ព័ត៌មានចុងក្រោយ
  • អ្នកធ្វើចម្លាក់ក្រោមដីសម្រាប់បង្ហោះក្នុង YouTube មួយក្រុម នៅខេត្តសៀមរាប សម្រេចផ្អាកសកម្មភាពរបស់ខ្លួនមួយរយៈ ដោយសារជួបបញ្ហាទាំងនេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 14, 2021 Khmernote

    យើងធ្លាប់ដឹងហើយថា កន្លងមកនេះចម្លាក់ក្រោមដី ដែលមានរាងជាបន្ទប់គេង មានគ្រែ សាឡុង តុ និងចម្លាក់តាមជញ្ជាំង និងចម្លាក់ផ្សេងៗមួយចំនួនទៀត បានទាក់ទាញ ការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិជិតឆ្ងាយឱ្យទៅទស្សនាជាច្រើន។ ដែលភាពទាក់ទាញ ទាំងនោះដោយសារជាចម្លាក់កម្រ និងមិនធ្លាប់បានឃើញផ្ទាល់នាពេលកន្លងមកដែលក្រុម អ្នកផលិតវីដេអូ YouTube ដ៏ល្បីឈ្មោះមួយបង្កើតឡើងសម្រាប់ថតផ្សព្វផ្សាយ ក្នុងបណ្ដាញ YouTube។ ប៉ុន្តែឥឡូវនេះសកម្មភាពនៃការផលិតចម្លាក់ដីទាំងនេះ ត្រូវបានផ្អាកជាបណ្តោះអាសន្នហើយ នេះដោយយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ លោក ពាញ សេដ្ឋា ស្ថាបនិក និងជាអ្នករចនាម៉ូដចម្លាក់ក្រោមដី ស្ថិតនៅភូមិគោកតើង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប បានឱ្យដឹងនាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នេះថា

  • ប្រជាសហគមន៍នេសាទខេត្តកោះកុង ផុសផុលនាំគ្នាចិញ្ចឹមខ្យងចំពុះទា ព្រោះមានតម្រូវការទីផ្សារខ្លាំង អាចលក់បានក្នុងមួយគីឡូក្រាមតម្លៃ… អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 14, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ប្រជាសហគមន៍នៅខេត្តកោះកុងផុសផុលនាំគ្នាចិញ្ចឹមខ្យងចំពុះទា ដើម្បីបំពេញតម្រូវការទីផ្សារ ខណៈដែលប្រជាពលរដ្ឋ កំពុងពេញនិយមបរិភោគ ធ្វើឲ្យប្រជានេសាទ អាចរកចំណូលបានច្រើន ពីមុខរបរមួយនេះទៀតផង។ លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា បច្ចុប្បន្ន សហគមន៍នេសាទតំបន់ឆ្នេរឃុំពាមក្រសោប មានប្រជាពលរដ្ឋ ដែលប្រកបរបរចិញ្ចឹមខ្យងចំពុះទា ចំនួន២៧០គ្រួសារ ។ លោកបានបន្តថា ប្រជាកសិករបានបុកបង្គោលក្នុងផ្ទៃទឹកសមុទ្រដើម្បីចិញ្ចឹមខ្យងចំពុះទា ដោយក្នុង១គ្រួសារបានបោះចាប់ ពី១០០០បង្គោលឡើងទៅ ហើយក្នុង១រដូវ ១បង្គោលអាចប្រមូលផលបានចំនួនពី៣០គីឡូក្រាម។ លោកបានបន្ថែមថា ខ្យងចំពុះទា អាចលក់បានក្នុងមួយគីឡូក្រាមតម្លៃ ១២០០រៀល ដោយផ្គត់ផ្គង់ទីផ្សារក្នុងស្រុកហើយនាំចេញទៅប្រទេសថៃ និងប្រទេសវៀតណាម។ លោកបន្តទៀតថា

