- បុគ្គលជោគជ័យបុគ្គលជោគជ័យ May 28, 2021 Khmernote
លោក Bill Gates ត្រូវបានគេស្គាល់ថាជា ស្ថាបនិកក្រុមហ៊ុន Microsoft និងជាមហាសេដ្ឋីមួយរូបក្នុងចំណោមអ្នកមានបំផុតលើពិភពលោក មិនតែប៉ុណ្ណោះក៏ជាម្ចាស់មូលនិធិ Bill & Malinda Gate។ ក្រៅពីកិត្តិនាមទាំងនេះ មហាសេដ្ឋីចិត្តធម៌ Bill Gates កាលពីពេលថ្មីនេះ បានបែកធ្លាយកិត្តិនាមថ្មីមួយទៀតថា ជាម្ចាស់ដីកសិកម្មធំជាងគេបំផុតនៅអាមេរិក។ ចំពោះការបែកធ្លាយនេះ បានធ្វើឱ្យមនុស្សជាច្រើនមានការងឿងឆ្ងល់ថា តើរឿងនេះពិត ឬ អត់? ខណៈដែលរបាយការណ៍ The Land Report បានបង្ហាញថា សហស្ថាបនិកក្រុមហ៊ុន Microsoft គឺជាម្ចាស់ដីកសិកម្មធំជាងគេនៅអាមេរិក។ ហើយយោងតាមការស្រាវជ្រាវដែលបានរកឃើញ មហាសេដ្ឋីរូបនេះ
- អាជីវកម្មអាជីវកម្ម May 28, 2021 Khmernote
ប្រទាលកន្ទុយក្រពើ ឬហៅតាមភាសាបច្ចេកទេស” អាឡូវេរ៉ា” គឺជារុក្ខជាតិម្យ៉ាងដែលមានគុណប្រយោជន៍ល្បីល្បាញ និងពេញនិយមខ្លាំងណាស់ផ្នែកឱសថបុរាណ គឺគេយកវាទៅសម្រួលការឈឺចាប់ កន្ទួល ពង ជួយស្បែក និងសិរីរាង្គមិនឱ្យស្ងួត បំបាត់ការឡើងខ្លាញ់នៅសក់ជាដើម។ ប៉ុន្តែរុក្ខជាតិនេះមិនសូវមានអ្នកដាំធ្វើអាជីវកម្មនោះឡើយ ខណ:ដែលបច្ចុប្បន្ននេះមានទីផ្សារខ្ពស់គួរសម។ យ៉ាងណាមិញបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា កសិករប្រកបរបរដាំប្រទាលកន្ទុយក្រពើមួយកន្លែងក្នុងក្រុងសៀមរាប រកប្រាក់ចំណូលបានជាង ៣ពាន់ដុល្លារក្នុងមួយខែ។ ម្ចាស់កសិដ្ឋានប្រទាលកន្ទុយក្រពើអ្នកស្រី ទូច ស្រីរ័ត្ន នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប បានឱ្យដឹងថា ប្រទាលកន្ទុយក្រពើ ជាប្រភេទរុក្ខជាតិងាយស្រួលដាំ មិនថាមនុស្សវ័យចំណាស់ ឬមនុស្សពេញវ័យនោះទេ ពោលកសិករ ឬ ប្រជាពលរដ្ឋអាចប្រកបរបរនេះបានទាំងអស់ អោយតែមានមានដីជីវជាតិល្អ។ ក្នុងរយ:ពេល៥ឆ្នាំមកនេះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 28, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមបានឱ្យដឹងថា វៀតណាមបានដឹកជញ្ជូនផ្លែគូលែន ជិត ១០តោន ទៅកាន់ប្រទេសជប៉ុនតាមជើងហោះហើរដែលដែលរៀបចំដោយក្រុមហ៊ុនអាកាសចរណ៍ជាតិ Vietnam Airlines កាលពីព្រឹកថ្ងៃទី ២៧ ខែឧសភា កន្លងទៅនេះ។ ការនាំចេញនេះ គឺជាជើងទី១ នៅក្នុងរដូវកាលផ្លែគូលែន ក្នុងឆ្នាំ២០២១ នេះ របស់ខេត្ត Bac Giang ភាគខាងជើងនៃប្រទេសវៀតណាម។ ប្រភពដដែលបានឱ្យដឹងថា ជើងហោះហើរដែលដឹកផ្លែគូលែនជិត ១០ តោន ត្រូវបានបញ្ជូនទៅកាន់ទីក្រុងធំៗ ចំនួន ២ របស់ជប៉ុន គឺទីក្រុងតូក្យូ និងអូសាកា។ ការដឹកជញ្ជូននេះ ភ្ជាប់ដោយវិធានការការពារសុវត្ថិភាពក្នុងពេលហោះហើរ និងការការពារវីរុស Covid-19
- បុគ្គលជោគជ័យបុគ្គលជោគជ័យ May 28, 2021 Khmernote
ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានមានប្រសាសន៍ថា លោកនឹងលាឈប់ពីតំណែងជានាយកប្រតិបត្តិនៅថ្ងៃទី ៥ ខែកក្កដា ខាងមុខនេះ ខណៈក្រុមហ៊ុនក៏បានប្រកាសថា លោកនឹងលាឈប់ពីតំណែងផងដែរ។ លោក Bezos ដែលស្ថិតក្នុងចំណោមអ្នកមានបំផុតលំដាប់ពិភពលោក បានធ្វើសេចក្តីប្រកាសលាឈប់ពីតំណែងនៅឯកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំរបស់ក្រុមហ៊ុន Amazon កាលពីថ្ងៃពុធ។ នៅពេលនោះ Bezos បាននិាយយថា ថ្ងៃដែលលោកបានកំណត់លាចេញពីតំណែង គឹមានន័យសម្រាប់គាត់ណាស់ ព្រោះវាជាថ្ងៃដែលលោកបានចាប់ផ្ដើមក្រុមហ៊ុន Amazon ឡើង ដែលគិតមកដល់ពេលនេះអស់រយៈពេល ២៧ឆ្នាំមកហើយ។ យ៉ាងណាមិញក្រោយលាលែងពីតំណែង លោក Bezos នឹងក្លាយជាប្រធានប្រតិបត្តិ ខណៈលោក Andy
- ទេសចរណ៍ទេសចរណ៍ May 27, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននារសៀលនេះបានឱ្យដឹងថា មន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍ ខេត្ដសៀមរាបកំពុងអនុវត្តគម្រោងកាត់ផ្តាច់ខ្សែកាបពីលើអាកាស ឱ្យចូលទៅក្នុងបំពង់កប់ក្រោមដីវិញ ដើម្បីធ្វើឱ្យនៅលើផ្លូវមានសោភ័ណភាព សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អសាធារណៈ។ លោក សុខ សីហា ប្រធាន មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្ដសៀមរាបបានឱ្យដឹងថា គម្រោងកាត់ខ្សែកាបពីលើអាកាសចូលក្នុងបំពង់កប់ក្រោមដី នៅតាមដងផ្លូវសំខាន់ៗ បានធ្វើឡើងចាប់ពីចុងឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្នេះ បានកប់ខ្សែកាបក្រោមដីតាមបណ្ដោយផ្លូវមួយចំនួន នៅក្នុងក្រុងសៀមរាប បានចំនួន១៥ ផ្លូវ ដែលមានប្រវែងជាង៧០ គីឡូម៉ែត្រ។ លោកបន្តថា គម្រោងកាត់ខ្សែពីលើអាកាស ទៅដាក់ក្នុងបំពង់កប់ក្រោមដីនេះ ដើម្បីធ្វើយ៉ាងណាឈប់ឱ្យមានខ្សែ កាបទាំងអស់នៅលើអាកាសបន្ដទៀតនៅតាមខ្សែផ្លូវធំៗ ប៉ុន្តែខ្សែផ្លូវតូចៗនៅតែមានដដែល។ លោកបន្តទៀតថា បច្ចុប្បន្នការងារនេះ កំពុងរួមសហការអនុត្តន៍ជាមួយអង្គភាពពាក់
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 27, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន kyodonews បានឱ្យដឹងថា ត្រសក់ស្រូវជប៉ុនមួយគូនៅកោះ Hokkaido ភាគខាងជើងនៃប្រទេសជប៉ុនបានលក់ក្នុងតម្លៃ ២.៧ លានយ៉េន (២៤,៨០០ ដុល្លារ) ក្នុងការដេញថ្លៃលើកដំបូងនៅឆ្នាំនេះ កាលពីថ្ងៃច័ន្ទ ដោយតម្លៃគឺខ្ពស់ជាងការដេញថ្លៃដែលឈ្នះកាលពីឆ្នាំមុន ២៣ ដង។ ប្រភពដដែលបានបន្តឱ្យដឹងថា ការដេញថ្លៃខ្ពស់បំផុតមិនធ្លាប់មានសម្រាប់ផ្លែត្រសក់ស្រូវជប៉ុន របស់ Yubari ដែលជាផលិតផលដែលបានចុះបញ្ជីរបស់ទីក្រុង Yubari និងបានដេញថ្លៃក្នុងតម្លៃ ៥ លានយ៉េនកាលពីឆ្នាំ ២០១៩ ។ ប៉ុន្តែតម្លៃនៅក្នុងការដេញថ្លៃផ្លែឈើដំបូងគេកាលពីឆ្នាំមុន គឺទាបជាងយ៉ាងខ្លាំង ពោលគឺក្នុងតម្លៃតែ ១២០,០០០យ៉េន ដោយសារតែសកម្មភាពសេដ្ឋកិច្ចធ្លាក់ចុះនៃជំងឺរាតត្បាត។ យ៉ាងណាមិញ អ្នកដេញថ្លៃ ដែលទទួលបានជោគជ័យនៅក្នុងឆ្នាំនេះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 27, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជាបានបង្ហាញពីកត្តាធំៗមួយចំនួនដែលបណ្ដាល ឱ្យចំនួនគីឡូភ្លើង មានការកើនឡើងក្នុងអំឡុងពេលចុងរដូវប្រាំង ដែលធ្វើឱ្យប្រជាពលរដ្ឋមាន ការតវ៉ា និងត្អូញត្អែរ អំពីបញ្ហានេះច្រើន។ ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានមានប្រសាសន៍ថា កត្តាដែលបណ្ដាលឱ្យចំនួនអគ្គិសនីកើនឡើង អាចថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បច្ចេកវិទ្យាកាន់តែទំនើប បានកែប្រែរបស់ប្រើប្រាស់ប្រចាំថ្ងៃក្នុងគេហដ្ឋានទៅជាការប្រើប្រាស់អគ្គិសនីវិញ ដែលធ្វើឱ្យតម្រូវការអគ្គិសនីកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ម្យ៉ាងវិញទៀត ក្នុងបរិបទកូវីដ១៩នេះ ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ គឺអាជ្ញាធរតម្រូវឱ្យនៅក្នុងផ្ទះ ដែលធ្វើឱ្យការ ប្រើប្រាស់អគ្គិសនីមានការកើនឡើង ហើយធ្វើឱ្យតម្លៃអគ្គិសនីក៏កើនឡើងដូចគ្នា ។ ឯកឧត្តមបានបន្តថា ភាគច្រើនតម្លៃអគ្គិសនីខែកុម្ភៈរៀងរាល់ឆ្នាំ គឺចាប់ផ្ដើមមាន ការត្អូញត្អែរពីប្រជាពលរដ្ឋ ក្នុងនោះ ដោយសាររដូវ រំហើយគឺតែងចប់នៅក្នុងខែមករាឬដើមខែកុម្ភៈ ហើយខែកុម្ភៈមានរយៈពេលតែ
- បុគ្គលជោគជ័យបុគ្គលជោគជ័យ May 27, 2021 Khmernote
ដូចដែលយើងបានដឹងរួចមកហើយថា កម្មវិធី TikTok គឺជាវេទិកាផ្សព្វផ្សាយសង្គមមួយដែលកំពុងពេញនិយមយ៉ាងខ្លាំងពីសំណាក់មនុស្សគ្រប់វ័យ។ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ បានក្លាយជាប្រភពនៃការកម្សាន្តដ៏ពេញនិយមសម្រាប់ធ្វើវីដេអូខ្លីៗ របស់មនុស្សគ្រប់វ័យគ្រប់មជ្ឈដ្ឋាន ដោយចែករំលែកវីដេអូជាច្រើនប្រភេទដូចជា ការចំអិនម្ហូប វិធីថែរក្សាសម្រស់ ការរាំ វីដេអូបែបកំប្លែង និងវីដេអូកម្សាន្តជាច្រើនប្រភេទទៀត ដែលអាចធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមួយនេះមានភាពល្បីល្បាញ ហើយអាចរកប្រាក់បានតាមរយៈកម្មវិធីមួយនេះទៀតផង។ ជាក់ស្ដែង យុវជនវ័យ ២១ ឆ្នាំមួយរូប ដែលមានឈ្មោះថា Khaby Lame (ឈ្មោះពិត Khabane Lame) កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើ TikTok ដោយមានអ្នកគាំទ្រ (followers) ជាង ៥០លាននាក់ និងអ្នកទស្សនាវីដេអូរបស់បុរសរូបនេះ ដល់ទៅរាប់លាននាក់ឯណោះ ដែលធ្វើឱ្យគាត់ក្លាយជាបុគ្គលដ៏សំខាន់សម្រាប់ការឧបត្ថម្ភលើការបង្ហោះលើបណ្តាញសង្គម។










