- អាជីវកម្មអាជីវកម្ម June 1, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃនេះបានឱ្យដឹងថា ខេត្តត្បូងឃ្មុំបានពង្រីកផ្ទៃដីដំាដំណាំទុរេនកើនដល់ ៤៦០ហិកតា ខណៈដែលទុរេនខេត្តនេះល្បីថាឆ្ងាញ់ មិនចាញ់ខេត្តកំពត ហើយទទួលបានការគាំទ្រយ៉ាងខ្លំាងពីអតិថិជន។ លោក ដុក សាវឿន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ បានប្រាប់វិទ្យុជាតិកម្ពុជាថា ការដាំដំណាំទុរេននៅក្នុងខេត្ត កាលពីប៉ុន្មានឆ្នាំមុន មិនសូវមានការដាំដុះច្រើនទេ តែពេលបច្ចុប្បន្ននេះ កំពុងតែពេញនិយមខ្លាំង ដោយសារតម្លៃទុរេនក្នុងស្រុក គឺខ្ពស់ជាងទុរេននាំចូល ហើយមិនមានបញ្ហាទីផ្សារ ដោយសារមានតម្រូវការខ្ពស់ ។ លោកបានបន្តថា ការដំាទុរេនក្នុង១ហិកតាអាចរកប្រាក់ចំណូលបានប្រមាណពី ១ទៅ២ម៉ឺនដុល្លារ ប៉ុន្តែតម្រូវឱ្យអនុវត្តតាមបច្ចេសទេសឱ្យបានត្រឹមត្រូវជាមួយនឹងការថែ ទាំយ៉ាងដិតដល់ ទើបអាចទទួលបានជោគជ័យ តាមការរំពឹងទុក ។ សំឡេង ៖
- អាជីវកម្មអាជីវកម្ម June 1, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឱ្យដឹងថា មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាព Covid-19 (CCSA) កាលពីថ្ងៃច័ន្ទបានលុបចោលបទបញ្ជាដែលអនុញ្ញាតឱ្យអាជីវកម្មមួយចំនួនបើកដំណើរការឡើងវិញ ដោយនិយាយថា គ្រប់អាជីវកម្មទាំងអស់ត្រូវតែបិទរហូតដល់ថ្ងៃទី ១៤ ខែមិថុនា។ គួររម្លឹកថា រដ្ឋបាលក្រុងបាងកកបានសំរេចចិត្តអនុញ្ញាតឱ្យអាជីវកម្ម ៥ប្រភេទនៅក្នុងទីក្រុងបាងកកបើកឡើងវិញ ក្រោមលក្ខខណ្ឌតឹងរឹងគិតត្រឹមថ្ងៃអង្គារនេះ។ គោលបំណងក្នុងការបើកឡើងវិញនេះ គឺដើម្បីបន្ធូរបន្ថយបន្ទុកដល់ម្ចាស់អាជីវកម្មដែលរងផលប៉ះពាល់ដោយរលកទីបីនៃការផ្ទុះឡើងនៃវីរុស Covid-19។ ជាមួយគ្នានេះ ប្រភេទអាជីវកម្មដែលត្រូវបានកំណត់បើកជាថ្មីនៅថ្ងៃអង្គារនេះរួមមាន ៖ សារមន្ទីរ មជ្ឈមណ្ឌលសិក្សា ឧទ្យានវិទ្យាសាស្ត្រ កន្លែងប្រវត្តិសាស្ត្រ និងវិចិត្រសាលសិល្បៈ ហាងចាក់សាក់និងហាងធ្វើក្រចក គ្លីនិកសម្ផស្ស ហាងស្ប៉ា កន្លែងម៉ាស្សា និងកន្លែងទាក់ទងនឹងការថែទាំសុខភាព ឧទ្យានសាធារណៈ
- អាជីវកម្មអាជីវកម្ម June 1, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ទីផ្សារដង្កូវដួង ខេត្តសៀមរាប កំពុងទទួលបាន ការគាំទ្រខ្លាំង ពីអតិថិជន ខណៈដែលបច្ចុប្បនុ្នកំពុងមានតម្រូវការសម្រាប់អ្នកបរិភោគនិងលក់បន្ត។ លោកស្រី ស្រ៊ុន ពិសី អាជីវករចិញ្ចឹម និងលក់ដង្កូវដួង ធម្មជាតិ ដែលស្ថិតនៅក្នុង ភូមិពោតដូង សង្កាត់ទឹកវិល ខេត្តសៀមរាប បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកស្រីបានចាប់របរចិញ្ចឹម