- អាជីវកម្មអាជីវកម្ម June 14, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សមាជិកក្រុមបណ្តុំកសិករនៅស្រុកសេសានខេត្តស្ទឹងត្រែង ព្យាយាមដាំដំណាំឈើហូបផ្លែសម្រេចបានជោគជ័យ ធ្វើឱ្យខេត្តស្ទឹងត្រែងមានចំណាត់ថ្នាក់និងកេរ្តិ៍ឈ្មោះថា ជាខេត្តមានផលិតផលទុរេនផ្អែម មិនចាញ់បណ្តាខេត្តនានានៃប្រទេសកម្ពុជាឡើយ។ ក្នុងឱកាសចុះសិក្សាពីភាពជោគជ័យទៅលើការដាំដំណាំឈើហូបផ្លែរបស់កសិករនៅឃុំកំភុនស្រុកសេសានខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១១មិថុនា លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានបញ្ជាក់ថា៖ ភាពជោគជ័យនេះចាត់ទុកជាសមិទ្ធផលថ្មីមួយទៀតដែលកសិករយើងខិតខំធ្វើបានសម្រេចក្នុង វិស័យកសិកម្ម ព្រោះដំណាំទុរេន ខេត្តស្ទឹងត្រែង មិនធ្លាប់មានឡើយ ។ លោកបន្តថា៖ ដើម្បីលើកទឹកចិត្តកសិករគំរូ អាជ្ញាធរស្រុកជំរុញកសិករផ្សេងៗទៀតឱ្យមកសិក្សាយកបច្ចេកទេសទៅអនុវត្តតាម ។ ឯផែនការចំពោះមុខ ក្នុងនាមរដ្ឋបាលស្រុក កំពុងតែប្រជុំផ្សព្វផ្សាយដល់បណ្ដុំកសិករដែលបង្កើតដោយមន្ទីរកសិកម្មបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលគាត់មានដីមានធ្លី និងមានលទ្ធភាពអាចមកមើលទីតាំងនេះ ជាក់ស្តែងផ្ទាល់ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋគាត់មានក្តីសង្ឍឹមលើការដាំដុះដំណាំទុរេន នេះ។ លោក ឃិន សុខា ម្ចាស់ចម្ការទុរេននៅឃុំកំភុន បានគាំទ្រនូវផែនការរបស់អាជ្ញាធរស្រុក
- អាជីវកម្មអាជីវកម្ម June 14, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ាសរព័ត៌មាន the Nation បានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចា បានអនុម័តលើសំណើរបស់ទីក្រុងបាងកក ដើម្បីបន្ធូរបន្ថយវិធានការគ្រប់គ្រងជំងឺសម្រាប់អាជីវកម្ម និងកន្លែងសាធារណៈចំនួន ៥ ប្រភេទនៅទីក្រុងបាងកក។ នៅក្នុងហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តីបាននិយាយថា ការយល់ព្រមដោយមានលក្ខខណ្ឌត្រូវបានផ្តល់ឱ្យដោយសារតែស្ថានភាពជំងឺរាតត្បាតស្ថិតនៅក្នុងកំរិតមួយដែលអាចគ្រប់គ្រងបាន ហើយនៅពេលដែលប្រជាជននៅទីក្រុងបាងកកបានចាប់ផ្តើមទទួលថ្នាំបង្ការជាច្រើន។ លោកបានបន្តថា ការសម្រេចចិត្តត្រូវបានធ្វើឡើង ដើម្បីធ្វើឱ្យមានតុល្យភាពរវាងការគ្រប់គ្រងមេរោគ និងស្ថានភាពសេដ្ឋកិច្ ចខណៈដែលមនុស្សជាច្រើនកំពុងស្វែងរកប្រាក់ចំណូលចិញ្ចឹមជីវិតឡើងវិញ។ ជាមួយគ្នានេះដែរ កន្លែងទាំង ៥ ដែលទទួលបានការអនុញ្ញាតឱ្យបើដំណើរការឡើងវិញរួមមាន៖ សារៈមន្ទីរ សួនកម្សាន្តនិងឧទ្យាន គ្លីនិកកែសម្ផស្ស ហាងម៉ាស្សា (តែអនុញ្ញាតឱ្យបម្រើសេវាកម្ម ម៉ាស្សាតែជើងប៉ុណ្ណោះ) និងចុងក្រោយ ហាងធ្វើក្រចកនិងចាក់សាក់។ គួរបញ្ជាក់ផងដែរថា ការបន្ធូរបន្ថយវិធានការគ្រប់គ្រងលើអាជីវកម្ម
- អាជីវកម្មអាជីវកម្ម June 12, 2021 Khmernote
