ព័ត៌មានចុងក្រោយ
  • មានទឹកប្រើគ្រប់គ្រាន់ហើយ! អូស្ត្រាលី សម្រេចបង្កើនការវិនិយោគក្នុងវិស័យទឹកស្អាតនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ដល់ពលរដ្ឋនៅតាមជនបទ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 16, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា អូស្ត្រាលី សម្រេចបង្កើនការវិនិយោគក្នុងវិស័យទឹកស្អាតនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ដល់ពលរដ្ឋនៅតាមជនបទ។ លោក Luke Arnold ភារធារីស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានជួបពិភាក្សាការងារជាមួយ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី លើការទទួលបានទឹកស្អាតប្រើប្រាស់ របស់ប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា។ ក្នុងឱកាសនោះ លោក Arnold បានសង្ខេបពីរបកគំហើញនៃការស្រាវជ្រាវ និងការវិភាគចុងក្រោយលើបណ្តាញទឹកស្អាតនៅតាមខេត្តនានា ដែលមានឈ្មោះថា ភីអាយភី ជូនដល់ លោកទេសរដ្ឋមន្ត្រី ចម

  • កុំចេះតែហ៊ាន! ក្រសួងពាណិជ្ជកម្ម ព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអាជីវករ និងក្រុមហ៊ុនណាដែល ប្រកបមុខរបរ មិនមានភាពសុចរិត អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 15, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មបាន ព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអាជីវករ និងក្រុមហ៊ុនណា ដែលប្រកបមុខរបរមិនមាន ភាពសុចរិត ដើម្បីការពារអត្ថប្រយោជន៍ពេញលេញជូនអតិថិជន។ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយកនៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាប ការក្លែងក្លា យ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បានប្រកាសទុករយៈពេល ជិត១ខែ ដល់អាជីវករ ពាណិជ្ជករ ឬក្រុមហ៊ុនទាំង អស់ ត្រូវអនុវត្តតាមច្បាប់ និងត្រូវធ្វើអាជីវកម្ម ដោយភាពសុចរិត ។ ឯកឧត្តមបានបញ្ជាក់ថា ការអនុវត្តន៍ច្បាប់នេះ សមត្ថកិច្ចនឹងចាប់ផ្តើមធ្វើការពិន័យអន្តរការណ៍យ៉ាងជាក់លាក់ចំពោះអាជីវករ

  • មកស្គាល់ខ្នុរ ១ប្រភេទ កំពុងមានទីផ្សារខ្លាំង ទាំងក្នុងស្រុក និងនាំចេញទៅកាន់ប្រទេសចិន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 15, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន​បានឱ្យដឹងថា កសិករនាំគ្នាដាំ ដំណាំខ្នុរការ៉ុត ដើម្បីបង្កើនការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ប្រទេសចិន ដោយសារតែដំណាំប្រភេទនេះ មានរសជាតិផ្អែមឆ្ងាញ់ងាយស្រួលដាំ និងឆាប់ប្រមូលផលបានលឿន ហើយមានតម្រូវការទីផ្សារខ្លំាង។ លោកសារី អីសារ ប្រធានក្រុមហ៊ុន ម៉ាកាស់លែន ដែលវិនិយោគលើផ្លែខ្នុរការ៉ុត ស្ថិតក្នុងឃុំក្រយារ ស្រុកសន្ទុក ខេត្តកំពង់ធំ បានប្រាប់វិទ្យុ ជាតិកម្ពុជាថា លោកបានចាប់យកការវិនិយោគដាំដុះលើដំណាំខ្នុរការ៉ុតអស់រយៈពេល ២ឆ្នាំជាងមកហើយ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផង និងនាំ ចេញទៅកាន់ប្រទេសចិនផង ខណៈដែលឈ្នួញខ្លះ បានចុះទៅទិញដល់ចម្ការតែម្តង។ លោកប្រធានបន្ថែមថា ផ្លែខ្នុរការ៉ុតមានរសជាតិឆ្ងាញ់ណាស់ ហើយវាគឺជាប្រភេទដាំណាំធម្មជាតិ ដែលមិនមានប្រើប្រាស់ជីគីមីអ្វីទេ សំខាន់គឺវាមានភាពងាយស្រួលក្នុងការដាំ និងឆាប់ប្រមូលផលបានលឿន ។ លោកប្រធានបានបញ្ជាក់ថា

  • ផ្សាររដ្ឋនៅរាជធានីភ្នំពេញ កំពុងមមាញឹកបើកដំណើរការលក់ដូរឡើងវិញ បន្ទាប់ពីអាជ្ញាធរចេញ​សេចក្តីសម្រេចអនុញ្ញាត អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 15, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានមុននេះបន្តិច បានបង្ហាញនូវទិដ្ឋភាពអាជីករនៅផ្សារអូរឬស្សី និងផ្សារធំថ្មី កំពុងមមាញឹកបើកដំណើរការលក់ដូរឡើងវិញ បន្ទាប់ពីរដ្ឋបាល​រាជធានីភ្នំពេញ ចេញសេចក្តីសម្រេចអនុញ្ញាតឱ្យបើកដំណើរការគ្រប់អាជីវកម្ម-ការលក់ដូរជា​ប្រក្រតីឡើងវិញ​ ក្នុងក្របខណ្ឌផ្សាររដ្ឋទាំងអស់នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះតទៅ។ ប្រភព៖ ក្រសួងព័ត៌មាន

  • មហិច្ឆតាធំមែន! ឥណ្ឌូនេស៊ីរំពឹងថា នឹងក្លាយជាអ្នកដើរតួយ៉ាងសំខាន់នៅក្នុងទីផ្សារបង្គាសកល សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 15, 2021 Khmernote

    រដ្ឋ​មន្រ្តីក្រសួងជលផលនិងនេសាទឥណ្ឌូនេស៊ីលោក Sakti Wahyu Trenggono បាននិយាយថា ប្រទេសឥណ្ឌូនេស៊ីអាចក្លាយជាអ្នកដើរតួយ៉ាងសំខាន់នៅក្នុងទីផ្សារបង្គាសកល ដោយមានការគាំទ្រពីរដ្ឋាភិបាលក្នុងការជំរុញការនាំចេញ និងផលិតកម្ម។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញនៅថ្ងៃទី១៤ ខែមិថុនា លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា សម្រាប់ឆ្នាំ ២០១៥-២០១៩ បង្គាទទួលបានតម្រូវការខ្ពស់លំដាប់ទី២ នៅលើទីផ្សារពិភពលោកបន្ទាប់ពីត្រីសាលម៉ុន។ លោកបានចង្អុលបង្ហាញថា ទិន្នផលបង្គារបស់ឥណ្ឌូនេស៊ីបានរួមចំណែក ៦.៩% ដល់ការផ្គត់ផ្គង់ពិភពលោកក្នុងកំឡុងពេលនោះ។ ហើយប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសនាំចេញបង្គាធំជាងគេទី៥ នៅទូទាំងពិភពលោកក្នុងឆ្នាំ ២០១៩ បន្ទាប់ពីប្រទេសឥណ្ឌា អេក្វាឌ័រ វៀតណាម និងចិន។ យ៉ាងណាមិញ ដើម្បីអាចក្លាយជាអ្នកដើរតួយ៉ាងសំខាន់នៅក្នុងទីផ្សារបង្គាសកល ក្រសួងបានរៀបចំកម្មវិធីមួយចំនួនដើម្បីជម្រុញផលិតកម្ម និងការនាំចេញបង្គាតាមរយៈការស្តារស្រះទឹកឡើងវិញ ដោយអនុវត្តការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងភាពងាយស្រួលនៃការផ្តល់អាជ្ញាប័ណ្ណសម្រាប់អាជីវកម្មបង្គា។ ម៉្យាងវិញទៀត

  • ខេត្តកែបនឹងកាន់តែទាក់ទាញ ខណៈអាជ្ញាធរខេត្តគ្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ចំនួន២ កន្លែងបន្ថែមទៀត ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ June 15, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា អាជ្ញាធរខេត្តកែបគ្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ចំនួន ២កន្លែងបន្ថែមទៀត ដើម្បីទទួលបានភ្ញៀវទេសចរកាន់តែច្រើន ក្រោយជំងឺកូវីដ-១៩ មានភាពធូរស្រាល ។ លោក វ៉ៅ សុខា អភិបាលរងខេត្តនិងជាអ្នកនាំពាក្យខេត្តកែប បានមានប្រសាសន៍ថា បើទោះបីជាកម្ពុជាកំពុងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដោយ ក៏រដ្ឋបាលខេត្តនៅតែបន្ត សកម្មភាពអភិវឌ្ឍខេត្តជាបន្តបន្ទាប់ ដើម្បីឆ្ពោះទៅសម្រេចបាន នូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ជាខេត្តទេសចរណ៍សម្រាកលំហែបែបប្រណិតកម្រិតខ្ពស់នាពេលអនាគត។ លោកបន្តថា បច្ចុប្បន្នឆ្នេរខ្សាច់ក្នុងខេត្ត ដែលមានស្រាប់មានសភាពតូចចង្អៀត ធ្វើឲ្យពិបាកក្នុងការទទួលភ្ញៀវមកកម្សាន្ត ដូច្នេះហើយទើបអាជ្ញាធរខេត្ត ត្រូវតែខិតខំបំពេញបន្ថែមនូវទីតាំងទេសចរណ៍បន្ថែម ជាពិសេសទីតាំងសម្រាកលំហែ តំបន់ឆ្នេរខ្សាច់កម្សាន្ត តំបន់អេកូទេសចរណ៍ជាដើម ដើម្បីលើកកម្ពស់គុណភាពទេសចរណ៍ និងជួយធ្វើឲ្យប្រជាពលរដ្ឋ មានការងារធ្វើបន្ថែមទៀត សំដៅលើកស្ទួយជីវភាពគ្រួសារប្រជាពលរដ្ឋ កាន់តែល្អប្រសើរឡើងថែមទៀត។ «

