- សេដ្ឋកិច្ចសេដ្ឋកិច្ច July 1, 2021 Khmernote
ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំងអគាររដ្ឋបាល នៅច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន សម្រេចបាន ២១.០៥% ហើយ បើគិតត្រឹមចុងខែមិថុនា ឆ្នាំ២០២១នេះ។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានឱ្យដឹងដូច្នេះ នៅក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យ វឌ្ឍនភាព និងបច្ចេកទេសនៃការសាងសង់អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានានៅច្រកទ្វារព្រំដែនស្ទឹងបត់ ដោយមានការចូលរួមពីតំណាងស្ថានទូតជប៉ុន តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) មន្ត្រីជំនាញ តំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុន ក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាព បច្ចេកទេសនៃការសាងសង់ ឱ្យមានគុណភាពខ្ពស់ ស្របតាមបទដ្ឋាន បច្ចេកទេសដូចមានចែងក្នុងកិច្ចសន្យា ឬសៀវភៅបន្ទុក ក៏ដូចជាដើម្បីពន្លឿនការងារសាងសង់ឱ្យបាន
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 1, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេសដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា តាមប្រព័ន្ធវីដេអូ ។ ថ្លែងនាឱកាសនោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនមែនជារដ្ឋក្ស័យធនទេ រាជរដ្ឋាភិបាលកម្ពុជា បានសន្សំថវិកាប្រមាណ ៣ពាន់លាន ដុល្លារសហរដ្ឋអាមេរិក ហើយថវិកានេះ រាជរដ្ឋាភិបាល បានប្រើប្រាស់ក្នុងវិស័យសង្គមរួចទៅហើយ។ ជាងនេះទៀត កម្ពុជាមានសាច់ប្រាក់គ្រប់គ្រាន់សម្រាប់បើកបៀវត្សប្រចាំខែជូនមន្ត្រីរាជការ មិនដូចការឃោសនាបោកប្រាស់របស់ជនអគតិ ១ក្តាប់តូចនោះទេ។ សម្តេចបានបញ្ជាក់ទៀតថា ក្នុងបរិបទកូវីដ-១៩នេះ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាក្នុង
- អាជីវកម្មអាជីវកម្ម July 1, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាទៅ អាជ្ញាធរខណ្ឌ នៅកណ្ដាលរាជធានីភ្នំពេញ ត្រូវរៀបចំសណ្ដាប់ធ្នាប់ឱ្យបានល្អប្រសើរ ដោយមិនអនុញ្ញាតឱ្យមានការលក់ម៉ូតូ លក់ឡាន រំលោភចិញ្ចើមផ្លូវ ដើម្បីធ្វើអាជីវកម្មទៀតទេ ដោយទុករយៈពេល២ខែ ដើម្បីឱ្យពួកគាត់ផ្លាស់ប្តូរទីតាំងថ្មីទៅនៅជាយក្រុងវិញ។ ការដាក់បទបញ្ជាបែបនេះរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្តមឃួង ស្រេងបានមានប្រសាសន៍បញ្ជាក់ថា វាល្មមដល់ពេលដែលយើងត្រូវរៀបចំសណ្ដាប់ធ្នាប់នៅក្នុងរាជធានីភ្នំពេញ ពិសេសនៅក្នុងខណ្ឌចំនួន៥ នៅកណ្ដាលរាជធានីភ្នំពេញ ឱ្យមានសណ្ដាប់ធ្នាប់ល្អប្រសើរហើយ ។ ដូច្នេះអាជ្ញាធរខណ្ឌពាក់ព័ន្ធនៅកណ្ដាលក្រុងត្រូវតែធ្វើសេចក្តីជូនដំណឹងឱ្យបងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបរលក់ម៉ូតូ និងលក់រថយន្ត ដោយប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈធ្វើអាជីវកម្មនោះ ប្រញាប់រុះរើទីតាំងរបស់ខ្លួនទៅនៅជាយរាជធានីភ្នំពេញវិញ ដោយអាជ្ញាធររាជធានីភ្នំពេញទុករយៈពេលឱ្យ២ខែ ។ ឯកឧត្តមបញ្ជាក់ទៀតថា
- ទេសចរណ៍ទេសចរណ៍ June 30, 2021 Khmernote
ក្រុមឧស្សាហកម្មឯកជនបាននិយាយកាលពីថ្ងៃអង្គារ ទី២៨ ម្សិលមិញនេះថា ប្រទេសថៃបានបាត់បង់ការងារក្នុងវិស័យទេសចរណ៍ចំនួន ៥៥០,០០០កន្លែង នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២១ នេះ ដោយសារការផ្ទុះឡើងជាថ្មីនៃវីរុសកូវីដ-១៩។ ការផ្ទុះឡើងខ្លាំងបំផុតរបស់ប្រទេសថៃបានចាប់ផ្តើមនៅក្នុងខែមេសារហូតមកដល់ពេលនេះ ហើយបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការចំណាយក្នុងស្រុក និងវត្តមានភ្ញៀវទេសចរបរទេស ពោលគឺមិនមានភ្ញៀវទេសចរមកកម្សាន្តឡើយ។ ជាមួយគ្នានេះ បើតាមការឱ្យដឹងពីក្រុមប្រឹក្សាទេសចរណ៍ថៃនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយដកស្រង់ពីការស្ទង់មតិ ការផ្ទុះឡើងនេះបានធ្វើឲ្យអាជីវកម្មទេសចរណ៍ ៣៦% បិទទ្វារជាបណ្តោះអាសន្ន និង ៤% បិទទ្វារជារៀងរហូត។ ជាងនេះទៅទៀត ការស្ទង់មិតិបានបង្ហាញថា អត្រាស្នាក់នៅសណ្ឋាគារបានធ្លាក់ចុះដល់ ១០%នៅត្រីមាសទី២ នេះ និង ២០% នៅក្នុងត្រីមាសទី១។ ប្រធានក្រុមប្រឹក្សា Chamnan Srisawat បានថ្លែងប្រាប់សន្និសីទកាសែតថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 30, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនមុននេះបន្តិច បានបង្ហាញថា គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-បន្ទាយមានជ័យ នឹងកាន់តែស្រស់ស្អាត ហើយទាក់ទាញថែមទៀត ដោយសារមានដាំលម្អដោយដើមត្របែកព្រៃនៅចំកណ្ដាលទ្រូងផ្លូវ និងដើមក្ងោកដ៏ស្រស់បំព្រងអមសងខាងផ្លូវ។ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង និងក្រុមការងារបច្ចេកទេសចុះពិនិត្យគុណភាពផ្លូវវាងក្រុង សិរីសោភ័ណ ត្រង់បង្គោលគ.