  • ខេត្តស្ទឹងត្រែង សម្រេចបានជោគជ័យលើការដាំដំណាំទុរេនជាលើកដំបូង ហើយគ្រោងនាំចេញទៅលក់នៅតាមបណ្តាខេត្តនានា និងរាជធានីភ្នំពេញ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 14, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សមាជិកក្រុមបណ្តុំកសិករនៅស្រុកសេសានខេត្តស្ទឹងត្រែង ព្យាយាមដាំដំណាំឈើហូបផ្លែសម្រេចបានជោគជ័យ ធ្វើឱ្យខេត្តស្ទឹងត្រែងមានចំណាត់ថ្នាក់និងកេរ្តិ៍ឈ្មោះថា ជាខេត្តមានផលិតផលទុរេនផ្អែម មិនចាញ់បណ្តាខេត្តនានានៃប្រទេសកម្ពុជាឡើយ។ ក្នុងឱកាសចុះសិក្សាពីភាពជោគជ័យទៅលើការដាំដំណាំឈើហូបផ្លែរបស់កសិករនៅឃុំកំភុនស្រុកសេសានខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១១មិថុនា លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានបញ្ជាក់ថា៖ ភាពជោគជ័យនេះចាត់ទុកជាសមិទ្ធផលថ្មីមួយទៀតដែលកសិករយើងខិតខំធ្វើបានសម្រេចក្នុង វិស័យកសិកម្ម ព្រោះដំណាំទុរេន ខេត្តស្ទឹងត្រែង មិនធ្លាប់មានឡើយ ។ លោកបន្តថា៖ ដើម្បីលើកទឹកចិត្តកសិករគំរូ អាជ្ញាធរស្រុកជំរុញកសិករផ្សេងៗទៀតឱ្យមកសិក្សាយកបច្ចេកទេសទៅអនុវត្តតាម ។ ឯផែនការចំពោះមុខ ក្នុងនាមរដ្ឋបាលស្រុក កំពុងតែប្រជុំផ្សព្វផ្សាយដល់បណ្ដុំកសិករដែលបង្កើតដោយមន្ទីរកសិកម្មបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលគាត់មានដីមានធ្លី និងមានលទ្ធភាពអាចមកមើលទីតាំងនេះ ជាក់ស្តែងផ្ទាល់ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋគាត់មានក្តីសង្ឍឹមលើការដាំដុះដំណាំទុរេន នេះ។ លោក ឃិន សុខា ម្ចាស់ចម្ការទុរេននៅឃុំកំភុន បានគាំទ្រនូវផែនការរបស់អាជ្ញាធរស្រុក

  • នាយករដ្ឋមន្រ្តីថៃ អនុម័តឱ្យបើកអាជីវកម្ម និងកន្លែងចំនួន ៥ នៅក្នុងទីក្រុងបាងកកឡើងវិញ ដើម្បីសម្រួលដល់ជីវភាពប្រជាជន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 14, 2021 Khmernote

    យោងតាមការចុះផ្សាយ​របស់ាសរព័ត៌មាន the Nation បានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចា បានអនុម័តលើសំណើរបស់ទីក្រុងបាងកក ដើម្បីបន្ធូរបន្ថយវិធានការគ្រប់គ្រងជំងឺសម្រាប់អាជីវកម្ម និងកន្លែងសាធារណៈចំនួន ៥ ប្រភេទនៅទីក្រុងបាងកក។ នៅក្នុងហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តីបាននិយាយថា ការយល់ព្រមដោយមានលក្ខខណ្ឌត្រូវបានផ្តល់ឱ្យដោយសារតែស្ថានភាពជំងឺរាតត្បាតស្ថិតនៅក្នុងកំរិតមួយដែលអាចគ្រប់គ្រងបាន ហើយនៅពេលដែលប្រជាជននៅទីក្រុងបាងកកបានចាប់ផ្តើមទទួលថ្នាំបង្ការជាច្រើន។ លោកបានបន្តថា ការសម្រេចចិត្តត្រូវបានធ្វើឡើង ដើម្បីធ្វើឱ្យមានតុល្យភាពរវាងការគ្រប់គ្រងមេរោគ និងស្ថានភាពសេដ្ឋកិច្ ចខណៈដែលមនុស្សជាច្រើនកំពុងស្វែងរកប្រាក់ចំណូលចិញ្ចឹមជីវិតឡើងវិញ។ ជាមួយគ្នានេះដែរ កន្លែងទាំង ៥ ដែលទទួលបានការអនុញ្ញាតឱ្យបើដំណើរការឡើងវិញរួមមាន៖ សារៈមន្ទីរ សួនកម្សាន្តនិងឧទ្យាន គ្លីនិកកែសម្ផស្ស ហាងម៉ាស្សា (តែអនុញ្ញាតឱ្យបម្រើសេវាកម្ម ម៉ាស្សាតែជើងប៉ុណ្ណោះ) និងចុងក្រោយ​ ហាងធ្វើក្រចកនិងចាក់សាក់។ គួរបញ្ជាក់ផងដែរថា ការបន្ធូរបន្ថយវិធានការគ្រប់គ្រងលើអាជីវកម្ម

