កំពង់ផែមួយនៅក្នុងប្រទេសចិន ផ្អាកការនាំចូលអាហារក្លាសេពីប្រទេសវៀតណាម និងប្រទេសចំនួន ១០ផ្សេងទៀតនៅអាស៊ាន ក្នុងក៏មានកម្ពុជាផងដែរ
សេដ្ឋកិច្ច June 14, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមបានឱ្យដឹងថា កំពង់ផែមួយក្នុងខេត្តក្វាងទុង ប្រទេសចិន បានផ្អាកជាបណ្តោះអាសន្ននូវការនាំចូលអាហារក្លាសេពីប្រទេសវៀតណាមនិងប្រទេសចំនួន ១០ផ្សេងទៀតនៅអាស៊ាន ចាប់តាំងពីវិធានការការពារវីរុស Covid-19 បានប៉ះពាល់ដល់សមត្ថភាពផ្ទុកទំនិញរបស់កំពង់ផែ។ កំពង់ផែ Zhanjiang ដែលស្ថិតក្រោមប្រតិបត្តិការរបស់ក្រុមហ៊ុន Zhanjiang Port Group Co., Ltd, បានសម្រេចចិត្តផ្អាកការនាំចូលអាហារក្លាសេ ដែលភាគច្រើនជាអាហារសមុទ្រមកពីប្រទេស វៀតណាម ឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដេស ប៊ូតាន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងម៉ុងហ្គោលី ចាប់ពីថ្ងៃទី ២០ ខែមិថុនាដល់ខែកក្កដា ១៥ ។

សារព័ត៌មានដដែលបានបន្តឱ្យដឹងថា សមត្ថភាពផ្ទុកទំនិញរបស់កំពង់ផែត្រូវបានរងផលប៉ះពាល់ដោយវិធានការបង្ការរាតត្បាតសម្រាប់បុគ្គលិកនិងកម្មករ។ ជាមួយគ្នានេះដែរ ដោយសារតែមានការកើនឡើងករណី Covid ក្នុងខេត្តក្វាងទុងចាប់តាំងពីចុងខែឧសភាមក តំបន់ជាច្រើននៅក្នុងខេត្តរួមទាំង Zhanjiang បានពង្រឹងវិធានការបង្ការវីរុស Covid-19 នៅកំពង់ផែ។

យ៉ាងណាមិញ បើយោងតាមនាយកដ្ឋានធានាគុណភាពកសិកម្មរុក្ខាប្រមាញ់និងនេសាទជាតិរបស់ប្រទេសវៀតណាម (NAFIQAD) បានឱ្យដឹងថា៖ “ ការព្យួរការនាំចូលផលិតផលកកពីប្រទេសចំនួន ១១ នៅអាស៊ី គឺជាការសម្រេចចិត្តរបស់ប្រតិបត្តិករកំពង់ផែ មិនមែនជាការសម្រេចចិត្តណាមួយដែលធ្វើឡើងដោយខេត្តក្វាងទុង ឬរដ្ឋាភិបាលចិនទេ”៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress