ព័ត៌មានចុងក្រោយ
  • ខេត្តបាត់ដំបង ត្រៀមនាំចេញផ្លែស្វាយទៅកាន់ប្រទេសចិន បន្ទាប់ពីនាំទៅថៃជោគជ័យ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 17, 2021 Khmernote

    ខេត្តបាត់ដំបងក្រៅពីកំពុងនាំស្វាយស្រស់ទៅប្រទេសថៃ ក៏កំពុងតែត្រៀមនាំចេញទៅចិនផងដែរ ដើម្បីពង្រីកទីផ្សារនាំចេញឱ្យបានកាន់តែច្រើន ខណៈដែលខេត្តនេះមានភោគផលផ្លែស្វាយជាច្រើន។ លោក ឈឹម វជីរា ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា អាជ្ញាធរខេត្ត បាត់ដំបងកំពុងខ្នះខ្នែងក្នុងការចុះ បញ្ជីចម្ការស្វាយ ដើម្បីផ្ញើទៅអគ្គនាយកដ្ឋានកសិកម្ម ដោយសារចម្ការស្វាយមួយ ចំនួននៅក្នុងខេត្តបាត់ដំបង ក៏បានត្រៀមសម្រាប់ធ្វើការផ្គត់ផ្គង់ផងដែរ ទៅកាន់ប្រទេសចិន។ លោកប្រធានមន្ទីរបានបញ្ជាក់ថា នៅខេត្តបាត់ដំបងមានភោគផលដំណំាស្វាយជាច្រើន ដូច្នេះការពង្រីកទីផ្សារទៅកាន់ប្រទេសចិននេះ នឹងជួយដោះស្រាយបញ្ហាទីផ្សាររបស់កសិករ ដោយមិនសល់ជន់ជោរទៀតឡើយ ខណៈដែលពីមុន គឺអាចនាំចេញតែទៅប្រទេសថៃ តែមួយប៉ុណ្ណោះ។ សំឡេង៖«ស្វាយទោះបីថាយើងដាំទៅស្វាយមិនទាន់មានទីផ្សារទូលំទូលាយទោះបីយើងបានខ្នះខ្នែងក្នុងការចុះបញ្ជីចម្ការដើម្បីផ្ញើទៅអគ្គនាយកដ្ឋានកសិកម្មដើម្បីឱ្យអគ្គនាយកដ្ឋានរុញទៅរកអ្នកពាក់ព័ន្ធជាពិសេសគឺការឆ្លើយតបជូនកសិករ។ដូចបងប្អូនសាធារណជនបានជ្រាបហើយថ្មីៗនេះដែរ គឺសាធារណរដ្ឋប្រជាមានិតចិនគឺយើងមានបណ្ដាក្រុមហ៊ុនដែលទទួលទិញស្វាយពីព្រះរាជាណាចក្រកម្ពុជាយើង។ ក្នុងនោះក៏មានចម្ការមួយចំនួននៅក្នុងខេត្តបាត់ដំបងក៏ត្រៀមសម្រាប់ធ្វើការផ្គត់ផ្គង់ផងដែរ។ ហើយដោយឡែកប្រភេទស្វាយស្រស់ដែលក្នុងអំឡុងពេលមានបញ្ហាកូវីដព្រឹត្តិការណ៍២០កុម្ភៈនេះគឺយើងបាននាំចេញជារៀងរាល់ថ្ងៃទៅប្រទេសថៃទោះ តម្លៃមិនបានថ្លៃខ្ពស់បើយើងធៀបជាមួយឆ្នាំរាល់ៗដង

  • ព្រោះតែរឿងទាំងនេះ ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte សម្រេចចិត្តបញ្ចុះពន្ធនាំចូលលើ អង្ករ និងសាច់ជ្រូក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 17, 2021 Khmernote

    ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានសម្រេចចិត្តកាត់បន្ថយពន្ធលើអង្ករនាំចូល ដើម្បីធានាសន្តិសុខស្បៀង និងការពារអ្នកប្រើប្រាស់នៅក្នុងប្រទេសដែលនាំចូលគ្រាប់ធញ្ញជាតិធំជាងគេបំផុតនៅលើពិភពលោក។ ការិយាល័យប្រធានាធិបតីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងអតិផរណាកើនឡើង បានពិចារណាលើការកើនឡើងនៃតម្លៃស្រូវសកល និងភាពមិនប្រាកដប្រជានៃការផ្គត់ផ្គង់ស្រូវក្នុងស្រុក។ តាមបទបញ្ជាប្រតិបត្តិលោក Durterte បានកាត់បន្ថយអត្រាពន្ធគយរបស់ប្រទេស (MFN) លើអង្ករមកត្រឹម ៣៥% ពី ៤០% សម្រាប់ការទិញកូតា និង ៥០% នៃទំហំកូតាសម្រាប់មួយឆ្នាំ ដើម្បីធ្វើពិពិធកម្មប្រភពទីផ្សាររបស់ប្រទេស ការផ្គត់ផ្គង់អង្ករបន្ថែម រក្សាតម្លៃឱ្យបានសមរម្យ និងកាត់បន្ថយសម្ពាធអតិផរណា។ ជាមួយគ្នានេះដែរ ក្នុងខែមករា មន្ទីរកសិកម្មបានព្យាករថា នឹងនាំចូលយ៉ាងហោចណាស់អាហារ ១.៧ លានតោននៅឆ្នាំនេះ ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងស្រុក។