និងលក់ដង្កូវដួងនេះអស់រយ:ពេលជាង២ឆ្នាំមកហើយ ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ក្នុងខេត្ត និងនាំចេញទៅលក់នៅតាម រាជធានី ខេត្តផ្សេងៗទៀត។ លោកស្រីបានបន្ថែមថា ការចិញ្ចឹមដង្កូវដួងធម្មជាតិនេះ គឺដើម្បីយកទៅផ្គត់ផ្គង់នៅក្នុងភោជនីយដ្ឋាន ក៏ដូចជាលក់ទៅកាន់អាជីវករផ្សេងទៀត នៅក្នុងខេត្តសៀមរាបផងដែរ។ លោកស្រីបញ្ជាក់ថា មូលហេតុដែលចិញ្ចឹមដង្កូវដួងនេះ ដោយសារដង្កូវដួង មានតម្លៃថ្លៃ អាចប្រមូលផលបានលឿន
- អាជីវកម្មអាជីវកម្ម June 1, 2021 Khmernote
ក្រុមហ៊ុនប្រេងនិងឧស្ម័នជាតិ PTT បានសហការជាមួយក្រុមហ៊ុន Foxconn របស់កោះតៃវ៉ាន់ ក្នុងកិច្ចព្រមព្រៀងផលិតរថយន្តអគ្គិសនី (EVs) នៅក្នុងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន nationthailand ។ ប្រភពដដែលបានឱ្យដឹងថា កាលពីថ្ងៃច័ន្ទក្រុមហ៊ុនទាំងពីរបានប្រកាសថា ពួកគេបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ ដើម្បីផលិតរថយន្តនិងគ្រឿងបន្លាស់ តាមរយៈប្រព័ន្ធវិដេអូដោយមានការចូលរួមពីនាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចា។ ប្រភពបានឱ្យដឹងបន្តថា កិច្ចព្រមព្រៀងនេះគឺសម្រាប់ “វេទិកាបើកចំហ” មួយដែលផ្តល់ផ្នែករឹងនិងសូហ្វវែរ ដល់ក្រុមហ៊ុនផលិតរថយន្តដែលមានមូលដ្ឋាននៅប្រទេសថៃ ទោះបីជាមិនមានព័ត៌មានលម្អិតអំពីទំហំនៃការវិនិយោគត្រូវបានផ្តល់ឲ្យក៏ដោយ។ ក្រុមហ៊ុន Foxconn បាននិយាយថា នឹងចាប់យកសម្ព័ន្ធភាពឧស្សាហកម្ម MIH នៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ខ្លួន ដើម្បីជំរុញវេទិកានៅក្នុងប្រទេសថៃ។ បើតាមការដកស្រង់សម្តីរបស់លោក Liu Young-way
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 1, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ដ្រី ប្រតិភូអម នាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់កម្រិតគោលនយោបាយលើកទី៤ តាមរយៈ Video Conference ជាមួយ សមភាគីបារាំង ដែលដឹកនាំដោយលោក R–mi GENE VEY តំណាង ទីភ្នាក់ងារ បារាំង សម្រាប់ការអភិវឌ្ឍ (AFD) និងលោកជំទាវ Eva NGYEN BINH
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 31, 2021 Khmernote
នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវង ឯកឧត្តម សួស ប្រាថ្នា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យដំណើរការច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តឺនណាម បណ្តោះអាសន្នត្រឹមកម្រិតថ្នាក់ខេត្ត នៃខេត្តព្រៃវែង(កម្ពុជា) និងខេត្តតៃនិញ(វៀតណាម) ដែលមានការចូលរួមកងកម្លាំងទាំងបី, មន្ទីរអង្គភាព , សាខាគយ និងរដ្ឋាករ។ នៅក្នុងឱកាសនោះលោក អ៊ុ ប៉ូល័ក្ខ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រុំដែនអន្តរជាតិម៉ឺនជ័យបានលើកឡើងថា ក្រោមការដឹកនាំ
