ព័ត៌មានចុងក្រោយ
  • មកស្គាល់អង្ករដំណើបមួយប្រភេទកំពុងមានសក្តានុពលខ្ពស់ទៅទីផ្សារប្រទេសចិន ខណៈសហព័ន្ធស្រូវអង្ករកម្ពុជា ស្នើប្រជាកសិករដាំស្រូវប្រភេទនេះ ឱ្យបានកាន់តែច្រើន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម May 27, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា​ សហព័ន្ធស្រូវអង្ករកម្ពុជា បានស្នើប្រជាកសិករចូលរួមដាំដំណាំស្រូវប្រភេទអង្ករដំណើបស្បៃមង្គល ឱ្យបានកាន់តែច្រើន ខណៈដែលអង្ករប្រភេទនេះកំពុងមានសក្តានុពលខ្ពស់ទៅទីផ្សារប្រទេសចិន។ លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា សហព័ន្ធកំពុងជំរុញការនាំ ចេញអង្ករដែលជាសក្តានុពលរបស់កម្ពុជាដែលរួមមានទី១ គឺអង្ករដំណើបស្បៃមង្គលនិងទី២ គឺអង្ករសែនក្រអូប ខណៈប្រភេទអង្ករម្លិះអង្គរ ក៏កំពុងត្រូវបានកសាងកេរ្តិ៍ឈ្មោះជាប្រភេទអង្ករល្អនៅលើពិភព លោករយៈពេលជាង៤ឆ្នាំមកហើយ។ លោកឧកញ៉ាបន្តថា បច្នុប្បន្ននេះ ប្រភេទអង្ករដែលកំពុងមានសក្តានុពល គឺប្រភេទអង្ករដំណើបស្បៃមង្គល ដែលប្រភេទអង្ករនេះកំពុងពេញ និយមប្រើប្រាស់ច្រើននៅក្នុងប្រទេសចិន។ លោកឧកញ៉ាបញ្ជាក់ថា កម្ពុជាបាននាំចេញអង្ករដំណើបទៅទីផ្សារក្រៅ ប្រទេសប្រមាណជាង១ម៉ឺនតោនហើយកាលពីឆ្នាំកន្លង មក ដូច្នេះសក្តានុពលនៃប្រភេទអង្ករដំណើបនេះ គឺអាចមានរហូតទៅដល់ជាង ១០ដង នេះបើមើលពីសន្ទុះនៃតម្រូវការអង្ករដំណើបនេះនៅទីផ្សារចិន។ ដូចនេះ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ស្នើប្រជាកសិករកម្ពុជាចូលរួមដាំដំណាំស្រូវប្រភេទអង្ករដំណើបស្បៃមង្គលនេះឱ្យបានច្រើន

  • កសិករខេត្តសៀមរាបគ្រោងបង្កើតកសិដ្ឋានចិញ្ចឹមសត្វខ្យាដំរី បើសិនមានតម្រូវការទីផ្សារកាន់តែខ្ពស់ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម May 26, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា កសិករខេត្តសៀម រាបគ្រោងនឹងបង្កើតកសិដ្ឋានចិញ្ចឹមសត្វខ្យាដំរី ខណៈដែល បច្ចុប្បនុ្នកំពុងមានតម្រូវការសម្រាប់អ្នកបរិភោគនិងលក់បន្ត។ លោក ដឹង សាវី អាជីវករលក់សត្វខ្យាដំរីធម្មជាតិនៅ ក្នុងភូមិតាឯក ឃុំរុន ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកបានចាប់យករបរលក់ខ្យាដំរីនេះអស់រយៈពេលជាង ៣ឆ្នាំមកហើយគឺលក់នៅក្នុងខេត្ត និងនាំចេញទៅលក់នៅតាមរាជធានី ខេត្តផ្សេងៗទៀត ។ លោកបានបន្ថែមថា សត្វខ្យាដំរីដែលផ្គត់ផ្គង់នៅលើទីផ្សារបច្ចុប្បន្ន គឺប្រមូលទិញពីប្រជាកសិករ ដែលពួកគាត់ទៅរកនៅក្នុងព្រៃ ដែលជាសត្វខ្យាដំរីធម្មជាតិ ដោយយកទៅផ្គត់ផ្គង់នៅក្នុងភោជនីយដ្ឋាន ក៏ដូចជាលក់ទៅកាន់អាជីវករផ្សេងទៀត នៅក្នុងខេត្តសៀមរាបផងដែរ។ លោកបញ្ជាក់ថា ប្រសិនបើមានការកម្ម៉ង់ទិញច្រើន សម្រាប់យកទៅក្រៅប្រទេសនោះ លោកនឹងបើកកសិដ្ឋានចិញ្ចឹមផ្ទាល់តែម្ដង ដោយសារ តែសត្វខ្យាដំរីនេះ មានអាយុកាលរស់បានយូរ

