ការប្រែប្រួលអាកាសធាតុ

  • ដំណឹងល្អ! រាជរដ្ឋាភិបាល ​នឹង​ចាប់ផ្តើម​បើក​​សាច់ប្រាក់​ឧបត្ថម្ភ ក្រោម​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយ​ពេល​បិទ​ខ្ទប់ ក្នុង​ដំណាក់កាល​ទី​ ២ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 9, 2021 Khmernote

    ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី ការ​ចាប់ផ្តើម​បើក​ផ្តល់​សាច់ប្រាក់​ឧបត្ថម្ភ ក្នុង​ដំណាក់កាល​ទី​២ ក្រោម «កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយ​ពេល​បិទ​ខ្ទប់ សម្រាប់​ប្រជាពលរដ្ឋ និង​គ្រួសារ​ប្រជាពលរដ្ឋ​មានការ​លំបាក​ផ្នែក​ជីវភាព​ ,ប្រជាពលរដ្ឋ និង​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ និង​មានការ​លំបាក​ផ្នែក​ជីវភាព និង​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១» សម្រាប់​ប្រជាពលរដ្ឋ និង​គ្រួសារ​ប្រជាពលរដ្ឋ ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ។ ក្រោម​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា​ ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម មាន​កិត្តិយស សូម​ជូនដំណឹង​ដល់​សាធារណជន ជា​ពិសេស​ប្រជាពលរដ្ឋ និង​គ្រួសារ​ប្រជាពលរដ្ឋ​គោលដៅ​ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ ឱ្យ​បាន​ជ្រាប​ថា