ព័ត៌មានចុងក្រោយ
  • ក្រោយពីកែប្រែមុខមាត់ថ្មី ភ្ញៀវទេសចរសរសើរសម្រស់តំបន់រមណីយដ្ឋានអង្គរមិនដាច់ពីមាត់ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ May 18, 2021 Khmernote

    ប្រាសាទអង្គរវត្តនៅតែជាទីកន្លែងដ៏ពេញ និយមពីសំណាក់ភ្ញៀវទេសចរគ្រប់ទិសទី មកទស្សនាកម្សាន្តជារៀងរាល់ថ្ងៃ ដោយ សារទីនេះពោរពេញទៅដោយប្រាង្គប្រាសាទយ៉ាងស្រស់ស្អាតមាន វាលស្មៅខៀវខ្ចី ព្រមជាមួយនឹងការកែលម្អសួនច្បារនិងកន្លែងដទៃទៀត ដែលជាទីទាក់ទាញអ្នក ទេសចរមកកម្សាន្តដោយគ្មានការធុញទ្រាន់។ នៅពេលធ្វើដំណើរមកដល់តំបន់អង្គរភ្ញៀវទេសចរគ្រប់រូបពិតជាបានឃើញអំពីទិដ្ឋភាពដ៏មមាញឹក នៃមន្រ្តីអាជ្ញាធរជាតិអប្សរា និងភ្នាក់ងារទេស ចរណ៍ចាំទទួលស្វាគមន៍អ្នកទេសចរ ព្រមទាំងសម្រស់ធម្មជាតិខៀវខ្ចី មានសួនច្បារអមសងខាងបរិវេណផ្លូវចូល ជាមួយក្លិនផ្កាយ៉ាងក្រអូបឈ្ងុយឈ្ងុប ក្រោមការថែទាំយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរជាតិអប្សរា។ នេះគឺជាទិដ្ឋភាពថ្មីនៃសម្រស់តំបន់អង្គរ ក្រោយពីអាជ្ញាធរបានកែលម្អមុខមាត់ថ្មីដើម្បីទាក់ទាញភ្ញៀវមកលេងកម្សាន្តឱ្យបានច្រើនដង ដោយពុំមានការធុញទ្រាន់។ កញ្ញា សំ ធានី ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប បាន ឱ្យដឹងថា នៅក្រោយពេលខក ខានមិនបានមកលេងតំបន់អង្គររយៈពេលប៉ុន្មានខែចុង ក្រោយនេះ ហាក់ដូចជាមានអារម្មណ៍ថានឹកប្រាសាទអង្គរ ខ្លំាងណាស់ ហើយនៅពេលបានមកទស្សនារមណីយដ្ឋានអង្គរ គឺធ្វើឱ្យកញ្ញាបំភ្លេចអស់រាល់ក្តីកង្វល់នានា ដោយបាន

  • ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្តីសម្រេច ស្តីពី នីតិវិធីនៃការអនុវត្តជំនួយសាច់ប្រាក់ក្រោយពេលបិទខ្ទប់ ជូនពលរដ្ឋមានការលំបាកផ្នែកជីវភាព សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 18, 2021 Khmernote

    ក្រសួងព័ត៌មាននៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញផ្សាយពី សេចក្ដីសម្រេច ស្តីពី យន្តការ និងនីតិវិធី នៃការអនុវត្តជំនួយសាច់ប្រាក់ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ ដោយសារជំងឺ កូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ២០២១។ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

  • លោក Joe Biden៖ « សហរដ្ឋអាមេរិកនឹងបរិច្ចាគវ៉ាក់សាំង Covid-19 ទៅបរទេស ច្រើនជាងប្រទេសរុស្ស៊ី និងចិន » សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 18, 2021 Khmernote

