- សេដ្ឋកិច្ចសេដ្ឋកិច្ច June 28, 2021 Khmernote
ធនាគារកណ្តាលថៃ បាននិយាយនៅថ្ងៃច័ន្ទ ទី២៨ ខែមិថុនា នេះថា សេដ្ឋកិច្ចរបស់ប្រទេសថៃត្រូវបានគេរំពឹងថានឹងវិលត្រឡប់ទៅរកកម្រិតមុនពេលមានការរាតត្បាតក្នុងត្រីមាសទី១ ឆ្នាំ ២០២៣ ដោយសារតែវិស័យទេសចរណ៍មានភាពយឺតយ៉ាវក្នុងការស្តារឡើងវិញ នេះបើយោងតាមការចុះផ្សាយរបសារព័ត៌មាន Bangkok Post។ លោក Mathee Supapongse អភិបាលរងនៃធនាគារកណ្ដាលបានថ្លែងក្នុងសិក្ខាសាលាស្តីពីទេសចរណ៍ថា ធនាគារថៃនឹងតាមដានស្ថានការណ៍នេះឱ្យបានដិតដល់និងត្រៀមអនុវត្តវិធានការណ៍ដែលចាំបាច់។ គួរបញ្ជាក់ផងដែរថា នៅក្នុងថ្ងៃច័ន្ទ ទី២៨ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៥,៤០៦នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ២២នាក់។ ទន្ទឹមនឹងនេះដែរ កាលពីពាក់កណ្ដាលខែមិថុនា កន្លងទៅ នាយករដ្ឋមន្រ្តី
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 28, 2021 Khmernote
ទីភ្នាក់ងារ USAID បានរៀបចំស្នើសុំទៅរដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងចំនួនទឹកប្រាក់ ៣លានដុល្លារ យកមកអនុវត្តគម្រោងស្តីពី ការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនត្រជាក់ Cold Chain Logistic System សម្រាប់កម្ពុជា។ នេះបើយោងតាមប្រសាសន៍របស់ Veena Reddy នាយកទីភ្នាក់ងារ USAID ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលសម្តែងការគួរសម និងជម្រាបលា ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បន្ទាប់ពីបញ្ចប់បេសកកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃច័ន្ទ ទី២៨ ខែមិថុនា នេះ។ ឆ្លៀតយកឱកាសនេះ លោកស្រីក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីផងដែរថា ទីភ្នាក់ងារ USAID បានរៀបចំស្នើសុំទៅរដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងចំនួនទឹកប្រាក់ ៣លានដុល្លារ យកមកអនុវត្តគម្រោងស្តីពី ការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនត្រជាក់
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 28, 2021 Khmernote
ផ្លូវជាតិលេខ ៥ ពីភ្នំពេញ (ព្រែកក្តាម) ដល់ក្រុងប៉ោយប៉ែតឆ្លងកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ កំពុងមមាញឹកបំផុតក្នុងការសាងសង់ ដើម្បីសម្រួលដល់ការធ្វើដំណើរសម្រាប់បងប្អូនប្រជាពលរដ្ឋឱ្យបានងាយស្រួលកាន់តែឆាប់រហ័សទោះបីប្រទេសកម្ពុជាកំពុងប្រយុទ្ធក្នុងសង្គ្រាមប្រឆាំងខ្មាំងកូវីដក៏ដោយ។ នេះដោយយោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា។ នៅក្នុងការបង្ហោះឯកឧត្តមបានរៀបរាប់ដូច្នេះថា៖ «ភ្នំពេញ-បាត់ដំបងវិលវិញល្ងាចមិនឆ្ងាយ! (២៨ មិថុនា ២០២១)។ ម្យ៉ាងដែរភ្លឺនៅកំពង់ឆ្នាំង ស្រស់ស្រូបអាហារពេលព្រឹកតាមឡាននៅពោធិ៍សាត់ គោលដៅមណ្ឌលអភិវឌ្ឍន៍សុីម៉ាក់មរតកតេជោ ស្រុកគាល់ក្រឡ ខេត្តបាត់ដំបង! អ្នកណាថាស្រុកខែ្មរអភិវឌ្ឍន៍ផ្លូវនានាត្រូវបានភាគីចិនយកផ្តាច់មុខនោះ ផ្លូវជាតិលេខ៥ពីភ្នំពេញ(ព្រែកក្តាម)ដល់ក្រុងប៉ោយប៉ែតឆ្លងកាត់ខេត្តកំពង់ឆ្នាំង ពោធិ៏សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ មានប្រវែងជាង៣៦៦គីឡូម៉ែត្រ ទទឹង៦០ម៉ែត្រ កំពុងមមាញឹកបំផុតក្នុងការសាងសង់ ទោះបីជាកំពុងប្រយុទ្ធក្នុងសង្គ្រាមប្រឆាំងខ្មាំងកូវីដក៏ដោយ! គឺកសាងដោយមិត្តជប៉ុនស្មោះ!