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 31, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃនេះ បានឱ្យដឹងពីការលើកឡើងរបស់ សហព័ន្ធស្រូវអង្ករកម្ពុជាថា កត្តាកង្វះកុងតឺន័រដឹកជញ្ជូនអង្ករទៅកាន់ទីផ្សារអន្តរជាតិបានធ្វើឱ្យការនាំចេញអង្ករធ្លាក់ចុះ ខណៈការបញ្ជាទិញនៅតែមានតម្រូវការខ្ពស់ ពិសេសប្រទេសចិនបន្តការបញ្ជាទិញអង្ករពីកម្ពុជាដដែល ។ លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករ កម្ពុជាបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ក្នុង រយៈពេល៥ខែឆ្នាំ២០២១នេះ ការនាំចេញអង្ករមានការធ្លាក់ចុះជាង៣០ភាគរយ ដោយសារជួបវិបត្តិនៃការដឹកជញ្ជូនដោយកង្វះកុងតឺន័រ និងតម្លៃដឹកជញ្ជូនតាមផ្លូវសមុទ្រនៅបន្តកើនឡើងខ្ពស់ រហូតដល់គុណនឹង៥ដង នៃតម្លៃដឹកជញ្ជូនឆ្នាំ២០១៩។ លោកឧកញ៉ាបន្តថា បញ្ហាកង្វះកុងតឺន័រដឹកជញ្ជូនអង្ករបានកើតឡើងជាបន្តបន្ទាប់ ក្រោយពីផ្ទុះឡើងនូវកូវីដ១៩ ហើយបញ្ហានេះ បានប៉ះពាល់ដល់ទីផ្សារអង្ករនៅកម្ពុជា ក្នុងការផ្គត់ផ្គង់អង្ករមិនបានគ្រប់ គ្រាន់ ទៅកាន់ទីផ្សារអន្តរជាតិ ខណៈការបញ្ជាទិញពីដៃគូទិញអង្ករពីកម្ពុជា ដូចជា សហរដ្ឋអាមេរិក ប្រទេសអូស្រ្តាលី និងប្រទេសចិន ។ «៖
- អាជីវកម្មអាជីវកម្ម May 31, 2021 Khmernote
ដូចដែលយើងបានដឹងរួចមកហើយថា វីរុស Covid-19 ជះឥទ្ធិពលយ៉ាងខ្លាំងទៅលើពិភពលោក និងសឹងតែគ្រប់ផ្នែក គ្រប់វិស័យ ជាពិសេសគឺប៉ះពាល់ខ្លាំងទៅលើការរស់នៅប្រចាំថ្ងៃរបស់មនុស្សតែម្ដង។ យ៉ាងណាមិញយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន kyodonews បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់ជប៉ុន All Nippon Airways Co (ANA) កំពុងផ្ដល់នូវសេវាកម្មដ៏ពិសេសមួយដល់គូស្នេហ៍ដែលខកខានមិនបានរៀបការ ដោយសាររោគរាតត្បាត Covid-19។ ប្រភពដដែលបានឱ្យដឹងបន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍ (ANA) កំពុងផ្ដល់នូវសេវាកម្មរៀបអាពាហ៍ពិពាហ៍នៅលើយន្តហោះ ដល់គូស្នេហ៍ដែលមានបំណងចង់រៀបការ។ បើតាមការលើកឡើងរបស់ក្រុមហ៊ុន សេវាកម្មរៀបចំពិធីអាពាហ៍ពិពាហ៍នេះ មាន តម្លៃប្រហែល ១.៥៦ លានយ៉េន (១៤,២០០ ដុល្លារ) និងការរួមបញ្ចូលគ្នានៃពិធីជប់លៀងជាមួយនឹងអាហារនៅក្នុងអគារស្ថានីយក្នុងតម្លៃ ៣










