ព័ត៌មានចុងក្រោយ
  • ដំឡូងមីស្រស់ក្នុងខេត្តមួយនេះ កំពុងទទួលបានទិន្នផលល្អក្នុងឆ្នាំនេះ ហើយតម្លៃទីផ្សារវិញក៏ខ្ពស់ជាងឆ្នាំទៅ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម May 13, 2021 Khmernote

    ដំឡូងមីស្រស់ខេត្តបន្ទាយមានជ័យ ក្នុងឆ្នាំនេះកំពុងទទួលបានទិន្នផលល្អ ហើយតម្លៃទីផ្សារខ្ពស់ជាងឆ្នាំទៅ ដោយមានតម្លៃរហូតជាង៣០០រៀលក្នុងមួយគីឡូក្រាម។ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានប្រាប់វិទ្យុវជាតិកម្ពុជាឲ្យដឹងថា សម្រាប់ឆ្នាំនេះ ប្រជាកសិករ អាចប្រមូលផលដំឡូងមីរហូតដល់ ២លាន២សែនតោនក្នុងផ្ទៃដី ១០ម៉ឺន ហិកតា ដែលសុទ្ធតែជាប្រភេទពូជដំឡូង រ៉ាក់យ៉ង និងKU72 ។ លោកបានបន្តថា ការបង្កើនការដំាដំណាំដំឡូងមីរបស់កសិករនៅខេត្តបន្ទាយមានជ័យបានច្រើន ដោយសារតែបច្ចុប្បន្នមានទីផ្សារល្អ ហើយមានឈ្មួញចុះមកទិញដល់ផ្ទះតែម្តង។ “ដំឡូងមីរបស់យើងជាទូទៅគឺបានដំាចន្លោះពី៧ម៉ឺនទៅ១០ម៉ឺនហិកតាតាមស្ថានភាពរបស់គាត់ដាំ។ឆ្នាំនេះប្រជាកសិករ ដាំប្រហាក់ប្រហែល បានជាង១០ម៉ឺន ហិកតា ដោយជាមធ្យមក្នុង១ហិកតាបានចំនួន២២តោនហើយមើលទៅ ហើយសម្រាប់តម្លៃវិញ ទីផ្សារសព្វថ្ងៃនេះដំឡូងវាល្អតម្លៃល្អវាជាង៣០០រៀល ក្នុងមួយគីឡូក្រាមសម្រាប់ដំឡូងមីស្រស់”។ លោកប្រធានមន្ទីរ

  • អស្ចារ្យណាស់! លោកយាយជនជាតិជប៉ុនអាយុ ១០០ឆ្នាំបានជាសះស្បើយពីជំងឺកូវីដ១៩ ហើយបានបង្ហើបពីគន្លឹះក្នុងការយកឈ្នះជំងឺនេះ គំនិតអប់រំ
    គំនិតអប់រំ
    គំនិតអប់រំ May 13, 2021 Khmernote

    លោកយាយជនជាតិជប៉ុនវ័យ ១០០ឆ្នាំម្នាក់ បានជាសះស្បើយពីជំងឺ Covid-19 បន្ទាប់ពីបានសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់ពេលមួយខែកាលពីដើមឆ្នាំនេះ បាននិយាយថា គន្លឺះក្នុងការយកឈ្នះលើវីរុស Covid-19 គឺត្រូវមានជំនឿថាអ្នកនឹងយកឈ្នះវាបាន។ លោកយាយ Ayako Ito បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃអង្គារនៅទីក្រុងកំណើតរបស់គាត់ថា៖ “ ក្នុងអំឡុងពេលនៃការព្យាបាល វាមានសារៈសំខាន់ណាស់ក្នុងការជឿទុកចិត្តលើគ្រូពេទ្យ និងយកឈ្នះដោយខ្លួនឯង »។ លោកយាយ Ito ដែលកើតនៅខែមិថុនាឆ្នាំ ១៩២០ បាននិយាយថា គាត់មិនដែលគិតថាគាត់ឆ្លងវីរុសនេះទេ ខណៈលោកយាយអាយុ ១០០ឆ្នាំនេះ មានសុខភាពល្អណាស់ គាត់អាចធ្វើចលនារហ័សរហួន រួមទាំងធ្វើហាត់ប្រាណបានយ៉ាងល្អ បើទោះបីជាគាត់ឈានចូលវ័យ ១០០ឆ្នាំហើយក៏ដោយ ជាពិសេសសូម្បីតែពេលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ គួរឱ្យដឹងថា លោកយាយ

  • ក្រុមហ៊ុនផលិតរថយន្តធំៗ ចំនួន២របស់ជប៉ុន ប្រកាសពីការខាតបង់យ៉ាងច្រើន ដោយសារតែវីរុសកូវីដ១៩ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម May 13, 2021 Khmernote

