- អាជីវកម្មអាជីវកម្ម May 17, 2021 Khmernote
ដូចដែលយើងធ្លាប់បានដឹង និងឃើញរួចមកហើយថា ម៉ាកប្រណីតមាននិន្នាការជ្រើសរើសតារាសម្តែង និងអ្នកចំរៀង ដែលនៅ សហរដ្ឋអាមេរិក នៅហូលីវូត និងអឺរ៉ុប ឬ ក្នុងប្រទេសកំណើតរបស់ខ្លួន ដើម្បីធ្វើជាឯកអគ្គរដ្ឋទូតពិភពលោករបស់ពួកគេ។ ពួកគេត្រូវបានទទួលតម្លៃខ្ពស់ជាងអ្នកនៅក្នុងតំបន់ ហើយមុខរបស់ពួកគេត្រូវបានបង្ហាញនៅលើផ្ទាំងប៉ាណូ និងនៅលើទស្សនាវដ្តីជុំវិញពិភពលោក មិនត្រឹមតែនៅក្នុងប្រទេសកំណើតរបស់ពួកគេប៉ុណ្ណោះទេ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី រហូតមកដល់ពេលថ្មីៗនេះតួនាទីដែលរកចំណូលបានខ្ពស់របស់ឯកអគ្គរដ្ឋទូតល្បីល្បាញ ត្រូវបានបម្រុងទុកសម្រាប់មនុស្សប្រភេទជាក់លាក់។ ជាក់ស្ដែងវប្បធម៌រើសយកតារាក្នុងស្រុក ឬ ហូលីវូត ត្រូវបានផ្លាស់ប្ដូរនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយតារាចម្រៀងបុរសកូរ៉េខាងត្បូង BTS បានក្លាយជាឯកអគ្គរដ្ឋទូតរបស់ម៉ាកដ៏ល្បី Louis Vuitton កាលពីខែមុន។ ជាមួយគ្នានេះដែរ មិនមែនតែក្រុម BTS នោះទេដែលបានក្លាយជាឯកអគ្គរដ្ឋទូតរបស់ម៉ាកប្រណិត សូម្បីតែ Rosé
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 17, 2021 Khmernote
រដ្ឋចំនួនដប់ប្រាំបីនៅក្នុងសហរដ្ឋអាមេរិក និងក្រុមហ៊ុនអាជីវកម្មដែលមានស្លាកយីហោធំៗមួយចំនួនកាលពីថ្ងៃសៅរ៍បានប្រកាសអំពីផែនការដើម្បីបញ្ចប់វិធានការពាក់ម៉ាសនៅទីសាធារណៈភ្លាមៗ ឬ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ប៉ុន្តែរដ្ឋផ្សេងៗទៀតដូចជារដ្ឋកាលីហ្វ័រញ៉ា ញូវយ៉ក និងញូវជេស៊ី កំពុងដំណើរការវិធានការនេះយ៉ាងតឹងរឹង និងដោយប្រុងប្រយ័ត្ន។ តាមការចុះផ្សាយរបស់សារព័ត៌មាន xinhuanet បានឱ្យដឹងថា ជនជាតិអាមេរិកជាច្រើនមិនបានពាក់ម៉ាស ហើយដើរមិនញញើតតាមនៅទីសាធារណៈកាលពីថ្ងៃសុក្រជាលើកដំបូង នៅក្នុងរយៈពេលប៉ុន្មានខែនេះ ពោលគឺមួយថ្ងៃបន្ទាប់ពីមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC) បានបន្ធូរបន្ថយគោលការណ៍ណែនាំរបស់ខ្លួនស្តីពីការពាក់ម៉ាសសម្រាប់ប្រជាជនដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចរាល់ទាំងស្រុង។ គួរឱ្យដឹងថា ការអនុវត្តនេះបានកើតឡើងនៅពេលដែលជនជាតិអាមេរិកច្រើនជាងមួយភាគបី ត្រូវបានទទួលការចាក់វ៉ាក់សាំងពេញលេញ ហើយចំនួនករណីឆ្លងប្រចាំថ្ងៃមានការធ្លាក់ចុះមកនៅក្រោម ៣៥ ០០០នាក់ ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែកញ្ញាមក៕ អត្ថបទ៖ លីនី ប្រភព៖ xinhuanet
- អាជីវកម្មអាជីវកម្ម May 15, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃសោរិ៍នេះ បានឱ្យដឹងថា កសិករចិញ្ចឹមត្រីនៅខេត្ត Nakhon Ratchasima នៃប្រទេសថៃ កំពុងរងគ្រោះពីការបាត់បង់ប្រាក់ចំណូល ក្នុងពេលប្រទេសមានវិបត្តិ Covid-19 ដោយសារគ្មានអតិថិជនទិញត្រី ដែលពួកគេចិញ្ចឹម។ ប្រភពដដែលបានឱ្យដឹងថា តំណាងអ្នកចិញ្ចឹមត្រីនៅតំបន់ Ban Wang Muang បាននិយាយថា ត្រីជាង ១០០តោន បានគាំងលក់មិនចេញ។ តំណាងរូបនោះក៏បានបន្ថែមថា វីរុស Covid-19 បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កសិករចិញ្ចឹមត្រី ជាក់ស្ដែងកសិករត្រូវការប្រាក់ដើម្បីបន្តអាជីវកម្មរបស់ពួកកគេ ហើយអ្នកខ្លះក៏បានសំរេចចិត្តខ្ចីប្រាក់ពីអ្នកដទៃ។ ជាមួយនឹងការជាប់គាំងត្រី រាប់រយតោន លក់មិនចេញនេះ តំណាងអ្នកចិញ្ចឹមត្រីនៅតំបន់
- អចលនទ្រព្យអចលនទ្រព្យ May 15, 2021 Khmernote
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្នើសុំកិច្ចអន្តរាគមន៍ពីអភិបាលនៃគណៈអភិបាលខេត្តនានា ដើម្បីចាត់វិធានការ ឲ្យបញ្ឈប់ជាបន្ទាន់ និងមោឃភាពរាល់ការចុះហត្ថលេខា ឬការបញ្ជាក់ទទួលស្គាល់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ និងការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ជាអាទិ៍ ប្រការដែលធ្វើឡើងនៅលើដីក្នុងតំបន់ការពារ ធម្មជាតិ និងក្នុងរបៀង អភិរក្សជីវៈចម្រុះ។ សំណើនេះ ធ្វើឡើងបន្ទាប់ពីពិនិត្យឃើញថា រដ្ឋបាលឃុំសង្កាត់មួយចំនួននៅតែបន្ត ធ្វើការចុះហត្ថលេខាបញ្ជាក់ទទួលស្គាល់នៅលើ លិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី នៅលើដីដែលបានកាប់ឆ្ការ រុករានទន្ទ្រានដីព្រៃរដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។ លិខិតរបស់ឯកឧត្តម សាយ សំអាល់ ចុះកាលបរិច្ឆេទថ្ងៃទី១០ ខែឧសភា
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 15, 2021 Khmernote
រដ្ឋ Ohio សហរដ្ឋអាមេរិកបានឱ្យដឹងថា ខ្លួននឹងផ្ដល់រង្វាន់ ១លានដុល្លារ ឬ អាហារូបករណ៍ថ្នាក់មហាវិទ្យាល័យតាមរយៈការចាប់ឆ្នោត ដល់អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 យ៉ាងហោចណាស់បានមួយដូស នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK។ អភិបាលរដ្ឋ Ohio លោក Mike DeWine បានប្រកាសកាលពីថ្ងៃពុធថា អ្នកឈ្នះរង្វាន់ប្រចាំសប្តាហ៍សម្រាប់អ្នករស់នៅរដ្ឋ Ohio ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ នឹងទទួលបានរង្វាន់ជាសាច់ប្រាក់។ លោកបានបន្តថា ការចាប់ឆ្នោតនឹងចាប់ផ្តើមនៅថ្ងៃទី ២៦ ខែឧសភា រយៈពេល ៥ សប្តាហ៍ជាប់គ្នា ហើយអ្នកឈ្នះម្នាក់ៗនឹងទទួលបានប្រាក់ ១ លានដុល្លារ។ ជាមួយគ្នានោះលោកក៏បានប្រកាសផងដែរថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 15, 2021 Khmernote
គម្រោងផ្លូវថ្មើរជើងក្រោមដី ២កន្លែងនៅខេត្តព្រះសីហនុ សម្រេចការសាងសង់បាន ៨៥ភាគរយហើយៗគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងខែឧសភានេះ ដើម្បីបង្កភាពងាយស្រួល ក្នុងការឆ្លងផ្លូវរបស់ ប្រជាពលរដ្ឋ បញ្ចៀសការកកស្ទះនិង គ្រោះថ្នាក់ចរាចរណ៍ផងដែរ ។ ឯកឧត្តមឧត្ដមសេនីយ៍ទោ វង្ស សំអាត អគ្គមេបញ្ជាការរងកងវិស្វកម្ម សម្តេចតេជោ ហ៊ុន សែន សៀមរាប និងជាអ្នកដឹកនាំគម្រោងសាងសង់នេះ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ផ្លូវថ្មើរជើងក្រោមដីជាលើកដំបូងនៅខេត្តព្រះសីហនុនេះ នឹងបញ្ចប់ការសាងសង់នៅចុងខែឧសភានេះ ខណៈតាមផែនការគឺគម្រោងត្រូវបញ្ចប់នៅខែសីហាឯណោះ។ ឯកឧត្តមបានបញ្ជាក់ថា ក្រុមការ ងារបានខិតខំបំពេញ ការងារយ៉ាងសកម្ម ទើបធ្វើឲ្យគម្រោងសាងសង់លឿនជាងផែនការរហូតដល់២ខែ។ ឯកឧត្តមឧត្ដមសេនីយ៍ទោបន្តថា ផ្លូវថ្មើរជើងក្រោមដីទំាង២ខ្សែនេះ គឺនៅត្រង់ចំណុច រោងចក្រកាត់ដេរញ៉ូវស្តារនិងក្បែរវិទ្យាល័យឃ្លាំងលើ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់សិស្សានុសិស្ស
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 15, 2021 Khmernote
រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចបន្តផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ សម្រាប់រយៈពេល ៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៥ រហូតដល់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ប្រភព៖ ក្រសួងព័ត៌មាន
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 13, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឱ្យដឹងថា ការនាំចេញផ្លែទុរេនរបស់ប្រទេសថៃ ទៅប្រទេសចិនបានកើនឡើង ហើយតម្លៃវិញក៏ខ្ពស់ ក្នុងឆ្នាំនេះ ដោយសារមានកម្មវិធីកក់តាមអ៉ីនធឺណិតមួយ ដែលបង្កើតឡើងដោយក្រសួងកសិកម្មនិងសហករណ៍។ លោក Alongkorn Ponlaboot ទីប្រឹក្សាក្រសួងបានឱ្យដឹងថា ទោះបីជាវាត្រូវការពេល ៩ ម៉ោងដើម្បីលក់ទុរេនលើកដំបូងចំនួន ២០តោនក៏ដោយ ក៏លើកទី២ ចំនួន ២៥តោន ត្រូវបានគេទិញអស់ក្នុងរយៈពេល ៤៥ នាទីតាមរយៈវេទិកានេះ។ លោកបានបន្ថែមថា៖ « គម្រោងនេះ គឺជាកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម សហករណ៍ និងក្រសួងពាណិជ្ជកម្ម ក៏ដូចជាសហករណ៍កសិកម្ម។ កសិករ និងសហករណ៍










