ព័ត៌មានចុងក្រោយ
  • មកស្គាល់ខ្នុរ ១ប្រភេទ កំពុងមានទីផ្សារខ្លាំង ទាំងក្នុងស្រុក និងនាំចេញទៅកាន់ប្រទេសចិន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 15, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន​បានឱ្យដឹងថា កសិករនាំគ្នាដាំ ដំណាំខ្នុរការ៉ុត ដើម្បីបង្កើនការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ប្រទេសចិន ដោយសារតែដំណាំប្រភេទនេះ មានរសជាតិផ្អែមឆ្ងាញ់ងាយស្រួលដាំ និងឆាប់ប្រមូលផលបានលឿន ហើយមានតម្រូវការទីផ្សារខ្លំាង។ លោកសារី អីសារ ប្រធានក្រុមហ៊ុន ម៉ាកាស់លែន ដែលវិនិយោគលើផ្លែខ្នុរការ៉ុត ស្ថិតក្នុងឃុំក្រយារ ស្រុកសន្ទុក ខេត្តកំពង់ធំ បានប្រាប់វិទ្យុ ជាតិកម្ពុជាថា លោកបានចាប់យកការវិនិយោគដាំដុះលើដំណាំខ្នុរការ៉ុតអស់រយៈពេល ២ឆ្នាំជាងមកហើយ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផង និងនាំ ចេញទៅកាន់ប្រទេសចិនផង ខណៈដែលឈ្នួញខ្លះ បានចុះទៅទិញដល់ចម្ការតែម្តង។ លោកប្រធានបន្ថែមថា ផ្លែខ្នុរការ៉ុតមានរសជាតិឆ្ងាញ់ណាស់ ហើយវាគឺជាប្រភេទដាំណាំធម្មជាតិ ដែលមិនមានប្រើប្រាស់ជីគីមីអ្វីទេ សំខាន់គឺវាមានភាពងាយស្រួលក្នុងការដាំ និងឆាប់ប្រមូលផលបានលឿន ។ លោកប្រធានបានបញ្ជាក់ថា

  • ផ្សាររដ្ឋនៅរាជធានីភ្នំពេញ កំពុងមមាញឹកបើកដំណើរការលក់ដូរឡើងវិញ បន្ទាប់ពីអាជ្ញាធរចេញ​សេចក្តីសម្រេចអនុញ្ញាត អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 15, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានមុននេះបន្តិច បានបង្ហាញនូវទិដ្ឋភាពអាជីករនៅផ្សារអូរឬស្សី និងផ្សារធំថ្មី កំពុងមមាញឹកបើកដំណើរការលក់ដូរឡើងវិញ បន្ទាប់ពីរដ្ឋបាល​រាជធានីភ្នំពេញ ចេញសេចក្តីសម្រេចអនុញ្ញាតឱ្យបើកដំណើរការគ្រប់អាជីវកម្ម-ការលក់ដូរជា​ប្រក្រតីឡើងវិញ​ ក្នុងក្របខណ្ឌផ្សាររដ្ឋទាំងអស់នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះតទៅ។ ប្រភព៖ ក្រសួងព័ត៌មាន

  • មហិច្ឆតាធំមែន! ឥណ្ឌូនេស៊ីរំពឹងថា នឹងក្លាយជាអ្នកដើរតួយ៉ាងសំខាន់នៅក្នុងទីផ្សារបង្គាសកល សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 15, 2021 Khmernote

