ព័ត៌មានចុងក្រោយ
  • រំភើបជំនួស! ក្រុមហ៊ុន​ជប៉ុនមួយ​ជួយសិប្បកម្មកែឆ្នៃស្វាយចន្ទីកម្ពុជា ឱ្យបាននាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 7, 2021 Khmernote

    គ្រាប់ស្វាយចន្ទីត្រូវបានចាត់ទុកជាដំណាំសក្ដានុពលមួយរបស់ប្រទេសកម្ពុជាសម្រាប់ការនាំចេញទៅទីផ្សារបរទេស។ ហើយនៅពេលថ្មីៗនេះ រោងចក្រ​កែច្នៃគ្រាប់ស្វាយចន្ទីមួយកន្លែង នៅខេត្តកំពងធំ បាននាំចេញគ្រាប់ស្វាយចន្ទីលើកដំបូងដែលបានកែឆ្នៃរួច ចំនួន ៧ ៦៩៦ គីឡូក្រាម ទៅដល់កំពង់ផែ OSAKA នែប្រទេសជប៉ុនបានយ៉ាងជោគជ័យ នេះបើយោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុក របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ កាលពីថ្ងៃអាទិត្យ ទី០៦ ខែមិថុនា ម្សិលមិញនេះ។ នៅក្នុងសំណេរដែលបានបង្ហោះ ឯកឧត្តម បានរៀបរាប់ដូច្នេះថា៖ « ដោយមានការជួយជ្រោមជ្រែងពីក្រុមហ៊ុន Top Planning Japan Co., Ltd សហការ

  • ហិរញ្ញវត្ថុរបស់រដ្ឋាភិបាលម៉ាឡេស៊ី កំពុងរាំងស្ទះខ្លាំង ដោយសារការកើនឡើងនៃករណីឆ្លង Covid-19 ដែលបានបង្ខំឱ្យបិទខ្ទប់ប្រទេស សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 7, 2021 Khmernote

    រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មអន្តរជាតិម៉ាឡេស៊ីលោក Mohamed Azmin Ali បាននិយាយថា ហិរញ្ញវត្ថុរបស់រដ្ឋាភិបាលកំពុងមានការរាំងស្ទះខ្លាំង ដោយសារការកើនឡើងនៃការឆ្លងវីរុស Covid-19 ដែលបានបង្ខំឱ្យប្រទេសនេះត្រូវបិទខ្ទប់។ លោករដ្ឋមន្រ្តីបានប្រាប់សារព័ត៌មាន CNBC ថា រដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសកញ្ចប់ថវិកាជំរុញថ្មីមួយដែលមានតម្លៃ ៤០ ពាន់លានរីងហ្គីត (ប្រហែល ៩.៦៨ ពាន់លានដុល្លារអាមេរិក) ដើម្បីជួយអាជីវកម្មនិងក្រុមគ្រួសារ ទប់ទល់នឹងការបិទទ្វារដែលបានចាប់ផ្តើមកាលពីថ្ងៃទី ១ ខែមិថុនា។ លោកបានឱ្យដឹងថាបន្ថែមថា ការជំរុញចុងក្រោយនេះបានច្រើនជាងកញ្ចប់ថវិកាមុនៗចំនួន ៦ ដែលមានតម្លៃសរុប ៣៤០ ពាន់លានរីងហ្គីតម៉ាឡេស៊ី (ប្រហែល ៨២.៣១ ពាន់លានដុល្លារ) ដែលបានដាក់ចេញកាលពីឆ្នាំកន្លងមក។ រដ្ឋាភិបាលបាននិយាយថា ការចំណាយបន្ថែមអាចជំរុញឱនភាពសារពើពន្ធឆ្នាំ២០២១

  • កម្ពុជា មើលឃើញការកើនឡើងនៃការនាំចេញម្ទេសស្រស់ ខណៈប្រទេស ២នេះជាទីផ្សារធំបំផុតសម្រាប់ម្ទេសកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 5, 2021 Khmernote

