ព័ត៌មានចុងក្រោយ
  • ឯកឧត្តម ម៉ុង ឫទ្ធី សម្រេចដាំល្មេីបន្ថែមទៀតឱ្យបានគ្រប់ ៤០ហិកតា ព្រោះចង់កាត់បន្ថយការនាំចូលពីបរទេស ជួយពលរដ្ឋ និងលើកមុខមាត់ជាតិ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 12, 2021 Khmernote

    ឯកឧត្តម ម៉ុង ឫទ្ធី សម្រេចដាំដំណាំផ្លែ​ល្មេីបន្ថែមទៀត ឱ្យបានគ្រប់ ៤០ហិកតា ដើម្បីកាត់បន្ថយការនាំចូលពីបរទេស នេះបើយោងតាមការបង្ហោះនៅលើហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម កាលពីពេលថ្មីៗនេះ។ នៅលើផេកហេសប៊ុក ឯកឧត្តមបានសរសេរដូច្នេះថា៖ « ដេីម្បី​ចូលរួម​ចំណែក​កាត់បន្ថយ​ការនាំចូល​ផ្លែ​ល្មេី​មកពី​បរទេស​ ខ្ញុំ​បាន​ដាំដេីមល្មេី​ជាបន្តបន្ទាប់​រហូតមកដល់​ដេីម​រដូវវស្សា​នេះ​ បាននិង​កំពុងតែ​ដាំបន្តទៀត​អោយបាន​គ្រប់ចំនួន​​ ៤០ហិកតា​ ​ក្នុង​គំលាត៦ម៉ែត្រ ​ស្មេីនិង​២៧៨ដេីមក្នុង​មួយហិកតា​ ខ្ញុំ​មាន​មោទនភាព​ខ្លាំងណាស់​ដែលបានឃេីញ​កសិករ​ និង​អាជីវករ​បាន​រួមគ្នា​ដាំល្មេី​ ទទួល​បាន​ផល​ជាទី​គាប់ចិត្ត​នៅលេី​ទឹកដី​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យេីង​ កសិករ​អាជីវករ​ទទួល​បាន​ប្រាក់​ចំណូល​ប្រជាពលរដ្ឋ​មានការងារធ្វេី​ ព្រះរាជាណាចក្រ​កម្ពុជា​យេីង​មាន​កិត្តិយស​នៅ​លេីឆាក​អន្តរជាតិ​ បេីយេីងរួមគ្នា​បង្កេីនការដាំ​អោយបាន​កាន់តែច្រេីន​ នោះយេីងនិង​អាច​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិទៀត​​​រឹតតែ​មាន​មោទនភាព​បន្ថែមទៀត​ »៕ អត្ថបទ៖ លីនី

  • Johnson & Johnson អាចនឹងខាតធ្ងន់ធ្ងរ ខណៈវ៉ាក់សាំងកូវីដ-១៩ រាប់លានដូសត្រូវបោះចោល ដោយសាររឿងមួយនេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 12, 2021 Khmernote

    យោងតា​មការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ-១៩ ដ៏ធំមួយ របស់អាមេរិក Johnson & Johnson អាចនឹងខាតបង់ធ្ងន់ធ្ងរ ដោយសារតែវ៉ាក់សាំងមានបញ្ហា។ ប្រភពបានឱ្យដឹងថា រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) កាលពីថ្ងៃសុក្រ បានប្រាប់ក្រុមហ៊ុន Johnson & Johnson ថា វ៉ាក់សាំងកូវីដ-១៩ រាប់លានដូស ដែលផលិតនៅរោងចក្រដែលមានបញ្ហា មិនអាចប្រើប្រាស់បានទេ ដោយសារតែបញ្ហានោះអាចបង្កឱ្យមានការចម្លងរោគ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) បាននិយាយថា វ៉ាក់សាំងជាច្រើនប្រភេទដែលផលិតនៅរោងចក្រ Emergent BioSolutions ក្នុងទីក្រុង Baltimore

