- អាជីវកម្មអាជីវកម្ម May 4, 2021 Khmernote
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈប្រព័ន្ធវីឌេអូ នៅព្រឹកថ្ងៃទី០៣ ឧសភានេះនៅសាលារាជធានីភ្នំពេញ បានថ្លែងថា ថ្ងៃទី០៥ ខែឧសភាឆ្នាំ២០២១ គឺជាថ្ងៃដែល រាជរដ្ឋាភិបាល បញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ ដូចជាបញ្ចប់ការបិទខ្ទប់ច្រកចេញចូលតាមបណ្តាខេត្តនានានៅ ទូទាំងព្រះរាជាណាចក្រ កម្ពុជាឡើងវិញផងដែរ។ ក្រោយបញ្ចប់ការបិទខ្ទប់នៅថ្ងៃទី០៥ ឧសភា រដ្ឋបាលរាជធានីភ្នំពេញ ក៏នៅតែរក្សាតំបន់៣ដដែល នោះគឺតំបន់លឿង តំបន់លឿងទុំនិងតំបន់ក្រហម ដើម្បីបង្ការ ទប់ស្កាត់នូវជំងឺកូវីដ-១៩ គ្រាន់តែបង្រួមតំបន់តំបន់លឿងទុំ និងតំបន់ក្រហមមក នៅតូចជាងមុនប៉ុណ្ណោះ។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលនឹងបើកឱ្យធ្វើចរាចរណ៍ឡើងវិញនៅទូទាំងប្រទេស ពីតំបន់មួយ
- បុគ្គលជោគជ័យស្ទើរមិនគួរឱ្យជឿ! កំពូលមហាសេដ្ឋី Bill Gates និង ភរិយា បានប្រកាសលែងលះគ្នា បន្ទាប់ពីរៀបការបាន ២៧ ឆ្នាំបុគ្គលជោគជ័យ May 4, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន bbc កាលពីព្រឹកមិញនេះបានឱ្យដឹងថា កំពូលមហាសេដ្ឋីលោក Bill Gates និងប្រពន្ធរបស់គាត់គឺលោកស្រី Melinda Gates បានប្រកាសលែងលះគ្នា បន្ទាប់ពីរៀបការអស់រយៈពេល ២៧ ឆ្នាំដោយនិយាយថា “យើងលែងជឿថាយើងអាចរួមរស់ជាមួយគ្នាបានដូចប្តីប្រពន្ធទៀតហើយ”។ អ្នកទាំងពីរបានសរសេរនៅលើគណនី Twitter របស់ពួកគេថា “ បន្ទាប់ពីការគិតគូរយ៉ាងល្អិតល្អន់ និងការធ្វើរឿងជាច្រើនលើទំនាក់ទំនងរបស់យើង យើងបានសំរេចចិត្តបញ្ចប់អាពាហ៍ពិពាហ៍របស់យើង” ។ គួរបញ្ជាក់ផងដែរថា លោក Bill Gates និង លោកស្រី Melinda Gates បានជួបគ្នា លើកដំបូងនៅទសវត្សឆ្នាំ ១៩៨០ នៅពេលដែល
- ទេសចរណ៍ទេសចរណ៍ May 4, 2021 Khmernote
សហគមន៍អ៉ឺរ៉ុប បានស្នើរដ្ឋជាសមាជិករបស់ខ្លួនបន្ធូរបន្ថយការរឹតត្បិតប្រឆាំងនឹងមេរោគឆ្លងលើការធ្វើដំណើរដែលមិនចាំបាច់ ដែលអនុញ្ញាតឱ្យទេសចរបរទេសចាក់វ៉ាក់សាំងរួចអាចចូលក្នុងប្លុកបាន។ គណៈកម្មការអ៉ឺរ៉ុបដែលជាសមាជិកប្រតិបត្តិនៃសហភាពអឺរ៉ុបបានគូសបញ្ជាក់នូវសំណើថ្មីកាលពីថ្ងៃច័ន្ទ ម្សិលមិញ នេះបើយោងតាមការចុះផ្សាយរបស់សសារព័ត៌មានជប៉ុន NHK។ ប្រភពដដែលបានឲ្យដឹងថា សហគមន៍អ៉ឺរ៉ុបគ្រោងនឹងទទួលបានការយល់ព្រមពីសមាជិករបស់ខ្លួននៅចុងខែឧសភា និងណែនាំច្បាប់ធ្វើដំណើរថ្មីនៅក្នុងខែមិថុនា។ ផែនការថ្មីនេះ មានគោលបំណងជំរុញឧស្សាហកម្មទេសចរណ៍សម្រាប់រដូវវិស្សមកាលនារដូវក្តៅនេះ។ យ៉ាងណាមិញនៅក្រោមផែនការនេះ អ្នកដែលបានចាក់វ៉ាក់សាំងជាមួយវ៉ាក់សាំងដែលអនុញ្ញាតដោយសហភាពអ៉ឺរ៉ុប