  • ប្រទេសថៃព្រួយបារម្ភខ្លាំង ខណៈការផ្ទុះកូវីដ-១៩ ក្នុងរោងចក្រជាង ១៣០ គំរាមកំហែងដល់វិស័យនាំចេញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 15, 2021 Khmernote

    ការរីករាលដាលនៃវីរុស កូវីដ-១៩ នៅក្នុងរោងចក្រថៃ កំពុងបង្កើនការព្រួយបារម្ភថាវិស័យនាំចេញអាចនឹងរងផលប៉ះពាល់ដោយគំរាមកំហែងធ្វើឱ្យអន្តរាយដល់សេដ្ឋកិច្ចបន្ថែមទៀត ខណៈដែលប្រទេសនេះកំពុងព្យាយាមងើបឡើងវិញពីការរីករាលដាលនៃជំងឺរាតត្បាតដល់ឧស្សាហកម្មទេសចរណ៍ដ៏សំខាន់។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឱ្យដឹងថា វីរុសកូវីដ-១៩ បានផ្ទុះឡើង នៅតាមរោងចក្រជាង ១៣០ ក្នុងនោះមានរោងចក្រផ្គត់ផ្គង់យីហោអន្តរជាតិដែលមានជាង ៧,១០០ ករណីនៅទូទាំងខេត្តចំនួន ១១។ ការផ្ទុះឡើងក្នុងចំនួនដ៏ច្រើននេះ បានធ្វើឱ្យរោងចក្រ ក្លាយជាប្រភពចម្លងដ៏ខ្ពស់បំផុតមួយក្នុងចំណោមប្រភពចម្លងដ៏ខ្ពស់បំផុតរួមមាន ពន្ធនាគារ និងការដ្ឋានសំណង់។ ជាមួយគ្នានេះដែរ​ ទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថា រោងចក្រដែលរងផលប៉ះពាល់គ្រាន់តែជាចំណែកមួយនៃរោងចក្រប្រហែល ៦៣,០០០ នៅក្នុងប្រទេសថៃដែលផ្តល់ការងារដល់ប្រជាជនចំនួន ៣៤ លាននាក់ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបារម្ភអំពីផលប៉ះពាល់លើការនាំចេញដែលបានធ្វើឲ្យសេដ្ឋកិច្ចដែលកំពុងជួបការលំបាកផ្លាស់ប្តូរ ខណៈប្រាក់ចំណូលពីវិស័យទេសចរណ៍បានធ្លាក់ចុះ។ លោក Kriengkrai Thiennukul អនុប្រធានសហព័ន្ធឧស្សាហកម្មថៃបានប្រាប់រ៉យទ័រថា

  • កំពង់ផែមួយនៅក្នុងប្រទេសចិន ផ្អាកការនាំចូលអាហារក្លាសេពីប្រទេសវៀតណាម និងប្រទេសចំនួន ១០ផ្សេងទៀតនៅអាស៊ាន ក្នុងក៏មានកម្ពុជាផងដែរ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 14, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមបានឱ្យដឹងថា កំពង់ផែមួយក្នុងខេត្តក្វាងទុង ប្រទេសចិន បានផ្អាកជាបណ្តោះអាសន្ននូវការនាំចូលអាហារក្លាសេពីប្រទេសវៀតណាមនិងប្រទេសចំនួន ១០ផ្សេងទៀតនៅអាស៊ាន ចាប់តាំងពីវិធានការការពារវីរុស Covid-19 បានប៉ះពាល់ដល់សមត្ថភាពផ្ទុកទំនិញរបស់កំពង់ផែ។ កំពង់ផែ Zhanjiang ដែលស្ថិតក្រោមប្រតិបត្តិការរបស់ក្រុមហ៊ុន Zhanjiang Port Group Co., Ltd, បានសម្រេចចិត្តផ្អាកការនាំចូលអាហារក្លាសេ ដែលភាគច្រើនជាអាហារសមុទ្រមកពីប្រទេស វៀតណាម ឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដេស ប៊ូតាន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងម៉ុងហ្គោលី ចាប់ពីថ្ងៃទី ២០ ខែមិថុនាដល់ខែកក្កដា ១៥ ។ សារព័ត៌មានដដែលបានបន្តឱ្យដឹងថា