  • អង្គរវត្ត នឹងកាន់តែស្រស់ស្អាតហើយទាក់ទាញ ខណៈក្រុមហ៊ុនអន្តរជាតិដ៏ធំមួយចូលរួមធ្វើរឿងមួយនេះ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ June 12, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោកជំទាវ​បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយនឹង​ក្រុមហ៊ុន Total Energies ដែល​ពិធី​នេះ​ធ្វើឡើង​រវាង​ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា និង​លោក Asif IQBAL នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Total Energies ប្រចាំ​ប្រទេស​កម្ពុជា ស្តីពី​ការដាំ​ដើមឈើ​នៅក្នុង​រមណីយដ្ឋាន​អង្គរ​។ ពិធី​នេះ ក៏មាន​ការចូលរួម​ពី​ឯកឧត្តម​រដ្ឋលេខាធិកា​រ ឯកឧត្តម​អគ្គនាយក ឯកឧត្តម​អគ្គនាយករង និង​ថ្នាក់ដឹកនាំ នៃ​ស្ថាប័ន​ទាំង​២ ផងដែរ​។ ​ក្នុងឱកាស​នោះ លោកជំទាវ​បណ្ឌិត​សភាចា​រ្យ​ក៏បាន​សម្តែង​អំណរគុណ និង​កោតសរសើរ​ពី​ការចូលរួមចំណែក​រប​ស់​ក្រុមហ៊ុន

  • មកស្គាល់ខេត្តមួយ កំពុងផ្គត់ផ្គង់ត្រីសាច់ចូលក្នុងទីផ្សារកម្ពុជាពី ២០ ទៅ ៣០តោន ក្នុងមួយថ្ងៃ បើទោះបីការធ្វើវារីវប្បកម្មនៅកម្ពុជា ជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 12, 2021 Khmernote

    យោងតាមការបង្ហោះលើគណនីហ្វេសប៊ុករបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា ខេត្តកំពង់ចាម ដែលត្រូវបានចាត់ទុកជាខេត្តដ៏មានសក្ដានុពលមួយរបស់កម្ពុជា បាននិងកំពុងផ្គត់ផ្គង់ត្រីសាច់ចូលក្នុងទីផ្សារកម្ពុជារាប់សិបតោន ក្នុងមួយថ្ងៃៗ។ នៅក្នុងសំណេរដែលបានបង្ហោះនាថ្ងៃទី១២ ខែមិថុនានេះ ឯកឧត្តមបានរៀបរាប់ដូច្នេះថា៖ ខេត្តកំពង់ចាម ជាខេត្តមួយដែលប្រជាជនយើងភាគច្រើនបានដឹង និងទទួលស្គាល់ថា ជាខេត្តដែលមានសក្តានុពលក្នុងការដាំដុះដំណាំឧស្សាហកម្ម។ ប៉ុន្តែនាពេលបច្ចប្បន្នខេត្តមួយនេះ ខេត្តកំពង់ចាមបាននិងកំពុងក្លាយទៅជាខេត្តមួយ ដែលបាននិងកំពុងផ្គត់ផ្គង់ត្រីសាច់ចូលក្នុងទីផ្សារកម្ពុជា ប្រមាណពី ២០ ទៅ ៣០ តោន ក្នុងមួយថ្ងៃ បើទោះបីការធ្វើវារីវប្បកម្ម នៅកម្ពុជាជាទូទៅ នៅមានជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន ទាក់ទងទៅនឹងមធ្យោបាយផលិត និងការប្រកួតប្រជែងជាមួយការនាំចូលផលិតផលត្រី របស់ប្រទេសជិតខាងយ៉ាងណាក៏ដោយ

  • ជំងឺរាតត្បាតបង្ខំឱ្យពលករឡាវជិត ១០ម៉ឺននាក់គ្មានការងារធ្វើ ខណៈ ១៣ម៉ឺននាក់ត្រូវបានត្រលប់មកស្រុកកំណើតវិញ​ដោយសារការបិទរោងចក្រ និង សហគ្រាស សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 12, 2021 Khmernote