    ការនាំចេញម្ទេសស្រស់របស់កម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងអំឡុងពេល ៥ ខែដំបូងនៃឆ្នាំនេះ នេះបើយោងតាមស្ថិតិដែលបានចែករំលែកថ្មីៗនេះ ដោយឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ តាមស្ថិតិចាប់ពីខែមករាដល់ខែឧសភាឆ្នាំ ២០២១ ម្ទេសស្រស់ចំនួន ៥៦ ៥០៧.១២ តោនត្រូវបាននាំចេញដែលជាការកើនឡើងប្រចាំឆ្នាំប្រហែល ៩៥% ។ ទន្ទឹមនឹងនេះដែរប្រទេសកម្ពុជានាំចេញម្ទេសក្រៀមចំនួន ៦០០តោនធ្លាក់ចុះ ៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គួរបញ្ជាក់ផងដែរថា ម្ទេសត្រូវបានដាំដុះពាសពេញប្រទេសកម្ពុជាជាពិសេសនៅតាមបណ្តាខេត្តតាមដងទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាបរួមទាំងខេត្តកណ្ដាល កំពង់ចាមកំពង់ឆ្នាំង។ល។ ហើយទីផ្សារធំបំផុតសម្រាប់ម្ទេសកម្ពុជា គឺប្រទេសថៃបន្ទាប់មកគឺប្រទេសអារ៉ាប់រួម៕ អត្ថបទ៖ លីនី

  • រំភើបណាស់! រដ្ឋាភិបាលជប៉ុនផ្តល់រថយន្តគិលានសង្រ្គោះ ៣០គ្រឿងបន្ថែមទៀតដល់កម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 5, 2021 Khmernote

    រដ្ឋាភិបាលប្រទេសជប៉ុន បានផ្តល់រថយន្តគិលានសង្រ្គោះ ៣០គ្រឿងបន្ថែមទៀតដល់កម្ពុជា នេះបើយោងតាមហ្វេសប៊ុកផេករបស់ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា។ ពិធីប្រគល់ទទួលរថយន្តគិលានសង្រ្គោះ ៣០គ្រឿង ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុននេះ ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ នៅឃ្លាំងឱសថកណ្តាលនៃក្រសួងសុខាភិបាល ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តមមិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ បើស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជាបានឱ្យដឹងថា ប្រទេសជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់នូវឧបករណ៍និងសម្ភារៈចាំបាច់ផ្សេងៗទៀត ។ ជប៉ុនសង្ឃឹមថាការផ្គត់ផ្គង់ទាំងនេះនឹងអាចជួយដល់ភាគីពាក់ព៏ន្ធផ្នែកសុខាភិបាលនៅកម្ពុជាដែលកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ១៩។ គួរបញ្ជាក់ផងដែរថា កាលពីខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ ជប៉ុនផ្ដល់រថយន្តគិលានសង្គ្រោះចំនួន ៣៥គ្រឿងម្ដងរួចមកហើយ ដោយចំនួននោះគឺស្ថិតក្នុងចំណោម១០០គ្រឿង ដែលជាជំនួយឥតសំណង ស្ថិតក្រោមគម្រោងកម្មវិធីអភិវឌ្ឍ សេដ្ឋកិច្ចនិងសង្គម របស់ប្រទេសជប៉ុន ជូនក្រសួងសុខាភិបាល