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 28, 2021 Khmernote
លោក Bahlil Lahadalia រដ្ឋមន្ត្រីក្រសួងវិនិយោគដែលជាប្រធានក្រុមប្រឹក្សាសម្របសម្រួលវិនិយោគ (BKPM) បានមានប្រសាសន៍ថា ប្រទេសឥណ្ឌូនេស៊ីគួរតែក្លាយជាអ្នកផលិតអាគុយធំជាងគេនៅលើពិភពលោក ដោយមានផែនការរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍយានយន្តអគ្គិសនីនៅក្នុងប្រទេស។ ក្នុងអំឡុងពេលសិក្ខាសាលាមួយស្តីពីទស្សនវិស័យនៃឧស្សាហកម្មអាគុយជាតិនៅថ្ងៃទី ២៤ ខែមិថុនា លោក Lahadalia បាននិយាយថាប្រទេសឥណ្ឌូនេស៊ីត្រូវបានគេស្គាល់ ដោយសារទ្រព្យសម្បត្តិ ធនធានធម្មជាតិ រួមមានឈើ មាស ត្រីនិងធ្យូងថ្មណប៉ុន្តែវាមិនបានផ្តល់តម្លៃបន្ថែមដល់ប្រទេសនេះទេ ពួកគេត្រូវបាននាំចេញជាទម្រង់វត្ថុធាតុដើម។ ហើយវត្ថុធាតុដើមដើម្បីផលិតអាគុយសម្រាប់រថយន្តអគ្គិសនី គឺនីកែលម៉ង់ហ្គាណែសនិង cobalt ដែលមាននៅក្នុងប្រទេសឥណ្ឌូនេស៊ី។ លោកបានបន្តថា នៅទ្វីបអ៊ឺរ៉ុបនៅឆ្នាំ ២០៣០ យានយន្ត ៧០%នៅក្នុងតំបន់នឹងប្តូរពីឥន្ធនៈហ្វូស៊ីលទៅជាថាមពលកកើតឡើងវិញ។ ហើយ វាក៏នឹងកើតមានផងដែរនៅក្នុងប្រទេសអាស៊ី និងអាមេរិកឡាទីនមួយចំនួនរួមទាំងឥណ្ឌូនេស៊ីផងដែរ។ ជាមួយគ្នានោះ លោកបានកត់សម្គាល់ថា
- អាជីវកម្មអាជីវកម្ម June 26, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឱ្យដឹងថា រដ្ឋដែលមានជាងគេបំផុតរបស់ឥណ្ឌា Maharashtra កាលពីថ្ងៃសុក្រទី ២៥ មិថុនា ម្សិលមិញនេះ បានបញ្ជាឱ្យផ្សារទំនើប និងរោងភាពយន្តបិទទ្វារ ខណៈរដ្ឋមួយនេះត្រូវរឹតបន្តឹងដើម្បីគ្រប់គ្រងវីរុសវ៉ារ្យ៉ង់ថ្មីមួយទៀត ហៅថា «Delta Plus» ដែលអាចចម្លងបានកាន់តែច្រើន ក្នុងគោលបំណងបង្កើតផែនការដើម្បីកាត់បន្ថយវិធានការចាក់សោររដ្ឋ។ ប្រភពសារព័ត៌មានដដែលបានឱ្យដឹងបន្ថែមថា យ៉ាងហោចណាស់មាន ២០ ករណីនៅរដ្ឋ Maharashtra ត្រូវបានគេរកឃើញថាមានទំនាក់ទំនងជាមួយ វ៉ារ្យ៉ង់ថ្មី «Delta Plus» ដែលប្រទេសឥណ្ឌាបានប្រកាសវាថាជា វ៉ារ្យ៉ង់ដ៏គួរឱ្យព្រួយបារម្ភ កាលពីថ្ងៃអង្គារទី២២ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ។ លោក Uddhav
- ទេសចរណ៍ទេសចរណ៍ June 26, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ដំណើរកម្សាន្តរយៈពេល០៣ថ្ងៃ នៅរមណីយអង្គរ ក្នុងខេត្តសៀមរាប បានឈ្នះរង្វាន់ទេសចរណ៍ប្រណិតលំដាប់ពិភពលោករបស់ ទ្រីបអេដវ៉ាយស័រ (Tripadvisor)។ នេះបើតាមការចេញផ្សាយរបស់គេហទំព័រទេសចរណ៍ដ៏ល្បីល្បាញមួយនេះ កាលពីពេលថ្មីៗ។ ការសម្រាកលំហែកាយរយៈពេលបីថ្ងៃនៅរមណីយដ្ឋានអង្គរ ទឹកធ្លាក់ភ្នំគូលែន