  • មិនធម្មតា! ក្រុមហ៊ុនមួយនៅស្ទឹងត្រែង នាំចេញផលិតផលស្វាយចំនួន ៣ប្រភេទទៅកាន់ទីផ្សារចិន ដាក់លក់នៅតាមម៉ាតជាង ២០០០កន្លែង អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម May 17, 2021 Khmernote

    ក្រុមហ៊ុនហ្ក្រែនស៊ីនៅខេត្តស្ទឹងត្រែងបាននាំចេញផលិតផលស្វាយចំនួន៣ប្រភេទទៅកាន់ទីផ្សារក្រៅប្រទេសហើយ ហើយនៅឆ្នាំ២០២២ខាងមុខនឹងអាចនាំចេញ២ប្រភេទបន្ថែមទៀត។ ក្នុងសកម្មភាពវេចខ្ចប់ផ្លែ ស្វាយនៅក្រុមហ៊ុនហ្រ្កែនស៊ីស្ទឹងត្រែង ស្ថិតនៅភូមិឫទ្ធីសែនជ័យ ឃុំ ស្រុក-បូរីអូរ ស្វាយសែនជ័យ ខេត្តស្ទឹង ត្រែង កាលពីថ្ងៃទី១៦ ឧសភាឆ្នាំ២០២១ លោក សាងយូរ ស៊ិន អ្នកបច្ចេកទេសដំាដុះស្វាយរបស់ក្រុមហ៊ុនហ្រែ្កនស៊ី បានបញ្ជាក់ថា៖ នៅឆ្នាំ ២០២១ នេះ ក្រុមហ៊ុនបាននាំចេញផ្លែស្វាយស្រស់ ចំនួនជាង ៣០០តោន តាមរថយន្ត ដោយធ្វើចរាចរណ៍ចេញពីកម្ពុជា ឆ្លងកាត់តាមប្រទេសវៀតណាម ក្នុងរយៈពេលមួយសប្តាហ៏ទើបទៅ ដល់ទៅផ្សារប្រទេសចិន សម្រាប់ដាក់លក់នៅតាមទីផ្សារម៉ាត ចំនួនជាង ២០០០ម៉ាត។ លោកបន្តទៀតថា៖ ផលស្វាយចំនួន ៣ប្រភេទដែលកំពុងវេចខ្ចប់រួមមាន៖-ទី១ពូជស្វាយអាវម៉ាង

  • ហេតុអ្វីបានជា Brand ល្បីៗលំដាប់អន្តរជាតិ ជ្រើសរើសយកតារានៅអាស៊ី ធ្វើឯកអគ្គរដ្ឋទូតពិភពលោករបស់ពួកគេ? តើមកពីកត្តាអ្វី? អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម May 17, 2021 Khmernote