ឯកឧត្តម វេង សាខុន តាមរយៈការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនបានបង្ហាញថា កសិដ្ឋានចិញ្ចឹមគោមួយកន្លែង នៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ទទួលបានជោគជ័យខ្លាំង ដោយផ្ដើមចេញពីគោតែ ៧ក្បាលប៉ុណ្ណោះ។ បច្ចុប្បន្នកសិដ្ឋាននេះចិញ្ចឹមគោដល់ទៅរាប់រយក្បាល រកប្រាក់ចំណូលបានមិនចេះតិច ហើយសូម្បីតែលាមកគោក៏អាចលក់បានចំណូលខ្ទង់លានរៀលផងដែរ។ តាមការបង្ហោះរបស់ឯកឧត្តម លោក ហួត លាង (លេខទំនាក់ទំនង 097 3868889) បានរៀបរាប់ថា ផលិតកម្មចិញ្ចឹមគោនេះបានចាប់ផ្ដើមនៅឆ្នាំ២០១៣ មានគោ ៧ក្បាល ៣ឆ្នាំបន្ទាប់មកចំនួនគោកើនបាន ៣៨ក្បាល។ លោកបានបន្តថាដោយសារការចិញ្ចឹមខ្វះបច្ចេកទេស លែងគោឲ្យដើរស៊ីស្មៅនៅតាមទីវាល មិនបានចាក់ថ្នាំការពារ ទម្លាក់សត្វល្អិត និង មិនបានអនុវត្តជីវសុវត្ថិភាព។ល។
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 12, 2021 Khmernote
ឯកឧត្តម ម៉ុង ឫទ្ធី សម្រេចដាំដំណាំផ្លែល្មេីបន្ថែមទៀត ឱ្យបានគ្រប់ ៤០ហិកតា ដើម្បីកាត់បន្ថយការនាំចូលពីបរទេស នេះបើយោងតាមការបង្ហោះនៅលើហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម កាលពីពេលថ្មីៗនេះ។ នៅលើផេកហេសប៊ុក ឯកឧត្តមបានសរសេរដូច្នេះថា៖ « ដេីម្បីចូលរួមចំណែកកាត់បន្ថយការនាំចូលផ្លែល្មេីមកពីបរទេស ខ្ញុំបានដាំដេីមល្មេីជាបន្តបន្ទាប់រហូតមកដល់ដេីមរដូវវស្សានេះ បាននិងកំពុងតែដាំបន្តទៀតអោយបានគ្រប់ចំនួន ៤០ហិកតា ក្នុងគំលាត៦ម៉ែត្រ ស្មេីនិង២៧៨ដេីមក្នុងមួយហិកតា ខ្ញុំមានមោទនភាពខ្លាំងណាស់ដែលបានឃេីញកសិករ និងអាជីវករបានរួមគ្នាដាំល្មេី ទទួលបានផលជាទីគាប់ចិត្តនៅលេីទឹកដីក្នុងព្រះរាជាណាចក្រកម្ពុជាយេីង កសិករអាជីវករទទួលបានប្រាក់ចំណូលប្រជាពលរដ្ឋមានការងារធ្វេី ព្រះរាជាណាចក្រកម្ពុជាយេីងមានកិត្តិយសនៅលេីឆាកអន្តរជាតិ បេីយេីងរួមគ្នាបង្កេីនការដាំអោយបានកាន់តែច្រេីន នោះយេីងនិងអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិទៀតរឹតតែមានមោទនភាពបន្ថែមទៀត »៕ អត្ថបទ៖ លីនី
- អាជីវកម្មអាជីវកម្ម June 12, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ-១៩ ដ៏ធំមួយ របស់អាមេរិក Johnson & Johnson អាចនឹងខាតបង់ធ្ងន់ធ្ងរ ដោយសារតែវ៉ាក់សាំងមានបញ្ហា។ ប្រភពបានឱ្យដឹងថា រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) កាលពីថ្ងៃសុក្រ បានប្រាប់ក្រុមហ៊ុន Johnson & Johnson ថា វ៉ាក់សាំងកូវីដ-១៩ រាប់លានដូស ដែលផលិតនៅរោងចក្រដែលមានបញ្ហា មិនអាចប្រើប្រាស់បានទេ ដោយសារតែបញ្ហានោះអាចបង្កឱ្យមានការចម្លងរោគ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) បាននិយាយថា វ៉ាក់សាំងជាច្រើនប្រភេទដែលផលិតនៅរោងចក្រ Emergent BioSolutions ក្នុងទីក្រុង Baltimore
- បុគ្គលជោគជ័យបុគ្គលជោគជ័យ June 12, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: អាជ្ញាធរជាតិអប្សរាបានចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន Total Energies ដែលពិធីនេះធ្វើឡើងរវាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក Asif IQBAL នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Total Energies ប្រចាំប្រទេសកម្ពុជា ស្តីពីការដាំដើមឈើនៅក្នុងរមណីយដ្ឋានអង្គរ។ ពិធីនេះ ក៏មានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ឯកឧត្តមអគ្គនាយករង និងថ្នាក់ដឹកនាំ នៃស្ថាប័នទាំង២ ផងដែរ។ ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យក៏បានសម្តែងអំណរគុណ និងកោតសរសើរពីការចូលរួមចំណែករបស់ក្រុមហ៊ុន