អាចចូលក្នុងប្លុកបាន ទោះបីជាហេតុផលមិនចាំបាច់ក៏ដោយ។ ជាមួយគ្នានោះ ពួកគេនឹងអនុញ្ញាតឱ្យធ្វើដំណើរពីប្រទេសនានាដែលមាន ស្ថានភាពរាតត្បាតប្រសើរឡើងវិញ។ គួរបញ្ជាក់ផងដែរថា ការធ្វើដំណើរទាំងអស់ត្រូវបានអនុញ្ញាត បន្ទាប់ពីបានឃើញចំនួនឆ្លងវីរុស Covid-19 នាពេលបច្ចុប្បន្នមានចំនួន ២៥នាក់ ក្នុងចំណោមអ្នកធ្វើតេស្ត ១០០,០០០ នាក់ទៅ ១០០ នាក់។ បច្ចុប្បន្ននេះប្រជាជនមកពីប្រទេសចំនួនប្រាំពីររួមទាំងអូស្រ្តាលីនិងកូរ៉េខាងត្បូង អាចចូលក្នុងសហភាពអ៉ឺរ៉ុប ដោយមិនគិតថាតើពួកគេត្រូវបានចាក់វ៉ាក់សាំង ឬ
- អាជីវកម្មអាជីវកម្ម May 3, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឲ្យដឹងថា ទីក្រុងហូជីមិញ នឹងបិទរោងកុន ហាងម៉ាស្សា ស្ប៉ានិងហាងកាហ្វេដែលមានលេងល្បែង ខណៈទីក្រុងហាណូយផ្អាកអ្នកលក់អាហារ និងហាងកាហ្វេតាមដងផ្លូវ ដែលចាប់ផ្តើមនៅរសៀលថ្ងៃច័ន្ទនេះ ចំពេលមានការផ្ទុះឡើងនៃមេរោគ Covid-19 ថ្មី។ លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនក្រុងបានឱ្យដឹងនៅថ្ងៃច័ន្ទនេះថា នៅហូជីមិញអាជីវកម្មត្រូវបានគេបញ្ជាឱ្យបិទចាប់ពីម៉ោង ៦ ល្ងាច។ លោកបានបន្តថា ព្រឹត្តិការណ៍កីឡា និងការប្រជុំបន្ទាន់ និងសន្និសីទនានា ក៏នឹងត្រូវផ្អាកផងដែរ ហើយ ស្ថាប័ន សាសនា ក៏នឹងត្រូវកំណត់ចំនួនអ្នកចូលរួមសម្រាប់ព្រឹត្តិការណ៍របស់ពួកគេដូចគ្នា។ លោក Phong បាននិយាយថា ប្រជាជននឹងវិលត្រឡប់មក
- អាជីវកម្មអាជីវកម្ម May 3, 2021 Khmernote
បន្ទាប់ពីបានលេចតម្រុយពីការបើកហាង 7-Eleven ដំបូងនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំទៅ មុននេះបន្តិចយោងតាមផេកហេ្វសប៊ុក Job CP ALL Cambodia បានបង្ហោះប្រកាសជ្រើសរើសបុគ្គលិកបន្ទាន់ សម្រាប់បម្រើការងារនៅក្នុងហាង 7-Eleven ដែលមានទីតាំងស្ថិតនៅ PTT Gas Station សាខា ព្រែកព្នៅ។ (រូបតំណាង) យោងតាមការបង្ហោះជ្រើសរើសបុគ្គលិកនេះដែរ បានបង្ហាញថា 7-Eleven ដំបូងគេបង្អស់នឹងបើកដំណើរការនៅទីតាំងខាងលើ ហើយអាចនឹងដំណើរការក្នុងពេលឆាប់ៗនេះទៀតផង។ ជាមួយគ្នានេះដែរ Job CP ALL Cambodia បានប្រកាសជ្រើសរើសបុគ្គលិកបន្ទាន់ សម្រាប់តំណែងដូចជា៖ អ្នកគ្រប់គ្រងហាង ,ជំនួយការអ្នកគ្រប់គ្រងហាង , បុគ្គលិកប្រចាំហាង
- ទេសចរណ៍ទេសចរណ៍ May 3, 2021 Khmernote