  • ប្រទេសថៃ ព្រមានពីការកើនឡើងនៃភាពអត់ការងារធ្វើដោយសារវីរុស Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 26, 2021 Khmernote

    ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមជាតិ (NESDC) បានព្រមានថា ភាពអត់ការងារធ្វើនៅក្នុងប្រទេសថៃទំនងជានឹងកើនឡើងនៅឆ្នាំនេះ ដោយសារតែផលប៉ះពាល់ធ្ងន់ធ្ងរដោយរលកទី ៣ នៃវីរុស Covid-19។ លោក Danucha Pichayanan អគ្គលេខាធិការ NESDC មានប្រសាសន៍ថា រលកទី៣ នៃជំងឺរាតត្បាតនេះ ទំនងជាការអូសបន្លាយពេលយូរ និងរារាំងសេដ្ឋកិច្ចមិនឱ្យឈានដល់គោលដៅដោយសារ តែសកម្មភាពធ្លាក់ចុះ។ លោក Danucha បានមានប្រសាសន៍ថា៖ “កម្មករនៅក្នុងសហគ្រាសខ្នាតតូច និងមធ្យម (MSMEs) អាចជួបប្រទះនូវការបាត់បង់ច្រើនបំផុត ឬ ត្រូវកាត់បន្ថយម៉ោងធ្វើការដោយសារអាជីវកម្មទាំងនេះ បានរងផលប៉ះពាល់ខ្លាំងចាប់តាំងពីឆ្នាំមុន។ យ៉ាងណាមិញប្រសិនបើការផ្ទុះឡើងមិនត្រូវបានទប់ស្កាត់យ៉ាងឆាប់រហ័សនោះ អាជីវកម្មទាំងនេះអាចនឹងមិនអាចបន្តប្រតិបត្តិការបានទេ ដែលជាលទ្ធផលការបញ្ឈប់និយោជិកជាអចិន្ត្រៃយ៍ និងពន្យារពេលការងើបឡើងវិញ” ។

