- សេដ្ឋកិច្ចសេដ្ឋកិច្ច June 19, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ធនាគារពិភពលោក អះអាងថា សេដ្ឋកិច្ចរបស់កម្ពុជា កំពុងងើបឡើងវិញបន្តិចម្តងៗ ជាមួយការព្យាករណ៍ទុកថា នឹងទទួលបានកំណើនជិត៤ភាគរយ ក្នុងឆ្នាំ២០២១ បន្ទាប់ពីរួញទំហំអស់៣,១ ភាគរយ ក្នុងឆ្នាំ២០២០។ ទោះជាយ៉ាងនេះក្តី បើតាមការបញ្ជាក់របស់ធនាគារពិភព លោកជាថ្មីនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បង្ហាញថា ការងើបឡើងវិញនេះមានលក្ខណៈមិនដូចគ្នាទេនៅតាមផ្នែកនានានៃសេដ្ឋកិច្ច ហើយវាក៏ស្ថិតនៅក្នុងសភាពផុយស្រួយនៅឡើយដែរ ដោយសារតែមួយផ្នែកនៃវិធានការបិទខ្ទប់ ត្រូវបានដាក់អនុវត្តម្តងទៀត ដើម្បីទប់ស្កាត់ការរាលដាលនៃការឆ្លងវីរុសកូវីដ១៩។ លោកស្រី អ៊ិនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភព លោកប្រចាំកម្ពុជា មានប្រសាសន៍ថា វិស័យមួយចំនួនមានការរីកចម្រើន ផ្នែកដទៃទៀតនៅគាំងទ្រឹង ដោយសារតែការរាតត្បាតនៃជំងឺ។ វិស័យកសិកម្មនៅរក្សាភាពធន់បានគួរសមដោយសារតែមានតម្រូវការខ្លាំង អមដោយការនាំចេញក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជា
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 18, 2021 Khmernote
យោងតាមការផ្សាយចេញពីទំព័រហ្វេសប៊ុកផ្លូវរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០២០ ដល់ទល់នឹងពេលនេះក្រុមហ៊ុន ជីប ម៉ុង បានបរិច្ចាគថវិកាប្រមាណ១០លាន ៦សែនដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការ រីករាលដាលនៃមេរោគកូវីដ-១៩។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃម្សិលមិញក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលជាក្រុមហ៊ុនដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា បានប្រកាសឧបត្ថម្ភថវិកា ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ចំនួន២លានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់ការទិញឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ (Rapid Test)។ ក្រុមហ៊ុន ជីបម៉ុង
- អាជីវកម្មអាជីវកម្ម June 17, 2021 Khmernote
សៀមរាប៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឲ្យដឹងថា កសិករមួយរូបរស់នៅខេត្តសៀមរាបបានខិតខំប្រឹងប្រែងហាត់រៀនបច្ចេកទេសថ្មីៗ ក្នុងការចិញ្ចឹមមាន់ភ្ញាស់យកកូនលក់ រហូតបានធ្វើឲ្យជីវភាពគ្រួសារកាន់តែល្អប្រសើរមួយកម្រិតទៀតពីមុខរបរនេះ។ លោកឈឿម វ៉យ កសិកររស់នៅឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា រយៈពេល ៥ឆ្នាំហើយ ដែលលោកបានងាកមកចាប់ផ្តើមមុខរបរចិញ្ចឹមមាន់ភ្ញាស់កូនលក់ ដោយទទួលបានបច្ចេកទេស និងសម្ភារពីគម្រោង បឹងទន្លេសាប ព្រោះមុខរបរនេះមិនចំាបាច់ចំណាកស្រុក និងអាចរកប្រាក់ចំណូលបានគួរសម។ លោកបន្តថា សព្វថ្ងៃមេមាន់ដែលចិញ្ចឹមសម្រាប់ភ្ញាស់យកកូនលក់មានចំនួនជាង៥០០ក្បាល និងអាចលក់ចេញកូនមាន់ជាមធ្យម បានចន្លោះពី ២០០០ ទៅ ៣០០០ក្បាល ក្នុងមួយខែ និងមានតម្លៃចាប់ពី ៤,៥០០រៀលទៅ ៥,៥០០រៀលក្នុងមួយក្បាល។ លោកបន្តទៀតថា ទោះបីស្ថិតក្នុងស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩នៅក្នុងខេត្តសៀមរាប