    ដូចដែលយើងធ្លាប់បានដឹង និងឃើញរួច​មកហើយថា ម៉ាកប្រណីតមាននិន្នាការជ្រើសរើសតារាសម្តែង និងអ្នកចំរៀង ដែលនៅ សហរដ្ឋអាមេរិក នៅហូលីវូត និងអឺរ៉ុប ឬ ក្នុងប្រទេសកំណើតរបស់ខ្លួន ដើម្បីធ្វើជាឯកអគ្គរដ្ឋទូតពិភពលោករបស់ពួកគេ។ ពួកគេត្រូវបានទទួលតម្លៃខ្ពស់ជាងអ្នកនៅក្នុងតំបន់ ហើយមុខរបស់ពួកគេត្រូវបានបង្ហាញនៅលើផ្ទាំងប៉ាណូ និងនៅលើទស្សនាវដ្តីជុំវិញពិភពលោក មិនត្រឹមតែនៅក្នុងប្រទេសកំណើតរបស់ពួកគេប៉ុណ្ណោះទេ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី រហូតមកដល់ពេលថ្មីៗនេះតួនាទីដែលរកចំណូលបានខ្ពស់របស់ឯកអគ្គរដ្ឋទូតល្បីល្បាញ ត្រូវបានបម្រុងទុកសម្រាប់មនុស្សប្រភេទជាក់លាក់។ ជាក់ស្ដែងវប្បធម៌រើសយកតារាក្នុងស្រុក ឬ ហូលីវូត ត្រូវបានផ្លាស់ប្ដូរនៅប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ដោយតារាចម្រៀងបុរសកូរ៉េខាងត្បូង BTS បានក្លាយជាឯកអគ្គរដ្ឋទូតរបស់ម៉ាកដ៏ល្បី Louis Vuitton កាលពីខែមុន។ ជាមួយគ្នានេះដែរ​ មិនមែនតែក្រុម BTS នោះទេដែលបានក្លាយជាឯកអគ្គរដ្ឋទូតរបស់ម៉ាកប្រណិត សូម្បីតែ Rosé

  • ធ្លាប់តែជាប្រទេសឆ្លងកូវីដច្រើនជាងគេ បច្ចុប្បន្នជាងមួយភាគបីនៃរដ្ឋរបស់អាមេរិក និងក្រុមហ៊ុនអាជីវកម្ម​ធំៗមួយចំនួន បញ្ចប់វិធានការពាក់ម៉ាសការពារជំងឺកូវីដ-១៩ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 17, 2021 Khmernote

    ​រដ្ឋ​ចំនួន​ដប់​ប្រាំបី​នៅក្នុង​សហរដ្ឋអាមេរិក និង​ក្រុមហ៊ុន​អាជីវកម្ម​ដែលមាន​ស្លាក​យីហោ​ធំៗ​មួយចំនួន​កាលពី​ថ្ងៃ​សៅរ៍​បានប្រកាស​អំពី​ផែនការ​ដើម្បី​បញ្ចប់​វិធានការ​ពាក់ម៉ាសនៅ​ទីសាធារណៈ​ភ្លាមៗ​ ឬ​ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ ប៉ុន្តែ​រដ្ឋ​ផ្សេងៗ​ទៀត​ដូចជា​រដ្ឋ​កាលីហ្វ័រ​ញ៉ា ញូវយ៉ក និង​ញូ​វ​ជេ​ស៊ី កំពុងដំណើរការ​វិធា​ន​ការ​នេះយ៉ាងតឹងរឹង និង​ដោយ​ប្រុងប្រយ័ត្ន​។​ ​តាមការចុះផ្សាយរបស់សារព័ត៌មាន xinhuanet បានឱ្យដឹងថា ជនជាតិ​អាមេរិក​ជាច្រើន​មិនបានពាក់ម៉ាស ហើយដើរមិនញញើតតាម​នៅ​ទីសាធារណៈ​កាលពី​ថ្ងៃ​សុក្រ​ជា​លើកដំបូង ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ ពោលគឺ​មួយថ្ងៃ​បន្ទាប់ពី​មជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​បង្ការ​ជំងឺ (CDC) បាន​បន្ធូរបន្ថយ​គោលការណ៍​ណែនាំ​របស់ខ្លួន​ស្តីពី​ការពា​ក់ម៉ាសសម្រាប់​ប្រជាជន​ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ រួចរាល់​ទាំងស្រុង​។​ ​គួរឱ្យដឹងថា ​ការអនុវត្ត​នេះ​បាន​កើតឡើង​នៅពេលដែល​ជនជាតិ​អាមេរិក​ច្រើនជាង​មួយ​ភាគបី ​ត្រូវ​បានទទួល​ការចាក់​វ៉ាក់សាំង​ពេញលេញ ហើយ​ចំនួន​ករណី​ឆ្លង​ប្រចាំថ្ងៃ​មានការ​ធ្លាក់​ចុះមក​នៅក្រោម ៣៥ ០០០​នាក់ ដែលជា​កម្រិត​ទាប​បំផុត​ចាប់តាំងពី​ខែកញ្ញា​មក​៕ អត្ថបទ៖ លីនី ប្រភព៖ xinhuanet

  • កសិករចិញ្ចឹមត្រីនៅប្រទេសថៃ​ ទទូចឱ្យរដ្ឋាភិបាលជួយពួកគេ ខណៈត្រីរាប់់រយតោនលក់មិនចេញ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម May 15, 2021 Khmernote