មថ្មីលេខ.៨៤ សង្កាត់ទឹកថ្លា ខេត្តបន្ទាយមានជ័យ ឋិតនៅក្នុងគម្រោង សាងសង់ធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ខេត្តបាត់ដំបង-ខេត្តបន្ទាយមានជ័យ។ សូមជម្រាបជូនថា៖ គម្រោងសាងសង់ធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-ខេត្តបន្ទាយមានជ័យមានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ គិតរហូតមកទល់ពេលនេះ វឌ្ឍនភាពនៃការសាងសង់សម្រេចបានស្ទើរ តែ១០០%ហើយ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 30, 2021 Khmernote
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ដផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករ-និយោជិត ដែលបានបម្រើការងារក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ និងកាបូបចំនួន៤០ដុល្លារ ក្នុងរយៈពេល៣ខែបន្ថែមទៀត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី «សេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា» អំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់ លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្តារ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ជុំទី៩, ថ្ងៃទី២៩ ខែដា ២០២១) ដែលចេញផ្សាយដោយទូរទស្សន៍ជាតិកម្ពុជានាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ។ យោងតាមសេចក្ដីប្រកាសព័ត៌ឲ្យដឹងថា ក្រោមស្មារតីខិតខំប្រឹងប្រែងឥតឈប់ឈរ និងការទទួលខុសត្រូវខ្ពស់ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញ វិធានការចាំបាច់នានា ជាបន្តបន្ទាប់ក្នុងគោលបំណងគ្រប់គ្រង ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបន្តជំរុញ លំនឹងអាជីវកម្ម-ធុរកិច្ច
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 30, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជានាថ្ងៃទី៣០ ខែមិថុនា នេះបានឱ្យដឹងថា តាមលទ្ធផលផល នៃជំនួបទ្វេភាគី រវាង រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១ រាជរដ្ឋាភិបាលចក្រភពអង់គ្លេស បានបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ (GSP) ដល់ប្រទេសកម្ពុជា និងសម្រាប់ជំនួយលើវិស័យអប់រំ ការបោសសម្អាតមីន និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) ។ ទន្ទឹមនេះចក្រភពអង់គ្លេស ក៏បានចូលរួមវិភាគទានចំនួន ១លានផោន ដល់មូលនិធិអាស៊ានសម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ និងបានលើកទឹកចិត្តឱ្យមានការគាំទ្របន្ថែមទៀតពីចក្រភពអង់គ្លេសដល់គំនិតផ្តួចផ្តើមផ្សេងៗទៀតរបស់អាស៊ាន ដើម្បីដោះស្រាយជំងឺរាតត្បាត៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 30, 2021 Khmernote
ប្រទេសម៉ាឡេស៊ី នឹងផ្អាកការសងបំណុល ឬ បង់ការប្រាក់រយៈពេល ៦ខែដល់ប្រជាជនទាំងអស់ដែលបានខ្ចីប្រាក់ពីសា្ថប័នហិរញ្ញវត្ថុនានា នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន thesundaily។ លោក Muhyiddin Yassin នាយករដ្ឋមន្រ្តីម៉ាឡេស៊ីបាននិយាយកាលពីថ្ងៃទី២៨ ខែមិថុនា កន្លងទៅនេះថា ការផ្អាករយៈពេល ៦ខែនឹងត្រូវផ្តល់ជូនដល់អ្នកខ្ចីម្នាក់ៗ ទោះជាពួកគេមកពីក្រុម B40 (ក្រោម ៤០%) ក្រុម M40 (ពាក់កណ្តាល ៤០%) ឬ T20 (លើសពី ២០%) ឬ សហគ្រិនខ្នាតតូចក៏ដោយ។ លោកបានបន្តថា ការផ្អាកនេះ មិនទាមទារឱ្យប្រជាជនដែលជាអ្នកខ្ចីប្រាក់មានលក្ខខណ្ឌណាមួយដើម្បីដោះដូរឡើយដូចជា ការកាត់បន្ថយប្រាក់ចំណូល ការត្រួតពិនិត្យលើថាតើពួកគេបានបាត់បង់ការងារ