    ពលករឡាវនៅក្រៅប្រទេសជិត ១១៤,០០០ នាក់គ្មានការងារធ្វើដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត កូវីដ-១៩ នេះបើយោងតាមរដ្ឋមន្រ្តីក្រសួងការងារនិងសុខុមាលភាពសង្គមឡាវលោក Baykham Kattiya ។ ទន្ទឹមនឹងនេះដែរកម្មករឡាវចំនួន ១៣ ម៉ឺននាក់ត្រូវត្រឡប់មកផ្ទះវិញ ដោយសារតែការបិទរោងចក្រ ឬ សហគ្រាសរបស់ពួកគេ។ លោក រដ្ឋមន្រ្តីការងារបាននិយាយថា អ្នកដែលធ្វើការនៅក្នុងឧស្សាហកម្មទេសចរណ៍ គឺរងគ្រោះខ្លាំងជាងគេ។ យ៉ាងណាមិញ ដើម្បីដោះស្រាយវិបត្តិនេះ រដ្ឋាភិបាលឡាវបានបង្កើតក្រុមការងារចំនួនពីរផ្នែក ដោយមួយត្រូវទទួលបន្ទុកផ្នែកការពារនិងត្រួតពិនិត្យវីរុស កូវីដ-១៩ និងមួយទៀតជាអ្នកត្រួតពិនិត្យនិងជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ។ ជាមួយគ្នាននោះដែរ រដ្ឋាភិបាលក៏បានបង្កើតគម្រោងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដើម្បីគាំទ្រដល់កម្មករនិងអាជីវកម្មដែលរងផលប៉ះពាល់ពីជំងឺរាតត្បាតដោយដកហូតពន្ធលើប្រាក់ចំណូលបុគ្គលិក និងកាត់បន្ថយ ឬ ផ្អាកការប្រមូលពន្ធលើប្រាក់ចំណូលក្រុមហ៊ុន។ រដ្ឋាភិបាលក៏បានអនុម័តលើអត្ថប្រយោជន៍ពិសេសនៃភាពអត់ការងារធ្វើដែលមានតម្លៃប្រហែល ៤ លានដុល្លារអាមេរិកក្នុងការគាំទ្រដល់អ្នកដែលស្ថិតក្នុងកម្មវិធីសុខុមាលភាពសង្គមរបស់ប្រទេស ហើយកំពុងស្វែងរកជំនួយបន្ថែមទៀតដើម្បីជួយដល់កម្មករដែលរស់នៅក្នុងស្ថានភាពលំបាក៕ អត្ថបទ៖

  • អាសូរណាស់! ដោយសារកូវីដ បាត់បង់ការងារ លោកយាយវ័យ ៦៤ឆ្នាំម្នាក់ ប្រកាសលក់សរីរាង្គ ដើម្បីជួយគ្រួសារឱ្យរួចផុតពីវិបត្តិកូវីដ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 11, 2021 Khmernote

    លោកយាយអាយុ ៦៤ ឆ្នាំម្នាក់ មកពីខេត្ត Nakhon Pathom នៃប្រទេសថៃ បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា គាត់ពិតជាចង់លក់ក្រ.លៀនរបស់គាត់ណាស់ ដើម្បីជួយគ្រួសារឱ្យរួចផុតពីវិបត្តិកូវីដ-១៩​ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation ដែលបានចុះផ្សាយកាលនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ។ បើតាមប្រភពពីសារព៌ត័មាន ស្រ្តីវ័យចំណាស់ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា៖ « គ្រួសាររបស់គាត់មានសមាជិក ៧នាក់ រួមមាន កូនស្រីច្បង កូនប្រុសពីរនាក់ កូនប្រសាស្រី និងចៅ ២ នាក់ រួមទាំងលោកយាយ ​»។ គាត់បានបន្តថា៖ «ការផ្ទុះឡើងនៃវីរុស កូវីដ-១៩​ បានបិទភោជនីយដ្ឋានចិនដែលជាកន្លែងគាត់និងកូនប្រុសរបស់គាត់ធ្វើការ