  • ប្រសើរណាស់! សហព័ន្ធស្រូវអង្ករកម្ពុជាប្ដេជ្ញាជំរុញអង្ករ ៣ប្រភេទ ឱ្យកាន់តែមានកេរ្តិ៍ឈ្មោះល្បីនៅលើឆាកអន្តរជាតិ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 5, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា​ សហព័ន្ធស្រូវអង្ករកម្ពុជាប្ដេជ្ញាជំរុញអង្ករ ៣ ប្រភេទមានអង្ករសែនក្រអូប អង្ករប្រណិត និងអង្ករជីអាយ ឱ្យកាន់តែមានកេរ្តិ៍ឈ្មោះល្បីនៅលើឆាកអន្តរជាតិ ខណៈដែលអង្ករទាំងអស់នោះកំពុងមានវត្តមាននៅលើទីផ្សារអន្តរជាតិស្រាប់។ លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា សហព័ន្ធស្រូវអង្ករកម្ពុជា នឹងបន្តផែនការរបស់ខ្លួនក្នុងការផ្សព្វផ្សាយពីអង្ករកម្ពុជាឆ្ពោះ ទៅកាន់ទីផ្សារពិភពលោកឱ្យកាន់តែមានភាពទូលំទូលាយថែមទៀត។ លោកមានគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករនេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅដើម្បីជួយដល់កសិករ ធុរជន និងក្រុមហ៊ុននាំចេញអង្ករព្រម ទាំងរួមចំណែកគាំទ្រដល់ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលលើការជំរុញការនាំចេញអង្ករឱ្យបានយ៉ាងតិច ១លានតោន ក្នុងមួយឆ្នាំ។ លោកឧកញ៉ាបន្តថា ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការនាំចេញអង្ករទៅកាន់ទី ផ្សារអន្តរជាតិ សហព័ន្ធស្រូវអង្ករកម្ពុជាបានសហការជា មួយក្រុមហ៊ុនខ្មែរអ៊ី ធឺប្រាយ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ធ្វើការផ្សព្វផ្សាយអំពីនិមិត្តសញ្ញាអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែខ្លាំងក្លាថែមមួយកម្រិតទៀត។

  • ថៃ ជោគជ័យលើការផលិតវ៉ាក់សាំង និងត្រៀមចាក់នៅក្នុងប្រទេសរួមទាំងនាំចេញទៅប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតនៅខែក្រោយនេះហើយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 5, 2021 Khmernote

    ប្រទេសថៃបានចាប់ផ្តើមចែកចាយវ៉ាក់សាំង AstraZeneca ដែលផលិតនៅក្នុងស្រុក មុនពេលចាក់វ៉ាក់សាំងទ្រង់ទ្រាយធំដែលគ្រោងនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។ ក្រសួងសុខាភិបាលថៃបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានទទួលវ៉ាក់សាំង AstraZeneca ដំបូងចំនួន ១.៨ លានដូសដែលផលិតដោយក្រុមហ៊ុនផលិតឱសថថៃ Siam Bioscience ដែលក្រុមហ៊ុនបានយល់ព្រមជាមួយក្រុមហ៊ុនអង់គ្លេសកាលពីខែតុលា ដើម្បីផលិតវ៉ាក់សាំងរបស់ខ្លួននៅក្នុងស្រុក។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលថៃគ្រោងនឹងចាប់ផ្តើមដំណើរការការចាក់វ៉ាក់សាំងដែលផលិតនៅក្នុងប្រទេសខ្លួននៅខែនេះ ហើយការនាំចេញវ៉ាក់សាំងទៅប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតនឹងចាប់ផ្តើមនៅខែកក្កដា។ គួរបញ្ជាក់ផងដែរថា ប្រទេសថៃបានតស៊ូតាំងពីខែមីនា ដើម្បីទប់ទល់នឹងការឆ្លងនៃរលកទីបី។ ហើយក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះប្រទេសនេះបានកត់ត្រាករណីឆ្លងចំនួន ២ ទៅ ៣ ពាន់ករណីក្នុងមួយថ្ងៃៗ។ យ៉ាងណាមិញ ដើម្បីទប់ស្កាត់ការរីករាលដាលនេះ រដ្ឋាភិបាលមានគោលបំណងចាក់វ៉ាក់សាំងដល់ប្រជាជនប្រមាណ ៧០% នៃចំនួនប្រជាជននៅចុងឆ្នាំនេះ ប៉ុន្តែរដ្ឋាភិបាលបាននិងកំពុងខិតខំយ៉ាងខ្លាំងដើម្បីធានាការផ្គត់ផ្គង់វ៉ាក់សាំងពីក្រុមហ៊ុនផ្សេងៗ៕ អត្ថបទ៖ លីនី ប្រភព៖

