- អាជីវកម្មអាជីវកម្ម May 12, 2021 Khmernote
រដ្ឋបាលខេត្តកណ្ដាល បានចេញសេចក្តីសម្រេចចំនួន២ ស្តីពី ការបន្តផ្អាកដំណើរការអាជីវកម្មផ្សារគគីរ ស្ថិតក្នុងឃុំគគីរ ស្រុកកៀនស្វាយ នឹងផ្សារស្អាងខាងជើង ស្ថិតក្នុងឃុំព្រែកគយ ស្រុកស្អាង ជាបណ្ដោះអាសន្ន។ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ប្រភព៖ ក្រសួងព័ត៌មាន
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 12, 2021 Khmernote
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការឧបត្ថម្ភ ជាសាច់ប្រាក់សម្រាប់គ្រួសារ ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៣០០ ០០០ រៀល និងបូកបន្ថែមនូវការឧបត្ថម្ភជាសាច់បា្រក់ សម្រាប់ជួយបង់ថ្លៃអគ្គិសនី និងទឹកស្អាតសម្រាប់រយៈពេល៥ខែ ស្របតាមមូលដ្ឋានគណនាដែលត្រូវបានកំណត់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយ ការថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ស្តីពីការដាក់ឱ្យអនុវត្តន៍កម្មវិធី «ជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់» ដើម្បីជួយគាំទ្រគ្រួសារប្រជាពលរដ្ឋដែលមានកម្រិតជីវភាពទាប និងជួបប្រឈមនឹងការលំបាកក្រោយការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ ទ្រាយធំ និងការផ្តល់ជំនួយសង្គមជាសាច់ប្រាក់សម្រាប់គ្រួសារដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩និងគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩និងមានការលំបាកផ្នែកជីវភាពក្នុងព្រឹត្តិការណ៍២០ កុម្ភៈ ២០២១។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរាជរដ្ឋាភិបាល បានសម្រេចផ្តល់ជំនួយសង្គមសម្រាប់គ្រួសារ ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ និង គ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាពនៅក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 12, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus បានឱ្យដឹងថា សេដ្ឋកិច្ចហ្វីលីពីនបានធ្លាក់ចុះជាងការរំពឹងទុកក្នុងត្រីមាសទី១ ឆ្នាំ២០២១ នេះ ដោយគាំទ្រដល់ទស្សនៈដែលថាធនាគារកណ្តាលនឹងរក្សាអត្រាការប្រាក់ទាបបំផុតនៅក្នុងកិច្ចប្រជុំគោលនយោបាយដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១២ ខែឧសភា។ ទីភ្នាក់ងារស្ថិតិហ្វីលីពីនបានបង្ហាញកាលពីថ្ងៃទី ១១ ឧសភាថា ផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះ ៤.២% នៅក្នុងត្រីមាសទី១ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះ ៥ត្រីមាសជាប់ៗគ្នា ស្របពេលដែលមានវិធានការបិទខ្ទប់ដោយសារការរីករាលដាលនៃជំងឺរាតត្បាត។ ជាមួយគ្នានេះដែរក្នុងចំណោមវិស័យសេដ្ឋកិច្ចសំខាន់ៗ វិស័យកសិកម្មបានធ្លាក់ចុះ ១.២% ខណៈសេវាកម្មធ្លាក់ចុះ ៤.៤% និងឧស្សាហកម្មបានធ្លាក់ចុះ ៤.៧%។ ដោយឡែកចំពោះតម្រូវការការប្រើប្រាស់ក្នុងគ្រួសារបានធ្លាក់ចុះ ៤.៨% ប៉ុន្តែការចំណាយរបស់រដ្ឋាភិបាលបានកើនឡើង ១៦.១%។ ទោះជាយ៉ាងណា លទ្ធផលសេដ្ឋកិច្ចរបស់ប្រទេសនេះបានកើនឡើង ០.៣% បើធៀបនឹងត្រីមាសមុន។
- ទេសចរណ៍ទេសចរណ៍ May 11, 2021 Khmernote
ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា កាលពីចុងសប្តាហ៍កន្លងទៅនេះ ភ្ញៀវទេសចរផ្ទៃក្នុង ចំនួនសរុប ១៩,៧០៩នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន ២១៧នាក់ បានចេញដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា។ ឯកឧត្ដមបណ្ឌិត មានប្រសាសន៍ថា ទោះបីនៅមានភ្ញៀវទេសចរចំនួនតិចនៅឡីយ តែមានការកើនឡើងខ្លះនៅតាមគោលដៅនានា ពោលគឺបានកើនចំនួនប្រមាណ១០.៧៤៩ នាក់ ស្មើ១២០ភាគរយ ធៀបនឹងរយៈពេលមួយសប្តាហ៍ មុនពេលបិទបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលភ្ញៀវទេសចរមានចំនួនត្រឹមតែជាង ៨,៩០០នាក់។ ភ្ញៀវទេសចរ ភាគច្រើន គឺជាប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្ត ហើយ ការដើរកម្សាន្ត គឺភាគច្រើនជាលក្ខណៈគ្រួសារ។ ដោយឡែក ភ្ញៀវទេសចរពីភ្នំពេញ និងខេត្តកណ្តាល មិនទាន់មានចំនួនច្រើន
- អាជីវកម្មអាជីវកម្ម May 11, 2021 Khmernote
ក្រុមហ៊ុន Yamaha Motor បាននិយាយកាលពីថ្ងៃច័ន្ទ ក្សិលមិញនេះថា ខ្លួននឹងផ្អាកផលិតកម្មម៉ូតូរបស់ខ្លួនជាបណ្តោះអាសន្ននៅឯរោងចក្រចំនួន ២ ក្នុងប្រទេសឥណ្ឌា ដើម្បីការពារនិយោជិក ពីការឆ្លងវីរុស Covid-19 ដែលកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ អ្នកនាំពាក្យក្រុមហ៊ុនជប៉ុនមួយនេះបាននិយាយថា រោងចក្រនៅ Surajpur ដែលមានឈ្មោះថា Uttar Pradesh និង Chennai នៅរដ្ឋ Tamil Nadu នឹងបញ្ឈប់ផលិតកម្មចន្លោះពីថ្ងៃទី ១៥ និង ៣១ ឧសភា។ អ្នកនាំពាក្យបានបន្ថែមថា ការសម្រេចចិត្តថាតើរោងចក្រនេះនឹងចាប់ផ្តើមផលិតឡើងវិញនៅខែមិថុនាខាងមុខនេះ ឬ អត់ នឹងធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនបានវាយតម្លៃពីស្ថានភាពនៃវីរុសរាតត្បាតនេះ។ គួរបញ្ជាក់ផងដែរថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 11, 2021 Khmernote
ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី សម្រេចបាន ៤២ភាគរយហើយ ដោយផ្តោតសំខាន់ទៅនឹងការបំពាក់ឧបករណ៍បច្ចេកទេសនិង រចនាបថអាកាសយានដ្ឋាន ។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការនៃ លេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា មានប្រសាសន៍ថា បើទោះបីកម្ពុជាកំពុងរងការរាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើឱ្យមានការយឺតយ៉ាវការងារមួយចំនួនក៏ដោយ ក៏ប៉ុន្ដែការសាងសង់អាកាសយានដ្ឋានអន្ដរជាតិថ្មីនៅលើទឹកដីអង្គរខេត្ដសៀមរាបនៅតែដំណើរការជាធម្មតា ពោលក្រុមហ៊ុនវិនិយោគបានបង្កើនការងារសាងសង់ទាំងយប់ទាំងថ្ងៃ ដើម្បីឱ្យសម្រេចគោលដៅដូចអ្វីដែលបានគ្រោងទុកឱ្យរួចរាល់នៅឆ្នាំ២០២៣ខាងមុខ ។ ឯកឧត្ដមបន្តថា មកដល់ពេលនេះក្រុមហ៊ុនអភិវឌ្ឍន៍របស់ចិន( AIAI ) Angkor International Airport Investment (Cambodia)Co., Ltd សាងសង់សម្រេចបានជាង៤០ភាគរយហើយ ក្នុងនោះមានគម្រោងចំនួន៣ធំៗរួមមាន សង់សំណង់អគារ , សំណង់ដែលពាក់ព័ន្ធនឹងការចុះចតយន្ដហោះ និងសំណង់ផ្សេងៗដែលពាក់ព័ន្ធនឹងសេវាកម្មរបស់អាកាសយានដ្ឋាន