    ប្រធាននាធិបតីអាមេរិក Joe Biden បានមានប្រសាសន៍ថា ​សហរដ្ឋអាមេរិកនឹងបរិច្ចាគវ៉ាក់សាំងបង្ការជំងឺ Covid-19 ដែលត្រូវបានអនុញ្ញាតដោយអាមេរិកយ៉ាងតិច ២០ លានដូសដល់ប្រទេសដទៃទៀត។ ប្រធានាធិបតីដែលជាប់ឆ្នោតថ្មីថ្មោងរូបនេះ បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃច័ន្ទ ដោយបាននិយាយថា វ៉ាក់សាំងដែលផលិតដោយ Pfizer, Moderna, និង Johnson & Johnson នឹងត្រូវផ្តល់ជូនដល់ប្រទេសដទៃទៀតនៅចុងខែមិថុនា។ ជាមួយគ្នានោះដែរ ការផ្គត់ផ្គង់នឹងត្រូវបានបន្ថែមទៀតជាមួយវ៉ាក់សាំង AstraZeneca ចំនួន ៦០លានដូស ដែលសហរដ្ឋអាមេរិកបានប្រកាសកាលពីពេលមុនថា នឹងត្រូវបរិច្ចាគនៅពេលដែលវ៉ាក់សាំងនេះបានទទួលការអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់នៅក្នុងសហរដ្ឋអាមេរិក។ ចំពោះការបរិច្ចាគវ៉ាក់សាំងនេះ លោក Joe Biden បាននិយាយថា វ៉ាក់សាំងចំនួន ៨០

  • ក្រសួងប្រៃសណីយ៍ បញ្ជាក់ពីមូលហេតុ ដែល Youtube ផ្អាកមិនឱ្យមានការផ្សាយពាណិជ្ជកម្មនៅលើវីដេអូក្នុងប្រទេសកម្ពុជា អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម May 18, 2021 Khmernote

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយដោយបញ្ជាក់ពីមូលហេតុ ដែលក្រុមហ៊ុនយូធូប Youtube បានផ្អាកមិនឱ្យមានការផ្សាយពាណិជ្ជកម្មនៅ លើវីដេអូក្នុងប្រទេសកម្ពុជា រួមទាំងប្រទេសជាង៩០ទៀត ដែលប្រការនេះបានធ្វើឱ្យអ្នកទស្សនាវីដេអូសប្បាយចិត្តព្រោះមិនមានការរំខានពីការផ្សាយពាណិជ្ជកម្ម ដែលប្រការនេះ បានធ្វើឱ្យអ្នកផលិតមាតិកាចុះផ្សាយនៅក្នុងបណ្ដាកសង្គមយូធូប (Youtube) ឬអ្នកផលិតវីដេអូ ដើម្បីបង្ហោះនៅលើយូធូបជាច្រើន មិនសប្បាយចិត្តនោះឡើយ ដោយសារតែមិនអាចរកចំណូលពីយូធូបបាន៕ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ប្រភព៖ ក្រសួងព័ត៌មាន

  • អស្ចារ្យណាស់! មិនអស់អីច្រើនផង ក៏បានឈ្នះមាស ១តម្លឹងពីប៊ូសស្រ្តងដែរ Boostrong
    Boostrong
    Boostrong May 17, 2021 Khmernote

    មិនធ្លាប់មានទេ អស្ចារ្យពេកហើយ គ្រាន់តែដេកនៅតែផ្ទះ រួចតេចូលក្នុងកម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ ក៏បានឈ្នះមាស១តម្លឹងដែរ។ អបអរសាទរអ្នកស្រី អ៊ុត ពិសាខ បានតេចូលឈ្នះមាស១តម្លឹង និងបានឡើងមកទទួលផ្ទាល់នៅលើឆាកប៊ូសស្រ្តងកាលពីថ្ងៃសៅរ៍ ទី១៥ ខែឧសភា ម៉ោង 11: 00 ព្រឹក នៅលើស្ថានីយទូរទស្សន៍ CTN ។ ជាក់ស្តែងអ្នកតេចូលកាលពីយប់ថ្ងៃទី 06 ខែមីនា ឆ្នាំ 2021 មានឈ្មោះថា អ៊ុត ពិសាខ ដែលរស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប បានតេចូលក្នុងកម្មវិធីប៊ូសស្រ្តងតេឈ្នះលុយហើយបានឆ្លើយសំនួរបានត្រឹមត្រូវ ឆ្លងដល់វគ្គជ្រើសរើសប្រអប់ប៊ូសស្រ្តងចំនួន 5 ក្នុងចំណោមប្រអប់ជាតួអក្សរ