    ក្រុមហ៊ុនផលិតរថយន្តធំៗ របស់ជប៉ុន Nissan Motor និង Mitsubishi Motors បានរាយការណ៍ពីការខាតបង់ប្រចាំឆ្នាំយ៉ាងខ្លាំងដោយសារការធ្លាក់ចុះនៃការលក់ចំពេលមានការរីករាលដាលនៃមេរោគឆ្លង Covid-19 នេះបើយោងតាមការចុះផ្សាយ​របស់ NHK។ ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុន Nissan Motor បានប្រកាសពីការខាតបង់សុទ្ធចំនួន ៤៤៨.៦ ពាន់លានយ៉េន ឬ ប្រហែល ៤.១ ពាន់លានដុល្លារ សម្រាប់ឆ្នាំអាជីវកម្មដែលបានបញ្ចប់នៅក្នុងខែមីនា។ ក្នុងនោះការលក់បានធ្លាក់ចុះនៅទូទាំងពិភពលោក ដោយសារឥទ្ធិពលនៃជំងឺរាតត្បាត ដែលបានធ្វើឱ្យដំណើរការរបស់ក្រុមហ៊ុនផលិតរថយន្តធ្លាក់ចុះ។ ជាមួយនឹងការខាតបង់នេះ ក្រុមហ៊ុន Nissan បាននិយាយថា ខ្លួននៅតែគិតថានឹងនៅតែមានសញ្ញាណមិនល្អសម្រាប់ឆ្នាំទី ៣ ជាប់ៗគ្នា ខណៈក្រុមហ៊ុនព្យាករណ៍ពីការខាតបង់សុទ្ធ

  • វៀតណាម បិទតំបន់ឆ្នេរជាច្រើននៅក្នុងប្រទេស បន្ទាប់ពីករណីឆ្លងវីរុសកូវីដ១៩ មានការកើនឡើង ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ May 12, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ thethaiger បានឱ្យដឹងថា តំបន់ឆ្នេរជាច្រើននៅក្នុងប្រទេសវៀតណាមត្រូវបានបិទ ខណៈប្រទេសនេះកំពុងប្រយុទ្ធនឹងការរីករាលដាលនៃវីរុស Covid-19 ។ ក្រុមមន្ត្រីនៅទីក្រុង Hai Phong បានបិទឆ្នេរ Do Son និង Cat Co បន្ទាប់ពីមានព័ត៌មានថា មានអ្នកឆ្លងថ្មីចំនួន ៤៧ នាក់ត្រូវបានគេរាយការណ៍នៅក្នុងរដ្ឋធានី Hanoi របស់ប្រទេសនេះ។ ជាមួយគ្នានេះ ឆ្នេរនៅខេត្ត Quang Ninh ដែលមានចម្ងាយ ១៥០ គីឡូម៉ែត្រពីក្រុង Hanoi នឹងស្ថិតនៅភាគខាងកើតរួមមាន៖ Tuan Chau, Quan

  • រដ្ឋបាលខេត្តកណ្ដាល សម្រេចបន្តផ្អាកដំណើរការអាជីវកម្មផ្សារគគីរ ក្នុងស្រុកកៀនស្វាយ នឹងផ្សារស្អាងខាងជើង ក្នុងស្រុកស្អាង ជាបណ្ដោះអាសន្ន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម May 12, 2021 Khmernote

    រដ្ឋបាលខេត្តកណ្ដាល បានចេញសេចក្តីសម្រេចចំនួន២ ស្តីពី ការបន្តផ្អាកដំណើរការអាជីវកម្មផ្សារគគីរ ស្ថិតក្នុងឃុំគគីរ ស្រុកកៀនស្វាយ នឹងផ្សារស្អាងខាងជើង ស្ថិតក្នុងឃុំព្រែកគយ ស្រុកស្អាង ជាបណ្ដោះអាសន្ន។ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ប្រភព៖ ក្រសួងព័ត៌មាន

  • រាជរដ្ឋាភិបាលកម្ពុជា សម្រេចឧបត្ថម្ភជូនគ្រួសារដែលមានអ្នកទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ ចំនួន ៣០០ ០០០រៀល និងបង់ថ្លៃអគ្គិសនី និងទឹកស្អាតសម្រាប់រយៈពេល៥ខែ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 12, 2021 Khmernote

    រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការឧបត្ថម្ភ ជាសាច់ប្រាក់សម្រាប់គ្រួសារ ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៣០០ ០០០ រៀល និងបូកបន្ថែមនូវការឧបត្ថម្ភជាសាច់បា្រក់ សម្រាប់ជួយបង់ថ្លៃអគ្គិសនី និងទឹកស្អាតសម្រាប់រយៈពេល៥ខែ ស្របតាមមូលដ្ឋានគណនាដែលត្រូវបានកំណត់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយ ការថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ស្តីពីការដាក់ឱ្យអនុវត្តន៍កម្មវិធី «ជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់» ដើម្បីជួយគាំទ្រគ្រួសារប្រជាពលរដ្ឋដែលមានកម្រិតជីវភាពទាប និងជួបប្រឈមនឹងការលំបាកក្រោយការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ ទ្រាយធំ និងការផ្តល់ជំនួយសង្គមជាសាច់ប្រាក់សម្រាប់គ្រួសារដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩និងគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩និងមានការលំបាកផ្នែកជីវភាពក្នុងព្រឹត្តិការណ៍២០ កុម្ភៈ ២០២១។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរាជរដ្ឋាភិបាល បានសម្រេចផ្តល់ជំនួយសង្គមសម្រាប់គ្រួសារ ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ និង គ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាពនៅក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ

  • សេដ្ឋកិច្ចហ្វីលីពីន ធ្លាក់ចុះជាងការរំពឹងទុកនៅត្រីមាសទី១ នៃឆ្នាំនេះ ដោយសារជំងឺកូវីដ-១៩ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 12, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ vietnamplus បានឱ្យដឹងថា សេដ្ឋកិច្ចហ្វីលីពីនបានធ្លាក់ចុះជាងការរំពឹងទុកក្នុងត្រីមាសទី១ ឆ្នាំ២០២១ នេះ ដោយគាំទ្រដល់ទស្សនៈដែលថាធនាគារកណ្តាលនឹងរក្សាអត្រាការប្រាក់ទាបបំផុតនៅក្នុងកិច្ចប្រជុំគោលនយោបាយដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១២ ខែឧសភា។ ទីភ្នាក់ងារស្ថិតិហ្វីលីពីនបានបង្ហាញកាលពីថ្ងៃទី ១១ ឧសភាថា ផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះ ៤.២% នៅក្នុងត្រីមាសទី១ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះ ៥ត្រីមាសជាប់ៗគ្នា ស្របពេល​ដែលមាន​វិធាន​ការបិទ​ខ្ទប់​ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​។​ ជាមួយគ្នានេះដែរក្នុងចំណោមវិស័យសេដ្ឋកិច្ចសំខាន់ៗ វិស័យកសិកម្មបានធ្លាក់ចុះ ១.២% ខណៈសេវាកម្មធ្លាក់ចុះ ៤.៤% និងឧស្សាហកម្មបានធ្លាក់ចុះ ៤.៧%។ ដោយឡែកចំពោះតម្រូវការការប្រើប្រាស់ក្នុងគ្រួសារបានធ្លាក់ចុះ ៤.៨% ប៉ុន្តែការចំណាយរបស់រដ្ឋាភិបាលបានកើនឡើង ១៦.១%។ ទោះជាយ៉ាងណា លទ្ធផលសេដ្ឋកិច្ចរបស់ប្រទេសនេះបានកើនឡើង ០.៣% បើធៀបនឹងត្រីមាសមុន។

  • ទេសចរក្នុងស្រុកចាប់ផ្តើមចេញដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍ឡើងវិញ ខណៈកាលពីចុងសប្តាហ៍កន្លងទៅមានភ្ញៀវទេសចរផ្ទៃក្នុងជិត ២ម៉ឺននាក់ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ May 11, 2021 Khmernote

    ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា កាលពីចុងសប្តាហ៍កន្លងទៅនេះ ភ្ញៀវទេសចរផ្ទៃក្នុង ចំនួនសរុប ១៩,៧០៩នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន ២១៧នាក់ បានចេញដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា។ ឯកឧត្ដមបណ្ឌិត មានប្រសាសន៍ថា ទោះបីនៅមានភ្ញៀវទេសចរចំនួនតិចនៅឡីយ តែមានការកើនឡើងខ្លះនៅតាមគោលដៅនានា ពោលគឺបានកើនចំនួនប្រមាណ១០.៧៤៩ នាក់ ស្មើ១២០ភាគរយ ធៀបនឹងរយៈពេលមួយសប្តាហ៍ មុនពេលបិទបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលភ្ញៀវទេសចរមានចំនួនត្រឹមតែជាង ៨,៩០០នាក់។ ភ្ញៀវទេសចរ ភាគច្រើន គឺជាប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្ត ហើយ ការដើរកម្សាន្ត គឺភាគច្រើនជាលក្ខណៈគ្រួសារ។ ដោយឡែក ភ្ញៀវទេសចរពីភ្នំពេញ និងខេត្តកណ្តាល មិនទាន់មានចំនួនច្រើន