    រដ្ឋ​មន្រ្តីក្រសួងជលផលនិងនេសាទឥណ្ឌូនេស៊ីលោក Sakti Wahyu Trenggono បាននិយាយថា ប្រទេសឥណ្ឌូនេស៊ីអាចក្លាយជាអ្នកដើរតួយ៉ាងសំខាន់នៅក្នុងទីផ្សារបង្គាសកល ដោយមានការគាំទ្រពីរដ្ឋាភិបាលក្នុងការជំរុញការនាំចេញ និងផលិតកម្ម។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញនៅថ្ងៃទី១៤ ខែមិថុនា លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា សម្រាប់ឆ្នាំ ២០១៥-២០១៩ បង្គាទទួលបានតម្រូវការខ្ពស់លំដាប់ទី២ នៅលើទីផ្សារពិភពលោកបន្ទាប់ពីត្រីសាលម៉ុន។ លោកបានចង្អុលបង្ហាញថា ទិន្នផលបង្គារបស់ឥណ្ឌូនេស៊ីបានរួមចំណែក ៦.៩% ដល់ការផ្គត់ផ្គង់ពិភពលោកក្នុងកំឡុងពេលនោះ។ ហើយប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសនាំចេញបង្គាធំជាងគេទី៥ នៅទូទាំងពិភពលោកក្នុងឆ្នាំ ២០១៩ បន្ទាប់ពីប្រទេសឥណ្ឌា អេក្វាឌ័រ វៀតណាម និងចិន។ យ៉ាងណាមិញ ដើម្បីអាចក្លាយជាអ្នកដើរតួយ៉ាងសំខាន់នៅក្នុងទីផ្សារបង្គាសកល ក្រសួងបានរៀបចំកម្មវិធីមួយចំនួនដើម្បីជម្រុញផលិតកម្ម និងការនាំចេញបង្គាតាមរយៈការស្តារស្រះទឹកឡើងវិញ ដោយអនុវត្តការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងភាពងាយស្រួលនៃការផ្តល់អាជ្ញាប័ណ្ណសម្រាប់អាជីវកម្មបង្គា។ ម៉្យាងវិញទៀត

  • ខេត្តកែបនឹងកាន់តែទាក់ទាញ ខណៈអាជ្ញាធរខេត្តគ្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ចំនួន២ កន្លែងបន្ថែមទៀត ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ June 15, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា អាជ្ញាធរខេត្តកែបគ្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ចំនួន ២កន្លែងបន្ថែមទៀត ដើម្បីទទួលបានភ្ញៀវទេសចរកាន់តែច្រើន ក្រោយជំងឺកូវីដ-១៩ មានភាពធូរស្រាល ។ លោក វ៉ៅ សុខា អភិបាលរងខេត្តនិងជាអ្នកនាំពាក្យខេត្តកែប បានមានប្រសាសន៍ថា បើទោះបីជាកម្ពុជាកំពុងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដោយ ក៏រដ្ឋបាលខេត្តនៅតែបន្ត សកម្មភាពអភិវឌ្ឍខេត្តជាបន្តបន្ទាប់ ដើម្បីឆ្ពោះទៅសម្រេចបាន នូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ជាខេត្តទេសចរណ៍សម្រាកលំហែបែបប្រណិតកម្រិតខ្ពស់នាពេលអនាគត។ លោកបន្តថា បច្ចុប្បន្នឆ្នេរខ្សាច់ក្នុងខេត្ត ដែលមានស្រាប់មានសភាពតូចចង្អៀត ធ្វើឲ្យពិបាកក្នុងការទទួលភ្ញៀវមកកម្សាន្ត ដូច្នេះហើយទើបអាជ្ញាធរខេត្ត ត្រូវតែខិតខំបំពេញបន្ថែមនូវទីតាំងទេសចរណ៍បន្ថែម ជាពិសេសទីតាំងសម្រាកលំហែ តំបន់ឆ្នេរខ្សាច់កម្សាន្ត តំបន់អេកូទេសចរណ៍ជាដើម ដើម្បីលើកកម្ពស់គុណភាពទេសចរណ៍ និងជួយធ្វើឲ្យប្រជាពលរដ្ឋ មានការងារធ្វើបន្ថែមទៀត សំដៅលើកស្ទួយជីវភាពគ្រួសារប្រជាពលរដ្ឋ កាន់តែល្អប្រសើរឡើងថែមទៀត។ «