  • ខេត្តបាត់ដំបង ត្រៀមនាំចេញផ្លែស្វាយទៅកាន់ប្រទេសចិន បន្ទាប់ពីនាំទៅថៃជោគជ័យ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 17, 2021 Khmernote

    ខេត្តបាត់ដំបងក្រៅពីកំពុងនាំស្វាយស្រស់ទៅប្រទេសថៃ ក៏កំពុងតែត្រៀមនាំចេញទៅចិនផងដែរ ដើម្បីពង្រីកទីផ្សារនាំចេញឱ្យបានកាន់តែច្រើន ខណៈដែលខេត្តនេះមានភោគផលផ្លែស្វាយជាច្រើន។ លោក ឈឹម វជីរា ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា អាជ្ញាធរខេត្ត បាត់ដំបងកំពុងខ្នះខ្នែងក្នុងការចុះ បញ្ជីចម្ការស្វាយ ដើម្បីផ្ញើទៅអគ្គនាយកដ្ឋានកសិកម្ម ដោយសារចម្ការស្វាយមួយ ចំនួននៅក្នុងខេត្តបាត់ដំបង ក៏បានត្រៀមសម្រាប់ធ្វើការផ្គត់ផ្គង់ផងដែរ ទៅកាន់ប្រទេសចិន។ លោកប្រធានមន្ទីរបានបញ្ជាក់ថា នៅខេត្តបាត់ដំបងមានភោគផលដំណំាស្វាយជាច្រើន ដូច្នេះការពង្រីកទីផ្សារទៅកាន់ប្រទេសចិននេះ នឹងជួយដោះស្រាយបញ្ហាទីផ្សាររបស់កសិករ ដោយមិនសល់ជន់ជោរទៀតឡើយ ខណៈដែលពីមុន គឺអាចនាំចេញតែទៅប្រទេសថៃ តែមួយប៉ុណ្ណោះ។ សំឡេង៖«ស្វាយទោះបីថាយើងដាំទៅស្វាយមិនទាន់មានទីផ្សារទូលំទូលាយទោះបីយើងបានខ្នះខ្នែងក្នុងការចុះបញ្ជីចម្ការដើម្បីផ្ញើទៅអគ្គនាយកដ្ឋានកសិកម្មដើម្បីឱ្យអគ្គនាយកដ្ឋានរុញទៅរកអ្នកពាក់ព័ន្ធជាពិសេសគឺការឆ្លើយតបជូនកសិករ។ដូចបងប្អូនសាធារណជនបានជ្រាបហើយថ្មីៗនេះដែរ គឺសាធារណរដ្ឋប្រជាមានិតចិនគឺយើងមានបណ្ដាក្រុមហ៊ុនដែលទទួលទិញស្វាយពីព្រះរាជាណាចក្រកម្ពុជាយើង។ ក្នុងនោះក៏មានចម្ការមួយចំនួននៅក្នុងខេត្តបាត់ដំបងក៏ត្រៀមសម្រាប់ធ្វើការផ្គត់ផ្គង់ផងដែរ។ ហើយដោយឡែកប្រភេទស្វាយស្រស់ដែលក្នុងអំឡុងពេលមានបញ្ហាកូវីដព្រឹត្តិការណ៍២០កុម្ភៈនេះគឺយើងបាននាំចេញជារៀងរាល់ថ្ងៃទៅប្រទេសថៃទោះ តម្លៃមិនបានថ្លៃខ្ពស់បើយើងធៀបជាមួយឆ្នាំរាល់ៗដង

  • ព្រោះតែរឿងទាំងនេះ ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte សម្រេចចិត្តបញ្ចុះពន្ធនាំចូលលើ អង្ករ និងសាច់ជ្រូក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 17, 2021 Khmernote

    ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានសម្រេចចិត្តកាត់បន្ថយពន្ធលើអង្ករនាំចូល ដើម្បីធានាសន្តិសុខស្បៀង និងការពារអ្នកប្រើប្រាស់នៅក្នុងប្រទេសដែលនាំចូលគ្រាប់ធញ្ញជាតិធំជាងគេបំផុតនៅលើពិភពលោក។ ការិយាល័យប្រធានាធិបតីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងអតិផរណាកើនឡើង បានពិចារណាលើការកើនឡើងនៃតម្លៃស្រូវសកល និងភាពមិនប្រាកដប្រជានៃការផ្គត់ផ្គង់ស្រូវក្នុងស្រុក។ តាមបទបញ្ជាប្រតិបត្តិលោក Durterte បានកាត់បន្ថយអត្រាពន្ធគយរបស់ប្រទេស (MFN) លើអង្ករមកត្រឹម ៣៥% ពី ៤០% សម្រាប់ការទិញកូតា និង ៥០% នៃទំហំកូតាសម្រាប់មួយឆ្នាំ ដើម្បីធ្វើពិពិធកម្មប្រភពទីផ្សាររបស់ប្រទេស ការផ្គត់ផ្គង់អង្ករបន្ថែម រក្សាតម្លៃឱ្យបានសមរម្យ និងកាត់បន្ថយសម្ពាធអតិផរណា។ ជាមួយគ្នានេះដែរ ក្នុងខែមករា មន្ទីរកសិកម្មបានព្យាករថា នឹងនាំចូលយ៉ាងហោចណាស់អាហារ ១.៧ លានតោននៅឆ្នាំនេះ ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងស្រុក។

  • មិនធម្មតា! ក្រុមហ៊ុនមួយនៅស្ទឹងត្រែង នាំចេញផលិតផលស្វាយចំនួន ៣ប្រភេទទៅកាន់ទីផ្សារចិន ដាក់លក់នៅតាមម៉ាតជាង ២០០០កន្លែង អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម May 17, 2021 Khmernote

    ក្រុមហ៊ុនហ្ក្រែនស៊ីនៅខេត្តស្ទឹងត្រែងបាននាំចេញផលិតផលស្វាយចំនួន៣ប្រភេទទៅកាន់ទីផ្សារក្រៅប្រទេសហើយ ហើយនៅឆ្នាំ២០២២ខាងមុខនឹងអាចនាំចេញ២ប្រភេទបន្ថែមទៀត។ ក្នុងសកម្មភាពវេចខ្ចប់ផ្លែ ស្វាយនៅក្រុមហ៊ុនហ្រ្កែនស៊ីស្ទឹងត្រែង ស្ថិតនៅភូមិឫទ្ធីសែនជ័យ ឃុំ ស្រុក-បូរីអូរ ស្វាយសែនជ័យ ខេត្តស្ទឹង ត្រែង កាលពីថ្ងៃទី១៦ ឧសភាឆ្នាំ២០២១ លោក សាងយូរ ស៊ិន អ្នកបច្ចេកទេសដំាដុះស្វាយរបស់ក្រុមហ៊ុនហ្រែ្កនស៊ី បានបញ្ជាក់ថា៖ នៅឆ្នាំ ២០២១ នេះ ក្រុមហ៊ុនបាននាំចេញផ្លែស្វាយស្រស់ ចំនួនជាង ៣០០តោន តាមរថយន្ត ដោយធ្វើចរាចរណ៍ចេញពីកម្ពុជា ឆ្លងកាត់តាមប្រទេសវៀតណាម ក្នុងរយៈពេលមួយសប្តាហ៏ទើបទៅ ដល់ទៅផ្សារប្រទេសចិន សម្រាប់ដាក់លក់នៅតាមទីផ្សារម៉ាត ចំនួនជាង ២០០០ម៉ាត។ លោកបន្តទៀតថា៖ ផលស្វាយចំនួន ៣ប្រភេទដែលកំពុងវេចខ្ចប់រួមមាន៖-ទី១ពូជស្វាយអាវម៉ាង