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 12, 2021 Khmernote
យោងតាមការបង្ហោះលើគណនីហ្វេសប៊ុករបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា ខេត្តកំពង់ចាម ដែលត្រូវបានចាត់ទុកជាខេត្តដ៏មានសក្ដានុពលមួយរបស់កម្ពុជា បាននិងកំពុងផ្គត់ផ្គង់ត្រីសាច់ចូលក្នុងទីផ្សារកម្ពុជារាប់សិបតោន ក្នុងមួយថ្ងៃៗ។ នៅក្នុងសំណេរដែលបានបង្ហោះនាថ្ងៃទី១២ ខែមិថុនានេះ ឯកឧត្តមបានរៀបរាប់ដូច្នេះថា៖ ខេត្តកំពង់ចាម ជាខេត្តមួយដែលប្រជាជនយើងភាគច្រើនបានដឹង និងទទួលស្គាល់ថា ជាខេត្តដែលមានសក្តានុពលក្នុងការដាំដុះដំណាំឧស្សាហកម្ម។ ប៉ុន្តែនាពេលបច្ចប្បន្នខេត្តមួយនេះ ខេត្តកំពង់ចាមបាននិងកំពុងក្លាយទៅជាខេត្តមួយ ដែលបាននិងកំពុងផ្គត់ផ្គង់ត្រីសាច់ចូលក្នុងទីផ្សារកម្ពុជា ប្រមាណពី ២០ ទៅ ៣០ តោន ក្នុងមួយថ្ងៃ បើទោះបីការធ្វើវារីវប្បកម្ម នៅកម្ពុជាជាទូទៅ នៅមានជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន ទាក់ទងទៅនឹងមធ្យោបាយផលិត និងការប្រកួតប្រជែងជាមួយការនាំចូលផលិតផលត្រី របស់ប្រទេសជិតខាងយ៉ាងណាក៏ដោយ
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 12, 2021 Khmernote
ពលករឡាវនៅក្រៅប្រទេសជិត ១១៤,០០០ នាក់គ្មានការងារធ្វើដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត កូវីដ-១៩ នេះបើយោងតាមរដ្ឋមន្រ្តីក្រសួងការងារនិងសុខុមាលភាពសង្គមឡាវលោក Baykham Kattiya ។ ទន្ទឹមនឹងនេះដែរកម្មករឡាវចំនួន ១៣ ម៉ឺននាក់ត្រូវត្រឡប់មកផ្ទះវិញ ដោយសារតែការបិទរោងចក្រ ឬ សហគ្រាសរបស់ពួកគេ។ លោក រដ្ឋមន្រ្តីការងារបាននិយាយថា អ្នកដែលធ្វើការនៅក្នុងឧស្សាហកម្មទេសចរណ៍ គឺរងគ្រោះខ្លាំងជាងគេ។ យ៉ាងណាមិញ ដើម្បីដោះស្រាយវិបត្តិនេះ រដ្ឋាភិបាលឡាវបានបង្កើតក្រុមការងារចំនួនពីរផ្នែក ដោយមួយត្រូវទទួលបន្ទុកផ្នែកការពារនិងត្រួតពិនិត្យវីរុស កូវីដ-១៩ និងមួយទៀតជាអ្នកត្រួតពិនិត្យនិងជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ។ ជាមួយគ្នាននោះដែរ រដ្ឋាភិបាលក៏បានបង្កើតគម្រោងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដើម្បីគាំទ្រដល់កម្មករនិងអាជីវកម្មដែលរងផលប៉ះពាល់ពីជំងឺរាតត្បាតដោយដកហូតពន្ធលើប្រាក់ចំណូលបុគ្គលិក និងកាត់បន្ថយ ឬ ផ្អាកការប្រមូលពន្ធលើប្រាក់ចំណូលក្រុមហ៊ុន។ រដ្ឋាភិបាលក៏បានអនុម័តលើអត្ថប្រយោជន៍ពិសេសនៃភាពអត់ការងារធ្វើដែលមានតម្លៃប្រហែល ៤ លានដុល្លារអាមេរិកក្នុងការគាំទ្រដល់អ្នកដែលស្ថិតក្នុងកម្មវិធីសុខុមាលភាពសង្គមរបស់ប្រទេស ហើយកំពុងស្វែងរកជំនួយបន្ថែមទៀតដើម្បីជួយដល់កម្មករដែលរស់នៅក្នុងស្ថានភាពលំបាក៕ អត្ថបទ៖