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 17, 2021 Khmernote
ភ្នំពេញ៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឲ្យដឹងថា ប្រទេសថៃគ្រោងនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញសម្រាប់ភ្ញៀវទេសចរអន្តរជាតិក្នុងរយៈពេល ១២០ ថ្ងៃទៀត។ លោកប្រាយុទ្ធចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានប្រកាសនៅក្នុងសុន្ទរកថាតាម ទូរទស្សន៍មួយកាលពីថ្ងៃទី១៦ ខែមិថុនា នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA។ លោក ប្រាយុទ្ធបានមានប្រសាសន៍ថា “ឥឡូវនេះដល់ពេលដែលយើងត្រូវសម្លឹងមើលទៅអនាគតក្នុងការបើកប្រទេសនេះឡើងវិញដើម្បីស្វាគមន៍ភ្ញៀវទេសចរដែលចូលមកក្នុងប្រទេសថៃម្តងទៀត។ នេះជាមធ្យោបាយចាំបាច់ដើម្បីបន្ធូរបន្ថយការលំបាកដល់ប្រជាជនក្នុងការរកស៊ីចិញ្ចឹមជីវិត។ បើតាមគោលដៅដែលបានកំណត់ ប្រទេសថៃនឹងបើកដំណើរការឡើងវិញនៅពាក់កណ្តាលខែតុលា។ លោកនាយករដ្ឋមន្រ្តីក៏បានអំពាវនាវដល់គោលដៅទេសចរណ៍សំខាន់ៗឱ្យបើក ដំណើរការឡើងវិញឆាប់ៗនេះប្រសិនបើពួកគេត្រៀមខ្លួនរួចជាស្រេច ហើយលោកបន្ថែមថាអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួច គួរតែត្រូវបានរួចផុតពីការដាក់ឱ្យនៅដាច់ដោយឡែក។ អ្នកទេសចរដែលបានចាក់ថ្នាំបង្ការគួរតែអាចធ្វើដំណើរទៅប្រទេសថៃដោយគ្មានការដាក់កម្រិតឬការរឹតត្បិតណាមួយឡើយ។ លោកមានប្រសាសន៍ ទៀតថា“ លោកដឹងច្បាស់ថាការសម្រេចចិត្តរបស់លោកថ្ងៃនេះមានហានិភ័យពីព្រោះនៅពេលដែលយើងបើកប្រទេសរបស់យើងឡើងវិញ ទោះបីជាយើងបានរៀបចំបានល្អប៉ុណ្ណាក៏ដោយក៏អាចមានការឆ្លងបន្ថែមទៀតដែរ” ។ ទោះយ៉ាងណាបន្ទាប់ពីវាយតម្លៃស្ថានភាពនិងជីវភាពរស់នៅរបស់ប្រជាជន ដល់ពេលដែលយើងត្រូវប្រថុយជាមួយគ្នាហើយ៕ ប្រភព៖
- អាជីវកម្មអាជីវកម្ម June 16, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សត្វអាពីងនៅខេត្តកំពង់ចាម នៅតែទទួលបានការគាំទ្រខ្លាំងពីអតិថិជនដែលនិយមបរិភោគ ព្រោះសត្វប្រភេទនេះមានរសជាតិឆ្ងាញ់ និងជួយបង្កើនថាមពលក្នុងរាងកាយ។ អ្នកស្រី សន សុផន អាជីវករលក់ អាពីងធម្មជាតិ ដែលស្ថិតនៅក្នុងឃុំផ្ដៅជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានប្រាប់វិទ្យុជាតិកម្ពុជាថា អ្នកស្រីបានចាប់របរលក់អាពីងនេះ អស់រយ:ពេលជាង ២ឆ្នាំមកហើយ ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ក្នុងខេត្ត និងនាំចេញទៅលក់នៅតាម រាជធានី ខេត្តផ្សេងៗទៀត។ អ្នកស្រីប្រមូលទិញសត្វអាពីង ពីប្រជាកសិករដែលទៅរកនៅក្នុងព្រៃដោយផ្ទាល់ ដើម្បីលក់បន្តតាមតម្រូវការអ្នកបញ្ជាទិញ។ អ្នកស្រីថា មូលហេតុដែលលក់អាពីងនេះ ដោយសារសត្វអាពីងមានទីផ្សារ មានអ្នកចូលចិត្តទទួលទានច្រើន មានតម្លៃថ្លៃ និងមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព ដូចជា បំបាត់ចុករោយដៃជើង បំបាត់ក្អក និងធ្វើឱ្យត្រជាក់ក្នុងខ្លួន
