- ទេសចរណ៍ទេសចរណ៍ May 20, 2021 Khmernote
យោងតាមការបង្ហោះនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មុននេះបន្តិចបានបង្ហាញនូវ ទិដ្ឋភាពប្រាសាទនាគព័ន្ធ ដ៏ស្រស់ត្រកាល ដែលរំលេចជាថ្មីនៅសតវត្សរ៍ទី២១នេះ។ ក្រសួងបានធ្វើការសរសេររៀបរាប់ថា នៅឆ្នាំ២០០៧ បារាយណ៍ជ័យតាដាក(បារាយណ៍ខាងជើង) ត្រូវបានអាជ្ញាធរជាតិអប្សរាលើកតម្លៃនិងបន្តតួនាទីដើមរបស់ខ្លួនឡើងវិញតាមរយៈការជួសជុលប្រព័ន្ធបង្ហូរទឹកបុរាណឡើងវិញ ហើយអាងទឹកទាំងប្រាំនៃប្រាសាទនាគព័ន្ធអាចរក្សាទឹកបានខួបប្រាំងខួបវស្សា។ កិច្ចការនេះ ត្រូវបានចាប់ផ្តើមបន្ទាប់ពីអ្នកជំនាញទឹកនៃអាជ្ញាធរជាតិអប្សរា បានរកឃើញប្រព័ន្ធបង្ហូរទឹកបុរាណកាលពីឆ្នាំ២០០៥។ ការណ៍នេះធ្វើឱ្យបារាយណ៍មានទេសភាពនាដើមរដូវវស្សា ដែលភ្លៀងចាប់ផ្តើមធ្លាក់មក រុក្ខជាតិជុំវិញ ចាប់ផ្តើមបញ្ចេញពណ៌បៃតងខៀវខ្ចី ដ៏ស្រស់បំព្រង គួរជាទីគយគន់ ដែលអាចអន្ទងអារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅពេលដែលបានទៅទស្សនាប្រាសាទនាគព័ន្ធ។ គួររំឭកថា បារាយណ៍ជ័យតាដាក (បារាយណ៍ខាងជើង) ស្ថាបនាឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ អស់រយៈកាលជិតមួយពាន់ឆ្នាំមកហើយ និងមានបណ្តោយ៣៦០០ម ទទឹង៩៣០ម។ បច្ចុប្បន្ន បារាយណ៍នេះកំពុងដើរតួយ៉ាងសំខាន់ដើម្បីទ្រទ្រង់កិច្ចការអភិរក្សក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ៕ ប្រភព៖ ក្រសួងវប្បធម៌
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 20, 2021 Khmernote
សារព័ត៌មាន The Nation Thailand នាថ្ងៃទី១៩ ខែឧសភាព បានចេញផ្សាយថា តម្លៃនៃគ្រឿងឧបភោគបរិភោគមួយចំនួននៅប្រទេសមីយ៉ាន់ម៉ាបានកើនឡើងពី ១០ ទៅ ១៥% នេះបើយោងតាមសហគ្រាសផលិតចំណីអាហារក្នុងស្រុក និងអ្នកលក់ត្រី សាច់។ ប្រភពដដែលបានឱ្យដឹងថា គ្រឿងឧបភោគបរិភោគសំខាន់ៗ ដែលមើលឃើញពីការឡើងថ្លៃយ៉ាងខ្លាំងនោះ គឺមានអង្ករ ប្រេង សាច់ បន្លែនិងថ្នាំពេទ្យ។ អ្នកលក់ និងអ្នកទិញ បាន និយាយថា ការឡើងថ្លៃបានចាប់ផ្តើមតាំងពីថ្ងៃទី០១ ខែកុម្ភះមកម្ល៉េះ ហើយមិនបង្ហាញសញ្ញាធ្លាក់ចុះវិញនោះទេ។ បើតាមសំដីរបស់អ្នករស់នៅភាគខាងត្បូង Dagon ក្នុងតំបន់ Yangon បានឱ្យដឹងថា៖ «នៅពេលខ្ញុំទៅផ្សារទិញប្រេងចម្អិនទុកបំរុងខ្ញុំបានដឹងថា
- ទេសចរណ៍ទេសចរណ៍ May 20, 2021 Khmernote
នាយករដ្ឋមន្រ្តី Vu Duc Dam បាននិយាយកាលពីពេលថ្មីៗនេះបាននិយាយថា ភ្ញៀវទេសចរទៅប្រទេសវៀតណាមដែលត្រូវបានគេចាត់ថ្នាក់ថាមានសុវត្ថិភាព អាចត្រូវបានអនុញ្ញាតឱ្យធ្វើចត្តាឡីស័ក្ករយៈពេលតែ ៧ថ្ងៃប៉ុណ្ណោះ ជំនួសឱ្យការធ្វើចត្តឡីស័ក្ករយៈពេល ២១ថ្ងៃ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា លោកបានផ្តល់យោបល់នៅក្នុងកិច្ចប្រជុំមួយជាមួយគណៈកម្មាធិការជាតិសម្រាប់ការការពារនិងត្រួតពិនិត្យ Covid-19 កាលពីថ្ងៃពុធ ប៉ុន្តែមិនបានបញ្ជាក់លម្អិតថា តើនរណានឹងត្រូវបានចាត់ទុកថាមានសុវត្ថិភាពនោះទេ ហើយផ្ទុយទៅវិញបានបញ្ជាឱ្យក្រសួងសុខាភិបាលគូរចំណាត់ថ្នាក់ប្រភេទនេះ។ ក្នុងនោះផងដែរ លោក Vu Duc Dam ក៏បានណែនាំក្រសួងឱ្យបង្កើតផែនការធ្វើតេស្តវីរុស Covid-19 ថ្មីសម្រាប់ភ្ញៀវទេសចរ និងផ្តល់អាទិភាពដល់ការហោះហើរ។ លើសពីនេះលោកបានថ្លែងថា ការកាត់បន្ថយរយៈពេលកំណត់សម្រាប់មួយសប្តាហ៍ គឺមានសារៈសំខាន់ណាស់សម្រាប់ពាណិជ្ជកម្ម នឹងជួយសម្រាលបន្ទុកលើតំបន់ដាច់ស្រយាល និងកាត់បន្ថយចំណាយសម្រាប់អ្នកចូលមកក្នុងប្រទេស។ គួរបញ្ជាកើផងដែរថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 20, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឱ្យដឹងថា នាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide បានសន្យាផ្តល់ប្រាក់កម្ចីយ៉េននិងជំនួយហិរញ្ញវត្ថុ ដល់ប្រទេសហ្វីលីពីន ដើម្បីជួយប្រទេសនេះក្នុងការដោះស្រាយការផ្ទុះឡើងនៃវីរុស COVID-19 ថ្មីៗនេះ។ នាយករដ្ឋមន្រ្តីជប៉ុន បានធ្វើសេចក្តីប្រកាសនេះ ក្នុងពេលនិយាយតាមទូរស័ព្ទជាមួយប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte កាលពីថ្ងៃពុធ។ ក្នុងពេលនោះលោក Suga Yoshihide បាននិយាយថា លោកនឹងមិនឱ្យអាសាបង់នូវការខិតខំប្រឹងប្រែងណាមួយសម្រាប់ការឆ្លើយតបរបស់រដ្ឋាភិបាលហ្វីលីពីនចំពោះ COVID-19 ឡើយ ដោយនឹងផ្តល់ប្រាក់ ២០ ពាន់លានយ៉េន ឬជាង ១៨០ លានដុល្លារជាជំនួយហិរញ្ញវត្ថុតាមរយៈប្រាក់កម្ចីយ៉េន។ ទន្ទឹមនឹងនេះលោកក៏បានប្រកាសផ្តល់ជំនួយដែលមានតម្លៃ ១ពាន់លានយ៉េន ឬជាង ៩លានដុល្លារ
- អាជីវកម្មអាជីវកម្ម May 19, 2021 Khmernote
ក្រុមហ៊ុន Toyota កំពុងផ្អាកផលិតកម្មនៅរោងចក្រចំនួនពីររបស់ខ្លួននៅក្នុងប្រទេសជប៉ុន ព្រោះក្រុមហ៊ុនមួយនេះកំពុងអស់នូវសមាសធាតុចាំបាច់ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK។ ក្រុមហ៊ុនផលិតរថយន្តយក្សមួយនេះ បានប្រកាសផែនការបញ្ឈប់ប្រតិបត្តិការនៅរោងចក្រ Iwate របស់ខ្លួនរហូតខែក្រោយ ខណៈ រោងចក្រ នៅ Ohira នៅ ខេត្ត Miyagi Prefecture បិទរយៈពេល ៣ ថ្ងៃ ដោយការកង្វះសកលនៃឧបករណ៍អេឡិចត្រូនិក ដែលកំពុងជះឥទ្ធិពលដល់ការផលិតម៉ូដែលដ៏ពេញនិយមចំនួនពីរ។ ប្រភពដដែលបានឱ្យដឹងថា រោងចក្រទាំង២ ផលិតរថយន្តប្រភេទស្ព័រ C-HR និងរថយន្ត Yaris ប្រភេទតូចៗ ហើយការបិទទ្វារនេះនឹងធ្វើឱ្យប៉ះពាល់ដល់ការផលិតយានយន្តប្រមាណ ២ម៉ឺនគ្រឿង។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនផលិតរថយន្តជប៉ុន
