ព័ត៌មានចុងក្រោយ
  • អ្នកផលិតមឈូសនៅឥណ្ឌូនេស៊ី  កំពុងមមាញឹកខ្លាំងដោយសារតម្រូវការមឈូសកើនឡើង​ទ្វេដង ខណៈករណីឆ្លង​កូវីដ-១៩​ កាន់តែច្រើនទៅៗ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 7, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ reuters កាលពីថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមអ្នកផលិតមឈូសមួយកន្លែង នៅក្នុងប្រទេសឥណ្ឌូនេស៊ី កំពុងមមាញឹកយ៉ាងខ្លាំងដោយសារតែតម្រូវការមឈូសមានការកើនឡើង​ទ្វេដង ស្របពេលដែលករណីឆ្លង​វីរុសកូវីដ-១៩​ ក្នុងប្រទេសនេះ នៅតែបន្តកើនឡើង។ លោក Olaskar Purba ដែលមានអាយុ ៦២ឆ្នាំ បាននិយាយថា៖ « មុនពេលដែលវីរុសកូវីដឆ្លងរាលដាលខ្លាំង ពួកយើងធ្វើមឈូសបានតែ ១០ ប៉ុណ្ណោះក្នុងមួយថ្ងៃ ប៉ុន្តែឥឡូវនេះការបញ្ជាទិញមានការកើនឡើង ដូច្នេះយើងត្រូវផលិតឱ្យបាន ៣០ក្នុងមួយថ្ងៃ ដែលចំនួននេះបានកើនឡើងទ្វេដង»។ គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌូនេស៊ីកំពុងតស៊ូប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសកូវីដ-១៩ ដ៏អាក្រក់បំផុតមួយនៅក្នុងតំបន់អាស៊ីដែលបណ្តាលមកពីការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសបំលែងថ្មីហៅថា Delta ដែលត្រូវបានរកឃើញដំបូងគេនៅក្នុងប្រទេសឥណ្ឌា។ ជាមួយគ្នានេះដែរ

  • តម្លៃសាំងនៅជប៉ុនហក់ឡើងខ្ពស់បំផុតចាប់តាំងពីចុងឆ្នាំ ២០១៨ មកទល់ពេលនេះ ដែលធ្វើឱ្យអ្នកបើកបរចំណាយកាន់តែច្រើនអស់ពេលជាង ២ឆ្នាំមកហើយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 7, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឱ្យដឹងថា ការកើនឡើងនៃតម្លៃប្រេងឆៅ កំពុងជំរុញឱ្យតម្លៃប្រេងសាំងនៅប្រទេសជប៉ុនឡើងខ្ពស់ចាប់តាំងពីចុងឆ្នាំ២០១៨ ដែលគិតមកទល់ពេលនេះ អ្នកបើកបរជប៉ុនកំពុងចំណាយច្រើនបំផុតក្នុងរយៈពេលពីរឆ្នាំនិង ៨ ខែមកហើយ។ មជ្ឈមណ្ឌលព័ត៌មានប្រេង បាននិយាយថា តម្លៃលក់រាយជាមធ្យមនៅទូទាំងប្រទេសសម្រាប់ប្រេងសាំងធម្មតាឡើងដល់ ១៥៧.៥ យ៉េនក្នុងមួយលីត្រ កាលពីថ្ងៃច័ន្ទ ឬ ប្រហែលមួយដុល្លារនិង ៤០ សេន។ ដែលនោះ គឺកើនឡើង ១.២ យ៉េន ធៀបនឹងសប្តាហ៍មុន និងជាសប្តាហ៍ទី ៥ នៃការកើនឡើង។ ប្រភពដដែលបានឱ្យដឹងទៀតថា តម្លៃប្រេងឆៅបានកើនឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារការកាត់បន្ថយទិន្នផលដែលសម្របសម្រួលដោយអ្នកផលិតធំៗ និងការបន្តបិទសេដ្ឋកិច្ចដោយសារជំងឺរាតត្បាត។ ជាមួយគ្នានេះ នៅទីក្រុងញូវយ៉កប្រេងឆៅនាពេលអនាគតរបស់សហរដ្ឋអាមេរិកបានកើនឡើងដល់កំរិតខ្ពស់ក្នុងរយៈពេលជាង ៦ឆ្នាំកន្លះ

  • អង់គ្លេស ត្រៀមខ្លួនរស់នៅជាមួយវីរុសកូវីដ ហើយដកការរឹតត្បិតស្ទើរតែទាំងអស់រួមទាំងការពាក់ម៉ាស និងរក្សាគម្លាត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 7, 2021 Khmernote

    លោកនាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson កាលពីថ្ងៃ​ច័ន្ទ កន្លងទៅនេះ បានប្រកាសថា ប្រទេសអង់គ្លេសនឹងបញ្ចប់រាល់វិធានការរឹតត្បិត ដើម្បីទប់ស្កាត់វីរុសកូវីដ-១៩ ទាំងអស់ ដោយប្រាប់ប្រជាជនថា ក្នុងរយៈពេល ២សប្ដាហ៍ទៀត វាអាស្រ័យលើប្រជាជន ថាតើ គួរបញ្ឈប់ការពាក់ម៉ាស ឬ រក្សាគម្លាតសង្គម ដែរ ឬអត់? នៅក្នុងសន្និសីទកាសែតមួយ លោកនាយករដ្ឋមន្រ្តីអង់គ្លេស បាននិយាយថា ប្រទេសបានត្រៀមខ្លួនរួចជាស្រេចដើម្បីឈានទៅរកការបិទវិធានការរឹតត្បិត និងការបិទទ្វារប្រទេសដ៏យូរបំផុតមួយនៅលើពិភពលោក ដោយងាកចេញពីយុទ្ធសាស្ត្រសុខភាពសាធារណៈដែលពឹងផ្អែកលើ “government legal diktat” មកផ្អែកលើ “ ការទទួលខុសត្រូវផ្ទាល់ខ្លួន” វិញម្ដង។ លោកបញ្ជាក់ថា ជំងឺរាតត្បាតមិនចប់នោះទេ

  • មន្រ្តីជំនាញកំពុងពន្លឿន ការស្ថាបនាប្រព័ន្ធលូខ្នាតធំក្រោមដីនៅតំបន់វត្តភ្នំ ដើម្បីរំដោះការជន់លិចដោយជំនន់ទឹកភ្លៀងប្រកបដោយប្រសិទ្ធភាព សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 7, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា មន្រ្តីជំនាញកំពុងពន្លឿនការស្ថាបនាប្រព័ន្ធលូខ្នាតធំក្រោមដីជម្រៅ ៤ទៅ ៦ ម៉ែត្រនៅតំបន់វត្តភ្នំ ដើម្បីជំរុញការស្ថាបនាប្រព័ន្ធលូនេះឱ្យហើយតាមការកំណត់ ដែលឈានទៅរំដោះការជន់លិចដោយជំនន់ទឹកភ្លៀងប្រកបដោយប្រសិទ្ធភាព។ មន្ទីរសាធារណការនិងដឹក ជញ្ជូនរាជធានីភ្នំពេញនិងក្រុមការងារនៃគម្រោងការពារទឹកជំនន់ កែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤នៅព្រឹកថ្ងៃទី៦ ខែកក្កដានេះ បានចុះពិនិត្យប្រព័ន្ធលូ ក្រោមដីជាច្រើនរយម៉ែត្រ ជាមួយនឹងការចុះពិនិត្យ មើលការសាងសង់ស្ថានីយបូមទឹកមុខ CDC ជាប់ដងទន្លេសាប ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំ ពេញ ដែលជាជំនួយឥត សំណងរបស់ប្រទេសជប៉ុនតាមរយៈចៃកា ។ លោក H.MeaDA ទីប្រឹក្សាត្រួតពិនិត្យចៃកា របស់ក្រុមហ៊ុន CTI បានឱ្យដឹងថា ការជីកដាក់លូក្រោមដីទំហំធំដែលអាចឱ្យមនុស្សចេញ ចូលបាននេះ ជាប្រព័ន្ធលូ ស្ថិតក្នុងគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤

  • ការនាំចេញ អង្កររបស់ប្រទេសថៃធ្លាក់ចុះដល់ទៅ ២១% ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 7, 2021 Khmernote

    យោងតាមកាសែត The Nation បានរាយការណ៍ថា ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២១ នេះ ប្រទេសថៃបាននាំចេញអង្ករចំនួន ២,២ លានតោនក្នុងតម្លៃ ១,៣៨ ពាន់លានដុល្លារ។ ចំនួននេះបង្ហាញពីការធ្លាក់ចុះ ២១.០៣% នៃបរិមាណ និង ២៨.១៤% នៃតម្លៃ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រធានសមាគមអ្នកនាំចេញអង្ករថៃ (TREA) លោក Charoen Laothamatas បានព្យាករថា បរិមាណនាំចេញអង្ករសរុបរបស់ថៃនៅឆ្នាំនេះនឹងឈានដល់ ៥.៧ លានតោន ទាបជាងគោលដៅ ៦ លានតោន។ លោកបានបន្តថា តម្លៃអង្កររបស់ថៃ គឺខ្ពស់ជាងគូប្រជែងរបស់ខ្លួន