  • កូរ៉េខាងត្បូង នឹងបើកភ្លើងខៀវឱ្យពលរដ្ឋខ្លួនដែលចាក់វ៉ាក់សាំងរួច អាចធ្វើដំណើរកម្សាន្តទៅប្រទេសនានា នៅដើមខែកក្កដា ខាងមុខនេះ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ June 11, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា​​ លោកនាយករដ្ឋមន្រ្តីកាលពីថ្ងៃពុធប្រកាសថា ប្រទេសកូវ៉េខាងត្បូង នឹងអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួនដែលចាក់វ៉ាក់សាំងរួច ធ្វើដំណើរកម្សាន្តទៅប្រទេសនានា នៅដើមខែកក្កដា ខាងមុខនេះ ប៉ុន្តែត្រូវគោរពតាមវិធានការណ៍ឆ្លើយតបនឹងវីរុសដែលមានស្ថេរភាព។ លោក Kim Boo-kyum បាននិយាយនៅក្នុងកិច្ចប្រជុំអន្តរក្រសួងប្រចាំថ្ងៃស្តីពីការឆ្លើយតបនឹងរោគឆ្លងវីរុសនេះថា៖ “ ចាប់ផ្តើមនៅខែកក្កដា យើងគ្រោងនឹងអនុញ្ញាតឱ្យធ្វើដំណើរជាក្រុមដែលទទួលថ្នាំបង្ការជំងឺកូវីដ-១៩ ពេញលេញ តាមរយៈការពិគ្រោះយោបល់រវាងប្រទេសនានាដែលមានលក្ខខណ្ឌកំចាត់វីរុសដ៏មានប្រសិទ្ធភាព” ។ គួរឱ្យដឹងថា ផែនការនេះបានកើតឡើងនៅពេលដែលអត្រាប្រជាជនដែលចាក់វ៉ាក់សាំងដំបូងនៅទូទាំងប្រទេស ឈានដល់ ១៦.៥% គិតត្រឹមថ្ងៃពុធ។ ជាមួយគ្នានោះដែរ លោក Kim Boo-kyum បានចង្អុលបង្ហាញពីស្ថានភាពធ្ងន់ធ្ងរនៃឧស្សាហកម្មធ្វើដំណើរតាមយន្តហោះនិងទេសចរណ៍ ដែលរងគ្រោះដោយជំងឺរាតត្បាតនេះ ខណៈពេលដែលបានកត់សម្គាល់ឃើញថា ចំនួនមនុស្សដែលរំពឹងថានឹងអាចធ្វើដំណើរកម្សាន្តបរទេសឡើងវិញកំពុងកើនឡើង៕

  • អូស្រ្តាលីផ្តល់ជំនួយ ១.៥៥លានដុល្លារអាមេរិក ដើម្បីជួយតំបន់ដែលមិនទាន់មានបណ្តាញអគ្គិសនី សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 11, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១០ ខែមិថុនា បានឱ្យដឹងថា អូស្រ្តាលីប្រកាសអំពីគំនិតផ្តួចផ្តើមថ្មីមួយ ដើម្បីធ្វើឱ្យភូមិនានាក្នុងប្រទេសកម្ពុជា ដែលមិនមានបណ្តាញអគ្គិសនី អាចមានអគ្គិសនីប្រើប្រាស់។ ប្រភពដដែលបានឱ្យដឹងថា ក្នុងភាពជាដៃគូជាមួយ ក្រសួងរ៉ែនិងថាមពល អគ្គិសនីកម្ពុជា និង អាជ្ញាធរអគ្គិសនីកម្ពុជា ប្រទេសអូស្រ្តាលីកំពុងផ្តល់ជំនួយ រហូតដល់ ២លានដុល្លារអូស្ត្រាលី (ប្រមាណ ១.៥៥លានដុល្លារអាមេរិក) ក្នុងរយៈពេល ២ ឆ្នាំខាងមុខ ដើម្បីជំរុញឱ្យមានការវិនិយោគពីឯកជនក្នុងវិស័យថាមពលកកើតឡើងវិញ នៅតំបន់ដែលមិនមានបណ្តាញអគ្គិសនី។ ជាមួយគ្នានេះដែរ ឯកឧត្តម ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានចុះហត្ថលេខា លើឯកសារគម្រោងនេះ កាលពីថ្ងៃទី០៩ ខែមិថុនា