  • អាជ្ញាធរទេសចរណ៍ថៃ កំពុងរៀបចំផែនការថ្មី  ដើម្បីបើកដំណើរការប្រទេសថៃឡើងវិញទទួលភ្ញៀវទេសចរ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ June 5, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា អាជ្ញាធរទេសចរណ៍ថៃ (TAT) កំពុងរៀបចំផែនការថ្មីសម្រាប់បើកដំណើរការប្រទេសថៃឡើងវិញ ដោយបានស្នើសុំទៅមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពសេដ្ឋកិច្ច (CESA) កាលពីថ្ងៃសុក្រ។ ការស្នើសុំបើកដំណើរការប្រទេសសម្រាប់ភ្ញៀវទេសចរនេះ គឺស្របពេលដែលដែលចំនួនអ្នកឆ្លងវីរុស Covid-19 នៅក្នុងប្រទេសនៅតែមានកម្រិតខ្ពស់។ ទោះបីជាយ៉ាងនេះក្ដី លោក Siripakorn Cheawsamoot អភិបាលរងផ្នែកទីផ្សាររបស់នៅអាជ្ញាធរទេសចរណ៍ថៃ (TAT) សម្រាប់ទីផ្សារអឺរ៉ុបអាហ្វ្រិក មជ្ឈិមបូព៌ា និងអាមេរិកបានរៀបរាប់លម្អិតអំពីសំណើដូចខាងក្រោម៖ – Phang Nga ៖ ភ្ញៀវទេសចរបរទេសអាចធ្វើដំណើរកម្សាន្តនៅតំបន់ Khao Lak ដោយមិនចាំបាច់ធ្វើចត្តាឡីស័កចាប់ពីខែសីហាតទៅ។ – Krabi៖ ជនបរទេសអាចធ្វើដំណើរទៅកាន់កោះ

  • កសិករដាំម្រេច នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានសង្ឃឹមឡើងវិញ ដោយសារតែតម្លៃម្រេចកាន់តែឡើងថ្លៃ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 4, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមប្រជាកសិករដាំម្រេចនៅស្រុកមេមត់ខេត្តត្បូងឃ្មុំមានសង្ឃឹមក្រោយពីទីផ្សារម្រេចឡើងថ្លៃ ដែលនឹងជួយឱ្យការផលិតទទួលផលចំណេញច្រើនជាងមុន ដែលជួយលើកកម្ពស់ជីវភាពរបស់កសិករ ខណៈដែលតម្លៃម្រេចកន្លងមកមានការធ្លាក់ចុះខ្លំាង ។ លោកស្រី ខៀវ សុខេន ជាកសិករដាំម្រេច ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានប្រាប់វិទ្យុជាតិកម្ពុជាថា ក្នុងរយៈប៉ុន្មានឆ្នាំកន្លងមក តម្លៃម្រេច គឺមានការធ្លាក់ចុះ ដែលធ្វើឱ្យលោកស្រីអស់សង្ឃឹមនៅក្នុងការដាំបន្តទៀត។ ប៉ុន្តែឆ្នាំនេះតម្លៃម្រេចមានការឡើងថ្លៃជាងមុន ដូច្នេះបានលើកទឹកចិត្តដល់កសិករក្នុងស្រុកមេមត់ ឱ្យនាំគ្នាចាប់ផ្ដើមដាំម្រេចឡើងវិញ។ លោកស្រីបន្តថា លោកស្រីក៏ដូចជាកសិករដាំម្រេចផ្សេងទៀត បានបង្ហាញការពេញចិត្ត ចំពោះតម្លៃម្រេចឆ្នាំនេះ ព្រោះមានតម្លៃថ្លៃជាងឆ្នាំមុនៗ ដែលពួកគាត់អាច យកទៅលក់នៅលើទីផ្សារបានតម្លៃ ១២០០០រៀលក្នុងមួយគីឡូក្រាម ខណៈដែលឆ្នាំមុនៗបានត្រឹមតែ៧០០០ រៀល ទៅ៨០០០រៀលតែ ប៉ុណ្ណោះក្នុងមួយគីឡូក្រាម ។