- សេដ្ឋកិច្ចសេដ្ឋកិច្ច June 10, 2021 Khmernote
យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានឱ្យដឹងថា ការនាំចេញបន្លែ និងផ្លែឈើសម្រេចបានចំនួន ១.៧៧ ពាន់លានដុល្លារក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២១ នេះ ពោលគឺកើនឡើង ១៨% ពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រភពីក្រសួងដដែលបានឱ្យដឹងថា នៅក្នុងខែឧសភា ការនាំចេញបន្លែ ផ្លែឈើ មានចំនួន ៤០០ លានដុល្លារកើនឡើង ៤៨.៣% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គួរឱ្យដឹងផងដែរថា បច្ចុប្បន្ននេះប្រទេសចិននៅតែជាប្រទេសនាំចូលបន្លែផ្លែឈើពីវៀតណាមធំជាងគេ។ ជាំងណេះទៀតសោតផលិតផលទាំងនេះ ក៏កំពុងមើលឃើញពីសញ្ញាវិជ្ជមាននៅក្នុងទីផ្សារសំខាន់ៗផ្សេងទៀតដូចជា សហរដ្ឋអាមេរិក ជប៉ុន រុស្ស៊ី និងអូស្ត្រាលី។ ជាមួយគ្នានេះដែរ ដើម្បីជម្រុញការនាំចេញផ្លែឈើ និងបន្លែក្រសួងបានចាត់តាំងប្រធានមន្ទីរការពាររុក្ខជាតិចរចាដើម្បីបើកទីផ្សារចំនួន ១៩
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 10, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃនេះ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភ ក្រោមកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១។ ក្នុងសារលិខិតផ្ញើជូនជនរួមជាតិ សម្តេចតេជោ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹង ចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភចាប់ពីថ្ងៃនេះតទៅ ជូនប្រជាពលរដ្ឋនិងគ្រួសារគោលដៅ ដូចជា ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព នៅក្នុងតំបន់ក្រោមការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈ ទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ ។ កម្មករ-និយោជិតដែលបម្រើការងារនៅតាមរោងចក្រ-សហគ្រាសក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ស្បែកជើង និងកាបូប
- ទេសចរណ៍ទេសចរណ៍ June 10, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា ផ្សារអណ្តែតទឹកដ៏ល្បីរបស់ថៃឈ្មោះថា Amphawa floating market បានប្រែក្លាយទៅជា ទីក្រុងខ្មោចអស់ជាងមួយឆ្នាំមកហើយ ដោយសារតែវីរុស កូវីដ-១៩ បង្ខាំងការដើរកម្សាន្តរបស់ភ្ញៀវទេសចរបរទេស។ ប្រភពដដែលបានឱ្យដឹងថា ទីផ្សារដ៏ស្រស់ស្អាត ដែលស្ថិតនៅក្នុងខេត្ត Samut Songkram មួយនេះនៅតែបន្តបើកដំណើរការជាធម្មតា ទូកដឹកអ្នកដំណើរជិះកម្សាន្ត ចតនៅច្រាំងទន្លេ Mae Klong អង្គុយចាំដើម្បីដឹកភ្ញៀវ ប៉ុន្តែវាមានសភាពស្ងាត់ជ្រងំ មិនមានវត្តមានភ្ញៀងច្រើនអ៊ូរអរដូចគ្រាមុនឡើយ។ ប្រភពក៏បានបន្ថែមថា ឥលូវផ្សារអណ្តែតទឹកដែលតែងតែអ៊ូរអរ មានភ្ញៀវណែនណាន់តាន់តាប់មួយនេះ កំពុងរង់ចាំការវិលត្រឡប់របស់ក្រុមអ្នកទេសចរ ដែលធ្លាប់បានប្រមូលផ្តុំគ្នានៅតាមដងទន្លេទាំងសងខាង ដើម្បីស្វែងរកអាហារឆ្ងាញ់ៗ ផលិតផលផ្សេងៗ និងវត្ថុអនុស្សាវរីយ៍ជាដើម៕
