- ទេសចរណ៍ទេសចរណ៍ July 2, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ thethaiger បានឱ្យដឹងថា បច្ចុប្បន្ននេះ ប្រទេសកូរ៉េខាងត្បូងកំពុងដកវិធានការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ សម្រាប់ការមកដល់របស់ភ្ញៀវបរទេសមួយចំនួនដែលបានចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ-១៩ រួច ប៉ុន្តែអ្នកដែលមកពីប្រទេសដែលត្រូវបានចាត់ថ្នាក់ ជាប្រទេសហានិភ័យខ្ពស់នៃការឆ្លងត្រូវតែនៅតែស្ថិតក្នុងការធ្វើចត្តាឡីស័កដដែល។ សារព័ត៌មានដដែលបានឱ្យដឹងថា ជនបរទេសដែលត្រូវបានអនុញ្ញាតឱ្យចូលដោយមិនធ្វើចត្តាឡីស័ក ត្រូវតែចាក់វ៉ាក់សាំងកូវីដ-១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកដូចជា Pfizer, Janssen, Moderna, AstraZeneca, Covidshield, Sinopharm ឬ Sinovac យ៉ាងតិច ២ សប្តាហ៍ មុនពេលចាកចេញទៅប្រទេសកូរ៉េខាងត្បូង។ បន្ថែមពីនេះ ជនបរទេសត្រូវអនុញ្ញាតឱ្យចូលក្រោមគោលនយោបាយថ្មី សម្រាប់តែការធ្វើធុរកិច្ច គោលបំណងសិក្សាឬមនុស្សធម៌ និងទៅសួរសុខទុក្ខគ្រួសារក្នុងករណីបន្ទាន់ប៉ុណ្ណោះ។ ទន្ទឹមនឹងនោះដែរ មុនពេលធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូងអ្នកធ្វើដំណើរត្រូវដាក់ឯកសារជាមួយស្ថានទូត ឬ
- អាជីវកម្មអាជីវកម្ម July 2, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា បន្តជួយប្រជាសហគមន៍ស្រុកកែវសីមាពីជំនាញធ្វើសិប្បកម្មឫស្សីឱ្យមានគុណភាព និងសោភ័ណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ជួយបង្កើនប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ។ គម្រោងបណ្តុះបណ្តាលប្រជាសហគមន៍ឱ្យចេះកែច្នៃផលិតសម្ភារប្រើប្រាស់ដោយដៃធ្វើពីឫស្សីក្នុងស្រុកនេះ ដើម្បីឱ្យពួកគាត់អាចរកប្រាក់ចំណូលបាននិងកាត់បន្ថយការចូលព្រៃរុករកអនុផលព្រៃឈើនិងបរបាញ់សត្វព្រៃខុសច្បាប់ ខណៈការ បង្រៀននេះមានការគាំទ្រពីទីភ្នាក់ងារជំនួយអាមេរិក USAID ក្រោមគម្រោងអភិរក្សដែនជម្រកសត្វព្រៃកែវសីមាមានរយៈពេល ៣ឆ្នាំរហូតដល់ឆ្នាំ ២០២១។ លោក កែន សេរីរដ្ឋា ប្រធានអង្គការសមាគមអភិរក្សសត្វព្រៃ នៃកម្មវិធីប្រទេសកម្ពុជា ហៅកាត់ថា (WCS) បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា តាមការសង្កេត ប្រជាសហគមន៍មានថ្វីដៃអាចផលិតបានហើយ ប៉ុន្តែមិនទាន់ល្អឥត ខ្ចោះនិងនៅមានកម្រិត ដោយក្រុមការងារជំនាញនៅតែពង្រឹងស្នាដៃនិងគុណភាពរបស់ពួកគាត់បន្តទៀតផងដែរ ។ លោកបានបន្តថា ការផលិតគឺមានការលំបាកនិងមិនទាន់ល្អឥតខ្ចោះ ដោយត្រូវការចំហុយឫស្សីមុននឹងយកទៅធ្វើការកែច្នៃ ការដាក់មុខតំណ ការលាបថ្នាំ
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 2, 2021 Khmernote
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឱ្យដឹងថា បើទោះបីជាកម្ពុជាក្រ តែកម្ពុជាមិនទុកឱ្យប្រជាពលរដ្ឋរបស់ខ្លួនដែលវិលត្រឡប់ពីប្រទេសថៃ ខ្វះការយកចិត្តទុកដាក់ឡើយ ដើម្បីធ្វើយ៉ាងណា បង្ការ ការពារ ទប់ស្កាត់ ការរាតត្បាតជំងឺឆ្លងកូវីដ១៩ប្រភេទថ្មី និងធានាបានសុវត្ថិភាពជូនប្រជាពលរដ្ឋ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅតែអះអាងថា រាជរដ្ឋាភិបាលកម្ពុជាមិនមែនជារដ្ឋក្ស័យធនទេ រាជរដ្ឋាភិបាលកម្ពុជា បានសន្សំថវិកាប្រមាណ ៣ពាន់លានដុល្លារអាមេរិក ដើម្បីប្រើប្រាស់ក្នុងវិស័យសង្គម និងទប់ស្កាត់ការរីករាតត្បាត ជំងឺកូវីដ១៩។ ថ្លែងក្នុងកិច្ចប្រជុំនិងថ្លែងសារពិសេសដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោបានមានប្រសាសន៍ថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងជំងឺកូវីដ១៩