  • ប្រទេសថៃព្រួយបារម្ភខ្លាំង ខណៈការផ្ទុះកូវីដ-១៩ ក្នុងរោងចក្រជាង ១៣០ គំរាមកំហែងដល់វិស័យនាំចេញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 15, 2021 Khmernote

    ការរីករាលដាលនៃវីរុស កូវីដ-១៩ នៅក្នុងរោងចក្រថៃ កំពុងបង្កើនការព្រួយបារម្ភថាវិស័យនាំចេញអាចនឹងរងផលប៉ះពាល់ដោយគំរាមកំហែងធ្វើឱ្យអន្តរាយដល់សេដ្ឋកិច្ចបន្ថែមទៀត ខណៈដែលប្រទេសនេះកំពុងព្យាយាមងើបឡើងវិញពីការរីករាលដាលនៃជំងឺរាតត្បាតដល់ឧស្សាហកម្មទេសចរណ៍ដ៏សំខាន់។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឱ្យដឹងថា វីរុសកូវីដ-១៩ បានផ្ទុះឡើង នៅតាមរោងចក្រជាង ១៣០ ក្នុងនោះមានរោងចក្រផ្គត់ផ្គង់យីហោអន្តរជាតិដែលមានជាង ៧,១០០ ករណីនៅទូទាំងខេត្តចំនួន ១១។ ការផ្ទុះឡើងក្នុងចំនួនដ៏ច្រើននេះ បានធ្វើឱ្យរោងចក្រ ក្លាយជាប្រភពចម្លងដ៏ខ្ពស់បំផុតមួយក្នុងចំណោមប្រភពចម្លងដ៏ខ្ពស់បំផុតរួមមាន ពន្ធនាគារ និងការដ្ឋានសំណង់។ ជាមួយគ្នានេះដែរ​ ទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថា រោងចក្រដែលរងផលប៉ះពាល់គ្រាន់តែជាចំណែកមួយនៃរោងចក្រប្រហែល ៦៣,០០០ នៅក្នុងប្រទេសថៃដែលផ្តល់ការងារដល់ប្រជាជនចំនួន ៣៤ លាននាក់ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបារម្ភអំពីផលប៉ះពាល់លើការនាំចេញដែលបានធ្វើឲ្យសេដ្ឋកិច្ចដែលកំពុងជួបការលំបាកផ្លាស់ប្តូរ ខណៈប្រាក់ចំណូលពីវិស័យទេសចរណ៍បានធ្លាក់ចុះ។ លោក Kriengkrai Thiennukul អនុប្រធានសហព័ន្ធឧស្សាហកម្មថៃបានប្រាប់រ៉យទ័រថា

  • កំពង់ផែមួយនៅក្នុងប្រទេសចិន ផ្អាកការនាំចូលអាហារក្លាសេពីប្រទេសវៀតណាម និងប្រទេសចំនួន ១០ផ្សេងទៀតនៅអាស៊ាន ក្នុងក៏មានកម្ពុជាផងដែរ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 14, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមបានឱ្យដឹងថា កំពង់ផែមួយក្នុងខេត្តក្វាងទុង ប្រទេសចិន បានផ្អាកជាបណ្តោះអាសន្ននូវការនាំចូលអាហារក្លាសេពីប្រទេសវៀតណាមនិងប្រទេសចំនួន ១០ផ្សេងទៀតនៅអាស៊ាន ចាប់តាំងពីវិធានការការពារវីរុស Covid-19 បានប៉ះពាល់ដល់សមត្ថភាពផ្ទុកទំនិញរបស់កំពង់ផែ។ កំពង់ផែ Zhanjiang ដែលស្ថិតក្រោមប្រតិបត្តិការរបស់ក្រុមហ៊ុន Zhanjiang Port Group Co., Ltd, បានសម្រេចចិត្តផ្អាកការនាំចូលអាហារក្លាសេ ដែលភាគច្រើនជាអាហារសមុទ្រមកពីប្រទេស វៀតណាម ឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដេស ប៊ូតាន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងម៉ុងហ្គោលី ចាប់ពីថ្ងៃទី ២០ ខែមិថុនាដល់ខែកក្កដា ១៥ ។ សារព័ត៌មានដដែលបានបន្តឱ្យដឹងថា