  • ក្រសួងប្រៃសណីយ៍ ត្រៀមឧបករណ៍តេស្តរហ័សប្រមាណ ៨០ម៉ឺនសម្រាប់ ដើម្បីផ្គត់ផ្គង់តាមតម្រូវការអ្នកបញ្ជាទិញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 6, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានមុននេះបន្តិចបានឱ្យដឹងថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានត្រៀមឧបករណ៍តេស្ត​រហ័សប្រមាណ ៨០ម៉ឺនសម្រាប់ ដើម្បីផ្គត់ផ្គង់តាមតម្រូវការអ្នកបញ្ជាទិញ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថ្មីៗនេះ ឯកឧត្តម ម៉ុក រ៉ាឌី អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថាក្នុងរយៈពេល៥ថ្ងៃមកនេះក្រសួង បានទទួលការបញ្ជាទិញ ពីបណ្តាក្រុមហ៊ុន ស្ថាប័ន ចំនួន១៤០៥ ដែលគិតជាឧបករណ៍ប្រមាណ៤០ម៉ឺនសម្រាប់ ខណៈដែលមានបណ្តាក្រុមហ៊ុន ស្ថាប័ន ទទួលបានឧបករណ៍តេស្តរហ័សនេះចំនួន ១០៥,០០០ ឧបករណ៍រួចទៅហើយ ។ ឯកឧត្តមបន្តថា ជាការបំពេញតម្រូវការតាមការងារជាក់ស្តែង ក្រសួងបានដាក់ការបញ្ជាទិញឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ប្រមាណ៨០ម៉ឺន បន្ថែមទៀត សម្រាប់ការផ្គត់ផ្គង់រយៈពេល ២សប្តាហ៍ ខណៈដែលឧបករណ៍នេះកំពុងតែមកជាបន្តបន្ទាប់ ដើម្បីគាំទ្រដល់ដំណើរការនៃការប្រយុទ្ធប្រឆាំងការរីករាលនៃជំងឺកូវីដ១៩

  • ថៃ នឹងបើកកោះចំនួន ៣ទៀត ទទួលភ្ញៀវទេសចរបរទេសនៅថ្ងៃទី១៥ ខែកក្កដា នេះតទៅ បន្ទាប់ពីបើកកោះភូកេត ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ July 6, 2021 Khmernote

    អាជ្ញាធរថៃ បានបញ្ជាក់នៅថ្ងៃអង្គារ ទី០៦ ខែកក្កដា នេះថា​កោះចំនួន ៣ រួមមាន Surat Thani – Samui, Pha-ngan និង Tao នឹងបើកទទួលភ្ញៀវទេសចរបរទេសឡើងវិញចាប់ពីថ្ងៃទី១៥ ខែកក្កដា នេះតទៅ ក្រោមគម្រោង “Samui Plus Model”។ ការអនុញ្ញាតបើកខាងលើឡើងវិញ គឺធ្វើឡើងបន្ទាប់ពីការបើកដំណើរការកោះភូកេត កាលពីដើម​ខែកក្កដា ថ្មីៗនេះ។ លោក Thanakorn Wangboonkongchana អគ្គលេខាធិការនៃការិយាល័យលោកនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ទេសចរណ៍អន្តរជាតិបានត្រៀមខ្លួនជាស្រេចដើម្បីមកកម្សាន្តនៅលើកោះនេះ ខណៈប្រជាជន ៧១.៤% (៨៩,០០០

  • ក្រសួងសុខាភិបាល អំពាវនាវឱ្យគ្រប់ម្ចាស់អាជីវកម្មទាំងអស់អាចប្រើប្រាស់តេស្តរហ័សលើអតិថិជនរបស់ខ្លួន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 6, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានមុននេះបន្តិចបានឱ្យដឹងថា ក្រសួងសុខាភិបាលអំពាវនាវឱ្យគ្រប់ម្ចាស់អាជីវកម្ម ទាំងអស់ អាចប្រើប្រាស់តេស្តរហ័សលើអតិថិជនរបស់ខ្លួនក្នុងករណីសង្ស័យថាមានជំងឺកូវីដ១៩ ដើម្បីស្វែងរកអ្នកវិជ្ជមានកូវីដ- ១៩ ឱ្យបានលឿន កាត់បន្ថយការចម្លងទៅអ្នកផ្សេងទៀត។ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា បើតាមស្ថានភាពនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ យើងសង្កេតឃើញថា ចំនួនករណីឆ្លងមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហេតុនេះទើប រាជរដ្ឋាភិបាលបើកឱ្យប្រើប្រាស់តេស្តរហ័ស ដើម្បីងាយស្រួលពិនិត្យរកអ្នកវិជ្ជមានកូវីដដ១៩បានលឿន និងអាចកាត់បន្ថយនូវអត្រានៃការឆ្លងជំងឺដ៏កាចសាហាវនេះ ។ លោកជំទាវបានបន្តថា នៅក្នុងកាលៈទេសៈនេះ គឺប្រជាពលរដ្ឋនៅតែមានឱកាសនៅឡើយ ប្រសិនបើបុគ្គលគ្រប់រូបចាប់ផ្តើមធ្វើសកម្មភាពរួមគ្នា ដោយយកចិត្តទុកដាក់ទៅលើវិធានការការពារ ដើម្បីកុំឱ្យជំងឺកូវីដ១៩នេះឆ្លងចូលទៅក្នុងសរីរាង្គកាយរបស់ខ្លួន ហើយនាំយកមេរោគ នេះទៅចម្លងដល់ក្រុមគ្រួសារ បន្តទៀត ។ « ឥឡូវសម្ដេចតេជោនាយករដ្ឋមន្ត្រីលោកបានអនុញ្ញាតឱ្យប្រើតេស្តរហ័ស