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ នេះថា រយៈពេលមួយសប្ដាហ៍ ចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា បន្ទាប់ពីរាជរដ្ឋាភិបាលបានបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសឡើងវិញនោះ មិនទាន់មានភ្ញៀវទេសចរចេញទស្សនាច្រើននៅឡើយទេ ខណៈម្ចាស់រមណីយដ្ឋាន និងគោលដៅទេសចរណ៍មួយចំនួន ក៏នៅមិនទាន់បើកដំណើរការឡើងវិញដែរ។ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា រយៈពេលមួយសប្តាហ៍នេះ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ៨,៩៦០ នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិ ៨,៧៥៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២០៦ នាក់។ ឯកឧត្តមរដ្ឋមន្ត្រីបានកត់សម្គាល់លើចំណុចសំខាន់ៗឃើញថា៖
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 3, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា កម្ពុជាបាននាំចេញផលិតផលកសិកម្មប្រមាណ ២,៨១៧,៤៨៥ តោន ក្រៅពីអង្ករទៅទីផ្សារបរទេសក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ ពោលគឺកើនឡើង ៦៤.៤៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ទោះបីមានវិបត្តិរាតត្បាតវីរុសកូវីដ-១៩ ក៏ដោយក្ដី។ ជាមួយគ្នានេះដែរ តួលេខពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានបង្ហាញថា ក្នុងរយៈពេលនេះដំណាំកសិកម្មរបស់កម្ពុជាជាង ៥០ ប្រភេទត្រូវបានដឹកជញ្ជូនទៅកាន់ ២៦ ប្រទេសជុំវិញពិភពលោក។ ក្នុងនោះផលិតផលកសិកម្មដែលបាននាំចេញរួមមាន៖ ដំឡូងមី គ្រាប់ស្វាយចន្ទី ពោត សណ្តែក ចេក ផ្លែទទឹម មង្ឃុត ម្រេច ម្ទេស និងបន្លែជាដើម។ គួរបញ្ជាក់ផងដែរថា ទីផ្សារសំខាន់សម្រាប់ផលិតផលកសិកម្មរបស់ប្រទេសកម្ពុជារួមមាន ប្រទេសចិន
- ទេសចរណ៍ទេសចរណ៍ May 3, 2021 Khmernote
យោងតាមក្រសួងការបរទេសថៃ បានឱ្យដឹងកាលពីថ្ងៃសុក្រកន្លងទៅនេះថា រដ្ឋាភិបាលថៃ បានកំណត់វិធានការទប់ស្កាត់វីរុសរាតត្បាតដោយប្រើប្រាស់ការធ្វើចត្តាឡីស័កឡើងវិញ ពោលគឺ ជនបរទេសដែលមានបំណងចូលប្រទេសថៃចាប់ពីថ្ងៃទី ៦ ខែឧសភា តទៅនឹងត្រូវឆ្លងកាត់ការដាក់នៅដាច់ដោយឡែកពីគ្នារយៈពេល ១៤ ថ្ងៃ បើទោះបីជាពួកគេមានវិញ្ញាបនប័ត្រនៃការចូល (COE) ដែលចេញដោយស្ថានទូតថៃ ឬ ស្ថានកុងស៊ុលក៏ដោយ។ អ្នកនាំពាក្យក្រសួងការបរទេសលោក Thani Saengrat បានមានប្រសាសន៍ថា៖ “ វិធានការនេះត្រូវបានអនុម័តដោយមជ្ឈមណ្ឌលសម្រាប់ស្ថានភាព Covid-19 ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ” ។ ជាក់ស្ដែងក្នុងអំឡុងពេលនៃការដាក់ឱ្យនៅដាច់ពីគ្នា ជនបរទេសនឹងមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីបន្ទប់របស់ពួកគេទេ លើកលែងតែការធ្វើតេស្តរកវីរុស Covid-19 ដែលត្រូវបានធ្វើឡើងចំនួនបីដងក្នុងអំឡុងពេលនៃការដាក់នៅដាច់ដោយឡែកពីគ្នា ឬ សម្រាប់ករណីសង្គ្រោះបន្ទាន់ណាមួយ។ លោក Thani










