- សេដ្ឋកិច្ចសេដ្ឋកិច្ច April 21, 2021 Khmernote
ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជា នឹងបន្តអនុវត្តវិធានការការពារហានិភ័យ ដែលអាចកើតឡើង ជាយថាហេតុ ដោយសារការប្រើប្រាស់ក្រដាសប្រាក់ តាមរយៈការសម្លាប់មេរោគនៅលើក្រដាសប្រាក់រៀល ដែលចូលមក ធនាគារជាតិនៃកម្ពុជា ហើយបញ្ចេញក្រដាសប្រាក់ដែលសម្លាប់មេរោគរួចទៅក្នុងទីផ្សារវិញ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតយ៉ាងធ្ងន់ធ្ងរនៅក្នុងសហគមន៍។ ទន្ទឹមនឹងការអនុវត្តវិធានការនេះ ធនាគារជាតិនៃកម្ពុជា ក៏បន្តលើកទឹកចិត្តក្នុងការកាត់បន្ថយការប្រើប្រាស់ក្រដាសប្រាក់ ក៏ដូចជាការប្រើប្រាស់ ឬចេញផ្សាយមូលប្បទានប័ត្រ សម្រាប់ធ្វើការផាត់ទាត់ និងទូទាត់នានា ហើយជំនួសវិញដោយការ ប្រើប្រាស់ការទូទាត់អេឡិចត្រូនិកតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ការប្រើប្រាស់សេវាទូទាត់អេឡិចត្រូនិក ដូចជា៖ សេវាធនាគារតាមកម្មវិធីទូរស័ព្ទចល័ត ក៏ដូចជាកម្មវិធីបាគងដែលជាប្រព័ន្ធទូទាត់បែបទំនើបថ្មីមួយ នឹងផ្តល់សុវត្ថិភាពខ្ពស់ ភាពងាយស្រួល ឆាប់រហ័ស និងចំណាយតិចផងដែរ។ សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 21, 2021 Khmernote
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រជាពលរដ្ឋធ្វើចត្តាឡីស័កក្នុងតំបន់បិទខ្ទប់ មេត្តាយោគយល់ចំពោះការ ផ្តល់ជូនជំនួយជាថវិកា ដោយរាជរដ្ឋាភិបាលបានបង្វិលថវិកា ៣០ម៉ឺនរៀល ទៅជាការផ្គត់ផ្គង់ស្បៀងអាហារជំនួសវិញ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍តាមរយៈសារ សំឡេង នៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នេះថា កាលពីថ្ងៃទី១០ខែមេសា ឆ្នាំ២០២១កន្លងទៅ សម្តេច បានប្រកាសពីផ្តល់ប្រាក់ ឧបត្ថម្ភ ៣០ម៉ឺនរៀល និងស្បៀងអាហារមួយចំនួនដល់អ្នកធ្វើចត្តាឡីស័ក ដើម្បីដោះស្រាយទុក្ខលំបាកក្នុងការរស់នៅប្រចាំថ្ងៃ ប៉ុន្តែនៅពេលនេះសម្តេច បានស្នើសុំផ្តល់តែស្បៀងអាហារប៉ុណ្ណោះ។ ការសម្រេចបែបនេះ ដោយសារតែទាំងរាជធានីភ្នំពេញក៏ដូចជាក្រុងតាខ្មៅ ត្រូវបានអនុវត្តវិធានការបិទខ្ទប់
- អាជីវកម្មអាជីវកម្ម April 21, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឲ្យដឹងថា បណ្តាញហាងងាយស្រួលដ៏ល្បីរបស់ជប៉ុន 7-Eleven កំពុងសាកល្បងរ៉ូបូតចែកចាយ ដែលអាចបញ្ជានៅក្នុងអគារការិយាល័យ។ ប្រភពដដែលបានបន្តថា ក្រុមហ៊ុនដ៏ល្បីមួយនេះ កំពុងធ្វើការជាមួយក្រុមហ៊ុនទូរស័ព្ទចល័ត SoftBank លើគម្រោងដែលបានចាប់ផ្តើមនៅក្នុងអគារមួយនៅទីក្រុងតូក្យូ។ ជាលទ្ធផល បុគ្គលិកនៅក្នុងអគារនោះអាចធ្វើការបញ្ជាទិញទំនិញពី 7-Eleven មួយនៅជាន់ទី៣៤ នៃអគារតាមរយៈស្មាតហ្វូនរបស់ពួកគេ។ បន្ទាប់មកនោះ បុគ្គលិក 7-Eleven នឹងរៀបចំដាក់របស់របរដែលទិញនៅក្នុងរ៉ូបូត ហើយធ្វើការចែកចាយតាមគោលដៅ។ គួរឲ្យដឹងផងដែរថា រ៉ូបូតត្រូវបានភ្ជាប់ទៅនឹងប្រព័ន្ធជណ្តើរយន្តនៃអាគារ ហើយមិនត្រូវការជំនួយដើម្បីទៅដល់អតិថិជនទេ។ ជាមួយគ្នានេះ Seven-Eleven បាននិយាយថា ខ្លួននឹងប្រើលទ្ធផលនៃការធ្វើតេស្តនេះ ដើម្បីអភិវឌ្ឍការចែកចាយដោយគ្មានមនុស្សបើក ដើម្បីបរិស្ថានដែលវានឹងកាន់តែស្មុគស្មាញ៕ អត្ថបទ៖ លីនី ប្រភព៖
- អាជីវកម្មអាជីវកម្ម April 20, 2021 Khmernote
ទំនិញក្នុងផ្សារបឹង កេងកងត្រូវតែដាក់ស្លាកតម្លៃលើមុខទំនិញគ្រប់តូប ចៀសវាងជនឆ្លៀតឱកាសកេងយកផលចំណេញ។ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ លោក ឯក និមល ប្រធានផ្សារបឹងកេង កងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានឱ្យដឹងថា តម្លៃទំនិញគឺតម្រូវឱ្យបងប្អូនអាជីវករទាំងអស់ ត្រូវតែដាក់ស្លាកតម្លៃនៅគ្រប់តូប ឬ ស្ដង់របស់ខ្លួនដោយការពារជាមុន ចៀស វាងជនឆ្លៀតឱកាសមានការកេងយកចំណេញ ។ ជាមួយគ្នានោះ គណៈកម្មការផ្សារបឹងកេងកង បានដាក់កម្លាំងសន្តិសុខនៅតាមមាត់ ច្រកទ្វារចេញចូលផ្សារដើម្បីសាកសួរពីតម្លៃទំនិញ ដែលអតិថិជនគាត់បានមកទិញពីក្នុងផ្សារ។ លោកបន្តថា ត្រូវអនុវត្តន៍វិធានការសុខាភិបាល ដោយត្រូវរឹតបន្តឹងដោយតម្រូវឱ្យអតិថិជននិងអាជីវករពេលចេញចូលផ្សារត្រូវតែពាក់ម៉ាសការពារជានិច្ចនិងស្គែនកំដៅ បាញ់ទឹកអាល់កុល ស្គែន QR code ជាប្រចាំដាច់ខាតនៅតាមច្រកទ្វារចេញចូលផ្សារទាំងបី ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 20, 2021 Khmernote