    យោងតា​មការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃសោរិ៍នេះ បានឱ្យដឹងថា កសិករចិញ្ចឹមត្រីនៅខេត្ត Nakhon Ratchasima នៃប្រទេសថៃ កំពុងរងគ្រោះពីការបាត់បង់ប្រាក់ចំណូល ក្នុងពេលប្រទេសមានវិបត្តិ Covid-19 ដោយសារគ្មានអតិថិជនទិញត្រី ដែលពួកគេចិញ្ចឹម។ ប្រភពដដែលបានឱ្យដឹងថា តំណាងអ្នកចិញ្ចឹមត្រីនៅតំបន់ Ban Wang Muang បាននិយាយថា ត្រីជាង ១០០តោន បានគាំងលក់មិនចេញ។ តំណាងរូបនោះក៏បានបន្ថែមថា វីរុស Covid-19 បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កសិករចិញ្ចឹមត្រី ជាក់ស្ដែងកសិករត្រូវការប្រាក់ដើម្បីបន្តអាជីវកម្មរបស់ពួកកគេ ហើយអ្នកខ្លះក៏បានសំរេចចិត្តខ្ចីប្រាក់ពីអ្នកដទៃ។ ជាមួយនឹងការជាប់គាំងត្រី រាប់រយតោន លក់មិនចេញនេះ តំណាងអ្នកចិញ្ចឹមត្រីនៅតំបន់

  • ឃើញដីថោកៗ ស៉ើបឱ្យច្បាស់មុនទិញ ខណៈរដ្ឋមន្ត្រីក្រសួងបរិស្ថាន សុំឲ្យអាជ្ញាធរមូលដ្ឋានបញ្ឈប់ការធ្វើលិខិតទិញលក់ដីរដ្ឋ អចលនទ្រព្យ
    អចលនទ្រព្យ
    អចលនទ្រព្យ May 15, 2021 Khmernote

    ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្នើសុំកិច្ចអន្តរាគមន៍ពីអភិបាលនៃគណៈអភិបាលខេត្តនានា ដើម្បីចាត់វិធានការ ឲ្យបញ្ឈប់ជាបន្ទាន់ និងមោឃភាពរាល់ការចុះហត្ថលេខា ឬការបញ្ជាក់ទទួលស្គាល់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ និងការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ជាអាទិ៍ ប្រការដែលធ្វើឡើងនៅលើដីក្នុងតំបន់ការពារ ធម្មជាតិ និងក្នុងរបៀង អភិរក្សជីវៈចម្រុះ។ សំណើនេះ ធ្វើឡើងបន្ទាប់ពីពិនិត្យឃើញថា រដ្ឋបាលឃុំសង្កាត់មួយចំនួននៅតែបន្ត ធ្វើការចុះហត្ថលេខាបញ្ជាក់ទទួលស្គាល់នៅលើ លិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី នៅលើដីដែលបានកាប់ឆ្ការ រុករានទន្ទ្រានដីព្រៃរដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។ លិខិតរបស់ឯកឧត្តម សាយ សំអាល់ ចុះកាលបរិច្ឆេទថ្ងៃទី១០ ខែឧសភា

  • ចាក់វ៉ាក់សាំងឈ្នះលុយ! រដ្ឋមួយនៅអាមេរិក ប្រកាសផ្ដល់រង្វាន់ ១លានដុល្លារ ដល់អ្នកដែលចាក់វ៉ាក់សាំងកូវីដ-១៩ តាមរយៈការចាប់ឆ្នោត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 15, 2021 Khmernote

    រដ្ឋ Ohio សហរដ្ឋអាមេរិកបានឱ្យដឹងថា ខ្លួននឹងផ្ដល់រង្វាន់ ១លានដុល្លារ ឬ អាហារូបករណ៍ថ្នាក់មហាវិទ្យាល័យតាមរយៈការចាប់ឆ្នោត ដល់អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 យ៉ាងហោចណាស់បានមួយដូស នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK។ អភិបាលរដ្ឋ Ohio លោក Mike DeWine បានប្រកាសកាលពីថ្ងៃពុធថា អ្នកឈ្នះរង្វាន់ប្រចាំសប្តាហ៍សម្រាប់អ្នករស់នៅរដ្ឋ Ohio ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ នឹងទទួលបានរង្វាន់ជាសាច់ប្រាក់។ លោកបានបន្តថា ការចាប់ឆ្នោតនឹងចាប់ផ្តើមនៅថ្ងៃទី ២៦ ខែឧសភា រយៈពេល ៥ សប្តាហ៍ជាប់គ្នា ហើយអ្នកឈ្នះម្នាក់ៗនឹងទទួលបានប្រាក់ ១ លានដុល្លារ។ ជាមួយគ្នានោះលោកក៏បានប្រកាសផងដែរថា