  • មិនធម្មតា! របរចិញ្ជឹមមាន់ខ្មៅលក់របស់ប្រជាកសិករខេត្តកំពត អាចរកចំណូលបានជាង ១៥០០ដុល្លារក្នុងមួយខែ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម May 26, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន​បានឱ្យដឹងថា របរចិញ្ជឹមមាន់ខ្មៅលក់របស់ប្រជាកសិករនៅខេត្តកំពត កំពុងមានទីផ្សារល្អ ហើយអាចរកចំណូលបាន ជាង ១៥០០ដុល្លារ ក្នុងមួយខែ ដែលអាចជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃបាន។ អ្នកស្រី ណាន់ បូរ៉ា ជាកសិកចិញ្ចឹមមាន់ រស់នៅស្រុកឈូក ខេត្តកំពត បានឲ្យដឹងថា អ្នកស្រី បានផ្លាស់ប្តូរពីការចិញ្ចឹមមាន់ខ្មែរ មកជាការចិញ្ចឹមមាន់ខ្មៅវិញ ដោយសារមានលក្ខណៈងាយស្រួលក្នុងការចិញ្ចឹម ដូចមាន់ស្រែធម្មតា ជាពិសេស គឺទទួលបាន តម្លៃថ្លៃជាងមាន់ធម្មតា។ អ្នកស្រីបន្តថា ដំបូងឡើយអ្នកស្រី មានការព្រួយបារម្ភចំពោះការទិញពូជមាន់ខ្មៅមកចិញ្ចឹម ពីព្រោះវាមានតម្លៃថ្លៃ ដោយមេ បា មាន់ខ្មៅ មួយមានតម្លៃ២០០ដុល្លារឡើងទៅ និងកូនមាន់អាយុមួយខែមានតម្លៃថ្លៃចាប់ពី១០ដុល្លាររហូតដល់៣០ដុល្លារក៏មាន ប៉ុន្តែមកដល់ពេលបច្ចុប្បន្ននេះ ទីផ្សារមាន់ខ្មៅ

  • កម្ពុជា នាំចេញស្រូវ ១.៦០លានតោន និងផលិតផលកសិកម្មជាច្រើនមុខទៀតជាង ៤លានតោន ក្នុងរយៈពេលជិត ៥ខែដើមឆ្នាំនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 26, 2021 Khmernote

    យោងតាមការបង្ហោះនៅលើគណនីផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកិសកម្ម រុក្ខប្រមាញ់និងនេសាទបានឱ្យដឹងថា ជិត៥ខែដើមឆ្នាំនេះ កម្ពុជានាំចេញស្រូវ ១.៦០លានតោន និងផលិតផលកសិកម្មជាច្រើនមុខទៀតជាង ៤លានតោន។ តួលេខនេះត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងដើម្បីត្រួតពិនិត្យមើលវឌ្ឍនភាពនៃវិស័យកសិកម្ម ក្នុងរយៈពេលជិត៥ខែដើមឆ្នាំ ស្របពេលជាមួយនិងការរីករាលដាលនៃជម្ងឺកូវិដ ១៩ ក្នុងសហគមន៍ ២០ កម្ភះ ដែលដឹកនាំដោយឯកឧត្តមផ្ទាល់។ ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានសូមចូលរួមអបអរសាទរ ចំពោះវឌ្ឍនភាពល្អប្រសើរ ក្នុងវិស័យកសិកម្ម ដែលទទួលបានក្នុងរយៈពេលជិត ៥ខែ ដើមឆ្នាំ២០២១ ក្នុងនេះរួមមាន ៖ ការងារបង្កបង្កើនផលស្រូវរដូវប្រាំង នៅទូទាំងប្រទេស សម្រេចបាន ១៤១,៤៥% នៃផែនការ ៤៥៩ ២០០

  • ដំណឹងល្អសម្រាប់អ្នកដាំស្វាយចន្ទី! USAID បង្កើតកិច្ចព្រមព្រៀងទិញគ្រាប់ស្វាយចន្ទី សហករណ៍កសិកម្ម និងសហគ្រាសឯកជន ក្នុងតម្លៃថ្លៃជាងទីផ្សារ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម May 26, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា USAID បង្កើតកិច្ចព្រមព្រៀងទិញគ្រាប់ស្វាយចន្ទី សហករណ៍កសិកម្ម និងសហគ្រាសឯកជន។ បន្ទាប់ពីកិច្ចប្រជុំចរចាចំនួនពីរលើកដែលសម្របសម្រួលដោយគម្រោង USAID ព្រៃឡង់បៃតង រវាងកសិករស្វាយចន្ទីមកពីសហករណ៍កសិកម្ម មានរិទ្ធិ និង ទំរិញ នៅក្នុងខេត្តកំពង់ធំ និងសហគ្រាសម៉ាដាមឡៃហួត រួចមកកិច្ចព្រមព្រៀងបានធ្វើឡើង ហើយការបញ្ជាទិញស្វាយចន្ទីជាលើកដំបូងក៏ត្រូវបានចាប់ផ្តើម។ បើយោងតាមកិច្ចព្រមព្រៀង បានឯកភាពគ្នាត្រូវបាន អង្គការ USAID Greening Prey Lang ព្រៃឡង់បៃតង ឱ្យដឹងនៅថ្ងៃ១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១ថា