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 2, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា រដ្ឋាភិបាលនឹងផ្តល់ប្រាក់ ៧.៦៥ ទ្រីលានដុង (៣៣២.៣ លានដុល្លារ) ដល់ក្រសួងសុខាភិបាលក្នុងការទិញវ៉ាក់សាំងកូវីដ-១៩ AstraZeneca និង Pfizer ចំនួន ៦១ លានដូស។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលនឹងទិញចំនួន ៣១ លានដូសពី Pfizer និង ៣០លានដូសនៃវ៉ាក់សាំង AstraZeneca ពីបណ្ដាញវ៉ាក់សាំងវៀតណាម JSC (VNVC) ដែលបានទិញវ៉ាក់សាំងនេះពីក្រុមហ៊ុនកាលពីពេលមុន ហើយបានបញ្ជូនមកប្រទេសវៀតណាមកាលពីខែកុម្ភៈ។ បន្ថែមពីនេះ ក្រសួងនឹងតម្រូវឱ្យមានថវិកាចំនួន ៣៧ ពាន់លានដុង ដើម្បីដឹកជញ្ជូនចែកចាយ និងរក្សាទុកឧបករណ៍ចាក់វ៉ាក់សាំងសម្រាប់វ៉ាក់សាំងដែលទទួលបានតាមរយៈយន្តការពិភពលោក
- ទេសចរណ៍ទេសចរណ៍ July 2, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះ បានមានប្រសាសន៍ឲ្យដឹងថា ពេញ១ខែមិថុនា មានភ្ញៀវទេសចរជាង ៣សែននាក់ បានដើរកម្សាន្តទូទាំងប្រទេស ដែលចំនួននេះកើនឡើង ៧៨,៥៩% បើធៀបនឹងខែឧសភា។ ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ភ្ញៀវសរុបដែលដើរកម្សាន្ត មានចំនួន ៣៤៦.៥១៨ នាក់ ក្នុងនោះ ភ្ញៀវជាតិ ៣៤២.១០៩ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៤.៤០៩ នាក់»។ ជាមួយគ្នានេះ ស្ថិតិភ្ញៀវដែលបានដើរកម្សាន្ត ក្នុងខែមិថុនា ប្រចាំសប្តាហ៍នីមួយៗ រួមមាន៖ *
- អាជីវកម្មអាជីវកម្ម July 1, 2021 Khmernote
យោងតាមហ្វេសប៊ុកផេករបស់ AEON MALL Cambodia CO.,LTD. បានឱ្យដឹងថា ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងធានា “សុវត្ថិភាពនិងសន្តិសុខ” ជូនប្រជាជនគ្រប់រូប នៅក្នុងសហគមន៍ នៃប្រទេសកម្ពុជា ក្រុមហ៊ុនចំនួន៤ នៃអ៊ីអនគ្រុបជប៉ុន ដែលកំពុងប្រតិបត្ដិការនៅ ប្រទេសកម្ពុជា រួមមាន ①ក្រុមហ៊ុនអ៉ីអន (ខេមបូឌា) ខូអិលធីឌី ②ក្រុមហ៊ុនអ៉ីអនម៉ល (ខេមបូឌា) ខូអិលធីឌី ③ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី និង ④ក្រុមហ៊ុនអ៉ីអន ឌីឡៃថ៍ (វៀតណាម) ខមភេនី លីមីធីត បានផ្តល់ជំនួយជាថវិកាសរុបចំនួន
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 1, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា រដ្ឋាភិបាលថៃកំពុងពន្លឿនកិច្ចពិភាក្សាជាមួយប្រទេសជិតខាងបើកច្រកព្រំដែនចំនួន ១១ ឡើងវិញ ដើម្បីជំរុញពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ដែលបានបង្ហាញសញ្ញានៃការងើបឡើងវិញយ៉ាងខ្លាំង។ បើតាមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក Jurin Laksanawisit បានឱ្យដឹងថា ការបើកច្រកព្រំដែនបន្ថែមទៀតនឹងជួយបានច្រើនក្នុងការជំរុញសកម្មភាពពាណិជ្ជកម្មតាមព្រំដែនក្នុងអំឡុងពេលប៉ុន្មានខែទៀតនៃឆ្នាំនេះ។ លោកបានបន្តថា ក្នុងចំណោមច្រកព្រំដែនចំនួន ១១ ដែលត្រូវបានរាប់បញ្ចូលក្នុងកិច្ចពិភាក្សានោះគឺរួមមាន ច្រក Chaem Pong នៅ Chiang Mai, ច្រក Chiang Khan នៅ Loei, ច្រក Ban Mo និង Tha
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 1, 2021 Khmernote
យោងតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំពិសេសតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សា និងដោះស្រាយទៅលើបញ្ហាជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះបានឱ្យដឹងថា រាជរដ្ឋាភិបាលចំណាយថវិកាមួយខែជាង ៤០លានដុល្លារ សម្រាប់ជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋប្រមាណ ៧០ម៉ឺនគ្រួសារ បូកនឹងកម្មករ និយោជិត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេល ១៨ខែកន្លងទៅនេះ កម្ពុជាបានរួមគ្នាប្រយុទ្ធប្រឆាំង និងគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បានយ៉ាងល្អ ដែលយើងបានឆ្លងកាត់នូវព្រឹត្តិការណ៍មួយចំនួនដែលអាច គ្រប់គ្រងបានជាបន្តបន្ទាប់។ ពេលនេះយើងត្រូវអនុវត្តបន្តទៀត ព្រោះអាចនឹងមានការឆ្លងរលកទី៣ បើមិនមានចំណាត់ការទាន់ពេលវេលាទេ ពីព្រោះ ពេលនេះមានការរាតត្បាតថ្មីបង្កដោយមេរោគបំប្លែងខ្លួន «ដែលតា» ហើយមិនមែនតែករណីកម្ពុជានោះទេ










