- សេដ្ឋកិច្ចសេដ្ឋកិច្ច July 5, 2021 Khmernote
ស្ពានឆ្លងកាត់ទន្លេបាសាក់ស្ថិតក្នុងគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ សម្រេចបាន ៩៧.២៥% ហើយ ដែលគិតរហូតមកទល់ពេលនេះ ក្នុងនោះ៖ ស្ពានឆ្លងកាត់ទន្លេបាសាក់ខាងកើតប្រវែង ៦៣០ម៉ែត្រ សម្រេចបាន ៩៥.១០% គ្រោងនឹងបញ្ចប់ នៅខែតុលា ឆ្នាំ២០២១ និងស្ពានឆ្លងកាត់ទន្លេបាសាក់ខាងលិចប្រវែង ៣៦៦ម៉ែត្រ សម្រេចបាន ៩៩.៤០% គ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២១។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។ បើតាមក្រសួងសាធារណការ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១) មានប្រវែងសរុប ៥២.៩៨៣គីឡូម៉ែត្រ ក្នុងនោះផ្លូវមេមានប្រវែង ៤៧.៦០៨គីឡូ ម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងស៊ីម៉ង់ត៍សរសៃដែក ទទឹង ២២ម៉ែត្រ (៤គន្លង) និងកម្រាស់
- អាជីវកម្មអាជីវកម្ម July 3, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា មន្ទីរកសិកម្មខេត្តឧត្តរមានជ័យកំពុងផ្សារភ្ជាប់ដំណាំស្វាយកែវរមៀត របស់កសិករឱ្យក្លាយដំណាំកសិកម្មល្អ (GAP) ដើម្បីត្រៀមនាំចេញទៅក្រៅប្រទេស ដែលជាការជួយដោះស្រាយបញ្ហាទីផ្សាររបស់ កសិករ កុំឱ្យសល់ជន់ជោរចោល ឬគ្មានអ្នកទិញ។ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ដំណាំស្វាយកែវរមៀតគឺជាដំណាំកសិ-ឧស្សាហកម្ម មួយក្នុងចំណោមដំណាំកសិ-ឧស្សាហកម្មផ្សេងទៀតដែលមានសក្តានុពលនៅក្នុងខេត្ត សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសចិន និងកូរ៉េ ជាលក្ខណៈស្រស់ និងក្រៀម។ លោកសូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ដើម្បីជំរុញឱ្យផលិតកម្ម ដំណាំស្វាយនេះ អាចនាំចេញទៅក្រៅប្រទេសបាន មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តមានជ័យ កំពុងចុះផ្សព្វផ្សាយពី បច្ចេកទេសការអនុវត្តន៍កសិកម្មល្អ តាមរយៈការបណ្តុះបណ្តាលកសិករ ឱ្យចេះរៀបចំទីតាំងចម្ការរបស់ខ្លួនមានលក្ខណៈស្តង់ដារ និងដាំដំណាំឱ្យត្រូវតាមបច្ចេកទេស
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 3, 2021 Khmernote
បើទោះបីជាការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ ក្នុងពេលបច្ចុប្បន្ននៅតែបន្ត និងកាន់តែធ្ងន់ធ្ងរទៅៗក៏ដោយ ក៏ប្រទេសថៃនៅតែកំពុងរៀបចំដើម្បីត្រៀមបើកដំណើរការប្រទេសឡើងវិញនៅថ្ងៃទី១៥ ខែតុលា សម្រាប់អ្នកដំណើរបរទេសដែលបានចាក់វ៉ាក់សាំងរួចដដែល។ ជាក់ស្ដែងគម្រោង “Phuket Sandbox” ដែលបើកដំណើរការកាលពីថ្ងៃទី០១ ខែកក្កដា ជាគម្រោងសាកល្បងសម្រាប់ផែនការបើកដំណើរការទូទាំងប្រទេស។ គួររម្លឺកថា កាលពី ២សប្ដាហ៍មុនលោកនាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចា បានថ្លែង ពីផែនការដើម្បីបើកប្រទេសថៃឡើងវិញ ឱ្យបានពេញលេញក្នុងរយៈពេល ១២០ថ្ងៃ ដោយមិនគិតថាតើប្រជាជនភាគច្រើនត្រូវបានចាក់វ៉ាក់សាំង ឬអត់ឡើយ។ លោកនាយករដ្ឋមន្រ្តីបានលើកឡើងដូច្នេះថា៖ «យើងមិនអាចរង់ចាំដល់ពេលដែលមនុស្សគ្រប់រូបបានចាក់វ៉ាក់សាំងបានចំនួន ២ដូស ដើម្បីបើកប្រទេស រឺ ពេលដែលមេរោគកូវីដរលាយបាត់ពីពិភពលោកបានទេ។ យើងត្រូវតែត្រៀមខ្លួនដើម្បីរស់នៅដោយប្រថុយប្រថានខ្លះហើយគ្រាន់តែព្យាយាមរក្សាវាឱ្យស្ថិតក្នុងកំរិតមួយ ដែលអាចគ្រប់គ្រងបាន ហើយទុកឱ្យប្រជាជនត្រឡប់ទៅរកប្រាក់ចិញ្ចឹមជីវិតដូជធម្មតាវិញ »។ ជាមួយគ្នានេះដែរ
- គំនិតអប់រំគំនិតអប់រំ July 3, 2021 Khmernote
យើងទាំងអស់គ្នាប្រាកដជាបានស្គាល់ហើយនោះគឺលោកយាយ ហូ ខាំ មានព្រះជន្ម ១០១ឆ្នាំ ដែលកាលពីពេលថ្មីៗទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន នៅពេលអញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី០២ នាព្រឹកថ្ងៃទី០២ ខែកក្កដា។ ត្បិតតែមានអាយុ ១០០ ជាងពិតមែន តែលោកយាយ មើលទៅមានសុខភាពនៅល្អ សាច់ចាំ ហើយស្មារតីចងចាំនៅល្អរហូតសព្វថ្ងៃ ជាងមនុស្សជរាធម្មតា។ យ៉ាងណាមិញ យោងតាមកការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក និងសមាជិក សមាជិកានៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានបង្ហាញនូវអាថ៌កំបាំង ៣ យ៉ាងរបស់លោកយាយហូ
- អាជីវកម្មអាជីវកម្ម July 3, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ជំរុញឱ្យកសិករដែលមានផ្ទៃដីតូច អាចចាប់យកមុខរបរចិញ្ចឹមកង្កែប ឬ ចិញ្ចឹមត្រី បានដូចអ្នកដែលមានផ្ទៃដីធំទូលាយដែរ តាមរយ:បច្ចេកទេសកសិកម្មថ្មី ដោយចិញ្ចឹមក្នុងអាង ឬ ប្លាស្ទិក ដែលងាយស្រួលថែទាំ ឆាប់ទទួលបានផល និងរកប្រាក់ចំណេញបានច្រើន ដែលជួយលើកកម្ពស់ជីវភាពគ្រួសារបានមួយកម្រិត។ លោក ហេង ពិសិដ្ឋ ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានប្រាប់វិទ្យុជាតិកម្ពុជាថា មន្ទីរបានពាំនាំនូវបច្ចេកទេសកសិកម្មថ្មីៗក្នុងការបង្រៀនដល់ប្រជាកសិករឱ្យមានចំណេះដឹងគ្រប់គ្រាន់ ក្នុងការចិញ្ចឹមត្រីឬកង្កែប ដើម្បីកសិករទទួលបានបទពិសោធន៍ថ្មីៗទំនើបនឹងអាចផលិតបានគ្រប់រដូវកាល។ លោកបានបន្តថា បច្ចុប្បន្ននេះប្រជាកសិករមួយ ចំនួនក្នុងខេត្តត្បូងឃ្មុំ បានចាប់យករបរចិញ្ចឹមកង្កែប ឬ ក៏ត្រីជាកសិដ្ឋានគ្រួសារដោយចិញ្ចឹមក្នុងថង់ប្លាស្ទិក ឬក៏អាងទឹកដែលចំណាយផ្ទៃដីតិច ស្រួលថែទាំ
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 3, 2021 Khmernote
យោងតាមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មទេសចរណ៍និងវិនិយោគអូស្រ្តាលីលោក Dan Tehan បានឱ្យដឹងថា រដ្ឋាភិបាលអូស្រ្តាលីកំពុងជួយពង្រឹងឱកាសពាណិជ្ជកម្មជាមួយប្រទេសវៀតណាមតាមរយៈកម្មវិធីសិក្សាពីលទ្ធភាព។ ក្រោមកម្មវិធីសិក្សាពីលទ្ធភាព Australia-Vietnam Enhanced Economic Engagement Grant (AVEG) រដ្ឋាភិបាលអូស្រ្តាលីកំពុងផ្តល់ថវិកាចំនួន ២.៥ លានដុល្លារអូស្រ្តាលី ឬជិត ២ លានដុល្លារដល់គម្រោងខ្នាតតូចចំនួន ២៨ ដើម្បីបង្កើតឱកាសសេដ្ឋកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច។ ជាមួយគ្នានេះដែរ កម្មវិធីសិក្សាពីលទ្ធភាព (AVEG) នឹងបើកទ្វារសម្រាប់ឧស្សាហកម្មអូស្រ្តាលី ដោយរាប់ចាប់ពីវិស័យកសិកម្ម ការអប់រំបច្ចេកវិទ្យាឌីជីថល រហូតដល់ខ្សែសង្វាក់ផ្គត់ផ្គង់សហគ្រាសធុនតូច និងមធ្យម។ ជាក់ស្ដែង ថវិកានេះរួមមាន ៩៩,៤៧៥ ដុល្លារអូស្រ្តាលីដើម្បីបង្កើនបច្ចេកវិទ្យាផលិតកម្មអាហារសរីរាង្គវិញ្ញាបនប័ត្រនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ រីឯ
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 2, 2021 Khmernote
ដើម្បីសម្រួលដល់ការផលិត និងទប់ស្កាត់វីរុសកូវីដ-១៩ រោងចក្រជាច្រើននៅទីក្រុង HCMC និង Binh Duong បានដំឡើងតង់រាប់រយនៅក្នុងទីធ្លារោងចក្រសម្រាប់កម្មករស្នាក់នៅ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress។ ប្រភពដដែលបានបន្តឱ្យដឹងថា កម្មករជិត ៥០០ នាក់នៃរោងចក្រសំបកកង់ និងឡានដឹកទំនិញធុនធ្ងន់ នៅក្រោមក្រុមហ៊ុនភាគហ៊ុនរួមគ្នានៃឧស្សាហកម្មកៅស៊ូខាងត្បូងនៅទីរួមខេត្ត Tan Uyen បានស្នាកនៅក្នុងតង់នៅក្នុងរោងចក្រក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ រោងចក្រទាំងនោះ បានប្រើទីធ្លាទំនេរនៅក្នុងរោងចក្រដើម្បីបោះតង់ ដូចជា កន្លែងលេងបាល់ទះ កន្លែងវាយកូនបាល និងកន្លែងវាយសី។ លោក Hoang Vinh Phuc អនុប្រធានរោងចក្របាននិយាយថា ក្រុមប្រឹក្សាភិបាលនៅថ្ងៃទី ២២ ខែមិថុនាបានសម្រេចចិត្តអនុញ្ញាតឱ្យកម្មករទាំងអស់ស្នាក់នៅក្នុងរោងចក្ររយៈពេល ២-៣
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 2, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា ព្រឹទ្ធសភាកម្ពុជា បានគាំទ្រនូវសំណើសេចក្តីព្រាងច្បាប់ចំនួន ៤ របស់រាជរដ្ឋាភិបាលចំពោះការធានាទូទាត់លើគម្រោងវិនិយោគវិស័យថាមពលអគ្គិសនី ដែលមានតម្លៃសរុបជិត ១ពាន់លានដុល្លារអាមេរិក។ សេចក្តីព្រាងច្បាប់ ដែលត្រូវបានព្រឹទ្ធសភាអនុម័ត ក្រោយពីបានពិភាក្សានិងឱ្យយោបល់ ក្រោមការដឹកនាំរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២ ខែកក្កដានេះ មានដូចជា ការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍន៍ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ ស្យុង៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបងទៅកាន់ព្រំដែនកម្ពុជា-ថៃ, ការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍន៍ខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង










