ក្រុមហ៊ុនផលិតរថយន្តធំជាងគេនៅកូរ៉េខាងត្បូង Hyundai Motor Co បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងផ្អាករោងចក្រនៅក្នុងប្រទេសឥណ្ឌាជាបណ្តោះអាសន្ន ដោយសារតែមានការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុស Covid-19។ អ្នកនាំពាក្យក្រុមហ៊ុនបានឱ្យដឹងតាមទូរស័ព្ទថា ក្រុមហ៊ុន Hyundai Motor Co នឹងផ្អាករោងចក្រក្នុងប្រទេសឥណ្ឌានៅភាគខាងត្បូងរដ្ឋ Tamil Nadu រយៈពេល ៥ ថ្ងៃដោយចាប់ផ្តើមពីថ្ងៃអង្គារ។
ប្រភពដដែលបានឱ្យដឹងទៀតថា ការសម្រេចចិត្តនេះបានកើតឡើងបន្ទាប់ពីកម្មករពីរនាក់បានឆ្លងវីរុស Covid-19 ហើយកម្មករជាច្រើនបានអង្គុយនៅឯរោងចក្រកាលពីថ្ងៃច័ន្ទ ចំពេលមានការភ័យខ្លាចនៃវីរុសកើនឡើងក្នុងចំណោមកម្មករ។ អ្នកនាំពាក្យក្រុមហ៊ុនបានបន្ថែមថា រោងចក្រនៅឯនាយសមុទ្រផ្សេងទៀតរបស់ក្រុមហ៊ុន Hyundai កំពុងដំណើរការទោះបីជាមានការខ្វះខាតបន្ទះឈីបនៅទូទាំងពិភពលោកក៏ដោយ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Hyundai មានរោងចក្រក្នុងស្រុកចំនួន ៧ និង ១០ រោងចក្រនៅបរទេស ក្នុងនោះមានប្រទេសចិនសហរដ្ឋអាមេរិក សាធារណរដ្ឋឆែក ទួរគី រុស្ស៊ី ឥណ្ឌា និងប្រេស៊ីល។ ហើយសមត្ថភាពរួមរបស់រោងចក្រទាំងអស់នោះអាចផលិតយាយន្តបានដល់ ៥.៥ លានគ្រឿង៕


អត្ថបទ៖ លីនី
ប្រភព៖ nationthailand