- អាជីវកម្មអាជីវកម្ម June 9, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន entrepreneur បានឱ្យដឹងថា ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ពិភពលោក បានបង់ប្រាក់សងជំងឺចិត្តដល់នារីវ័យក្មេងម្នាក់ជាច្រើនលានដុល្លារ ក្រោយជាងជួសជុលទូរស័ព្ទ iPhone ក្នុងហាងមួយកន្លែង ធ្វើឱ្យបែកធ្លាយរូបថតរបស់នាងនៅលើបណ្ដាញហ្វេសប៊ុក។ សារព័ត៌មានដដែលបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងក្នុងឆ្នាំ២០១៦ នៅពេលដែលនារីវ័យ ២១ឆ្នាំ រស់នៅក្នុងរដ្ឋ Oregon បានយកទូរស័ព្ទរបស់ខ្លួនទៅជួសជុសនៅក្នុងហាងមួយដែលមានឈ្មោះថា Pegatron ដែលទទួលស្គាល់ដោយ Apple នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ ប្រភពបានបន្តឱ្យដឹងទៀតថា ជាងជួសជុលទូរស័ព្ទបានចូលទៅមើល អាល់ប៊ុមរូបថតក្នុងទូរស័ព្ទដៃរបស់នាង ហើយបានធ្វើការបង្ហោះ រូបថត ១០សន្លឹក ជាមួយនឹងវីដេអូសម្ងាត់ ចេញពីគណនីហ្វេសប៊ុករបស់នាង ដែលមើលទៅហាក់ដូចជានាងបានបង្ហោះដោយខ្លួនឯង។ យ៉ាងណាមិញ បញ្ហានេះត្រូវបានដោះស្រាយដោយសម្ងាត់ ដើម្បីជៀសវាងរឿងអាស្រូវដែលប៉ះពាល់ដល់មុខមាត់
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 9, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានមុននេះបន្តិចបានឱ្យដឹងថា អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងពង្រីកវិសាលភាពនៃការលក់ ដូរនៅតាមផ្សាររដ្ឋទាំង២៥ឱ្យបានទូលំទូលាយជាងមុន ក្រោយពីផ្សាររដ្ឋនានានៅទូទាំងរាជធានីភ្នំពេញ មិនមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩បន្ថែមទៀត ខណៈបានបើកឱ្យដំណើរការប្រមាណ២សប្តាហ៍ហើយនោះ បើទោះបីនៅតាមបណ្ដារោងចក្រសហគ្រាសមួយចំនួននៅតែបន្តឆ្លងជាបន្តបន្ទាប់ក៏ដោយ។ នៅក្នុងកិច្ចប្រជុំតាមរយៈ video conference នៅសាលារាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០៨ខែមិថុនាម្សិលម៉ិញ ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា ផ្សាររដ្ឋទាំង២៥ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ សម្រេចបើកឱ្យដំណើរការ លក់ដូរឡើងវិញប្រមាណ២ សប្ដាហ៍កន្លងមកហើយ ដោយលក់ជាគ្រឿងឧបភោគ បរិភោគ ត្រី សាច់ ជាដើម ។ ប៉ុន្តែមកដល់ពេលនេះក្រោយ ពីបើកឱ្យដំណើរការឡើងវិញនោះ ឃើញថានៅតាមផ្សាររដ្ឋទាំង២៥មិនមានការឆ្លងរាល ដាលជំងឺកូវីដ-១៩នោះទេ។ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញនឹងពង្រីកវិសាលភាពនៃការបើកផ្សារទាំង២៥នេះ ឱ្យបានធំទូលាយជាងមុន ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 9, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រដ្ឋាភិបាលចិនសន្យាថា នឹងនាំចូលផលិតផលកសិកម្មបន្ថែមទៀតពីកម្ពុជា ជាពិសេសអង្ករ និងស្វាយ។ ការសន្យាខាងលើនេះបង្ហាញ បានបង្ហាញឡើងនៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ក្នុងឱកាសដែលឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីនៃក្រសួងការបរទេសកម្ពុជា