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 19, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ The Nation Thailand បានឱ្យដឹងថា គណៈរដ្ឋមន្រ្តីថៃ កាលពីថ្ងៃអង្គារបានអនុម័តលើសំណើរបស់ក្រសួងហិរញ្ញវត្ថុ ដើម្បីខ្ចីប្រាក់ ៧០០ពាន់លានបាតផ្សេងទៀត សម្រាប់ដោះស្រាយផលប៉ះពាល់នៃវីរុស Covid-19 ។ ប្រភពដដែលបានបន្តថា ការខ្ចីប្រាក់ថ្មីនេះ ជាការខ្ចីបន្ថែមទៅនឹងប្រាក់កម្ចីមុនចំនួន ១ទ្រីលានបាត។ ជាមួយគ្នានេះក្រសួងហិរញ្ញវត្ថុបាននិយាយថា វាពិតជាចាំបាច់ណាស់ក្នុងការខ្ចីប្រាក់បន្ថែម ៧០០ ពាន់លានបាត ព្រោះប្រាក់បច្ចុប្បន្នមានតែ ១៨០ពាន់លានបាតប៉ុណ្ណោះ ដែលនៅសល់ពីប្រាក់កម្ចីមុនចំនួន ១ ទ្រីលានបាត។ ក្នុងចំណោមទឹកប្រាក់ចំនួន ១៨០ ពាន់លានបាតនោះ ប្រាក់ចំនួន ១៥០ ពាន់លានបាត នឹងត្រូវបញ្ចេញដើម្បីកាត់បន្ថយការលំបាករបស់ប្រជាជន ហើយទឹកប្រាក់ចំនួន ៣០
- អាជីវកម្មអាជីវកម្ម May 19, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នាថ្ងៃទី១៩ ខែឧសភា នេះបានឱ្យដឹងថា កសិកមួយចំនួនក្នុងខេត្តសៀមរាបបានងាកមកដាំដំណាំម្ទេស ព្រោះវាមានភាពងាយស្រួលដាំ ហើយមានតម្រូវការទីផ្សារខ្ពស់ ដែលអាចរកចំណូលបានជាង ០៧លានរៀលក្នុងមួយខែក្នុងទំហំផ្ទៃដីជាង ២ពាន់ម៉ែត្រក្រឡា។ ម្ទេស គឺជាគ្រឿងទេសមួយមុខ សម្រាប់ប្រើប្រាស់ជាម្ហូបអាហារដើម្បីបង្កើនឱជារសរបស់ម្ហូបអាហារទៅតាមចំណង់ចំណូលចិត្តរបស់អ្នកទទួលទាន។ ម្ទេសមានអត្ថប្រយោជន៍ច្រើនយ៉ាងណាស់ ដែលអាចកែច្នៃ ធ្វើជាម្ទេសក្រៀម ម្ទេសឆ្អើរ ជ្រក់ម្ទេស ឬបរិភោគស្រស់ជាមួយម្ហូប។ដោយសារតែម្ទេសជាគ្រឿងផ្សំជាមួយម្ហូបអាហារឱ្យមានឱជារសឆ្ងាញ់ពិសាមិនអាចខ្វះបានរបស់ប្រជាជាពលរដ្ឋ ហើយមានតម្លៃទីផ្សារល្អផង នោះ ទើបបច្ចុប្បន្នកសិករមួយចំនួនងាកមកចាប់មុខរបរដាំដំណាំម្ទេសលក់ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។ លោកដែន ហៀរ អាយុ៣៨ឆ្នាំ រស់នៅឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា លោកបានចាប់ផ្តើមមុខរបរដាំបន្លែសុវត្ថិភាពរយៈពេលជាង ៥ឆ្នាំមកហើយ ដោយមានដាំបន្លែជាច្រើនប្រភេទ ទៅតាមតម្រូវការទីផ្សារ
- ទេសចរណ៍ទេសចរណ៍ May 19, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឱ្យដឹងថា ប្រទេសជប៉ុននឹងដាក់ប្រទេសចំនួន ៣ បន្ថែមទៀតនៅជិតប្រទេសឥណ្ឌា ក្នុងវិធានការរឹតបន្តឹងដោយសារតែការរីករាលដាលនៃវីរុស Covid-19 ប្រភេទថ្មី ដែលត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា។ ប្រភពដដែលបានឱ្យដឹងថា រដ្ឋាភិបាលបានជប៉ុនប្រកាសនៅថ្ងៃអង្គារនេះថា ប្រជាជនមកពីប្រទេសបង់ក្លាដេស ស្រីលង្កា រួមទាំងម៉ាល់ឌីវ នឹងត្រូវស្នាក់នៅកន្លែងសម្រាកដែលកំណត់ដោយរដ្ឋាភិបាលសម្រាប់រយៈពេល ៦ ថ្ងៃដំបូងនៃរយៈពេលធ្វើចត្តាឡីស័ក្ក ២ សប្តាហ៍នៅពេលមកដល់។ គួរបញ្ជាក់ផងដែរថា ទីក្រុងតូក្យូ បានចាត់វិធានការដូចគ្នារួចហើយ សម្រាប់ការមកដល់របស់អ្នកដំណើរពីប្រទេសឥណ្ឌា ប្រទេសប៉ាគីស្ថាន និងនេប៉ាល់កាលពីពេលថ្មីៗនេះ៕ អត្ថបទ៖ លីនី ប្រភព៖ nhk