រមណីយដ្ឋានកំពង់ភ្លុក និងប្រាសាទបន្ទាយស្រី នៅខេត្តសៀមរាប បានស្ថិតនៅកំពូលតារាងដំណើរកម្សាន្តប្រណីតលំដាប់កំពូល (Top Luxury Tour) ។ TripAdvisor បានបង្កើតឱ្យមានពានរង្វាន់ជម្រើសអ្នកទេសចរ “Best of the Best” Things to Do ដោយចែកចេញជា១២ផ្នែក ដោយរាប់តាំងពីសកម្មភាពដែលផ្តោតទៅលើធម្មជាតិ និងការធ្វើដំណើរផ្សងព្រេងឡើងភ្នំ ឆ្លងទឹក រហូតដល់បទពិសោធន៍ប្លែកៗ ដែលឆ្លុះបញ្ចាំងពីសកម្មភាពថ្មីៗដ៏ទាក់ទាញ
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 26, 2021 Khmernote
រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនលោក Toshimitsu Motegi បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសជប៉ុននឹងបរិច្ចាគវ៉ាក់សាំងការពារមេរោគឆ្លងកូវីដ-១៩ ដល់ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងថៃ ចំនួន ១លានដូសក្នុងមួយប្រទេសដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះ។ លោក Motegi បានប្រាប់សន្និសីទកាសែតមួយថា ទីក្រុងតូក្យូនឹងផ្តល់ជូននូវវ៉ាក់សាំងចំនួន ១ លានដូស ដល់កោះតៃវ៉ាន់បន្ថែមពីលើ ១.២៤ លានដូស និងប្រទេសវៀតណាម ១លានដូសបន្ថែមពីចំនួន ១ លានដែលទើបតែផ្ដល់ឱ្យកាលពីពេលថ្មីៗនេះ។ លោកបានបន្តថា វ៉ាក់សាំងដែលសម្រេចផ្តល់ឱ្យចាប់ពីថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយនេះ គឺបង្កើតឡើងដោយក្រុមហ៊ុន AstraZeneca Plc របស់អង់គ្លេសនិងផលិតក្រោមអាជ្ញាប័ណ្ណនៅជប៉ុន ដែលបានធ្វើឡើងបន្ទាប់ពីមានសំណើពីប្រទេសទាំងនោះ និងតៃវ៉ាន់។ លោក Motegi
- អាជីវកម្មអាជីវកម្ម June 26, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus ក្រុមហ៊ុន AEON Group បានប្រកាសថានឹងចូលរួមវិភាគទានចំនួន ២៥ ពាន់លានដុង (ប្រហែល ១.០៨ លានដុល្លារ) ដល់មូលនិធិវ៉ាក់សាំង កូវីដ-១៩ របស់ប្រទេសវៀតណាម ដោយចូលរួមជាមួយរដ្ឋាភិបាលវៀតណាមដើម្បីជំរុញការប្រយុទ្ធប្រឆាំងនឹងវីរុសរាតត្បាតនេះ។ ក្រុមហ៊ុនបានឱ្យដឹងបន្ថែមថា ការចូលរួមវិភាគទាននេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន នៅក្នុងការគាំទ្រដល់រដ្ឋាភិបាលនៃបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត កូវីដ-១៩ ដើម្បីពន្លឿនការទិញវ៉ាក់សាំង និងជួយចាត់វិធានការប្រឆាំងនឹងការគ្រប់គ្រងជំងឺរាតត្បាត និងស្តារសេដ្ឋកិច្ចឡើងវិញ។ លោក Furusawa Yasuyuki អគ្គនាយកក្រុមហ៊ុន AEON Vietnam បានមានប្រសាសន៍ថា « ពេលនេះប្រជាជនវៀតណាមកំពុងខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩។