  • អ្នកធ្វើចម្លាក់ក្រោមដីសម្រាប់បង្ហោះក្នុង YouTube មួយក្រុម នៅខេត្តសៀមរាប សម្រេចផ្អាកសកម្មភាពរបស់ខ្លួនមួយរយៈ ដោយសារជួបបញ្ហាទាំងនេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 14, 2021 Khmernote

    យើងធ្លាប់ដឹងហើយថា កន្លងមកនេះចម្លាក់ក្រោមដី ដែលមានរាងជាបន្ទប់គេង មានគ្រែ សាឡុង តុ និងចម្លាក់តាមជញ្ជាំង និងចម្លាក់ផ្សេងៗមួយចំនួនទៀត បានទាក់ទាញ ការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិជិតឆ្ងាយឱ្យទៅទស្សនាជាច្រើន។ ដែលភាពទាក់ទាញ ទាំងនោះដោយសារជាចម្លាក់កម្រ និងមិនធ្លាប់បានឃើញផ្ទាល់នាពេលកន្លងមកដែលក្រុម អ្នកផលិតវីដេអូ YouTube ដ៏ល្បីឈ្មោះមួយបង្កើតឡើងសម្រាប់ថតផ្សព្វផ្សាយ ក្នុងបណ្ដាញ YouTube។ ប៉ុន្តែឥឡូវនេះសកម្មភាពនៃការផលិតចម្លាក់ដីទាំងនេះ ត្រូវបានផ្អាកជាបណ្តោះអាសន្នហើយ នេះដោយយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ លោក ពាញ សេដ្ឋា ស្ថាបនិក និងជាអ្នករចនាម៉ូដចម្លាក់ក្រោមដី ស្ថិតនៅភូមិគោកតើង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប បានឱ្យដឹងនាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នេះថា

  • ប្រជាសហគមន៍នេសាទខេត្តកោះកុង ផុសផុលនាំគ្នាចិញ្ចឹមខ្យងចំពុះទា ព្រោះមានតម្រូវការទីផ្សារខ្លាំង អាចលក់បានក្នុងមួយគីឡូក្រាមតម្លៃ… អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 14, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ប្រជាសហគមន៍នៅខេត្តកោះកុងផុសផុលនាំគ្នាចិញ្ចឹមខ្យងចំពុះទា ដើម្បីបំពេញតម្រូវការទីផ្សារ ខណៈដែលប្រជាពលរដ្ឋ កំពុងពេញនិយមបរិភោគ ធ្វើឲ្យប្រជានេសាទ អាចរកចំណូលបានច្រើន ពីមុខរបរមួយនេះទៀតផង។ លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា បច្ចុប្បន្ន សហគមន៍នេសាទតំបន់ឆ្នេរឃុំពាមក្រសោប មានប្រជាពលរដ្ឋ ដែលប្រកបរបរចិញ្ចឹមខ្យងចំពុះទា ចំនួន២៧០គ្រួសារ ។ លោកបានបន្តថា ប្រជាកសិករបានបុកបង្គោលក្នុងផ្ទៃទឹកសមុទ្រដើម្បីចិញ្ចឹមខ្យងចំពុះទា ដោយក្នុង១គ្រួសារបានបោះចាប់ ពី១០០០បង្គោលឡើងទៅ ហើយក្នុង១រដូវ ១បង្គោលអាចប្រមូលផលបានចំនួនពី៣០គីឡូក្រាម។ លោកបានបន្ថែមថា ខ្យងចំពុះទា អាចលក់បានក្នុងមួយគីឡូក្រាមតម្លៃ ១២០០រៀល ដោយផ្គត់ផ្គង់ទីផ្សារក្នុងស្រុកហើយនាំចេញទៅប្រទេសថៃ និងប្រទេសវៀតណាម។ លោកបន្តទៀតថា