ជួបពិភាក្សាជាមួយលោក Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាផ្នែកមួយនៃទស្សនកិច្ចការងារ ដើម្បីផ្លាស់ប្ដូរទស្សនកិច្ចអំពីការលើកតម្កើងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។ ក្រសួងការបរទេសបានស្រង់លទ្ធផលជំនួបនេះថា លោក Wang Yi បានរម្លឹកឡើងវិញនូវការបន្តគាំទ្ររបស់ចិនដល់ការអភិវឌ្ឍន៍ជាិតរបស់កម្ពុជា និងការពារឯករាជ្យអធិបតេយ្យភាព និងបូរណភាពទឹកដី។ ជាមួយគ្នានោះ ចិនក៏បានសន្យាថា នឹងនាំចូលផលិតផលកសិកម្មបន្ថែមទៀតពីកម្ពុជា ពិសេសអង្ករ និងស្វាយផងដែរ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 9, 2021 Khmernote
ប្រទេសរុស្ស៉ី ពិចារណាផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង Covid-19 របស់ខ្លួនគឺ Sputnik V ទៅកាន់ប្រទេសវៀតណាម នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnaminsider។ លោកស្រី Valentina Matvienko ប្រធានក្រុមប្រឹក្សាសហព័ន្ធបានមានប្រសាសន៍នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានរដ្ឋសភាលោក Vuong Dinh Hue ថា ប្រទេសរុស្ស៊ីបានចាប់ផ្តើមដំណើរការពិចារណាផ្ទេរបច្ចេកវិទ្យារបស់វ៉ាក់សាំង Sputnik V ទៅកាន់ប្រទេសវៀតណាមហើយ។ សារព័ត៌មានដដែលបានឱ្យដឹងថា រុស្ស៉ីពិចារណាផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងរបស់ខ្លួននេះ គឺស្របពេលដែល ការឆ្លងរាលដាលនៃរលកវីរុស Covid-19 ថ្មីរបស់វៀតណាមបានកើនឡើងដល់ ៦,០៤៥ នៅព្រឹកថ្ងៃពុធ ដោយមានករណីថ្មីចំនួន ៤១ ជាប់ទាក់ទងទៅនឹងសួនឧស្សាហកម្មភាគខាងជើង។ ជាការឆ្លើយតប ប្រធានរដ្ឋសភាលោក
- អាជីវកម្មអាជីវកម្ម June 9, 2021 Khmernote
យោងតាមបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុន Nikon Corp បានឱ្យដឹងថាក្រុមហ៊ុន Nikon Corp នឹងបញ្ចប់ការផលិតតួកាមេរ៉ារបស់ខ្លួននៅក្នុងប្រទេសជប៉ុននៅចុងឆ្នាំនេះ ដោយសារតែទីផ្សារកាមេរ៉ាឌីជីថលកំពុងតែធ្លាក់ចុះព្រោះតែមុខងារថតរូបរបស់ទូរស័ព្ទស្មាតហ្វូនកាន់តែប្រសើរឡើង។ ប្រភពដដែលបានឱ្យដឹងថា ជាផ្នែកមួយនៃការកែទម្រង់រចនាសម្ព័ន្ធរបស់ខ្លួនក្រុមហ៊ុនកាមេរ៉ាយក្ស នឹងផ្ទេរផលិតកម្មពីរោងចក្រមួយក្នុងខេត្ត Miyagi ដែលជាកន្លែងផលិតម៉ាស៊ីនថតក្នុងស្រុកតែមួយគត់របស់ខ្លួនទៅរោងចក្រធំមួយនៅប្រទេសថៃ។ បុគ្គលិកជាន់ខ្ពស់ដដែលបានលើកឡើងថា៖ « កម្រិតគុណភាពនៃផលិតផលរបស់យើង អាចមាននិរន្តរភាពទោះបីវាត្រូវផលិតនៅបរទេសក៏ដោយ” ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន Nikon ក៏គ្រោងនឹងបិទរោងចក្រចំនួនពីរនៅខេត្ត Yamagata និងខេត្ត Fukushima ទាំងនៅភាគឦសាននៃប្រទេសជប៉ុន ដែលដំណើរការនៃផ្នែកកែវថត ដែលអាចដោះចេញបាន (removable lens) សម្រាប់កាមេរ៉ាឌីជីថល។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Nikon