  • ផ្ដើមចេញពីគោ ៧ក្បាល បច្ចុប្បន្នកសិដ្ឋានចិញ្ចឹមគោមួយកន្លែងនៅត្បូងឃ្មុំជោគជ័យខ្លាំង ដោយសាររឿងទាំងនេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 12, 2021 Khmernote

    ឯកឧត្តម វេង សាខុន តាមរយៈការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនបានបង្ហាញថា កសិដ្ឋានចិញ្ចឹមគោមួយកន្លែង នៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ទទួលបានជោគជ័យខ្លាំង ដោយផ្ដើមចេញពីគោតែ ៧ក្បាលប៉ុណ្ណោះ។ បច្ចុប្បន្នកសិដ្ឋាននេះចិញ្ចឹមគោដល់ទៅរាប់រយក្បាល រកប្រាក់ចំណូលបានមិនចេះតិច ហើយសូម្បីតែលាមកគោក៏អាចលក់បានចំណូលខ្ទង់លានរៀលផងដែរ។ តាមការបង្ហោះរបស់ឯកឧត្តម លោក ហួត លាង (លេខទំនាក់ទំនង 097 3868889) បានរៀបរាប់ថា ផលិតកម្មចិញ្ចឹមគោនេះបានចាប់ផ្ដើមនៅឆ្នាំ២០១៣ មានគោ ៧ក្បាល ៣ឆ្នាំបន្ទាប់មកចំនួនគោកើនបាន ៣៨ក្បាល។ លោកបានបន្តថាដោយសារការចិញ្ចឹមខ្វះបច្ចេកទេស លែងគោឲ្យដើរស៊ីស្មៅនៅតាមទីវាល មិនបានចាក់ថ្នាំការពារ ទម្លាក់សត្វល្អិត និង មិនបានអនុវត្តជីវសុវត្ថិភាព។ល។

  • ឯកឧត្តម ម៉ុង ឫទ្ធី សម្រេចដាំល្មេីបន្ថែមទៀតឱ្យបានគ្រប់ ៤០ហិកតា ព្រោះចង់កាត់បន្ថយការនាំចូលពីបរទេស ជួយពលរដ្ឋ និងលើកមុខមាត់ជាតិ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 12, 2021 Khmernote