ការិយាល័យព័ត៌មានជាតិថៃបានរាយការណ៍ថា អ្នកនាំចេញផ្លែឈើថៃបានកើនឡើង ១០៧% ក្នុងខែមករា និងកុម្ភៈធៀបនឹងតួលេខកាលពីឆ្នាំមុន។ ក្នុងការកើនឡើងនោះ ប្រទេសចំនួន ១៨ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសម្រាប់ផ្លែឈើជាមួយប្រទេសថៃហើយពាណិជ្ជកម្មសរុបក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំ ២០២១ មានតម្លៃ ៤៦១ លានដុល្លារអាមេរិក។ ប្រភពដដែលបានឲ្យដឹងថា ប្រទេសថៃ កំពុងនាំចេញផ្លែឈើស្រស់យ៉ាងសកម្មជាមួយនឹងអ្នកទិញកំពូលៗ របស់ខ្លួន រួមមាន អូស្រ្តាលី ឈីលី ចិន ហុងកុង ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីននិងសិង្ហបុរី ហើយផ្លែឈើដែលមានប្រជាប្រិយបំផុត គឺផ្លែទុរេន ស្វាយ មង្ឃុត និងមៀន។ ស្របពេលជាមួយនឹងការកើនឡើងនេះ កសិករដាំទុរេនថៃមួយចំនួនមានការព្រួយបារម្ភអំពីផលប៉ះពាល់នៃរលកថ្មី
- អាជីវកម្មអាជីវកម្ម April 20, 2021 Khmernote
រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៩ ខែមេសា កន្លងទៅថ្មីៗនេះ បានចេញសេចក្ដីសម្រេច ស្តីពីការផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរទាំងអស់នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ(ផ្សារចិន) រយៈពេល ១៤ថ្ងៃ ចាប់ពីម៉ោងសូន្យ នាថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ នៅក្នុងសេចក្ដីសម្រេចដដែលក៏បានឲ្យដឹងថា បន្ទាប់ពីត្រូវបិទអាជីវកម្ម អាជីវករ ព្រមទាំងក្រុមគ្រួសាររបស់ខ្លួន ត្រូវតែធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ គួរបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ១៩ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ១៩ ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ១២៣នាក់។ ក្នុងចំណោមអ្នកវិជ្ជមានកូវីដ១៩ ទាំង១២៣នាក់រួមមាន៖ អាជីវករផ្សារលើ ក្រុងព្រះសីហនុ
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 20, 2021 Khmernote
ប្រមុខរាជរដ្ឋាភិបាល បានណែនាំឱ្យក្រសួងពាណិជ្ជកម្ម ត្រូវរៀបចំសម្របសម្រួលជាបន្ទាន់ សម្រាប់ការផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀង រួមទាំងគ្រឿងឧបភោគបរិភោគ ដែលចាំបាច់ផ្សេងទៀត ដើម្បីលក់ឱ្យប្រជាពលរដ្ឋរស់នៅក្នុង តំបន់បិទខ្ទប់ ដែលចាត់ទុកជា «តំបន់ក្រហម»។ យោងតាមសេចក្តីណែនាំបន្ទាន់មួយ លើវិធានការលម្អិត ដើម្បីរឹតបន្តឹងការអនុវត្តន៍ ក្នុងអំឡុងពេលបិទខ្ទប់ (LOCKDOWN) រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលវិទ្យុជាតិកម្ពុជាទទួលបាន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានណែនាំឱ្យ ក្រសួងពាណិជ្ជកម្ម ត្រូវរៀបចំសម្របសម្រួលជាបន្ទាន់ឱ្យមានការផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀង រួមមាន អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអីវ
- អាជីវកម្មអាជីវកម្ម April 20, 2021 Khmernote
នារាត្រីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានចេញសេចក្តីជូនដំណឹង ស្តីពីការសម្រចបិទផ្សារពោធិ៍ចិនតុង រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩៕ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ប្រភព៖ ក្រសួងព័ត៌មាន