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 11, 2021 Khmernote
កាលពីថ្ងៃទី១០ ខែឧសភា កន្លងទៅនេះ រដ្ឋាភិបាលអូស្រ្តាលីបានចុះកិច្ចព្រមព្រៀងមួយជាមួយនឹងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដើម្បីផ្ដល់ថវិកា ៤លានដុល្លារអូស្រ្តាលី (ប្រមាណជាង ៣លានដុល្លារ) បន្ថែមទៀត សម្រាប់កាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើសេដ្ឋកិច្ច និងពលរដ្ឋកម្ពុជា ដោយកិច្ចព្រមព្រៀងនេះនឹងអនុវត្តភ្លាមៗតែម្ដង។ យោងតាមការចុះផ្សាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានស្ថានទូតអូស្រ្តាលីនៅកម្ពុជាបានឱ្យដឹងថា ថវិកាបន្ថែមនេះ នឹងត្រូវប្រើប្រាស់សម្រាប់បន្តអនុវត្តការងារ ពង្រឹងកម្មវិធីជំនួយសង្គម និងគាំទ្រដល់អាជីវកម្មក្នុងស្រុក ដើម្បីសម្របខ្លួនទៅនឹងស្ថានភាពដែលពួកគេជួបប្រទះ ក្នុងអំឡុងពលដែលមានការរាតត្បាតជាសកលនៃជំងឺនេះ ព្រមទាំងអាទិភាពដទៃទៀតដែលត្រូវបានកំណត់ តាមរយៈការពិគ្រោះយោបល់ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា និងសង្គមស៊ីវិល។ ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ជំងឺកូវីដ-១៩ ធ្វើឳ្យមានបញ្ហាប្រឈមបន្ទាន់ដល់សេដ្ឋកិច្ចកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាជនក្នុងប្រទេស។ ក្នុងនាមជាដៃគូនិងមិត្តភក្តិយូរអង្វែង យើងចង់ធ្វើគ្រប់យ៉ាងដែលអាចធ្វើទៅបាន
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 11, 2021 Khmernote
ខណៈពេលវីរុសដែល Covid-19 កំពុងបន្តរាតត្បាតនៅក្នុងប្រទេស ក្រសួងពាណិជ្ជកម្មថៃកាលពីថ្ងៃទី១០ ខែឧសភា កន្លងទៅនេះបានបើកយុទ្ធនាការ លក់គ្រឿងទេសចល័ត ដើម្បីជួយកាត់បន្ថយថ្លៃដើម សម្រាប់ការរស់នៅរបស់ប្រជាជននៅក្រុងបាងកក។ ជាអធិបតីក្នុងពិធីបើកយុទ្ធនាការលក់គ្រឿងទេសចល័តថ្មី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Jurin Laksanawisit បាននិយាយថា យុទ្ធនាការចុងក្រោយបំផុតមានរថយន្តដឹកទំនិញចល័ត ៧៣០ គ្រឿង និងរថយន្តដឹកទំនិញធុនតូចលក់ផលិតផល ៧៣ប្រភេទ ក្នុង ៦ផ្នែក ជាមួយនឹងការបញ្ចុះតម្លៃ ពី ៥-៦០%។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានឱ្យដឹងបន្ថែមថា ផលិតផលដែលក្រសួងបានដាក់លក់រួមទាំងមុខទំនិញម្ហូបអាហារមានដូចជា៖ អង្ករ ស៊ុតប្រេងឆា ស្ករស មីកញ្ចប់ ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៉ីវ គ្រឿងទេស