    ឯកឧត្តម ម៉ុង ឫទ្ធី សម្រេចដាំដំណាំផ្លែ​ល្មេីបន្ថែមទៀត ឱ្យបានគ្រប់ ៤០ហិកតា ដើម្បីកាត់បន្ថយការនាំចូលពីបរទេស នេះបើយោងតាមការបង្ហោះនៅលើហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម កាលពីពេលថ្មីៗនេះ។ នៅលើផេកហេសប៊ុក ឯកឧត្តមបានសរសេរដូច្នេះថា៖ « ដេីម្បី​ចូលរួម​ចំណែក​កាត់បន្ថយ​ការនាំចូល​ផ្លែ​ល្មេី​មកពី​បរទេស​ ខ្ញុំ​បាន​ដាំដេីមល្មេី​ជាបន្តបន្ទាប់​រហូតមកដល់​ដេីម​រដូវវស្សា​នេះ​ បាននិង​កំពុងតែ​ដាំបន្តទៀត​អោយបាន​គ្រប់ចំនួន​​ ៤០ហិកតា​ ​ក្នុង​គំលាត៦ម៉ែត្រ ​ស្មេីនិង​២៧៨ដេីមក្នុង​មួយហិកតា​ ខ្ញុំ​មាន​មោទនភាព​ខ្លាំងណាស់​ដែលបានឃេីញ​កសិករ​ និង​អាជីវករ​បាន​រួមគ្នា​ដាំល្មេី​ ទទួល​បាន​ផល​ជាទី​គាប់ចិត្ត​នៅលេី​ទឹកដី​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យេីង​ កសិករ​អាជីវករ​ទទួល​បាន​ប្រាក់​ចំណូល​ប្រជាពលរដ្ឋ​មានការងារធ្វេី​ ព្រះរាជាណាចក្រ​កម្ពុជា​យេីង​មាន​កិត្តិយស​នៅ​លេីឆាក​អន្តរជាតិ​ បេីយេីងរួមគ្នា​បង្កេីនការដាំ​អោយបាន​កាន់តែច្រេីន​ នោះយេីងនិង​អាច​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិទៀត​​​រឹតតែ​មាន​មោទនភាព​បន្ថែមទៀត​ »៕ អត្ថបទ៖ លីនី

  • Johnson & Johnson អាចនឹងខាតធ្ងន់ធ្ងរ ខណៈវ៉ាក់សាំងកូវីដ-១៩ រាប់លានដូសត្រូវបោះចោល ដោយសាររឿងមួយនេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 12, 2021 Khmernote

    យោងតា​មការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ-១៩ ដ៏ធំមួយ របស់អាមេរិក Johnson & Johnson អាចនឹងខាតបង់ធ្ងន់ធ្ងរ ដោយសារតែវ៉ាក់សាំងមានបញ្ហា។ ប្រភពបានឱ្យដឹងថា រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) កាលពីថ្ងៃសុក្រ បានប្រាប់ក្រុមហ៊ុន Johnson & Johnson ថា វ៉ាក់សាំងកូវីដ-១៩ រាប់លានដូស ដែលផលិតនៅរោងចក្រដែលមានបញ្ហា មិនអាចប្រើប្រាស់បានទេ ដោយសារតែបញ្ហានោះអាចបង្កឱ្យមានការចម្លងរោគ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) បាននិយាយថា វ៉ាក់សាំងជាច្រើនប្រភេទដែលផលិតនៅរោងចក្រ Emergent BioSolutions ក្នុងទីក្រុង Baltimore

  • អង្គរវត្ត នឹងកាន់តែស្រស់ស្អាតហើយទាក់ទាញ ខណៈក្រុមហ៊ុនអន្តរជាតិដ៏ធំមួយចូលរួមធ្វើរឿងមួយនេះ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ June 12, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោកជំទាវ​បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយនឹង​ក្រុមហ៊ុន Total Energies ដែល​ពិធី​នេះ​ធ្វើឡើង​រវាង​ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា និង​លោក Asif IQBAL នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Total Energies ប្រចាំ​ប្រទេស​កម្ពុជា ស្តីពី​ការដាំ​ដើមឈើ​នៅក្នុង​រមណីយដ្ឋាន​អង្គរ​។ ពិធី​នេះ ក៏មាន​ការចូលរួម​ពី​ឯកឧត្តម​រដ្ឋលេខាធិកា​រ ឯកឧត្តម​អគ្គនាយក ឯកឧត្តម​អគ្គនាយករង និង​ថ្នាក់ដឹកនាំ នៃ​ស្ថាប័ន​ទាំង​២ ផងដែរ​។ ​ក្នុងឱកាស​នោះ លោកជំទាវ​បណ្ឌិត​សភាចា​រ្យ​ក៏បាន​សម្តែង​អំណរគុណ និង​កោតសរសើរ​ពី​ការចូលរួមចំណែក​រប​ស់​ក្រុមហ៊ុន