  • ក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់កូរ៉េខាងត្បូងប្រកាស ផ្អាករោងចក្រនៅក្នុងប្រទេសឥណ្ឌាជាបណ្តោះអាសន្ន​ដោយសារវីរុស Covid-19 អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម May 26, 2021 Khmernote

    ក្រុមហ៊ុនផលិតរថយន្តធំជាងគេនៅកូរ៉េខាងត្បូង Hyundai Motor Co បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងផ្អាករោងចក្រនៅក្នុងប្រទេសឥណ្ឌាជាបណ្តោះអាសន្ន​ ដោយសារតែមានការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុស Covid-19។ អ្នកនាំពាក្យក្រុមហ៊ុនបានឱ្យដឹងតាមទូរស័ព្ទថា ក្រុមហ៊ុន Hyundai Motor Co នឹងផ្អាករោងចក្រក្នុងប្រទេសឥណ្ឌានៅភាគខាងត្បូងរដ្ឋ Tamil Nadu រយៈពេល ៥ ថ្ងៃដោយចាប់ផ្តើមពីថ្ងៃអង្គារ។ ប្រភពដដែលបានឱ្យដឹងទៀតថា ការសម្រេចចិត្តនេះបានកើតឡើងបន្ទាប់ពីកម្មករពីរនាក់បានឆ្លងវីរុស Covid-19 ហើយកម្មករជាច្រើនបានអង្គុយនៅឯរោងចក្រកាលពីថ្ងៃច័ន្ទ ចំពេលមានការភ័យខ្លាចនៃវីរុសកើនឡើងក្នុងចំណោមកម្មករ។ អ្នកនាំពាក្យក្រុមហ៊ុនបានបន្ថែមថា រោងចក្រនៅឯនាយសមុទ្រផ្សេងទៀតរបស់ក្រុមហ៊ុន Hyundai កំពុងដំណើរការទោះបីជាមានការខ្វះខាតបន្ទះឈីបនៅទូទាំងពិភពលោកក៏ដោយ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Hyundai មានរោងចក្រក្នុងស្រុកចំនួន ៧ និង

  • ម៉ាករថយន្តអគ្គិសនីដ៏ល្បី “TESLA” ត្រូវបានអាជ្ញាធរចុះពិនិត្យ និងណែនាំឲ្យធ្វើប៉ុន្មានចំណុចនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 25, 2021 Khmernote

    យោងតាមការបញ្ជាក់ពី មន្ទីរពាណិជ្ជកម្ម រាជធានីភ្នំពេញ បានឲ្យដឹងថា នារសៀលថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២១ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញដឹកនាំដោយ លោក លី គង់ អនុប្រធានមន្ទីរ បានសហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យនិងអាជ្ញាធរសង្កាត់កាកាបទី១ ចុះត្រួតពិនិត្យលើទីតាំងក្រុមហ៊ុនដែលមានស្លាកយីហោ “TESLA” ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី (១១០) សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីណែនាំឲ្យក្រុមហ៊ុនដែលមានទីតាំងខាងលើ ធ្វើការចុះបញ្ជីពាណិជ្ជកម្ម និងម៉ាករថយន្តរបស់ក្រុមហ៊ុន TESLA នៅក្រសួងពាណិជ្ជកម្ម និង ស្នើសុំការអនុញ្ញាតលើកស្លាកយីហោនៅរដ្ឋបាលរាជធានីភ្នំពេញ ៕