- អាជីវកម្មអាជីវកម្ម June 16, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK បានឱ្យដឹងថា Japan Post Group ដែលជាក្រុមហ៊ុនបម្រើសេវាកម្មប្រៃសណីយ៍របស់ប្រទេសជប៉ុន កំពុងធ្វើការបង្កើតសេវាកម្មចែកចាយ និងដឹកជញ្ជូនកញ្ចប់ទំនិញលើអាកាស។ ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុននេះ បានសហការជាមួយក្រុមហ៊ុនផលិតដ្រូនក្នុងស្រុក ដើម្បីផ្តល់ជូននូវសេវាកម្មនេះនៅឆ្នាំ ២០២៣ ដោយគ្រោងនឹងវិនិយោគទឹកប្រាក់ប្រមាណ ២៧ លានដុល្លារក្នុងការចំណាយលើការអភិវឌ្ឍនៅក្នុងមន្ទីរពិសោធន៍ ប្រព័ន្ធត្រួតពិនិត្យស្វ័យភាព។ បើតាមក្រុមហ៊ុន ដ្រូននឹងអាចដឹកកញ្ចប់ទំនិញបាន ហើយក្រុមហ៊ុនជឿជាក់ថា ប្រព័ន្ធនេះនឹងមានប្រយោជន៍ជាពិសេសសម្រាប់ការចែកចាយនៅតំបន់ភ្នំ និងនៅលើកោះដាច់ស្រយាល។ នៅក្នុងសន្និសីទសារព័ត៌មាន ប្រធាននាយកប្រតិបត្តិនិងជានាយកប្រតិបត្តិរបស់ Japan Post លោក Kinugawa Kazuhide បានមានប្រសាសន៍ថា៖ “ យើងឈានមុខគេក្នុងការច្នៃប្រឌិតភ័ស្តុភារដោយរួមបញ្ចូលគ្នានូវការដឹកជញ្ជូនរបស់ Japan
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 16, 2021 Khmernote
បន្ទាប់ពីមានចម្ងល់មួយចំនួនពាក់ព័ន្ធទៅនឹងតម្រូវការ និងការផ្គតផ្គង់ត្រីនៅកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយបង្ហាញពីមូលហេតុចម្បងៗមួយចំនួន ដែលធ្វើឲ្យការផ្គត់ផ្គង់ត្រីនៅបន្ដជួបប្រទះបញ្ហាប្រឈម និងមិនទាន់ដោះស្រាយបាននៅឡើយ។ យោងតាមសេចក្ដីប្រកាសព័ត៌មានដែលបានបង្ហោះនៅលើគណនីហ្វេសប៊ុកឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ មូលហេតុចម្បងៗមួយចំនួននោះរួមមាន៖ ១៖ ការថមថយផលត្រីពីធម្មជាតិដោយសារ៖ – កំណើនប្រជានេសាទ – បច្ចេកទេសខ្ពស់នៃការនេសាទ និងជនប្រព្រឹត្តបទល្មើសមានល្បិចកល ក្នុងការធ្វើនេសាទខ្ពស់។ – ការរេចរិលបរិស្ថាន និងការបាត់បង់ជម្រកត្រីសម្រាប់ពងកូន។ – ការប្រែប្រួលអាកាសធាតុ ការប្រែប្រួលរបបទឹកទន្លេមេគង្គ និងការប្រើប្រាស់ដីធ្លី។ – កិច្ចសហការ និងសមត្ថកិច្ចទទួលខុសត្រូវ
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 16, 2021 Khmernote
រដ្ឋាភិបាលថៃ បានប្តេជ្ញាដោះស្រាយបំណុលកម្រិតខ្ពស់ក្នុងគ្រួសាររបស់ប្រជាជន ដែលបំណុលទាំងនេះកើតឡើងដោយសារការប្រើកាតឥណទាន និងប្រាក់កម្ចីផ្ទាល់ខ្លួន ហើយផ្តល់នូវវិធានការណ៍ដើម្បីពង្រឹងការប្រកួតប្រជែងរបស់ស្ថាប័នហិរញ្ញវត្ថុក្នុងស្រុកក្នុងរយៈពេលវែង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangok Post។ នាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចា បាននិយាយកាលពីថ្ងៃអង្គារថា ទីភ្នាក់ងារពាក់ព័ន្ធទាំងអស់ រួមទាំងធនាគារថៃ (BoT) កំពុងត្រូវបានបញ្ជាឱ្យពន្លឿនដោះស្រាយបន្ទុកបំណុលក្នុងចំណោមក្រុមមនុស្សផ្សេងៗគ្នា។ លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា “ ប្រសិនបើប្រជាជនមានបន្ទុកបំណុលខ្ពស់ ជាពិសេសប្រជាជននៅវ័យក្មេង នោះវានឹងប៉ះពាល់ដល់ពួកគេពេញមួយជីវិត”។ យ៉ាងណាមិញ យោងតាមឧត្តមសេនីយ៍ ប្រាយុធ គណៈរដ្ឋមន្រ្តីកាលពីថ្ងៃអង្គារបានទទួលស្គាល់បញ្ហាបំណុលដែលប្រជាជនថៃជាច្រើនបានជួបប្រទះ ជាពិសេសនិស្សិត គ្រូបង្រៀន មន្ត្រីរាជការ អ្នកបង់រំលួសរថយន្តនិងម៉ូតូ និងអ្នកដែលបានខ្ចីប្រាក់ផ្ទាល់ខ្លួន។ លោកបានបន្ថែមថា ក្នុងរយៈពេលប្រាំមួយខែ ទីភ្នាក់ងារដែលពាក់ព័ន្ធត្រូវកាត់បន្ថយអត្រាការប្រាក់នៃប្រាក់កម្ចីផ្ទាល់ខ្លួន មីក្រូហិរញ្ញវត្ថុនិងម្ចាស់បំណុលខ្នាតតូច










